Sport

លោក Xabi Alonso គួរតែដឹកនាំក្រុមមួយនេះ ក្នុងពេលមួយឆ្នាំឬពីរឆ្នាំខាងមុខទៀត

លោក Xabi Alonso គួរតែដឹកនាំក្រុមមួយនេះ ក្នុងពេលមួយឆ្នាំឬពីរឆ្នាំខាងមុខទៀត

លោក Xabi Alonso កំពុងធ្វើបានល្អក្នុងការងារជាអ្នកចាត់ការ Bayer Leverkusen ដោយពួកគេមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងរដូវកាលនេះ។ Leverkusen រំពឹងថាអាចនឹងឈ្នះជើងឯក Bundesliga ជាលើកដំបូងរបស់ខ្លួន នារដូវកាលនេះ បន្ទាប់ពីឈរនៅកំពូលតារាង មានគម្លាតនាំមុខក្រុមលេខ២ Bayern Munich ១០ពិន្ទុ។ មានការភ្ជាប់បុរសជនជាតិអេស្ប៉ាញជាមួយក្លឹបធំៗជាច្រើន នារដូវកាលក្រោយរួមមាន Liverpool, Bayern Munich និង Real Madrid។ អតីតថ្នាក់ដឹកនាំក្លឹប Leverkusen លោក Reiner Calmund ជឿជាក់ថា លោក Alonso មិនគួរប្រញាប់សម្រេចចិត្តក្នុងការត្រលប់ទៅកាន់ទឹកដី Anfield វិញទេ ហើយបន្ដផ្ដោតទៅលើការបន្ដការងារនៅ Leverkusen ហើយរង់ចាំលោក Carlo Ancelotti ចាកចេញពី Real Madrid។ នៅពេលដែលត្រូវបានសួរថាតើ Alonso គួរតែទៅដឹកនាំ Liverpool រដូវកាលក្រោយទេ, លោក Calmund និយាយថា៖ “ខ្ញុំគិតថា Alonso…

ចាំមើលតើ បីសាចក្រហម Man Utd អាចផ្តួល Everton ជាលើកទី2 ដើម្បីលួងចិត្តអ្នកគាំទ្របានទេ?

ចាំមើលតើ បីសាចក្រហម Man Utd អាចផ្តួល Everton ជាលើកទី2 ដើម្បីលួងចិត្តអ្នកគាំទ្របានទេ?

ប្រកួតក្របខណ្ឌ EPL ខណៈពួកគេទាំងពីរនិងត្រូវជួបគ្នាជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ខណៈ Man.Utd បានផ្តួល Everton ដល់ទឹកដី Goodison Park ខណៈកីឡាករខ្សែបម្រើស្លាបសញ្ចាតិអាហ្សង់ទីនវ័យក្មេងគឺ Alejandro Garnacho ស៊ុតបញ្ចូលទីបានត្រលប់ខ្លួនបកក្រោយបានយ៉ាងអស្ចារ្យ Overhead Kick។ សម្រាប់ Man.Utd ៦ប្រកួតចុងក្រោយគឺ ឈ្នះ៤ចាញ់២ ឈរនៅលេខរៀងទី៦ខណៈ Everton មិនដែលឈ្នះគឺស្មើ២និងចាញ់៤ឈរនៅលេខរៀងទី១៦។ ទោះយ៉ាងណាការប្រកួតនេះ Man.Utd សម្លឹងចង់ឈ្នះដើម្បីលួងចិត្តអ្នកគាំទ្រឡើងវិញក្រោយបរាជ័យនៅទឹកដី Man.City ដោយលទ្ធផល ៣ទល់និង១កាលពីសប្តាហ៏មុន។ ១.ប្រវត្តិជួបគ្នា​​ ជួបគ្នាដងចុងក្រោយ Man.Utd មិនដែលចាញ់និងស្មើ នៅគ្រប់ក្របខណ្ឌប្រកួត។ ២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ) -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១ ៣.ពត៌មានក្រុមEverton(ភ្ញៀវ) -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១ ៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣   : ០  Everton

