Sport

Getafe ស្នើ​ទៅ LaLiga ឲ្យ​ប្រញាប់​ស៊ើបអង្កេត​រឿង Bellingham បោះ​ពាក្យ​ប្រមា.ថ Greenwood

Getafe ស្នើ​ទៅ LaLiga ឲ្យ​ប្រញាប់​ស៊ើបអង្កេត​រឿង Bellingham បោះ​ពាក្យ​ប្រមា.ថ Greenwood

នៅ​ប្រកួត​ដែល Real Madrid យក​ឈ្នះ​ទៅ​លើ Getafe ​ថ្ងៃ​មុន យើង​ចាប់​អារម្មណ៍​ការ​ជួប​គ្នា​រវាង​កីឡាករ​រួម​សញ្ជាតិ​តែ​មួយ​នាម​គូ​ប្រជែង គឺ Mason Greenwood ទល់ Jude Bellingham។ យ៉ាង​ណា​ការ​ប៉ះ​ទង្គិច​បែរ​កើត​មាន ដល់​ថ្នាក់​បោះ​ពាក្យ​ធ្ងន់ៗ​ទៀត​ផង។ មាន​របាយការណ៍​ចុះ​ផ្សាយ​ថា Bellingham បាន​ប្រមា.ថ​ទៅ​លើ Greenwood ​ថា​ជា ‘ជន​រំលោភ’ ហើយ​ខាង​អតីត​កីឡាករ Man United មិន​បាន​តបត​អ្វី​ទៅ​វិញ​ទេ។ យ៉ាង​ណា​ភាគី​ក្លឹប​ Getafe ពុំ​អស់​ចិត្ត​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ នេះ​កំពុង​ស្នើ​ចំៗ​ទៅ​កាន់​គណៈ​គ្រប់គ្រង​ក្របខ័ណ្ឌ​អេស្ប៉ាញ ឲ្យ​មាន​ការ​រក​ខុស​ត្រូវ​ជាច​បន្ទាន់។ ប្រភព​ពី SER ចុះ​ផ្សាយ Getafe កំពុង​មាន​ការ​វិភាគ​វីដេអូ​នោះ​ឡើង​វិញ ហើយ​បាន​បញ្ជូន​សំណើ​ទៅ​កាន់​ខាង​ LaLiga ឲ្យ​ធ្វើ​ការ​វិភាគ​និង​សិក្សា​អំពី​រូបភាព វីដេអូ​កើត​ឡើង​រវាង​ពួក​គេ​ទាំង​ពីរ រួច​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ ថា​នឹង​ត្រូវ​ចាត់វិធានការ​បែប​ណា​ឬ​អត់។ គួរ​ឲ្យ​ដឹង​ថា Greenwood បាន​ចុះ​ហត្ថលេខា​មក​ចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ជាមួយ Getafe ​មួយ​រដូវ​កាល​ពេញ ចាប់​តាំង​ខែ​មករា ហើយ​ក៏​វិវត្ត​ខ្លួន​រក​បាន​គ្រាប់​បាល់ និង AssisT ច្រើន​គួរ​សម​ដែរ​ឲ្យ​ក្លឹប។ មិន​មាន​ការ​សម្រេច​ច្បាស់​នៅ​ឡើយ ថា​អនាគត​ទៅ​មុខ​គេ​នឹង​ត្រលប់​ទៅ​ក្លឹប​មេ​នៅ Old…

សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…

សារព័ត៌មានអេស្ប៉ាញថា Haaland មិនសប្បាយចិត្តនៅ Man City ស្រាប់តែ Guardiola តបបែបនេះថា…

