កីឡាករ ២រូប អាចនឹងអវត្តមានពីប្រកួតរបស់ Barcelona យ៉ាងតិច១ខែ
កីឡាកររបស់ Barcelona ចំនួន២ រូបអាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់១ខែ ដោយសារបញ្ហារបួស។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅក្របខណ្ឌ La Liga។ ជាក់ស្តែង កីឡាករទាំង២រូបនោះគឺ ខ្សែបម្រើ Frenkie De Jong និង Pedri ដោយពួកគេបានរងរបួសរៀងខ្លួន អំឡុងការប្រកួតដែល Barcelona ស្មើគ្នា ០-០ ទល់នឹងក្រុមម្ចាស់ផ្ទះ Athletic Bilbao នៅជំនួបលីគកំពូលអេស្ប៉ាញ សប្តាហ៍ទី២៧ ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ De Jong ត្រូវបានគេដឹងថា មានរបួសត្រង់ឆ្អឹង និងសាច់ដុំត្រង់កជើងនៅខាងស្ដាំ រីឯ Pedri មានបញ្ហាត្រង់សរសៃពួរសាច់ដុំជើងស្ដាំ ដោយពួកគេត្រូវបានដូរចេញពីការប្រកួតភ្លាមៗផងដែរ ក្រោយមើលឃើញថា មានបញ្ហា។ ចំពោះរឿងនេះដែរ ក្លិប Barcelona បានប៉ានស្មានដឹងមុនរួចជាស្រេចផងដែរថា Pedri និង De Jong អាចនឹងមានរបួសក្នុងរយៈពេលយូរបែបនេះ។ បច្ចុប្បន្ន Barcelona កំពុងឈរចំណាត់ថ្នាក់លេខ៣ នៅតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន៥៨ពិន្ទុ តិចជាង១ពិន្ទុពីក្រុមលេខ២…