Football

Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំៗចំនួន៣ មិនអោយសាកសួរសំណួរឡើយ

Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំៗចំនួន៣ មិនអោយសាកសួរសំណួរឡើយ

គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។ មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។ សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ Premier League និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley ។

អ្នកគាំទ្រនាំគ្នាសរសើរកីឡាកររូបនេះថាល្អជាង Messi ទៅទៀត ក្រោយ Real Madrid បានជ័យជំនះ

អ្នកគាំទ្រនាំគ្នាសរសើរកីឡាកររូបនេះថាល្អជាង Messi ទៅទៀត ក្រោយ Real Madrid បានជ័យជំនះ

អ្នកគាំទ្រជាច្រើនបានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលថា “កីឡាករ Arda Guler គឺល្អជាង Lionel Messi” បន្ទាប់ពីឃើញខ្សែប្រយុទ្ធសញ្ជាតិ តួកគីរូបនេះបង្ហាញខ្លួនបានយ៉ាងល្អជាមួយក្រុមអធិរាជស Real Madrid នៅក្នុងការប្រកួតកាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ យប់មិញនេះ។ ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ Guler បានស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Real Madrid យកឈ្នះទៅលើក្រុម Real Sociedad ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈជ័យជម្នះនេះ គឺបានធ្វើឱ្យក្រុមរបស់លោក Ancelotti មានឱកាសកាន់តែច្រើនក្នុងការឈ្នះពាន La Liga នៅរដូវកាល ២០២៣-២០២៤ នេះ។

Man Utd គ្រោងលក់ចេញកីឡាករដល់ទៅ ១២ នាក់នៅចប់រដូវកាល ក្នុងនោះក៏មាន Rashford ដែរ

Man Utd គ្រោងលក់ចេញកីឡាករដល់ទៅ ១២ នាក់នៅចប់រដូវកាល ក្នុងនោះក៏មាន Rashford ដែរ

ម្ចាស់ភាគហ៊ុនរបស់ Manchester United លោក Sir Jim Ratcliffe បានរៀបចំគម្រោងបញ្ចេញកីឡាករដល់ទៅ ១២ នាក់នៅដំណាច់រដូវកាលនេះ ខណៈក្នុងនោះក៏មានឈ្មោះតារាឆ្នើម Marcus Rashford, Harry Maguire និង Casemiro ដែរ។ បន្ទាប់ពីទទួលបានសិទ្ធជាម្ចាស់ភាគហ៊ុនរបស់ Man UTD ជាផ្លូវការកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ ពេលនេះមហាសេដ្ឋីអង់គ្លេសលោក និងជាម្ចាស់សម្ព័ន្ធ INEOS កំពុងរៀបចំផ្លាស់ប្តូរក្រុមបិសាចក្រហមទ្រង់ទ្រាយធំនៅរដូវក្តៅនេះ។ ក្នុងនោះយោងតាមការចុះផ្សាយដោយកាសែត The Mirror បានឱ្យដឹងថា បច្ចុប្បន្នមានកីឡាករសរុបដល់ទៅ ១២ នាក់ ដែលស្ថិតនៅក្នុងបញ្ជីត្រូវបញ្ចេញចោលរបស់ Man UTD នៅរដូវកាលក្រោយ។ ប្រភពដដែលបានបន្ថែមថា Raphael Varane និង Anthony Martial នឹងផុតសុពលភាពកុងត្រាដំណាលគ្នានៅរដូវក្តៅនេះ ហើយក្លិបគឺមិនមានបន្តកុងត្រាថ្មីឱ្យពួកគេទាំងពីរទេ ចំណែកខ្សែបម្រើ Sofyan Amrabat វិញ នាដំណាច់រដូវកាលនេះ Man UTD ក៏នឹងមិនយករូបគេជាអចិន្ត្រៃយ៍ពី…

