Sport

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

កីឡាករ Facundo Pellistri ជិតប្រកាស​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ហើយ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងពី Man Utd

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​អេស្ប៉ាញ Granada ឈាន​ដល់​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប​មេ Manchester United ហើយ អំពី​ការ​ចង់​ខ្ចី​ជើង​កីឡាករ Facundo Pellistri ទៅ​ចូលរួម​ដល់​បញ្ចប់​រដូវ​កាល។ នេះ​ខាង​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​បើក​ភ្លើង​ខៀវ​រួចរាល់ ពោល​គ្រប់​យ៉ាង​ស្ថិត​តែ​ពេលវេលា​ជា​អ្នក​សម្រេច​លើ​ការ​ទម្លាក់​ចុង​ប៊ិច​ស៊ីញ៉េ​ចុះ​ហត្ថលេខា​តែ​ប៉ុណ្ណោះ​ឯង។ ការ​ចាកចេញ​របស់​យុវជន​លេង​ប្រយុទ្ធ​ស្លាប សញ្ជាតិ​អ៊ុយរុយហ្គាយ ទំនង​ដាក់​គោលដៅ​បន្ថែម​ពេលវេលា​ឈរ​ជើង​លើ​ទីលាន ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ធំ​ជួយ​ជម្រើស​ជាតិ Copa America នា​ឯ​ពាក់​កណ្តាល​ឆ្នាំ។ ក៏​ព្រោះ​តែ Pellistri នៅ​ស្ថិតិ​ឈរ​ជើង ១៤ ប្រកួត គេ​អាច​រក​បាន ០ គ្រាប់​និង Assist តែ ១ ​លើក​គត់​ជូន​ក្លឹប ហើយ​ច្រើន​ជា​កីឡាករ​បម្រុង ត្រឹម​ការ​ចាយ​ពេល​ឈរ​ជើង​សរុប​លើ​ទីលាន ៣៦៦ នាទី។ ដូច្នេះ​បើ​បន្ត ដឹង​តែ​មិន​ទទួល​បាន​ឱកាស​ណា​មួយ​បន្ថែម​ច្រើន​ឡើយ​ពី​គ្រូ​សញ្ជាតិ​ហូឡង់។ នេះ​គេ​វិល​ទៅ Granada ក៏​នឹង​បាន​តតាំង​មិត្ត​ចាស់ Mason Greenwood ក៏​ជា​កីឡាករ MU មួយ​រូប​ខ្ចី​ជើង​ទៅ​កាន់​លីគ​កំពូល​ទី​នោះ។ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ…

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

ទោះរងការរិះគន់ខ្លាំង តែលោក Mancini បន្តរក្សាជំហររើសកីឡាករវ័យក្មេងសម្រាប់អារ៉ាប៊ីសាអូឌីត

លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត រងការរិះគន់ខ្លាំងចំពោះការជ្រើសរើសកីឡាករមានវ័យក្មេងៗសម្រាប់ការប្រកួតពានរង្វាន់ ​Asian Cup។ យ៉ាងណា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែរក្សាជំហររើសកីឡាករក្មេងៗដដែល ដើម្បីឱ្យពួកគេអាចកើនសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងក្រុមកាន់តែខ្លាំង។ អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការប្រកួត Asian Cup ក្នុងពូល F ដំបូងបានយកឈ្នះលើក្រុមអូម៉ង់ថ្ងៃបើកឆាក ២-១ បន្ទាប់មកបំបាក់ក្រុមកៀហ្ស៊ីស៊ីស្ថាន ដើម្បីឈ្នះកៅអីវគ្គ ១៦ក្រុម ខណៈបច្ចុប្បន្នស្ថិតនៅកំពូលតារាង នឹងត្រៀមជួបក្រុមថៃ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២​ មាន ៤ពិន្ទុ។ យ៉ាងណាមកកាន់ការប្រកួតនៅក្នុងប្រទេសកាតា អារ៉ាប៊ីសាអូឌីត បានជ្រើសរើសក្រុមកីឡាករចំណូលថ្មីជាច្រើន ដែលមានវ័យក្មេងៗ ដើម្បីប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ីឆ្នាំ២០២៣។ ភាគច្រើនក្រុមកីឡាករដែលធ្លាប់បានបំបាក់ក្រុមម្ចាស់ World Cup 2022 អាហ្សង់ទីន មិនមានមុខឡើយ រហូតធ្វើឱ្យមានការរិះគន់ខ្លាំងទៅលើលោក Mancini។ «គោលការណ៍របស់ខ្ញុំគឺកីឡាករដែលត្រៀមខ្លួននឹងលេង ខ្ញុំមានកីឡាករចំនួន ២៦នាក់ អ្នកខ្លះល្បី ខ្លះទៀតនៅក្មេង ប៉ុន្តែបើឈ្នះវាជាក្រុមមិនដោយសារកីឡាករតែម្នាក់ទេ។ យើងត្រូវមានក្រុមខ្លាំងដែលមានចិត្តគំនិតខ្លាំង យើងត្រូវការឱ្យពួកគេគិតថាពួកគេអាចឈ្នះការប្រកួតទាំងអស់ជាក្រុមជាមួយគ្នា ហើយខ្ញុំប្រើកីឡាករដែលខ្ញុំមានអារម្មណ៍ថាអាចមានសារៈសំខាន់នៅពេលនេះ និងសម្រាប់អនាគត ដោយកីឡាករវ័យចំណាស់ និងក្មេងចម្រុះគ្នា។»។ លោក…

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe បានយល់ព្រមចូលរួមជាមួយ Real Madrid ?

ខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe បានយល់ព្រមចូលរួមជាមួយ Real Madrid ?

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG នឹងចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាការរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិបនៅអេស្ប៉ាញ។ ជាការពិត ២រដូវកាលចុងក្រោយ ដំណឹងដែល Kylian Mbappe ទៅចូលរួមជាមួយ Real Madrid របស់ បានកើតឡើងជាបន្តបន្ទាប់។ យ៉ាងណា នៅមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការទេ ខណៈ PSG ព្យាយាមគ្រប់មធ្យោបាយ ដើម្បីចងជើងកីឡាករបារាំង តាមរយៈការផ្តល់កុងត្រាថ្មី និងជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួន ដ្បិតកុងត្រាបច្ចុប្បន្ននឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តួយ៉ាង កាលពីមុនសំណើរបស់ក្លិប Real Madrid ដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង។ យ៉ាងណា ឥឡូវនេះ បើតាមសារព័ត៌មាន Foot…

កីឡាករឆ្នើម Leverkusen ម្នាក់​ និយាយថាចង់ដើរចូល Barca ជាជាង R.Madrid និង Man City

កីឡាករឆ្នើម Leverkusen ម្នាក់​ និយាយថាចង់ដើរចូល Barca ជាជាង R.Madrid និង Man City

តារាឆ្នើមរបស់ក្លិប Bayer Leverkusen កីឡាករ Florain Wirtz ថ្មីៗនេះ បានសារភាពថាខ្លួនមានឆន្ទ:ក្នុងការចូលរួមជាមួយក្លិប Barcelona ប៉ុន្តែបច្ចុប្បន្នកំពុងចរចាជាមួយ Real Madrid និង Manchester City ដោយសារតែក្លិបយក្សកាតាឡាន់ ហាក់មិនមានលទ្ធភាពក្នុងការផ្តល់ជូនសំណើនេះបានឡើយ។ ជាក់ស្តែង Wirtz បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាកីឡាករមានទេពកោលស្យបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Bundesliga នៅមួយរយ:ពេលចុងក្រោយនេះ ក្រោយរួមចំណែករកបាន ៨​គ្រាប់ និង assist ១២​ លើក ក្នុងចំណោម ២៦ប្រកួតចុងក្រោយ។ យ៉ាងណាមិញ បើទោះបីជាមានរបាយការណ៍ជាច្រើន រាយការណ៍ថា Wirtz មានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Barca ក៏ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបនៅ​ La liga មួយនេះ​ ហាក់មិនអាចធ្វើឲ្យការផ្ទេរនេះកើតឡើងបាននោះឡើយ។ ជុំវិញស្ថានភាពនេះហើយ ហាក់កំពុងផ្តល់អត្ថបទប្រយោជន៍ច្រើន ដល់ក្លិបធំៗផ្សេងទៀត ដូចជា Real Madrid និង Manchester City ដែលសុទ្ធសឹងតែកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរូបនេះផងដែរ​៕