ប្រសិនលោក Ten Hag ចាកចេញ! Man Utd នឹងបាត់បង់ហត្ថលេខាកីឡាករវ័យក្មេងរូបនេះ

ប្រសិនលោក Ten Hag ចាកចេញ! Man Utd នឹងបាត់បង់ហត្ថលេខាកីឡាករវ័យក្មេងរូបនេះ

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងបាត់បង់ការចុះហត្ថលេខាលើកីឡាករវ័យក្មេង Roony Bardghji របស់ក្រុម Copenhagen ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា អនាគតរបស់លោក Erik ten Hag នៅ Old Trafford កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីក្រុមបានបរាជ័យបន្តបន្ទាប់ក្នុងយុទ្ធនាការដ៏លំបាកក្នុងឆ្នាំ ២០២៣-២៤ កន្លងទៅនេះ។ ទន្ទឹមនឹងនេះ កីឡាករវ័យ ១៨ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូង សម្រាប់ក្លឹបយក្សដាណឺម៉ាកក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយលេងបាន ៧៣ប្រកួត ចាប់តាំងពីពេលនោះមក ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់។ បន្ថែមពីនេះ អ្នកកាសែត Gianluca Di Marzio ក៏បានផ្តល់យោបល់ថា ចំណាប់អារម្មណ៍របស់ Man Utd លើ Bardghji អាចនឹងហួសពេល ប្រសិនលោក Ten Hag ត្រូវដកហូតតំណែង៕

Messi និង Suarez ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់អ៊េមហួស ជួយឱ្យ I.Miami តាមស្មើ Nashville

Messi និង Suarez ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់អ៊េមហួស ជួយឱ្យ I.Miami តាមស្មើ Nashville

បរទេស៖ កាលពីព្រឹកមិញនេះ ត្រូវនឹងថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៤ ក្រុម Nashville បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ CONCACAF Champions Cup។ ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នា ២ ទល់នឹង ២ ប៉ុណ្ណោះ។ ក្នុងនោះខាងក្រុមម្ចាស់ផ្ទះ Nashville ជាអ្នករកគ្រាប់បាល់នាំមុខមុនទាំង ២ គ្រាប់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Jacob Shaffelburg ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៤ និង ៤៦ ចំណែក ២ គ្រាប់តាមស្មើរបស់ Inter Miami វិញ គឺរកបានដោយ…

ក្លឹប PSG បានត្រៀមលុយធំជិត ១៥០លាន ដើម្បី ទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះមកជំនួស Mbappe

ក្លឹប PSG បានត្រៀមលុយធំជិត ១៥០លាន ដើម្បី ទិញយកខ្សែប្រយុទ្ធឆ្នើមម្នាក់នេះមកជំនួស Mbappe

ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងចំណាយលុយចំនួន ១៤០ លានផោន ឬប្រមាណជា (១៨០ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal កីឡាករ Bukayo Saka ដើម្បីមកជំនួស Kylian Mbappe។ ទីបំផុត Mbappe បានសម្រេចចិត្តច្បាស់លាស់ហើយ ថារូបគេនឹងចាកចេញពីទឹកដី Parc des Princes នៅរដំណាច់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេផុតសុពលភាព ក្រោយរួមរស់នៅទីនេះអស់រយៈពេល ៦ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ខណៈថ្មីៗនេះរូបគេក៏បានជូនដំណឹងទៅក្លិបរួចរាល់ហើយដែរ។ យ៉ាងណាមិញ ក្រោយការចង់ចាកចេញរបស់ Mbappe នៅដំណាច់រដូវកាលនេះ ឥឡូវនេះ PSG កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីមកជំនួសខ្សែប្រយុទ្ធ បារាំង វ័យ ២៥ ឆ្នាំរូបនេះ ដោយឡែកបើតាមប្រភពព័ត៌មានដែលចុះផ្សាយដោយកាសែត អេស្ប៉ាញ Fichajes បានឱ្យដឹងថា Saka គឺជាបេក្ខភាពទី ១ ដែលក្លិបអ្នកមាន បារាំង ដាក់គោលដៅចង់បានរូបគេមកកាន់ទឹកដី…