Bellingham បានសម្លឹងឃើញការឈ្នះពានចំនួន ៣ សម្រាប់ Real Madrid ក្នុងរដូវកាលនេះ

Bellingham បានសម្លឹងឃើញការឈ្នះពានចំនួន ៣ សម្រាប់ Real Madrid ក្នុងរដូវកាលនេះ

ខ្សែបម្រើ Jude Bellingham បានដាក់គោលដៅជួយ Real Madrid ក្នុងការប្រជែងពានរង្វាន់ La Liga, Champions League និងពានរង្វាន់ UEFA Euro 2024 ជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០២៤។ កីឡាករវ័យ ២០ឆ្នាំ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោយពីរូបគេទើបតែបានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ Laureus Award។ ចាប់តាំងពីចូលរួមជាមួយ Real Madrid ក្រោយពីផ្លាស់ពី Borussia Dortmund ដើមរដូវកាលដល់ពេលនេះ Bellingham រកបាន២១គ្រាប់ហើយពីគ្រប់ការប្រកួត។ Jude Bellingham បានដាក់គោលដៅធំក្នុងការជួយក្រុមឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ និងប្រចាំអឺរ៉ុប ខណៈគេក៏សម្លឹងជួយក្រុមជម្រើសជាតិអង់គ្លេសថែមទៀតក្នុងពាន Euro 2024 ដែលធ្វើនៅប្រទេសអាល្លឺម៉ង់។ Bellingham បាននិយាយបែបនេះថា “វាពិតជាអ្វីដែលខ្ញុំចង់ធ្វើ យើងកំពុងមានការប្រកួតមួយចំនួនទៀតត្រូវប្រជែងក្នុងការចាប់យកពាន La Liga បន្ទាប់មកយើងមានការប្រកួតដ៏លំបាកទល់នឹង Bayern Munich ក្នុងវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រ Champions League។ សម្រាប់ Euro វិញ…

គ្រូបង្វឹក Feyenoord លោក Arne Slot បានបញ្ជាក់ពីបំណងរបស់គាត់ក្នុងការជំនួស Klopp នៅ Anfield!

គ្រូបង្វឹក Feyenoord លោក Arne Slot បានបញ្ជាក់ពីបំណងរបស់គាត់ក្នុងការជំនួស Klopp នៅ Anfield!

Arne Slot និយាយថាគាត់មានទំនុកចិត្តថា Liverpool និង Feyenoord នឹងឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់គាត់ដើម្បីក្លាយជាគ្រូបង្វឹកថ្មីនៅ Anfield នៅរដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិហូឡង់ដែលបានឈ្នះពានរង្វាន់ KNVB Cup កាលពីចុងសប្តាហ៍មុន និងបានដឹកនាំ Feyenoord លើកពានលីគកាលពីរដូវកាលមុននោះ បានលេចចេញជាបេក្ខភាពដែល Liverpool ពេញចិត្តក្នុងការចូលកាន់តំណែងជំនូសអ្នកចាត់ការទូទៅ Jurgen Klopp។ សំណើរដំបូងត្រូវបានច្រានចោល ប៉ុន្តែហង្សក្រហមរំពឹងថានឹងបិទកិច្ចព្រមព្រៀងឆាប់ៗនេះ។ ហើយ Slot ក៏បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍មុនពេលការប្រកួតរវាង Feyenoord និង Go Ahead Eagles ថា៖ “ក្លឹបកំពុងចរចា ខ្ញុំ​កំពុង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើតឡើងបន្ទាប់ពីចចាររួច។ “វាមិនមែនជារឿងអាថ៌កំបាំងទេដែលខ្ញុំចង់ទៅ Liverpool។ ឥឡូវនេះខ្ញុំកំពុងរង់ចាំក្លឹបឈានដល់កិច្ចព្រមព្រៀង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​គ្រប់​យ៉ាង​ចំពោះ​រឿង​នោះ។

Real Madrid ផ្លាស់ប្តូរគោលដៅទំនងជាលែងចង់បាន Alphonso Davies ហើយ!

Real Madrid ផ្លាស់ប្តូរគោលដៅទំនងជាលែងចង់បាន Alphonso Davies ហើយ!

Real Madrid ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងជាមួយនឹងខ្សែការពារសញ្ជាតិកាណាដា Alphonso Davies កាលពីឆ្នាំមុនដោយមនុស្សជាច្រើនរំពឹងថាគាត់នឹងមកដល់នៅរដូវក្តៅនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលនេះមើលទៅមិនទំនងនឹងអាចកើតឡើងទេ នេះបើយោងតាមព័ត៌មានចុងក្រោយបំផុតនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ Davies មិន​បាន​បន្ត​កុងត្រា​ជាមួយ Bayern Munich ទេ ដោយ​នៅ​សល់​កុងត្រាចាស់តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​គាត់មាន​កិច្ច​ព្រមព្រៀង​ផ្ទាល់​មាត់​លើ​លក្ខខណ្ឌ​មួយចំនួនជាមួយReal Madridរួចហើយផងដែរ។ ភាគីខាងBayern Munich បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើDavies មិនបន្តកិច្ចសន្យារបស់គាត់ទេ នោះពួកគេនឹងដាក់លក់គាត់នៅរដូវក្តៅនេះ។ ទន្ទឹមនឹងនេះដែរក្លឹប Real Madrid ក៏គ្រោងនឹងចុះហត្ថលេខាលើគាត់ក្នុងតម្លៃចន្លោះពី 30 ទៅ 40 លានអឺរ៉ូនៅរដូវក្តៅនេះ ប៉ុន្តែកាសែតRelevo បានបង្ហាញថាទំនាក់ទំនងរវាង Davies និង Real Madrid ហាក់មានភាពស្រពិចស្រពិលនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កិច្ចព្រមព្រៀងអាចនឹងទៅរួចប្រសិនបើ Ferland Mendy ចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ។ ហេតុផលនៃការផ្លាស់ប្តូរអាទិភាពរបស់Real Madridចំពោះ Davies ក៏ព្រោះតែការបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើលរបស់ Mendy គួបផ្សំនឹងភាពធូរស្បើយរបួសរបស់ David Alaba និងការចាកចេញរបស់ Nacho Fernandez មានន័យថាពួកគេនឹងផ្តោតសំខាន់លើការចុះហត្ថលេខាលើខ្សែការពារកណ្ដាល…

