Sport

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

Haaland និយាយត្រង់ថាមានតែ Messi ត្រូវចូលនិវត្តន៍ទេ ទើបគេអាចឈ្នះ Ballon d’Or បាន

ថ្មីៗនេះ តារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Erling Haaland បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី២ ទល់នឹង Copenhagen ជុំវិញឱកាសក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ បានរកគ្រាប់បាល់បញ្ចូលទី ៥២ គ្រាប់ ក្នុងការប្រកួតចំនួន ៥៣ លើក សម្រាប់ក្រុមអង់គ្លេសកាលពីរដូវកាលមុន ដែលបានជួយឲ្យក្រុមរបស់គេឈ្នះពានរង្វាន់ Champions League, FA Cup និង Premier League ។ តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Lionel Messi ដែលបានលើកពាន World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ២០២២ បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ទៅវិញ។ យ៉ាងណាមិញដោយបានលើកឡើងពីការខកខានឱកាសឈ្នះពានរង្វាន់បុគ្គលដ៏ល្បីល្បាញនេះ Haaland បាននិយាយថា ៖ ” ខ្ញុំបានឈ្នះអ្វីៗស្ទើតែគ្រប់យ៉ាងទៅហើយ នៅវ័យត្រឹម២៣ឆ្នាំ ដូច្នេះខ្ញុំនៅតែចង់បន្តឈ្នះវាទៀត។ តែ Messi គឺជាកីឡាករល្អបំផុត ហើយប្រហែលមានតែគាត់ត្រូវចូលនិវត្តន៍ប៉ុណ្ណោះ ទើបអ្នកផ្សេងអាចត្រូវចាត់ទុកថាជាកីឡាករល្អបំផុតបាន” ។ ទន្ទឹមនឹងនេះ Haaland បានបង្ហើបថារូបគេគឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់តារាសញ្ជាតិអាហ្សង់ទីន ស្របពេលរូបគេក៏បាននិយាយទៀតផងដែរថា មិនខកចិត្តនោះទេដែលខ្លួនមិនអាចបានឈ្នះពានរង្វាន់ Ballon d’Or បើទោះបីជាអាចសម្រេចបានភាពជោគជ័យធំៗជាច្រើន កាលពីរដូវកាលមុនក៏ដោយ៕

Barca ចាប់ផ្តើមបើកការចរចាជាមួយអតីតគ្រូធំអាល្លឺម៉ង់ ជុំវិញតំណែងនៅ Camp Nou

Barca ចាប់ផ្តើមបើកការចរចាជាមួយអតីតគ្រូធំអាល្លឺម៉ង់ ជុំវិញតំណែងនៅ Camp Nou

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា បានបើកកិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Hansi Flick ជុំវិញតំណែងអ្នកចាត់ការក្រុមនៅទឹកដី Camp Nou។ ជាការពិតណាស់ នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រុមម្ចាស់ជើងឯក La Liga នឹងត្រូវចែកផ្លូវគ្នាជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោកXavi ដែលបានប្រកាសលាលែងពីតំណែង នៅក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចាញ់ ៥–៣ ក្រោមថ្វីជើងក្រុម Villarreal កាលពីខែមករា។ ហើយឥឡូវនេះ យោងតាមអ្នកកាសែត Florian Plettenberg បានបង្ហាញថា ក្លិប Barcelona បានចាប់ផ្តើមធ្វើការពិភាក្សាជាមួយបុរសសញ្ជាតិជនជាតិអាល្លឺម៉ង់ ដែលជាបេក្ខភាពសំខាន់ម្នាក់របស់ពួកគេ ដើម្បីស្នងតំណែង Xavi សម្រាប់រដូវកាលក្រោយនេះ។​ ប្រភពដដែលនេះ បានអះអាងទៀតថា លោក Flick ត្រូវបានគេយល់ថាបើកចំហក្នុងការចូលមកកាន់តំណែងនៅក្លិបយក្សកាតាឡាន់ ខណ:ប្រធានក្លិប Barca លោក Laporta គឺជាអ្នកគាំទ្រពេញទំហឹងមួយរបស់លោក ជាយូរណាស់មកហើយ ពោលគឺមុនពេលលោក Xavi ចូលមកដឹកនាំក្រុមទៅទៀត៕