Darwin Nunez បាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ Liverpool លត់ Sparta Praha ៥-១

Darwin Nunez បាញ់មួយជើងពីលើដំបូលទូកលឿនដូចកាំជ្រួច ខណៈ Liverpool លត់ Sparta Praha ៥-១

នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រុម Sparta Praha បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League។ ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម Sparta Praha ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១។ ក្នុងនោះ ៥ គ្រាប់របស់ Liverpool គឺរកបានដោយ Mac Allister នៅនាទីទី ៦ (P), Darwin Nunez រកបាន ២ គ្រាប់ម្នាក់ឯងនៅនាទីទី ២៥ និង ៤៥+៣, Luis Diaz នៅនាទីទី ៥៣…

Ronald Araujo ថាការឈ្នះ Champions League​ ជាគោលដៅរបស់ Barcelona រដូវកាលនេះ

Ronald Araujo ថាការឈ្នះ Champions League​ ជាគោលដៅរបស់ Barcelona រដូវកាលនេះ

ខ្សែការពារ​ Ronald Araujo បង្ហាញអារម្មណ៍សោកស្ដាយដែល Barcelona នៅសល់តែការប្រជែងដណ្ដើមពានពីរប៉ុណ្ណោះ ក្នុងចំណោមការប្រកួតប្រជែងពាន៤នារដូវកាលនេះ ហើយគេមានការប្ដេជ្ញាចិត្ត ក្នុងការជួយក្រុមឈ្នះជើងឯក Champions League នារដូវកាលនេះ។ ក្រុម Barcelona ដឹកនាំដោយអ្នកចាត់ការ Xavi Hernandez បានបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup និងធ្លាក់ចេញពី Copa del Rey ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ នៅ La Liga ក្រុមការពារជើងឯក កំពុងឈរនៅតំណែងលេខ៣ និងមានគម្លាត៨ពិន្ទុពីក្រុមកំពូលតារាង Real Madrid ហើយពួកគេស្ថិតនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ដែលបញ្ចប់ការប្រកួតជើងទី១ស្មើគ្នា ១-១ ជាមួយ Napoli។ Araujo បាននិយាយថា៖ “យើងចាប់ផ្ដើមរដូវកាល ជាមួយនឹងពាន៤ ដើម្បីប្រជែង ហើយពេលនេះ នៅសល់តែពីរប៉ុណ្ណោះគឺ La Liga និង Champions League។ ប៉ុន្ដែពានទាំងនេះគឺពិតជាសំខាន់ណាស់”។ “វាជាក្ដីសុបិនក្នុងការឈ្នះ…

កីឡាករ Sevilla ម្នាក់ថា Real Madrid កំពុងបំផ្លាញរូបភាពបាល់ទាត់

កីឡាករ Sevilla ម្នាក់ថា Real Madrid កំពុងបំផ្លាញរូបភាពបាល់ទាត់

កាលពីថ្ងៃព្រហស្បតិ៍មានការបើកស៊ើបអង្កេតពីគណៈកម្មកាវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ជុំវិញសកម្មភាពរ​បស់ Real Madrid ជាពិសេសពាក់ព័ន្ធនឹងវីដេអូពាក់ព័ន្ធនឹងអាជ្ញាកណ្ដាល ដែលត្រូវបានចាក់ផ្សាយលើទូរទស្សន៍ផ្លូវការរបស់ពួកគេ Real Madrid TV។ ខ្សែការពារ Adria Pedrosa របស់ក្លឹប Sevilla ត្រូវបានសួរដោយ Radio Marca ចំពោះការយល់ឃើញរបស់គេ ជុំវិញបញ្ហានេះ ហើយគេបានបង្ហាញពីគោលជំហរគាំទ្រក្លឹបរបស់ខ្លួន។ Pedrosa និយាយថា៖ “និយាយដោយស្មោះត្រង់ទៅចុះ ខ្ញុំមិនមែនជាអ្នកដែលផ្ដោតទៅលើរឿងទាំងនេះទេ ខ្ញុំមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ ហើយខ្ញុំផ្ដោតទៅលើរឿងរបស់ខ្ញុំ។ រឿងទាំងនេះ បានបំផ្លាញរូបភាពរបស់បាល់ទាត់”។ “ការងាររបស់អាជ្ញាកណ្ដាលគឺមិនងាយស្រួលទេ ហើយអ្នកត្រូវផ្ដល់ទំនុកចិត្តដល់ពួកគាត់ ព្រោះពួកគាត់មិនមែនត្រឹមតែត្រូវបានស្ដីបន្ទោសសម្រាប់អ្វីដែលបានកើតឡើងទេ។ មានច្បាប់ដែលត្រូវបានបង្គាប់ឱ្យធ្វើតាម ហើយពេលខ្លះយើងដាក់អារម្មណ៍ខ្លាំងពេកសម្រាប់រឿងមួយចំនួន”៕