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ថាខ្សែប្រយុទ្ធ Erling Haaland មិនសប្បាយចិត្តជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន។ យោងតាមសារព័ត៌មាន El Desmarque បានឱ្យដឹងថា ខ្សែប្រយុទ្ធន័រវែស ពិបាករស់នៅ ជាមួយអាកាសធាតុក្នុងទីក្រុងមែនឆេស្ទឺរ ហើយគេមានបំណងចង់ផ្លាស់ទៅអេស្ប៉ាញ ដើម្បីចូលរួម Real Madrid។ Haaland បានចូលរួម Man City ពីក្លឹប Borussia Dortmund អំឡុងទីផ្សាររដូវក្ដៅ ឆ្នាំ២០២២ ហើយគេរកគ្រាប់បាល់៣៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួន ដែលជួយពួកគេឈ្នះជើងឯក។ តបទៅនឹងចចាមអារ៉ាមរបស់សារព័ត៌មានអេស្ប៉ាញ លោក Guardiola បាននិយាយថា៖ “អ្នកត្រូវតែសួរប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងម៉ាឌ្រីដ ថាតើគេសប្បាយចិត្តឬអត់។ ប្រហែលជាពួកគេទទួលបានព័ត៌មានច្រើនជាងពួកយើង”។ “យើងមិនមានអារម្មណ៍ថា គេមិនសប្បាយចិត្តទេ។ គេមិនសប្បាយចិត្តព្រោះគេមិនបានលេង គេបានសម្រាកពីរខែដោយសាររបួស ប៉ុន្ដែប្រហែលសារព័ត៌មាននៅអេស្ប៉ាញ ជាពិសេសនៅម៉ាឌ្រីដ ទទួលបានព័ត៌មានពីយើង”។ “យើងមិនអាចគ្រប់គ្រងនូវអ្វីដែលពួកគេនិយាយនោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺគេរីករាយនៅទីនេះ។ នៅពេលដែលគេមិនសប្បាយចិត្ត គេនឹងធ្វើការសម្រេចចិត្ត”៕

ក្លឹប Man Utd ចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែមិនអាចទៅរួចដោយសារតែហេតុផលមួយនេះ

ក្លឹប Man Utd ចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែមិនអាចទៅរួចដោយសារតែហេតុផលមួយនេះ

អ្នកចាត់ការទូទៅក្លឹប Manchester United លោក Erik ten Hag បានសារភាពថា លោកពិតជាចង់បានខ្សែប្រយុទ្ធថ្មីណាស់ ប៉ុន្តែ វាហាក់ដូចជាមិនអាចទៅរួចឡើយដោយសារបញ្ហាច្បាប់ហិរញ្ញវត្ថុ។ ជាការពិតណាស់ លោក Ten Hag បានលើកឡើងបែបនេះ បន្ទាប់ពីបច្ចុប្បន្ន Man UTD កំពុងបាត់បង់ Anthony Martial ដែលកំពុងមានបញ្ហារបួសក្រលាន ដែលអាចនឹងអវត្តមានដល់ជិតចប់រដូវកាល ប៉ុន្តែ ចំណុចសំខាន់ គឺ ថ្នាក់លើត្រូវគិតគូដល់ការចំណូលចំណាយរបស់ក្លិប ដើម្បីកុំឲ្យខុសច្បាប់ហិរញ្ញវត្ថុរបស់ Premier League។ ទាក់ទងនឹងរឿងខាងលើ លោក Ten Hag បាននិយាយថា៖ ខ្ញុំមិនលាក់បាំងទេ ខ្ញុំពិតជាចង់បានខ្សែប្រយុទ្ធថ្មី។ ជាមួយនឹងបញ្ហារបួសរបស់ Martial គឺ យើងគ្មានអ្នកជំនួសទេ។ យ៉ាងណា វាមិនអាចទៅរួចដោយសារតែយើងត្រូវសម្របជាមួយច្បាប់ហិរញ្ញវត្ថុដែលយើងគ្មានសល់ចន្លោះឡើយ៕

អេមណាស់! ការស៊ុតហ្វ្រីឃីគរបស់ Son យ៉ាងអស្ចារ្យជួយឱ្យ​កូរ៉េខាងត្បូង ឈ្នះអូស្ត្រាលី ២-១

អេមណាស់! ការស៊ុតហ្វ្រីឃីគរបស់ Son យ៉ាងអស្ចារ្យជួយឱ្យ​កូរ៉េខាងត្បូង ឈ្នះអូស្ត្រាលី ២-១

