Sport

ខ្សែការពារ Bayern ម្នាក់ប្តេជ្ញានៅក្លឹបបន្ត បើទោះបីមានការចាប់អារម្មណ៍ពីក្លឹបយក្ស Real Madrid ក៏ដោយ

ខ្សែការពារ Bayern ម្នាក់ប្តេជ្ញានៅក្លឹបបន្ត បើទោះបីមានការចាប់អារម្មណ៍ពីក្លឹបយក្ស Real Madrid ក៏ដោយ

ខ្សែការពាររបស់ក្លឹប Bayern Munich កីឡាករ Alphonso Davies បានទទូចថា រូបគេគឺរីករាយនឹងអាជីពរបស់ខ្លួននៅក្លឹប Bayern Munich បើទោះបីមានពាក្យចរចាមរ៉ាមថា ក្លឹបយក្សនៅ អេស្ប៉ាញ Real Madrid បានបើកការចាប់អារម្មណ៍លើខ្លួនយ៉ាងណាក្តី។ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុប ១៧៩ដងតាំងពីផ្ទេរទៅកាន់ក្លឹប FC Bayern Munich កាលពីខែមករាឆ្នាំ២០១៩។ ក្នុងរយៈពេល៥ឆ្នាំជាមួយនឹងក្លឹបអាល្លីម៉ង់មួយនេះរូបគេទទួលបានជោគជ័យជាខ្លាំង ខណៈបច្ចុប្បន្នមានការផ្សារភ្ជាប់ជាខ្លាំងនឹងចាកចេញពីទីលាន Allianz Arena ។ ខ្សែការពារកាណាដារូបនេះបានឈានចូលកុងត្រារយៈពេល១៨ខែជាមួយនឹង Bayern ដែលកុងត្រារបស់គេបច្ចុប្បន្ននឹងផុតសុពលភាពនៅរដូវកាល២០២៤-២៥។ យ៉ាងណាមិញបច្ចុប្បន្នមិនទាន់របាយការណ៍ណាមួយបានបញ្ជាក់ថា ខ្សែការពាររូបនេះយល់ព្រមបន្តកុងត្រាថ្មីនៅឡើយ ខណៈមានពាក្យចរចាមរាមជាច្រើនទាក់ទងនឹងអនាគតរបស់ខ្សែការពាររូបនេះផ្ទេរទៅ Real Madrid រដូវកាលក្រោយ។ ទោះបីជាយ៉ាងណាមិញ និយាយនៅក្នុងកម្មវិធី Talkshow kicker លោក Davies បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ល្អនៅទីនេះ ខ្ញុំលេងឲ្យក្រុមដ៏អស្ចារ្យមួយនៅអឺរ៉ុប។ ខ្ញុំផ្តោត និងផ្តល់អ្វីគ្រប់យ៉ាងឲ្យទៅក្រុម និងអ្នកគាំទ្រ។»

ក្លឹបបាល់ទាត់អ៊ីតាលី Juventus បាននាំ​ចូល​​​ខ្សែ​បម្រើ​អាហ្សង់ទីន​វ័យ​ក្មេងAlcaraz

ក្លឹបបាល់ទាត់អ៊ីតាលី Juventus បាននាំ​ចូល​​​ខ្សែ​បម្រើ​អាហ្សង់ទីន​វ័យ​ក្មេងAlcaraz

ក្លឹប Juventus បានសម្រេច​ខ្ចី​ជើង​ខ្សែ​បម្រើ​អាហ្សង់ទីន Carlos Alcaraz ពី​ក្លឹប​ Southampton។ Alcaraz កំពុង​ពិនិត្យ​សុខភាព ហើយ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នឹង​ចូល​រួម​ជាមួយ Juventus ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ ក្នុង​កុងត្រា​ខ្ចី​ជើង បាន​ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​អ៊ីតាលី​មាន​ជម្រើស​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​នា​រដូវ​កាល​ក្រោយ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៤០ លាន​អឺរ៉ូ។ Alcaraz បាន​មក​ចូល​រួម Southampton កាល​ពី​ឆ្នាំ ២០២២។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ៤៧ ប្រកួត និង​ស៊ុត​ចូល ៨ គ្រាប់៕

