គ្រាប់ទី ១ យប់មិញ Mbappe ស៊ុតឡើងរ.ហែ..កសំណាញ់ទី ខណៈ PSG ឈ្នះ R.Sociedad ២-១(មានវីដេអូ)
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Real Sociedad បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Paris Saint-Germain នៅក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។ ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ PSG ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ២ ទល់នឹង ១។ ក្នុងនោះខាងក្រុមភ្ញៀវ PSG ជាអ្នករកបានគ្រាប់បាល់បានមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅនាទីទី ១៥ និង ៥៦ ចំណែក ១ គ្រាប់របស់ Real Sociedad គឺរកបានដោយកីឡាករ…