ច្បាស់លាស់ហើយ! Chelsea បានដាក់តម្លៃខ្លួនរបស់ Lukaku ផ្ញើទៅ AS Roma ហើយ
បន្ទាប់ពីស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងដែលបម្រុងនឹងផុតកុងត្រានាចុងខែមិថុនា ឆ្នាំ ២០២៤ ខាងមុខ ខណៈនេះក្លឹបអ៊ីតាលី AS Roma ក៏កំពុងស្ថិតក្នុងពេលវេលាត្រូវសម្រេចចិត្តជាបណ្តើរៗហើយដែរ ក្រោយក្លឹបអាណាព្យាបាលតោខៀវ Chelsea ផ្ញើតម្លៃផ្ទេរខាងមុខ សម្រាប់ការចង់បាន Romelu Lukaku។ នោះក្រោយពេលកីឡាករបែលហ្សិក ក៏ត្រូវបានខាងក្លឹបមេនៅឯអង់គ្លេសដឹង ថានឹងមិនមានចិត្តចង់មកចូលរួមនៅ Stamford Bridge ម្តងទៀតទេ ពោលអាចគិតដល់ការបន្តនៅជាមួយ Roma ច្រើនជាង។ បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយ បុរសវ័យ ៣០ ឆ្នាំ ត្រូវបានក្លឹបដាក់តម្លៃផ្ទេរចេញ ៣៧ លានផោន។ នេះគេក៏សេសសល់ពេលវេលាដល់ចុងខែមិថុនា ឆ្នាំក្រោយជាមួយក្លឹប Chelsea អ៊ីចឹងបើគិតគូរមិនទាន់ជ្រើសយក Roma ទេ ក៏ក្លឹបមេមិនមានសិទ្ធបញ្ចេញគេទៅដោយឯកឯងដែរ។ ជម្រើសមួយផ្សេងទៀតដែល Lukaku អាចទៅចូលរួម គឺក្លឹបនៅអារ៉ាប៊ីសាអូឌីត តែសាមីខ្លួនហាក់បង្ហើបតម្រុយមិនពេញចិត្តក្នុងការផ្ទេរទាល់តែសោះ។ សរុបស្ថិតិខ្សែប្រយុទ្ធជំនាញជើងស្តាំរដូវកាលនេះ ទាំងនៅជម្រើសជាតិបែលហ្សិក ទាំងនៅក្លឹបគេធ្វើបានល្អគួរសម ដល់ទៅ ៣៧ ប្រកួត អាចរកបាន ៣០ គ្រាប់និង Assist ៣…