លោក Xavi បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹក សប្បាយតែបន្ដិច តែឈឺចាប់ច្រើន”

លោក Xavi បាននិយាយថា៖ “ការធ្វើជាគ្រូបង្វឹក សប្បាយតែបន្ដិច តែឈឺចាប់ច្រើន”

លោក Xavi Hernandez​ បានផ្ដល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន មុនពេលការប្រកួតរវាង Barcelona និង Mallorca ហើយលោកបាននិយាយអំពីសម្ពាធដែលទទួលបាន ច្រើនជាងក្ដីរីករាយក្នុងការដឹកនាំ Barcelona។ លោក Xavi បានសារភាពថា ទោះបីជាលោកបានប្រកាសចាកចេញពីតំណែងពេលចប់រដូវកាល ប៉ុន្ដែលោកនៅតែសម្ពាធមិនស្រាកស្រាន្ដនោះទេ។ គ្រូបង្វឹករូបនេះនិយាយថា៖ “ការបង្វឹកនៅ Barca គឺបែបនេះ។ លោក Ancelotti បាននិយាយថា គាត់មិនរីករាយពេកទេ(ក្នុងការងារជាគ្រូបង្វឹក) ហើយ អ្នករីករាយបន្ដិចបន្ដួច ហើយរងទុកច្រើន”។ លោក Xavi និងកូនក្រុម Barcelona នឹងត្រៀមខ្លួនក្នុងការប្រកួត La Liga រាត្រីនេះទល់នឹង Real Mallorca មុនពេលជួប Napoli ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League៕

Inter Miami ព្យាយាមនាំយកមិត្តរួមជាតិម្នាក់របស់ Messi មកពង្រឹងតំបន់ការពារ

Inter Miami ព្យាយាមនាំយកមិត្តរួមជាតិម្នាក់របស់ Messi មកពង្រឹងតំបន់ការពារ

ក្លឹប Inter Miami កំពុងព្យាយាមក្នុងការនាំយក ខ្សែការពារអាហ្សង់ទីន Marcelo Weigandt ពីក្លឹប Boca Juniors ខណៈដែលអ្នកចាត់ការ Tata Martino មានគម្រោងក្នុងការពង្រឹងតំបន់ការពារនឡក្នុងក្រុម។ យោងតាមអ្នកសារព័ត៌មាន Cesar Luis Merlo បានឱ្យដឹងថា Inter Miami បានដេញថ្លៃ ខ្សែការពារវ័យ២៤ឆ្នាំ ដែលជិតផុតកុងត្រាជាមួយក្លឹបអាហ្សង់ទីន។ ខ្សែការពារកណ្ដាលដែលលេងនៅខាងស្ដាំរូបនេះ នឹងចូលមកជំនួសកន្លែងរបស់អតីតប្រធានក្រុម Deandre Yedlin ដែលនឹងផ្ទេរទៅចូលរួមក្លឹប FC Cincinnati នាថ្ងៃអាទិត្យ។ Weigandt អាចនឹងទទួលបានឱកាសលេងក្នុងជម្រើស១១នាក់របស់ Miami ជាមួយនឹងសមាជិកថ្មីផ្សេងទៀតដូចជា Nicolas Freire និង Federico Redondo៕