កាលពីយប់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ អូស្ត្រាលី នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពាន Asian Cup។ ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមកូរ៉េខាងត្បូងហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ បូករួមនឹងម៉ោង ១៥ នាទីពីរដង ពួកគេទទួលជ័យជម្នះទៅលើក្រុម អូស្ត្រាលី ក្នុងលទ្ធផល ២ ទល់នឹង ១។ មែនទែនទៅខាងក្រុម អូស្ត្រាលី ជាអ្នករកគ្រាប់បាល់បើកឆាកបានមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Craig Goodwin នៅនាទីទី ៤២ លុះក្រោយមកខាងក្រុមកូរ៉េខាងត្បូងក៏រកគ្រាប់បាល់បាន ២ គ្រាប់សងមកវិញ ដែលស៊ុតបញ្ចូលទីដោយ Hwang Hee-Chan នៅនាទីទី ៩០+៦ (P) និងគ្រាប់ចុងក្រោយរកបានដោយ Son Heung-min តាមរយៈបាល់ហ្វ្រីឃីគនៅនាទីទី ១០៤។ គួរបញ្ជាក់ថា…

ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន

ក្រោយមានរឿងរ៉ាវរបស់ Marcus Rashford គ្រូ Man UTD ថា កីឡាករត្រូវមានវិន័យទាំងក្នុងនិងក្រៅទីលាន

គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករបាល់ទាត់ត្រូវការវិន័យ ទាំងនៅក្នុង និង ក្រៅទីលាន។ ការលើកឡើងរបស់គ្រូបង្វឹកជនជាតិហុល្លង់ គឺកើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍ដែល ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុមបិសាចក្រហម ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បន្ទាប់ពីលួចចូលទៅលេងនៅក្លិបកម្សាន្តក្នុងទីក្រុង Belfast ។ បន្ទាប់មក កីឡាករវ័យ ២៦ឆ្នាំ បានរាយការណ៍ថា មានជំងឺ និង បានខកខានការហ្វឹកហាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអវត្តមានពីការប្រកួត FA Cup កាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Newport County ។ លោក Erik ten Hag បានបដិសេធមិនបរិយាយពីស្ថានភាពរបស់ Marcus Rashford ទេ ប៉ុន្តែនៅពេលត្រូវបានសួរនាំអំពីការដាក់ពិន័យទៅលើកីឡាករនោះ លោក ten Hag បានអះអាងថា Rashford បានត្រូវទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើ។ គ្រូបង្វឹកវ័យ៥៣ឆ្នាំ បានថ្លែងថា៖ “ការដាក់ពិន័យលើ…

​គ្រូបង្វឹករបស់ Barca លោក Xavi ចង់​ចាកចេញ​ពី​តំណែង ភ្លាមៗ ​តែ​ត្រូវ​ប្រធានក្លឹបមិនយល់ព្រម

​គ្រូបង្វឹករបស់ Barca លោក Xavi ចង់​ចាកចេញ​ពី​តំណែង ភ្លាមៗ ​តែ​ត្រូវ​ប្រធានក្លឹបមិនយល់ព្រម

លោក​ Xavi គ្រូបង្វឹក​ក្លឹប​ Barcelona ចង់​ចាកចេញ​ពី​តំណែង​ដឹកនាំ​ក្លឹប​នេះ​ភ្លាមៗ​ តែ​ត្រូវ​បាន​ លោក​ Joan Laporta ប្រធាន​ក្លឹប​នេះ​ឃាត់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ RAC1។ លោក​ Laporta បាន​និយាយ​ថា​៖” ខ្ញុំ​នឹង​មិន​ដក​តំណែង​ Xavi នោះ​ទេ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ពេល​ណា​ក៏​ដោយ​។ Xavi បាន​ប្រាប់​ខ្ញុំ​ថា​ បើ​ល្អ​តែ​ម្ដង​គឺ​ដោយ​គេ​ចេញ​ចាកចេញ​មុន​កុងត្រា​ចប់​តែ​ម្ដង​ទៅ​ ចប់​មុន​រដូវកាល​នេះ​តែ​ម្ដង​ “។ លោក​បន្ត​ថា​៖” ខ្ញុំ​ថា​ខ្ញុំ​​ឯកភាព​ ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​នេះ​គឺ​នៅ​ដឹកនាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​”។ Xavi នឹង​ចាកចេញ​ពី​ក្លឹប​ Barcelona នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ដោយ​បញ្ចប់​មុន​កុងត្រា​រយៈពេល​ ១ឆ្នាំ​៕