Enzo តារាឆ្នើមរបស់ Chelsea នឹងអវត្តមាន​ពេញ​មួយ​រដូវ​កាល​ បន្ទាប់ពីទទួលការវះកាត់លើបញ្ហាក្រលៀន

Enzo តារាឆ្នើមរបស់ Chelsea នឹងអវត្តមាន​ពេញ​មួយ​រដូវ​កាល​ បន្ទាប់ពីទទួលការវះកាត់លើបញ្ហាក្រលៀន

ខ្សែបម្រើ Enzo Fernandez របស់ក្រុមតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានទទួលការវះកាត់ដោយជោគជ័យលើបញ្ហាក្រលៀន។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៣ឆ្នាំ នឹងមិនមានវត្តមានសម្រាប់ការប្រកួតដែលនៅសេសសល់ចំនួន ៦ប្រកួត នៅ Premier League។ គួរបញ្ជាក់ដែរថា Enzo Fernandez អាចនឹងកំណត់គោលដៅត្រឡប់មកវិញ សម្រាប់ការប្រកួត Copa America ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ខាងមុខ។ រំលឹកដែរថា Fernandez បានចូលរួមជាមួយ Chelsea ពីសំណាក់ Benfica ក្នុងតម្លៃផ្ទេរកំណត់ត្រាអង់គ្លេស ១០៧លានផោន នៅចុងឆ្នាំ ២០២៣។ ដោយឡែក ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីគាត់ត្រូវបានដាក់ឈ្មោះជាកីឡាករវ័យក្មេងនៃការប្រកួតក្នុងអំឡុងពេលជ័យជំនះ World Cup ឆ្នាំ ២០២២ ជាមួយប្រទេសអាហ្សង់ទីន។ បច្ចុប្បន្ន Fernandez បានបង្ហាញខ្លួន ៤០លើក សម្រាប់ក្រុមតោខៀវក្នុងយុទ្ធនាការដ៏លំបាកមួយសម្រាប់ក្លឹបនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ ខណ: Chelsea កំពុងស្ថិតនៅលេខ ៩ ក្នុងតារាង Premier…

Olise បានបើកចំហការផ្ទេរមកកាន់ Old Trafford ក្រោយពេលមានការចាប់អារម្មណ៍ពី Man Utd

Olise បានបើកចំហការផ្ទេរមកកាន់ Old Trafford ក្រោយពេលមានការចាប់អារម្មណ៍ពី Man Utd

ខ្សែបម្រើសញ្ជាតិអង់គ្លេស Michael Olise របស់ក្លឹប Crystal Palace នឹងបើកចំហការផ្ទេរនៅរដូវក្តៅទៅកាន់ក្លឹបបិសាចក្រហម Manchester United ប្រសិនក្លឹបនៅ Old Trafford ពង្រឹងការចាប់អារម្មណ៍ និងផ្តល់សំណើរដ៏សមរម្យណាមួយនោះ។ គួរកត់សម្គាល់ថា កីឡាករវ័យ ២២ឆ្នាំ បានតស៊ូពេញមួយរដូវកាលនេះជាមួយនឹងបញ្ហារបួសជាច្រើនលើក ប៉ុន្តែនៅតែជាប់ជាកីឡាករដ៏ល្អបំផុតម្នាក់របស់ Crystal Palace ។ រំលឹកដែរថា ប្រភព 90min ធ្លាប់បានរាយការណ៍ថា Olise គឺជាគោលដៅផ្ទេរសម្រាប់ Man United នៅរដូវក្តៅនេះ បន្ទាប់ពីម្ចាស់ភាគហ៊ុនថ្មីលោក Sir Jim Ratcliffe និង INEOS ចូលបម្រើការងារ។ គួរជម្រាបដែរថា Olise បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Palace កាលពីរដូវក្តៅមុន ដោយ Chelsea បានផ្តល់សំណើរ ៣៥លានផោន នៅក្នុងកិច្ចព្រមព្រៀងដោះលែង។ បច្ចុប្បន្ន កិច្ចសន្យាថ្មីរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានតម្លៃទីផ្សារចន្លោះពី ៥០លានផោនទៅ ៦០លានផោន៕