លោក Jurgen Klopp បង្ហាញ​ពីខ្សែ​បម្រើ 3រូបដែលគាត់ចង់​បាន តែមិនអាច​នាំ​ចូល​បាន

លោក Jurgen Klopp បង្ហាញ​ពីខ្សែ​បម្រើ 3រូបដែលគាត់ចង់​បាន តែមិនអាច​នាំ​ចូល​បាន

អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​ខ្សែ​បម្រើ​ចំនួន​បី​រូប ដែល Liverpool ចង់​បាន តែ​នាំ​ចូល​មិន​បាន​កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​រដូវ​ក្ដៅ​ឆ្នាំ ២០២៣។ កីឡាករ​ទាំង​បី​នោះ​រួម​មាន៖ ខ្សែ​បម្រើ Jude Bellingham ខ្សែ​បម្រើ Moises Caicedo និង​ខ្សែ​បម្រើ Romeo Lavia។ លោក​ Klopp ថា ហង្ស​ក្រហម​ចង់​បាន Bellingham តែ​ស្ទាបស្ទង់​ទៅ​មិន​រួច។ បន្ទាប់​មក​ក្លឹប​ចង់​បាន Caicedo តែ​កីឡាករ​បាន​ព្រម​នឹង​ក្លឹប​ផ្សេង​ទៅ​ហើយ។ ត​មក​ទៀត​ក្លឹប​ចង់​បាន Lavia តែ​ក៏​មិន​អាច​ទៅ​រួច។ Bellingham បាន​ចេញ​ពី Borussia Dortmund ទៅ​ចូល​រួម​ជាមួយ Real Madrid ឯ Caicedo បាន​ចេញ​ពី Brighton មក​លេង​ឲ្យ Chelsea។ ចំណែក​ឯ Lavia វិញ សម្រេច​ចេញ​ពី​ Southampton ទៅ Chelsea។ ​បន្ទាប់​ពី​សម្រេច​សម្រួល​ក្រោយ​មក ក្លឹប​ហង្ស​ក្រហម​ធ្វើ​បាន​សម្រេច​ក្នុង​ការ​នាំ​ចូល​កីឡាករ…

កីឡាករ Virgil van Dijk ប្រធាន​ក្រុម Liverpool ហាក់បីស្រពិចស្រពិល​រឿង​អនាគតរបស់ខ្លួន

កីឡាករ Virgil van Dijk ប្រធាន​ក្រុម Liverpool ហាក់បីស្រពិចស្រពិល​រឿង​អនាគតរបស់ខ្លួន

ប្រធាន​ក្រុម Liverpool ខ្សែ​ការពារ Virgil van Dijk បង្ហាញ​ក្ដី​ស្រពិចស្រពិល​ពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​ Liverpool។ កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចាត់​ការ​ហង្ស​ក្រហម លោក Jurgen Klopp បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប នៅ​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​ជិត ១០ ឆ្នាំ។ គ្រូ​បង្គោល​ធំៗ​មួយ​ចំនួន​ក៏​នឹង​ចាក​ចេញ​ជាមួយ​លោក Klopp ដែរ។ ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​វ័យ ៣២ ឆ្នាំ Van Dijk មាន​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៥ ជាមួយ​ក្លឹប​ Liverpool។ ក្នុង​ន័យ​នេះ ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​កីឡាករ​នឹង​បន្ត​នៅ​ហង្ស​ក្រហម​ឬ​អត់ ក្រោយ​លោក Klopp ចាក​ចេញ ខ្សែ​ការពារ​រូប​នេះ​បាន​លើក​ឡើង​ថា រូប​គេ​មិន​ដឹង​នោះ​ទេ ចាំ​មើល​សភាពការណ៍​សិន ជា​ពិសេស​ទិសដៅ​ទៅ​មុខ​របស់​ក្លឹប ព្រោះ​ការ​ផ្លាស់ប្តូរ​នេះ​មាន​ទ្រង់ទ្រាយ​ធំ ដោយ​មិន​មែន​ដូរ​តែ​អ្នក​ចាត់​ការ​ទេ តែ​ដូរ​ទាំង​គ្រូ​បង្គោល​ធំៗ​ទៀត។ មិន​មែន​មាន​តែ Van Dijk ទេ ជិត​ផុត​កុងត្រា។ កីឡាករ​បង្គោល​មួយ​ចំនួន​ដូច​ជា Mohamad Salah និង Trent Alexander-Arnold សុទ្ធ​តែ​មាន​កុងត្រា​ផុត​កំណត់​នៅ​ឆ្នាំ ២០២៥៕