Man UTD បើកទ្វារអោយ Sancho ចាកចេញពីក្លឹប តែមានតម្លៃខ្លួនខ្ពស់ដល់ទៅ…

Man UTD បើកទ្វារអោយ Sancho ចាកចេញពីក្លឹប តែមានតម្លៃខ្លួនខ្ពស់ដល់ទៅ…

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបើកទ្វាឱ្យ Jadon Sancho ចាកចេញពីទឹកដី Old Trafford ភ្លាម បើមានក្លិបណាហ៊ានឱ្យតម្លៃខ្សែប្រយុទ្ធ អង់គ្លេស រូបនេះដល់ ៤០ ទៅ ៥០ លានផោន ឬប្រមាណជា (៥០ ទៅ ៦០ លានដុល្លារអាមេរិក)។ ជាការពិតណាស់ កាលពីទីផ្សារដោះដូរកីឡាករខែ មករា កន្លងទៅ Sancho បានត្រឡប់ទៅកាន់អតីតក្លិបចាស់ Borussia Dortmund វិញក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីគាត់មានទំនាក់ទំនងមិនល្អជាមួយអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag។ យោងតាមការចុះផ្សាយដោយកាសែត Football Insider បានឱ្យដឹងថា ដ្បិត Sancho ការត្រឡប់ទៅ Dortmund វិញកំពុងធ្វើបានល្អក៏ដោយ ដោយ ៣ ប្រកួតនៅក្នុងលីគ Bundesliga កន្លងមក រូបគេរកបាន ២ assist ក៏ក្លិបយក្ស អាល្លឺម៉ង់ មិនមានឆន្ទៈនឹងចុះកុងត្រាយករូបគេជាអចិន្ត្រៃយ៍មកវិញដែរ។…

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែងដោយអាវ៉ង់​មួយ​ថ្ងៃ​ 300ដង 🫢

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​របប​ហាត់ប្រាណ​យ៉ាង​តឹង​តែងដោយអាវ៉ង់​មួយ​ថ្ងៃ​ 300ដង 🫢

យោង​តាម​លោក Stanislav Macek អតីត​គ្រូ​បង្វឹក​ Haaland កាល​ពី​ពេល​កីឡាករ​លេង​នៅ​ក្លឹប RB Salzburg (ពី​ឆ្នាំ ២០១៩-២០២០) ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​របៀប​របប​ហាត់​ប្រាណ​យ៉ាង​តឹងរ៉ឹង។ កីឡាករ​អាវ៉ង់ (Push-up) ៣០០ ដង​ ហើយ​ហាត់​ប្រាណ​យក​សាច់​ដុំ​ពោះ (Sit-up) ដល់​ទៅ ១០០០ ដង​ក្នុង​មួយ​ថ្ងៃ។ លើស​ពី​នេះ Haaland ចូល​ចិត្ត​ហាត់​ប្រាណ​ប្រើ​ល្បឿន និង​កម្លាំង។ កីឡាករ​ចូល​ចិត្ត​រត់ ធាក់​កង់ និង​ទាញ​ខ្សែ​ដុំ​ដែក។ បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន Goal របប​ហាត់​ប្រាណ​របស់​ Haaland គឺ​ផ្ដោត​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ​មាន​ល្បឿន​លឿន ធន់​នឹង​សម្ពាធ និង​មាន​កម្លាំង​ខ្លាំង ដែល​ជា​គុណ​ភាព​ចាំបាច់​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​មាន។ ទោះ​ជា​យ៉ាង​ណា នេះ​ការ​ជា​ចងចាំ​របស់​អតីត​គ្រូ​របស់ Haaland កាល​ពី ៣ ឆ្នាំ​មុន​ប៉ុណ្ណោះ។ មិន​ទាន់​មាន​របាយការណ៍​ចុង​ក្រោយ​ណា​មួយ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​របប​ហាត់ប្រាណ​របស់ Haaland នៅ​រយៈ​ពេល​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​វ័យ ២៣ ឆ្នាំ Haaland បាន​មក​ចូល​រួម​ Man City កាល​ពី​ឆ្នាំ ២០២២។…

កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

កីឡាករ Man UTD រូបនេះរងរបួសសារជាថ្មី ត្រូវអវត្តមានរហូតដល់ទៅជាង 8សប្តាហ៍

ខ្សែការពារកណ្តាលរបស់ Manchester United កីឡាករ Lisandro Martinez នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៨ សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួស បន្ទាប់ពីគាត់បានរងរបួសជង្គង់នៅក្នុងជំនួបដែលក្រុមបិសាចក្រហមបានយកឈ្នះទៅលើក្រុម West Ham ៣-០ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ កុម្ភៈកន្លងទៅ។ យ៉ាងណាមិញ ជុំវិញបញ្ហារបួសនេះ គឺវាមិនបានមានអ្វីធ្ងន់ធ្ងរ ដូចដែលគេរំពឹងទុកថានឹងអាចឈានដល់ការដាច់ជង្គង់ ACL ឡើយ ហើយជារឿងវិជ្ជមាន Martinez គ្រាន់តែត្រូវការពេលសម្រាកព្យាបាលធម្មតា ដោយមិនមានការទាមទារការវះកាត់អ្វីឡើយ។ ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃ ចន្ទ កន្លងទៅ Man UTD បានចេញសេចក្តីថ្លែងការថា៖ Lisandro Martinez បានរងរបួសត្រង់សរសៃជង្គង់របស់គាត់ ហើយត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ប្រាំបីសប្តាហ៍។ យើងទាំងអស់គ្នាសូមជូនពរឱ្យ Licha ឆាប់ជាសះស្បើយ ហើយយើងនឹងរង់ចាំគាត់ត្រលប់មកកាន់ទីលានវិញនៅរដូវកាលនេះ។

ក្លឹប Barcelona ​មិន​បោះបង់ចោល​គោលដៅ​ធំ ដែល​ចង់​បាន​ពី Juventus ឡើយទោះបីមានរឿងបែបនេះ…

ក្លឹប Barcelona ​មិន​បោះបង់ចោល​គោលដៅ​ធំ ដែល​ចង់​បាន​ពី Juventus ឡើយទោះបីមានរឿងបែបនេះ…

បើ​ទោះ​បី​សព្វថ្ងៃ​មើល​ឃើញ​ប្រាក់​ជា​បញ្ហា​ប្រឈម​ខ្ពស់ ក៏​អ្នក​មាន​បុណ្យ Barcelona នៅ​តែ​រិះរក​ផ្លូវ ​គ្រប់​ច្រកល្ហៀង​ដើម្បី​ចង់​បាន​គោលដៅ​របស់​ខ្លួន គឺ Adrien Rabiot ពី​ក្លឹប​សេះ​បង្កង់ Juventus ​ដែល​ពេល​ខាង​មុខ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ បិទ​បញ្ចប់​រដូវ​កាល។ ក៏​មាន​ន័យ​ក្លឹប​នឹង​មិន​ចំណាយ​លើ​ថ្លៃ​ផ្ទេរ​ចូល​ទេ ហើយ​ស៊ីសង​លើ​ការ​ចរចា​ផ្តល់​ប្រាក់​ឈ្នួល​មួយ​មុខ​គត់។ ​បើ​តាម​សារព័ត៌មាន eSport 3 ចុះ​ផ្សាយ អ្នក​មាន​បុណ្យ​ដែល​ចាប់​ចិត្ត​ទៅ​លើ Rabiot ច្រើន​ឆ្នាំ​មក​ហើយ នឹង​រំកិល​កូន​ចិត្ត​ចូល​ម្តង​ទៀត តែ​សារ​នេះ សុំ​បន្ទាប​តម្លៃ​ប្រាក់​ឈ្នួល មិន​អាច​ឲ្យ​ខ្ពស់​ដូច​សំណើ​សព្វមួយដង។ យើង​មិន​ច្បាស់​ថា​ដំណើរការ​ចរចា​អាច​សម្រេច​ទៅ​បាន​ឬ​អត់​ទេ ដ្បិត​ភ្នាក់ងារ​រត់ការ​ឲ្យ​កីឡាករ​បារាំង​ខាង​លើ គឺ​ជា​ម្តាយ​បង្កើត​ផ្ទាល់​អ្នក​ស្រី Veronique ហើយ​សាមី​ខ្លួន​ក៏​ទំនង​នឹង​រង់ចាំ​ដល់​បញ្ចប់​រដូវ​កាល​ជាមួយ​សេះ​បង្កង់​រួចរាល់​សិន ទើប​ធ្វើ​ការ​សម្រេច​ចិត្ត។ ជា​ការ​ពិត​ដូច​មើល​ឃើញ​បញ្ហា​របស់​ក្លឹប​ដឹកនាំ​ដោយ​លោក Xavi Hernandez សព្វថ្ងៃ ខាង​ប្រយុទ្ធ​លើ​គឺ​ល្អ​គួរសម តែ​ស្ទើរ​តំបន់​ការពារ​ម្ដងម្កាល​ងាយ​របូត​គ្រាប់​ពេក រី​ឯ​តំបន់​បម្រើ​ក៏​មិន​ជា​ជាប់លាប់​នៅ​ភាព​ឥតខ្ចោះ​មួយ​ដែរ ទើប​ពួក​គេ​ជឿ​ថា ការ​សម្លឹង​មើល Rabiot អាច​ជា​គោលដៅ​ល្អ​ប្រសើរ​ឡើង៕