Harry Kane ត្រៀមទទួលប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីបំពេញនូវលក្ខខណ្ឌមួយនេះ ជាមួយ Bayern Munich

Harry Kane ត្រៀមទទួលប្រាក់រង្វាន់យ៉ាងច្រើន បន្ទាប់ពីបំពេញនូវលក្ខខណ្ឌមួយនេះ ជាមួយ Bayern Munich

ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិអង់គ្លេស Harry Kane នឹងត្រូវទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ២១៨,០០០ផោន ប្រសិនបើគាត់ផ្តល់គ្រាប់បាល់ច្រើនជាង ៤០ បូកនឹង Assists នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលតែមួយនៅក្នុងកិច្ចសន្យាជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។ ចាប់តាំងពី Kane គាត់បានចូលរួមជាមួយ Bayern ពី Tottenham Hotspur ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០០លានផោន កាលពីរដូវក្តៅមុន Kane មិនបានបញ្ឈប់នូវការស៊ុតបញ្ចូលទីនោះឡើយ បច្ចុប្បន្នគាត់ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ និង assists ១៣ដង ក្នុងចំណោម ៤១ប្រកួត។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីកទី ៣១ របស់គាត់ក្នុងរដូវកាលនេះ បានធ្វើឱ្យគាត់បំបែកកំណត់ត្រារយៈពេល ៦០ឆ្នាំ សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ជាមួយរដូវកាលដំបូងនៅលីគ Bundesliga។ គួរជម្រាបដែរថា Kane មានលក្ខខណ្ឌជម្រើសទិញត្រឡប់ទៅ Tottenham វិញ ដែលប្រធានក្លឹបលោក Daniel Levy បានបញ្ជាក់នៅក្នុងកិច្ចសន្យាផ្ទេរ។ ស្របពេលជាមួយគ្នានេះ Kane កំពុងសប្បាយចិត្តក្នុងការទទួលបានសាច់ប្រាក់បន្ថែម និងកំពុងផ្តោតអារម្មណ៍លើការឈ្នះពានរង្វាន់ធំជាលើកដំបូងក្នុងអាជីពរបស់គាត់ ដោយ Bayern…

Man Utd កំណត់បានអត្តសញ្ញាណខ្សែប្រយុទ្ធជួរមុខលើ Sesko របស់ក្រុម RB Leipzig ក្នុងវ័យ ២០ឆ្នាំ

Man Utd កំណត់បានអត្តសញ្ញាណខ្សែប្រយុទ្ធជួរមុខលើ Sesko របស់ក្រុម RB Leipzig ក្នុងវ័យ ២០ឆ្នាំ

ក្លឹបបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណលើ Benjamin Sesko របស់ក្រុម RB Leipzig ជាគោលដៅខ្សែប្រយុទ្ធជួរមុខកំពូលនៃបញ្ជីផ្ទេរនៅរដូវក្តៅនេះ ប៉ុន្តែរាងពិបាកបន្តិចក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ ។ គួរកត់សម្គាល់ថា កិច្ចសន្យារបស់ Sesko មានតម្លៃប្រមាណ ៤៣លានផោន ក្នុងការដោះលែង ខណៈ Man Utd នឹងពិបាកបញ្ចុះបញ្ចូលរូបគេឲ្យផ្លាស់មកកាន់ទឹកដី Old Trafford ដោយសារមានក្លឹបធំៗជាច្រើនក៏កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្លូវេនីរូបនេះផងដែរ។ គួរជម្រាបដែរថា Sesko ស៊ុតបញ្ចូលទីបាន ២៩គ្រាប់ និង assists ១១ដង ក្នុងការបង្ហាញខ្លួន ៧៩លើកសម្រាប់ក្រុម Red Bull Salzburg មុនពេលផ្លាស់ទៅកាន់ RB Leipzig ក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្លឹបនៅ Bundesliga៕