កីឡាករ Barcelona ម្នាក់គ្រោងចេញពីក្លឹប ស្របពេលមានក្លឹបមួយ ជាគោលដៅផ្ទេរដ៏មានសក្តានុពល

កីឡាករ Barcelona ម្នាក់គ្រោងចេញពីក្លឹប ស្របពេលមានក្លឹបមួយ ជាគោលដៅផ្ទេរដ៏មានសក្តានុពល

ក្នុងពេលថ្មីៗនេះ ក្រោយអ្នកចាត់ការទូទៅក្លឹប Barcelona លោក Xavi ប្រកាសចែកផ្លូវនៅចុងបញ្ចប់នៃរដូវកាលនេះ ស្រាប់តែកីឡាករមួយចំនួន ក៏កំពុងតែមានទំនោរបង់ចាកចេញដូចគ្នា។ ទន្ទឹមនឹងនេះ ខ្សែការពារស្លាប Sergi Roberto ត្រូវបានគេអះអាងថា នឹងចាកចេញពី Barcelona តំណាលគ្នាជាមួយលោក Xavi ។ ក្រោយលេចឮដំណឹងនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែមានទំនាក់ទំនងជាមួយកីឡាករ Roberto ជុំវិញការផ្ទេរដ៏មានសក្កានុពល។ គួរកត់សម្គាល់ថា Roberto បានចំណាយពេលអាជីពជាន់ខ្ពស់ទាំងមូលរបស់គាត់ជាមួយក្លឹបយក្សកាតាឡាន តាំងពីបង្ហាញខ្លួនលើកដំបូង ១៨ឆ្នាំ ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ ជាក់ស្តែង កីឡាករវ័យ ៣១ឆ្នាំ រូបនេះបានបន្តបង្ហាញខ្លួនសរុបចំនួន ៣៦៣ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ សម្រាប់ Barca។ ថ្វីបើមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្លឹបក៏ដោយ ក៏អនាគតរបស់ Roberto បច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំនេះ ខណៈក្លឹបបច្ចុប្បន្នមិនមានចេតនាបន្តកិច្ចសន្យាថ្មីដល់ Roberto ឡើយ។ គួរជម្រាបដែរថា ក្លឹបកាំភ្លើងធំ កំពុងតាមដានស្ថានភាពរបស់ Roberto ជាមួយនឹងភាពប៉ិនប្រសប់របស់គាត់ ហើយត្រូវបានគេជឿថាជាកត្តាដ៏សំខាន់មួយ នៅពីក្រោយការចាប់អារម្មណ៍របស់ Arsenal។ បន្ថែមពីនេះ Arsenal…

កីឡាករ Rafael Leao ត្រូវបានក្លឹប PSG ចាប់អារម្មណ៍ដើម្បីមកជំនួសកន្លែងរបស់ Kylian Mbappe

កីឡាករ Rafael Leao ត្រូវបានក្លឹប PSG ចាប់អារម្មណ៍ដើម្បីមកជំនួសកន្លែងរបស់ Kylian Mbappe

ក្លិបអ៊ីតាលី AC Milan និងក្លិបបារាំង Paris Saint-Germain នឹងមានការជជែកពិភាក្សាគ្នានៅពេលដ៏ខ្លីខាងមុខ ជុំវិញអនាគតអាចចាកចេញរបស់ ខ្សែប្រយុទ្ធ Rafael Leao មកកាន់ទឹកដី Parc de Princes។ ក្លិប Paris Saint-Germain ពិតជាមានចិត្តចង់បាន កីឡាករព័រទុយហ្គាល់ មកចូលរួម ដើម្បីមកបំពេញកន្លែងរបស់ Kylian Mbappe ដែលអាចនឹងចាកចេញពីក្លិបនាពេលខាងមុខ។ យ៉ាងណាមិញ កីឡាករ Rafael Leao ហាក់មិនទាន់ឆ្លើយតបបែបណាទេ ដ្បិតអីរូបគេកំពុងរីករាយចិត្តជាមួយក្លិបមានមូលដ្ឋានក្នុងទីក្រុង Milan។ បើតាមរបាយការណ៍បានឱ្យដឹងថា ភាគីក្លិប Paris Saint-Germain ចង់បានការផ្ទេរ Rafael Leao ឱ្យមានល្បឿនលឿននិងចង់ឱ្យវាសម្រេចកើតឡើងយូរបំផុតត្រឹមរដូវក្តៅ ឆ្នាំ ២០២៤ នេះ។ សម្រាប់ការឆ្លើយតបពីក្លិប AC Milan ក៏មិនមានការឃាត់ឃាំងដែរ តែសុំឱ្យខាងក្លិប Paris Saint-Germain អនុវត្តតាមកិច្ចព្រមព្រៀងតម្លៃផ្តាច់កុងត្រាគឺ ១៧៥ លានអឺរ៉ូ ដែលត្រូវទូទាត់ពេញថ្លៃ ហើយ…