លោក Deco ចេញមុខនិយាយច្បាស់ៗជុំវិញទំនាក់ទំនងជាមួយ Klopp បែបនេះ…

លោក Deco ចេញមុខនិយាយច្បាស់ៗជុំវិញទំនាក់ទំនងជាមួយ Klopp បែបនេះ…

នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Deco បានចេញមុខនិយាយកោតសរសើរចំៗទៅលើអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ចំពេលក្លិបកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Xavi។ ជាក់ស្តែង កាលពីខែមុន Xavi បានប្រកាសជាផ្លូវការរួចហើយថាលោកនឹងដើរចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Barcelona នៅចុងបញ្ចប់រដូវកាលនេះ ខណ:នេះហាក់បានទុកពេលឲ្យក្លិបសល់ពេលច្រើន ដើម្បីស្វែងរកអ្នកថ្មីមកជំនួសវិញ។ ទន្ទឹមជាមួយគ្នានេះ លោក Klopp ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា លោកនឹងចាកចេញពីក្លិប​ Liverpool នៅរដូវក្តៅខាងមុខនេះដូចគ្នា បន្ទាប់ពីចាយពេលអស់រយ:ពេល ៩ឆ្នាំនៅទឹកដី Anfield។ យ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានណាមួយ សម្រាប់អ្នកចាត់ការក្រុម Liverpool លោក Deco បានប្រាប់ La Vanguardia ថា ៖“គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យ ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីរឿងទាំងនេះទេ។ គ្រូបង្វឹកថ្មីនឹងចង់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែដំបូងយើងត្រូវពន្យល់ពីគម្រោង និងគំនិតរបស់យើងដល់ពួកគេជាមុនសិន។ ហើយបច្ចុប្បន្នយើងកំពុងមានជម្រើសជាច្រើន“៕

Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

Rasmus Hojlund រៀប​រាប់ពីកីឡាករ 5រូបដែល​ល្អ​បំផុត​ក្នុង​ក្តីស្រមៃហើយមានទាំង Ronaldo ផងដែរ

Rasmus Hojlund មិន​លាក់បាំង​ទេ ថា​អតីត​កាល​គេ​ធ្លាប់​ជា​អ្នក​គាំទ្រ Cristiano Ronaldo តាំង​តែ​ពី​នៅ​ក្មេង​វ័យ ហើយ​ជា​ញឹកញយ​ក៏​តែង​បង្ហាញ​ចំណាប់​អារម្មណ៍​ទទួល​បាន​ការ​រៀនសូត្រ​មួយ​ចំនួន ពី​របៀប​នៃ​ការ​គិត​និង​ហ្វឹកហាត់​របស់​កីឡាករ​ព័រទុយហ្គាល់​ផង​ដែរ។ ថ្មីថ្មោង​គេ​បាន​បង្ហាញ​ពាក់ព័ន្ធ​ការ​រៀប​ឈុត ៥ រូប​ល្អ​បំផុត​ក្នុង​ក្តី​ស្រមៃ នៅ​បទសម្ភាសន៍​ជាមួយ​លោក Mark Goldbridge ក៏​ស្រាប់​តែ​កីឡាករ​ដាណឺម៉ាក​ចុច​ឈ្មោះ​សុទ្ធ​តែ​ Legend ចាស់ៗ​របស់​បិសាច​ក្រហម ពោល​មិន​មាន​កីឡាករ​សព្វថ្ងៃ​ទេ ហើយ​បាន​រំលង​ឈ្មោះ Wayne Rooney។ កីឡាករ​ទើប​រក​បាន​គ្រាប់​បាល់​កន្លង​ទៅ​នៅ​ប្រកួត​ទល់ West Ham រៀបរាប់៖ “ខ្ញុំ​នឹង​ដាក់ Peter [Schmeichel] ជា​អ្នក​ចាំទី ដោយ​គាត់​មិន​ត្រឹម​ជា Legend នៅ​ទី​នេះ​ទេ តែ​ក៏​ជា Legend នៅ​ដាណឺម៉ាក​ដូច​គ្នា គាត់​បាន​ជួយ​ពួក​យើង​ឈ្នះ​ពាន EURO ហើយ​ខ្ញុំ​ដាក់ Rio [Ferdinand] នៅ​តំបន់​ខាង​ក្រោម”។ គេ​បន្ត៖ “គាត់​បាន​បង្កើត​ភាព​ចងចាំ​សម្រាប់​ខ្ញុំ តាម​ថា​ក៏​ចង់​ដាក់ Vidic តែ​យើង​រើស​បាន​ការពារ​តែ​ម្នាក់ បន្ទាប់​មក​ដាក់ Ryan Giggs, Paul Scholes និង Cristiano Ronaldo…

ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

ហង្សក្រហម Liverpool កំពុងពិចារណាលើតារាឆ្នើម Barca 2រូបជាអ្នកមកជំនួស Mohamed Salah

Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងចាត់ទុកកីឡាករ Ansu Fati និង Raphinha របស់ក្លិប Barcelona ជាអ្នកជំនួសតំណែងដ៏ស័ក្កិសមបំផុតសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ។ ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Salah បានឈានដល់រយ:ពេល ១៨ខែចុងក្រោយហើយ ខណ:ពេលដែលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ។ ដំបូងឡើយវាត្រូវបានគេគិតថា ការបន្តកុងត្រាថ្មីដល់ Salah អាចធ្វើទៅបានដោយរលូន ប៉ុន្តែចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp នៅដំណាច់រដូវកាលនេះមក វាហាក់បានធ្វើឲ្យអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប កំពុងស្ថិតនៅក្នុងភាពសង្ស័យផងដែរ។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន TeamTalk បានចុះផ្សាយមកថា Fati និង Raphinha សុទ្ធសឹងតែកំពុងស្ថិតនៅក្នុងបញ្ជីគោលដៅធំរបស់ Liverpool ប្រសិនបើ Salah ត្រូវដើរចេញពីក្លិបនោះ។ ជម្រាបជូនផងដែរថា ទាំង Fati និង Raphinha សុទ្ធសឹងតែធ្លាប់មានបទពិសោធលេងនៅក្នុងក្របខ័ណ្ឌ Premier League រួចហើយ ដោយថ្មីៗនេះ Fati កំពុងត្រូវបានលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយក្លិប Brighton & Hove Albion ៕

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

កីឡាករ Declan Rice បាននិយាយថា ហង្សក្រហម ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល​នេះ

បើ​ទោះ​បី​ខាង​ Arsenal បាន​យក​ឈ្នះ​ទៅ​លើ Liverpool មែន​ពិត តែ​ខ្សែ​បម្រើ​អង់គ្លេស Declan Rice នៅ​បន្ត​លាន់មាត់​សរសើរ​ចំពោះ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ជា​ពិសេស​ដដែល ថា​ជា​ក្លឹប​ល្អ​ដាច់​គេ​នៅ Premier League រដូវ​កាល ២០២៣/២៤។ រំឭក​ថយ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​គ្រាប់​បាល់​របស់ Bukayo Saka Gabriel Martinelli និង Leandro Trossard បាន​ជួយ​ឲ្យ​ Arsenal យក​ឈ្នះ​ទៅ​លើ​ហង្ស ៣-១ នៅ​ឯ​ទឹកដី​ខ្លួន​ឯង Emirate Stadium។ សរុប​មក Liverpool ពួក​គេ​ឈ្នះ ១៥ ស្មើ ៦ ចាញ់ ២ គត់ នៅ​សរុប ២៣ ប្រកួត​ឆ្លង​កាត់។ ប្រាប់​ទៅ beIN Sports កីឡាករ​អង់គ្លេស​និយាយ៖ “Liverpool ជា​ក្លឹប​ដ៏​ល្អ​បំផុត​នៅ​លីគ បើ​យើង​មើល​លើ​ស្ថិតិ​របស់​ពួក​គេ នេះ​គឺ​ទើប​តែ​ជា​ការ​ចាញ់​លើក​ទី ២ ប៉ុណ្ណោះ…