ខ្សែការពារកណ្តាល Van Dijk ​បានចេញ​អះអាង​ពាក់ព័ន្ធ​ការ​ចាកចេញ​របស់ Klopp

ខ្សែការពារកណ្តាល Van Dijk ​បានចេញ​អះអាង​ពាក់ព័ន្ធ​ការ​ចាកចេញ​របស់ Klopp

តំណាង​ជា​ប្រធាន​ក្រុម Virgil van Dijk ក៏​ជា​កីឡាករ Liverpool ដំបូង​ដែរ បាន​ចេញ​មក​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​លា​ឈប់​របស់ Jurgen Klopp ពី​តំណែង​អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ។ កន្លង​ទៅ​មាន​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល ត្រង់​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ ថា​ដោយសារ​លោក​ហត់នឿយ និង​គិត​ថា​អស់​ថាមពល​ពី​ខ្លួន​ទៅ​ហើយ​ក្នុង​ការ​ដឹកនាំ។ Klopp ដែល​មក​កាន់​តំណែង​តាំង​ខែ​តុលា ឆ្នាំ ២០១៥ ​ត្រូវ​អស់​សុពលភាព​កុងត្រា​នៅ​ឆ្នាំ ២០២៦ ឯ​ណោះ តែ​បាន​ចាកចេញ​មុន​កាល​កំណត់។ បាន​គ្រូ​ខាង​លើ​នេះ​ហើយ​ជា​អ្នក​ដឹកនាំ Liverpool ឆ្ពោះ​ទៅ​ការ​លើក​ពាន​លីគ​កំពូល​ក្រោយ​ខកខាន​អស់​រយៈ​ពេល ៣០ ឆ្នាំ កាល ២០២០។ ងាក​ទៅ​ចំណាប់​អារម្មណ៍​យល់​ឃើញ​របស់​ប្រធាន​ក្រុម​សញ្ជាតិ​ហូឡង់៖ “វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ នេះ​អ្នកចាត់ការ​គាត់​ពិត​ជា​មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​ពួក​យើង ក៏​សម្រាប់​ក្លឹប និង​សម្រាប់ Premier League ទាំង​មូល តាម​ខ្ញុំ​គិត តែ​វា​ការ​សម្រេច​ចិត្ត​របស់​គាត់​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ផង​ដែរ”។ លោក​បន្ត៖ “ពិត​ហើយ​គាត់​បាន​និយាយ​ប្រាប់​យើង​ជា​លក្ខណៈ​ឯកជន ប្រាប់​អ្នក​រាល់​គ្នា យើង​មាន​គោលដៅ​ច្រើន​ចង់​សម្រេច​ក្នុង​ឆ្នាំ​នេះ ហេតុអ្វី​យើង​មិន​ព្យាយាម​ធ្វើ​ឲ្យ​បាន​ខ្ពស់​រួម​គ្នា និង​អបអរ​លើក​ចុងក្រោយ​ជាមួយ​នឹង​ចៅហ្វាយ [Klopp] របស់​យើង”។ រំឭក​ថា​រដូវ​កាល ២០២៣/២៤ ក្លឹប​ម្ចាស់ដី Anfield សេសសល់​ឱកាស​លើក​ពាន ៤ តួ​យ៉ាង​គឺ…

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid ម្នាក់បានបដិសេធ​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid ម្នាក់បានបដិសេធ​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី

អតីត​អ្នកចាត់ការ​ក្លឹប Real Madrid គឺ​លោក Zinedine Zidane ត្រូវ​បាន​រាយការណ៍​ថា ច្រាន​ចោល​សំណើ​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល់ហ្សេរី​ក្នុង​ឆ្នាំ ២០២៤ នេះ ដ្បិត​បើ​ទី​នោះ​ជា​ទី​កំណើត​នៃ​ម្តាយ​ឪពុក​ខ្លួន​ក៏​ដោយ តែ​គ្រូ​សញ្ជាតិ​បារាំង​ហាក់​មិន​ចាប់​អារម្មណ៍​ឡើយ។ ក៏​បន្ទាប់​តែ​ក្រុម​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លើ ​ជ្រើស​ការ​ដក​តំណែង Djamel Belmadi ក្រោយ​ពេល​បង្កើត​លទ្ធផល​មិន​ល្អ​នៅ​ពាន​រង្វាន់ AFCON 2024 ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ នេះ​វា​ថ្មីថ្មោង​បន្ទាប់​តែ​អតីត​ខ្សែ​បម្រើ​ខាង​លើ ទើប​ត​កុងត្រា​ថ្មី​បន្ថែម​កាល​ពី​ដើម​ខែ​មករា។ បើ​តាម​របាយការណ៍​ចុងក្រោយ​ពី​កាសែត L’Equipe ភ្លាមៗ​ខាង​សហព័ន្ធ​បាល់ទាត់​អាល់ហ្សេរី បាន​ទាក់ទង​ទៅ​គ្រូ​វ័យ ៥១ ឆ្នាំ Zidane ចង់​ឲ្យ​មក​ដឹកនាំ តែ​យ៉ាង​ណា​ចម្លើយ​គឺ No។ មិន​ច្បាស់​ថា​អតីត​គ្រូ​អធិរាជ​ស​នឹង​គិតគូរ​បែប​ណា​ទៅ​មុខ ដឹង​ត្រឹម​កន្លង​មក​ក៏​ច្រាន​ចោល​សំណើ​ខាង​ជម្រើស​ជាតិ​ប្រេស៊ីល និង​សហរដ្ឋអាមេរិក​ដែរ។ រំឭក​ដែរ​ថា អតីត​ម្ចាស់​ជើង​ឯក World Cup ជំនាន់​ឆ្នាំ ១៩៩៨ បាន​ដក​ឃ្លា​ពី​ការងារ​ជា​គ្រូ​បង្វឹក ចាប់​តាំង​លា​ឈប់​ពី​ក្លឹប Madrid កាល​ឆ្នាំ ២០២១។ បើ​តាម​ការ​ព្យាករណ៍​ពី​ប្រភព​ភាគ​ច្រើន ទ្រនំ​បន្ទាប់​នៅ​ឯ​ប្រទេស​អ៊ីតាលី​អាច​នឹង​មាន​ភាគរយ​ខ្ពស់​បំផុត​សម្រាប់ Zidane៕

វីរបុរស Barca ម្នាក់​ បង្ហើបចង់ចូលជំនួសតំណែងរបស់ Xavi ក្រោយប្រកាសចាកចេញ​

វីរបុរស Barca ម្នាក់​ បង្ហើបចង់ចូលជំនួសតំណែងរបស់ Xavi ក្រោយប្រកាសចាកចេញ​

វីរបុរសក្លិប Barcelona លោក Rafael Marquez បាននិយាយថា​លោកនឹងចាប់អារម្មណ៍ក្នុងការចូលទៅជំនួសតំណែងរបស់លោក Xavi ក្នុងនាមជាអ្នកចាត់ការក្រុមថ្មី នៅទឹកដី Camp Nou។​ ជាក់ស្តែង លោក Xavi បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ​ ក្នុងការដើរចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមបរាជ័យ ដោយលទ្ធផល ៣–៥​ក្រោមថ្វីជើងរបស់ Villarreal កាលពីយប់មិញ។ យ៉ាងណាមិញ បន្ទាប់ពីមានការសម្រេចចិត្តនេះ​ អតីតខ្សែការពារ លោក Marquez ដែលបច្ចុប្បន្នកំពុងដឹកនាំឈុត Barcelona បានសារភាពថាលោកនឹងចាប់អារម្មណ៍ក្នុងការចូលទៅជំនួសតំណែងរបស់លោក Xavi ប្រសិនបើក្លិបផ្តល់ឱកាសឲ្យ។ លើសពីនេះ​ លោក Marquez បាននិយាយថា ៖ “​វាជាផ្នែកមួយនៃដំណើរការ។​ហើយខ្ញុំច្បាស់ជានឹងទទួលយក ប្រសិនបើឱកាសមកដល់។​ សួរថានរណាមិនចង់ទៅដឹកនាំក្រុម Barca? ថ្នាក់ដឹកនាំនឹងគិតពីជម្រើស នៅចុងរដូវកាលនេះ។ ប៉ុន្តែអ្នកមិនអាចបដិសេធបានទេ​ ចំពោះឱកាសបែបនេះ“៕