ក្លឹប Bayern Munich ទិញបានខ្សែការពារពី Galatasaray ម្នាក់មានរយៈពេលរហូតដល់ឆ្នាំ២០២៨

ក្លឹប Bayern Munich ទិញបានខ្សែការពារពី Galatasaray ម្នាក់មានរយៈពេលរហូតដល់ឆ្នាំ២០២៨

ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayern Munich បានចុះកុងត្រានាំយកខ្សែការពារ Sacha Boey ពីក្លិបតួកគី Galatasaray រហូតដល់ឆ្នាំ២០២៨។ នេះបើតាមការប្រកាសពីក្លិបទាំង២កាលពីពេលថ្មីៗនេះ។ កីឡាករបារាំង វ័យ២៣ឆ្នាំ បានចូលរួមជាមួយ Galatasaray ដោយផ្ទេរពីក្លិបបារាំង Stade Rennais លើកិច្ចសន្យារយៈពេល៤ឆ្នាំ កាលពីឆ្នាំ២០២១។ ចំពោះតម្លៃនៃកិច្ចកុងត្រាមិនត្រូវបានបង្ហាញជាលម្អិតនោះទេ ប៉ុន្តែសារព័ត៌មាននៅអាល្លឺម៉ង់បានរាយការណ៍ថា វាអាចមានតម្លៃប្រមាណ ៣០លានអឺរ៉ូ។ Bayern Munich កំពុងជួបប្រទះបញ្ហា ដោយកីឡាករខ្សែការពារសំខាន់ៗជាច្រើនបានរងរបួសដូចជា Dayot Upamecano និង Konrad Laimer ជាដើម ដែលធ្វើឱ្យពួកគេត្រូវស្ថិតនៅក្រៅទីលាន ជាច្រើនសប្តាហ៍។ កីឡាករផ្សេងទៀតក៏កំពុងអវត្តមានដែរ ដូចជា Joshua Kimmich និង Bouna Sarr មានរបួស ខណៈ ខ្សែការពារ Kim Min-jae និង Noussair Mazraoui ត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន។ សូមបញ្ជាក់ថា Bayern Munich បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២…

កីឡាករ Marco Asensio នឹង​​បន្ត​នៅក្លឹប​ PSG នៅ​ក្នុង​រដូវកាល​នេះ​

កីឡាករ Marco Asensio នឹង​​បន្ត​នៅក្លឹប​ PSG នៅ​ក្នុង​រដូវកាល​នេះ​

ខ្សែប្រយុទ្ធ​ Marco Asensio នឹង​បន្ត​នៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain បន្ត​ទៀត​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​តាម​ប្រភព​ខាង​លើ​ ខាង​ Asensio និង​ PSG គឺ​បាន​សម្រេច​គ្នា​រួច​រាល់ហើយ​ គ្មាន​គម្រោង​ និង​ការ​ចរចា​ដើម្បី​ឲ្យ​កីឡាករ​នេះ​ចាកចេញ​ឡើយ​។ កីឡាករ​នេះ​ចង់​បន្ត​នៅ​ក្លឹប​នេះ​ទៀត​ ព្រោះ​តែ​គេ​ចង់​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​ជួយ​ក្រុម​មួយ​នេះ​។ Asensio ទើប​មក​លេង​ឲ្យ​ក្លឹប​នេះ​នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​ចូល​លេង​បាន​ ១២ប្រកួត​ និង​ស៊ុត​ចូល​៤គ្រាប់​ ជា​មួយ​នឹង​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៦៕