Jesse Lingard អាចនឹងបន្តអាជីពនៅទ្វីបអាស៊ីជាក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង

Jesse Lingard អាចនឹងបន្តអាជីពនៅទ្វីបអាស៊ីជាក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូង

កីឡាករ Jesse Lingard ទំនងជាបន្តអាជីពរបស់ខ្លួនជាមួយនឹងក្រុម FC Seoul។ សារព័ត៌មាន Sky Sports បានចុះផ្សាយថាកីឡាករ Jesse Lingard បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់មាត់លើកុងត្រារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្តថែមមួយឆ្នាំ។ ក្លិបបាល់ទាត់នៅប្រទេសកូរ៉េខាងត្បូងមួយនេះ គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់កីឡាករ Jesse Lingard។ កីឡាករ Jesse Lingard បានអវត្តមានពីការប្រកួតចាប់តាំងពីរដូវក្តៅឆ្នាំមុន បន្ទាប់ពីកីឡាកររូបនេះបានផុតកុងត្រាជាមួយក្រុម Nottingham Forest។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ធ្លាប់មានទំនាក់ទំនងជាមួយក្លិបបាល់ទាត់ជាច្រើនដែរ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងនោះឡើយ។ ក្រុម Al Shabab ក៏ធ្លាប់បើកការចាប់អារម្មណ៍លើកីឡាកររូបនេះដូចគ្នា។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះតែងតែបង្ហោះវីដេអូជាប្រចាំបង្ហាញពីការហ្វឹកហាត់របស់ខ្លួន ហើយរូបគេក៏បានចំណាយពេលទាំងប៉ុន្មាន ដើម្បីហ្វឹកហាត់ជាមួយក្រុម Al Ettifaq បើទោះបីជាលោក Steven Gerrard សម្រេចមិនចុះកុងត្រាយករូបគេក៏ដោយ។ កីឡាករ Jesse Lingard ក៏ធ្លាប់ចង់ទៅកាន់ក្រុម Barcelona ផងដែរ​ ប៉ុន្តែត្រូវបានភាគីខាងក្រុម Barcelona បដិសេធ។ កីឡាកររូបនេះបានបង្ហាញខ្លួនឱ្យក្រុម Manchester United…

Tottenham Hotspur ប្រជែងជាមួយ Barca ក្នុងការចុះកុងត្រាលើ យុវជនឆ្នើមម្នាក់នៅរដូវក្តៅនេះ

Tottenham Hotspur ប្រជែងជាមួយ Barca ក្នុងការចុះកុងត្រាលើ យុវជនឆ្នើមម្នាក់នៅរដូវក្តៅនេះ

Tottenham Hotspur បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគោលដៅរបស់ Barcelona គឺ Lucas Bergvall មុនពេល La Blaugrana អាចឈានដល់កិច្ចព្រមព្រៀង។ ខ្សែបម្រើវ័យ 17 ឆ្នាំ Bergvall ដែលកំពុងលេងឱ្យក្រុមស៊ុយអែត Djurgårdens IF ត្រូវបានចាត់ទុកថា ជាគ្រាប់ពេជ្រដ៏ក្តៅបំផុតមួយរបស់អឺរ៉ុប។ កីឡាករវ័យក្មេងរូបនេះមានចិត្តចង់ផ្លាស់ប្តូរទៅកាន់ទឹកដី Camp Nou ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេមានន័យថា ក្រុមផ្សេងទៀតអាចមានលទ្ធភាពផងដែរ។ តម្លៃ 15 លានអឺរ៉ូត្រូវបានគេជឿថា គ្រប់គ្រាន់ដើម្បីឈានដល់កិច្ចព្រមព្រៀងសម្រាប់កីឡាកររូបនេះ។ លោក Fabrizio Romano បានរាយការណ៍ថា Bergvall បានទៅដល់ Barcelona រួចហើយដើម្បីពិនិត្យសុខភាពរបស់គាត់ ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ប៉ុន្តែបើយោងតាមអ្នកកាសែត Sky Sports លោក Michael Bridge បានបញ្ជាក់ពីការផ្សារភ្ជាប់ទៅ Spurs ដោយនិយាយថា (តាមរយៈ GiveMeSport)៖ “ចុងក្រោយគឺ Spurs ចាប់អារម្មណ៍។ ពួកគេដឹងថា Barcelona ចាប់អារម្មណ៍មួយរយៈមកនេះ…

