ក្លិប Inter Miami នៃលីគ MLS របស់ សហរដ្ឋអាមេរិក បានកើនឡើងតម្លៃក្លិបទ្វេដង បន្ទាប់ពីមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi មកដល់។
រម្លឹកថា Inter Miami ចុះកុងត្រាយកបាន Messi កាលពីខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះផុតកុងត្រាជាមួយក្លិបចាស់ Paris Saint-Germain។
យ៉ាងណាមិញ ថ្មីៗនេះបានរបាយការណ៍ថ្មីមួយពីទំព័រ AZR Organization បានបង្ហាញថា ក្លិប Inter Miami ក្នុងអំឡុងពេលមុន Messi មកដល់ ក្លិបពួកគេគឺមានតម្លៃត្រឹមតែ ៥៨៥ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ប៉ុន្តែបន្ទាប់ពី Messi មកដល់ ឥឡូវនេះនៅក្នុងឆ្នាំ ២០២៤ ក្លិបរបស់លោក David Beckham គឺបានកើនឡើងតម្លៃរហូតដល់ទៅ ១.០២ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះគឺបានធ្វើឱ្យពួកគេកើនឡើងតម្លៃក្លិបទ្វេដង ពោលគឺរហូតដល់ទៅ ៧៤%។