កីឡាករ Al Hilah ម្នាក់បាននិយាយបែបនេះ ក្រោយពេលបានអបអរស្ទាយ CR7 នៅពីមុខ Messi

កីឡាករ Al Hilah ម្នាក់បាននិយាយបែបនេះ ក្រោយពេលបានអបអរស្ទាយ CR7 នៅពីមុខ Messi

ក្រុម Al Hilah បានយកឈ្នះក្នុងការប្រកួតទល់ជាមួយនឹងក្រុម Inter Miami ក្នុងលទ្ធផល ៤-៣ នៃព្រឹត្តិការណ៍ Riyadh Cup។ ក្នុងការប្រកួតនោះផងដែរ កីឡាករ Michael ដែលជាខ្សែប្រយុទ្ធរបស់ក្រុម Al Hilah បានស៊ុតបញ្ចូលទីគ្រាប់ទី៣ និងបង្ហាញស្ទាយអបអរតាមកីឡាករ Cristiano Ronaldo។ ការអបអរស្ទាយរបស់កីឡាករ Cristiano Ronaldo នៅក្នុងការប្រកួតទល់នឹងក្រុម Inter Miami នោះ ក៏មានមន្ទិលជាច្រើនទៅលើកីឡាករ Lionel Messi ផងដែរ ដោយគេចង់ដឹងថាកីឡាករ Lionel Messi មានអារម្មណ៍បែបនេះ ក្រោយពីការអបអរបែបនេះ។ យ៉ាងណាមិញ ក្រោយពីការប្រកួតបានបញ្ចប់ កីឡាករ Michael បាននិយាយថា៖ ខ្ញុំគ្មានអ្វីដែលត្រូវយកទៅប្រៀបធៀបជាមួយ Messi ឡើយ។ ការប្រៀបធៀបនោះមិនមែនសម្រាប់ខ្ញុំទេ។ ខ្ញុំគឺជាអ្នកគាំទ្រ និងពេញចិត្ត Messi ជាខ្លាំង។ ខ្ញុំសូមអរគុណដល់ព្រះ ដែលផ្តល់ឱកាសឱ្យខ្ញុំរីករាយក្នុងការលេងទល់ជាមួយគាត់ក្នុងការប្រកួតនេះ។ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារ Riyadh Season…

តើអតីតមិត្តរួមក្រុមរបស់ Messi ម្នាក់នេះ អាចនឹងមកបង្វឹករូបគេមែនទេ?

តើអតីតមិត្តរួមក្រុមរបស់ Messi ម្នាក់នេះ អាចនឹងមកបង្វឹករូបគេមែនទេ?

លោក Xavi ដែលជាគ្រូបង្វឹកក្រុម Barcelona បានប្រកាសចុះចេញពីដំណែងនៅដំណាច់រដូវកាលខាងមុខនេះ បន្ទាប់ពីបានដឹកនាំក្រុម Barcelona ឱ្យលើកពាន La Liga កាលពីរដូវកាលមុនកន្លងទៅ។ លោក Xavi ក៏បានឃើញនូវចំណុចខ្វះខាតជាច្រើនរបស់ក្រុមក្នុងរដូវកាលនេះ ព្រមទាំងសម្ពាធជាច្រើនបានធ្លាក់ទៅលើលោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Barcelona។ យោងទៅតាម El Chiringuito បានឱ្យដឹងថាអតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Barcelona លោក Xavi នឹងសម្រាកពីការងារជាអ្នកដឹកនាំមួយរយៈធំ។ ស្របពេលដែលលោក Xavi ទើបមានវ័យត្រឹម ៤៤ ឆ្នាំនោះ រូបគាត់ក៏អាចនឹងវិលត្រឡប់មកវិញឆាប់ៗបន្ទាប់ពីសម្រាកផងដែរ។ ព័ត៌មានចចាមអារ៉ាមជាច្រើនទៀតក៏បានលើកឡើងថា លោក Xavi ទំនងជាត្រូវបានក្រុម Inter Miami ធ្វើការទំនាក់ទំនងទៅ ស្របពេលអតីតមិត្តរួមក្រុមរបស់លោករួមមានកីឡាករ Lionel Messi កីឡាករ Luis Suarez កីឡាករ Sergio Busquets និងកីឡាករ Jordi Alba កំពុងតែលេងឱ្យក្រុម Inter Miami ស្រាប់ដូចគ្នា។ យោងទៅតាម…