ខ្សែប្រយុទ្ធ Darwin Nunez បានបំបែកកំណត់ត្រាមួយនេះនៅ Premier League

ខ្សែប្រយុទ្ធ Darwin Nunez បានបំបែកកំណត់ត្រាមួយនេះនៅ Premier League

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Darwin Nunez បាន​បង្កើត​ប្រវត្តិសាស្ត្រនៅ Premier League ក្នុង​អំឡុង​ការប្រកួតយប់មិញ ដែលក្លឹប Liverpool ទទួល​បាន​ជ័យ​ជម្នះ ៤-១ លើក្រុមតោខៀវ Chelsea។ ជាក់ស្តែង Nunez បានជាប់កំណត់ត្រាជាអ្នកដែលស៊ុតបាល់ប៉ះរបាទី ៤ដង ក្នុង១ប្រកួត ជាកំណត់ត្រាដែលជាង២០ឆ្នាំមកហើយ មិនទាន់មានកីឡាករណាអាចធ្វើដូច្នេះបាននោះទេ។ គួរកត់សម្គាល់ថា Conor Bradley បានបង្ហាញទម្រង់លេងគួរឱ្យចងចាំ ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង assists ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២ដង ខណៈដែលក្រុមហង្សក្រហមបានផ្តួលក្រុម Chelsea ដើម្បីរក្សាការកាន់កាប់នៅចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Premier League ។ ជាមួយគ្នានេះដែរ កីឡាករ Jota និង Diaz រកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះនៅ Anfield។ បន្ថែមពីនេះ Chelsea រកបាន ១គ្រាប់ ដោយខ្សែប្រយុទ្ធ Nkunku នៅនាទីទី៧១៕

លោក Xavi ថាខ្លួនមានភាពធូរស្រាលក្រោយប្រកាសលាលែងពីតំណែងនៅ Barcelona

លោក Xavi ថាខ្លួនមានភាពធូរស្រាលក្រោយប្រកាសលាលែងពីតំណែងនៅ Barcelona

គ្រូបង្វឹក Barcelona លោក Xavi Hernandes បង្ហាញអារម្មណ៍ថា បញ្ហាស្មុគស្មាញត្រូវបានដោះស្រាយ បន្ទាប់ពីប្រកាសចាកចេញពីតំណែង នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ បុរសសញ្ជាតិអេស្ប៉ាញបន្ថែមថា ព្រោះ សម្ពាធនិងតម្រូវការលើការងារដឹកនាំក្រុម Barcelona ធ្វើឱ្យរូបលោកមិនអាចមានអារម្មណ៍រីករាយ។ ការប្រកាសចេញពីតំណែងរបស់ លោក Xavi បានធ្វើឡើងក្រោយពេលដែល Barcelona ភ្លាត់ស្នៀតចាញ់ក្រុម Villarreal លទ្ធផល ៥-៣ ហើយដែលជាការចាញ់លើកទី៣ ជាប់គ្នាក្នុងទឹកដី ក្នុងក្របខណ្ឌ La Liga ។ Barcelona ក៏របូតពានរង្វាន់ Copa del Rey ផងដែរ។ លោក Xavi បានលើកឡើងបែបនេះថា៖ “ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃនៅទីនេះ។ វាបានកើនឡើងសម្រាប់គ្រូបង្វឹកគ្រប់គ្នា។ លោក Pep Guardiola បានប្រាប់ខ្ញុំ និងលោក Ernesto Valverde បានប្រាប់ខ្ញុំបែបនេះ ខណៈលោក Luis Enrique ក៏បានឆ្លងកាត់អារម្មណ៍នេះរួចហើយ។ ខ្ញុំគិតថាយើងមានបញ្ហា នៅពេលដែលវាមកកម្រិតតម្រូវការដែលសមជាមួយនឹងការងារនេះ”។…