លោក Xavi ថាកីឡាករ Barcelona នឹងមានសេរីភាព ក្រោយការចាកចេញរបស់គាត់

លោក Xavi ថាកីឡាករ Barcelona នឹងមានសេរីភាព ក្រោយការចាកចេញរបស់គាត់

អ្នកចាត់ការក្រុម Barcelona លោក Xavi Hernandez បានទម្លាយប្រាប់ពីមូលហេតុរបស់លោក ក្នុងការសម្រេចចិត្តចាកចេញពីក្លិប​ នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ បន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អមក លោក Xavi ត្រូវបានក្លិបធ្វើការប្រកាសជាផ្លូវការថា នឹងសម្រេចចិត្តចែកផ្លូវ​ នៅដំណាច់រដូវកាលនេះ បើទោះបីជាកុងត្រាបច្ចុប្បន្នរបស់លោក នឹងសេសសល់រហូតដល់ឆ្នាំ​ ២០២៥ ក៏ដោយ​។ យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ​ យោងតាមរបាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ​ បានបង្ហាញប្រាប់ពីមូលហេតុថា​ លោក Xavi គិតថានេះអាចជាការផ្តល់ផលប្រយោជន៍ដ៏ល្អបំផុត​ ក្នុងការអនុញ្ញាតឲ្យក្រុមទទួលបានការអភិវឌ្ឍបន្តទៅមុខទៀត។ លើសពីនេះ​ Xavi បាននិយាយទៀតថា៖ “​ រឿងដែលល្អបំផុតសម្រាប់ខ្ញុំគឺត្រូវចាកចេញ។ ខ្ញុំនឹងបន្តផ្តល់នូវអ្វីដ៏ល្អបំផុតរហូតដល់ចុងបញ្ចប់រដូវកាលនេះ។ ហើយការសម្រេចចិត្តរបស់ខ្ញុំនឹងជួយដល់កីឡាករ និងក្លិប “។ លោកបន្តទៀតថា​៖“​ ខ្ញុំនឹងមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំនោះឡើយ។​ ខ្ញុំជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ដូច្នេះហើយចាកចេញរបស់ខ្ញុំ​ នឹងធ្វើឲ្យកីឡាករឥឡូវនេះ​ មានសេរីភាព​“​៕

