ក្លឹប PSG ជឿជាក់ថាពួកគេនឹងអាចទិញយក Bruno បានក្នុងតម្លៃជាង ១០០ លានផោន
កីឡាករ Bruno Guimaraes កំពុងមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់រូបគេនៅទឹកដី St James’ Park របស់ក្រុម Newcastle United ស្របពេលក្រុមមួយនេះកំពុងមានការងារជាច្រើន ដើម្បីធ្វើមិនឱ្យប៉ះពាល់ច្បាប់ហិរញ្ញវត្ថុ។ ការលក់ចេញកីឡាករ Bruno Guimaraes អាចនឹងទៅរួច ស្របពេលកីឡាកររូបនេះកំពុងទទួលការចាប់អារម្មណ៍ពីក្លិបបាល់ទាត់ធំៗក្នុងតំបន់អឺរ៉ុប។ យោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា ក្រុម Paris Saint-Germain ដែលមានមូលដ្ឋាននៅប្រទេសបារាំង កំពុងតែតាមដានលើកីឡាករ Bruno Guimaraes និងចាត់ទុកថាកីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយផងដែរ។ ក្រុម Paris Saint-Germain ក៏កំពុងតែព្យាយាមទាក់ទងទៅកាន់ភ្នាក់ងារកីឡាករ Bruno Guimaraes ជុំវិញករណីនេះដូចគ្នា។ ក្រុមអធិរាជស Real Madrid ក៏បានចាប់អារម្មណ៍លើកីឡាករវ័យ ២៦ ឆ្នាំរូបនេះផងដែរ ប៉ុន្តែតម្លៃខ្លួនរបស់កីឡាកររូបនេះ គឺមិនតិចនោះឡើយ។ បន្ទាប់ពីចូលរួមជាមួយក្រុម Newcastle United ពីក្រុម Lyon ក្នុងតម្លៃខ្លួន ៣៤ លានផោន ក្នុងខែមករា ឆ្នាំ២០២២ រួចមក…