ក្លឹប Roma បានដាក់​គោលដៅ​តាម​ចរចា​យក Klopp មក​ដឹកនាំ​ជំនួស Mourinho

ក្លឹប Roma បានដាក់​គោលដៅ​តាម​ចរចា​យក Klopp មក​ដឹកនាំ​ជំនួស Mourinho

បន្ទាប់​ដក​តំណែង​លោក Jose Mourinho ក្លឹប AS Roma ​ក៏​ត្រូវ​បន្ថែម​អ្នកចាត់ការ​ពោរពេញ​ដោយ​បទពិសោធន៍​ថ្មី​ខាង​មុខ​ផង​ដែរ ដើម្បី​ស្រោចស្រង់​ស្ថានភាព​ទម្រង់​លេង​ត្រលប់​មក​វិញ។ នេះ​ក្រោយ​ពេល​ដែល​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​រ៉ូម កំពុង​ធ្លាក់​ទៅ​ដល់​តំណែង​ទី ៨ នៅ Serie A។ បេក្ខភាព​ធំៗ​មួយ​ក្នុង​ចំណោម​ជា​ច្រើន ក្លឹប​បាន​សម្លឹង​ឃើញ Jurgen Klopp ដែល​ទើប​តែ​ប្រកាស​ទំនេរ​ជើង​នៅ​ចុង​បញ្ចប់​រដូវ​កាល​ខាង​មុខ។ នេះ Roma ដាក់​គោលដៅ​អាទិភាព​ទៅ​លើ​ឈ្មោះ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​ហើយ។ បើ​តាម​សារព័ត៌មាន II Messaggero បាន​ចុះ​ផ្សាយ។ វា​អាច​ទៅ​រួច​ត្រង់​ថា​លោក Klopp ក៏​ប្រកាស​ដែរ អំពី​ឆន្ទៈ​មិន​ទទួល​យក​សំណើ​ក្លឹប​នៅ​អង់គ្លេស​ដទៃ​ណា​ផ្សេង​ទៀត​ទាំង​អស់ តែ​បើ​ក្លឹប​ក្រៅ​តំបន់​គឺ​អាច។ តាំង​ពី​ដើម​មក​ក្លឹប​នៅ​អ៊ីតាលី ក៏​លោក​មិន​ធ្លាប់​ដឹក ម្ល៉េះ​ពេល​ខាង​មុខ​អាច​រាប់​ជា​បទពិសោធន៍​លើក​ដំបូង ត្រង់​កាល​ ២០០១-០៨ ដឹកនាំ Mainz 05 ខណៈ ២០០៨-១៥ ដឹកនាំ Borussia Dortmund។ នេះ​រំឭក​ឲ្យ​ដឹង Klopp ដែល​មក​កាន់​តំណែង​នៅ Anfield តាំង​ខែ​តុលា ឆ្នាំ ២០១៥ ​ត្រូវ​អស់​សុពលភាព​កុងត្រា​នៅ​ឆ្នាំ ២០២៦ ឯ​ណោះ តែ​បាន​ចាកចេញ​មុន​កាល​កំណត់។…

Barcelona បានចាប់អារម្មណ៍លើកីឡាករមួយរូបរបស់ Chelsea តែតម្លៃខ្ពស់ពេក

Barcelona បានចាប់អារម្មណ៍លើកីឡាករមួយរូបរបស់ Chelsea តែតម្លៃខ្ពស់ពេក

ភ្នាក់ងាររបស់ខ្សែបម្រើ Moises Caicedo បានបង្ហើបថា ក្លឹប Barcelona បានទាក់ទងកីឡាករកូឡុំប៊ីរូបនេះ​មុនពេលគេសម្រេចការផ្ទេរទៅកាន់ក្លឹប Chelsea ក្នុងតម្លៃ១១៥លានផោន។ Caicedo បានចាកចេញពីក្លឹប Brighton ទៅចូលរួមនៅទឹកដិ Stamford Bridgde ដោយមានការរាយការណ៍ថា ក្លឹបតោខៀវយកឈ្នះការប្រជែងជាមួយ Liverpool ដើម្បីកីឡាករវ័យ២២ឆ្នាំ។ ប៉ុន្ដែភ្នាក់ងារ Manuel Sierra បានបង្ហើបឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Barca បានតាមដានខ្សែបម្រើដែលកំពុងលេចធ្លោនៅ Premier League រូបនេះ ប៉ុន្ដែពួកគេបានសម្រេចចិត្តដកខ្លួនវិញ ដោយសារដឹងថាពុំមានលទ្ធភាពចំណាយលើការផ្ទេររូបគេ។ ថ្លែងប្រាប់សារព័ត៌មាន AS លោក Sierra បាននិយាយថា៖ “មែនហើយ Barca បានស្នើមក ប៉ុន្ដែវាពិបាកទៅរួចសម្រាប់ពួកគេ។ វាបង្ហាញយ៉ាងច្បាស់។ នៅទីបំផុត ជាមួយនឹងបញ្ហាច្បាប់ Fair Play និងបញ្ហាផ្សេងៗទៀត វាជាបញ្ហាដ៏ស្មុគស្មាញ”។ “ប៉ុន្ដែមែនហើយ ពួកគេក៏បានសួរយើងផងដែរ។ ពុំមានសំណើផ្លូវការនោះទេ មានតែការនិយាយប៉ុណ្ណោះ។ ជារឿងធម្មតា នៅក្នុងទីផ្សារ”៕