Football

ក្លឹបអធិរាជស Real Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្លឹបមួយរដូវកាលទៀត

ក្លឹបអធិរាជស Real Madrid កំពុងមានគម្រោងរក្សា Kroos ឲ្យស្នាក់នៅក្លឹបមួយរដូវកាលទៀត

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងក្នុងការរក្សាទុកខ្សែបម្រើចាស់​វស្សា​កីឡាករ Toni Kroos ឲ្យស្នាក់នៅក្នុងក្រុមយ៉ាងហោចណាស់មួយរដូវកាលទៀត។ ជាក់ស្តែងកីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែបន្តចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបចំនួន ៣៨ លើករួចមកហើយ ដោយរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧លើកផ្សេងទៀត ។ គួរឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងដែលកំពុងមានស្រាប់របស់ Kroos នៅទឹកដី Bernabeu នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ ប៉ុន្តែក្លិប Real Madrid បាននិងកំពុងធ្វើការលើកិច្ចសន្យាថ្មីមួយផ្សេងបន្ថែមទៀត សម្រាប់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ។ លើសពីនេះ បើយោងតាមអ្នកកាសែតអ៊ីតាលី លោក Fabrizio Romano “មានសុទិដ្ឋិនិយម” ថា Kroos អាចនឹងយល់ព្រមក្នុងចុះហត្ថលេខាលើកិច្ចសន្យាថ្មី រហូតដល់យ៉ាងហោចណាស់ចុងបញ្ចប់រដូវកាលក្រោយ។ លើសពីនេះ លោកRomano បាននិយាយទៀតថា៖ “ក្លិប Real Madrid មានសុទិដ្ឋិនិយមថានឹងអាចរក្សា Toni Kroos យ៉ាងហោចណាស់ក៏មួយរដូវកាលទៀត។​ ពួកគេមានទំនុកចិត្ត ហើយរង់ចាំតែ Kroos ធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់គាត់ប៉ុណ្ណោះ“៕

គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង

គ្រូបង្វឹកអាឡឺម៉ង់សម្រេចដាក់អោយកីឡាកររូបនេះលេងប្រយុទ្ធទល់ម្ចាស់ផ្ទះបារំាង

គ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann បានបញ្ជាក់ថា Kai Havertz របស់ Arsenal នឹងចាប់ផ្តើមចូលលេងជាខ្សែប្រយុទ្ធក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ទល់នឹងក្រុមម្ចាស់ផ្ទះបារាំងនៅកីឡដ្ឋាន Groupam Lyon ខណៈកីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវបានដាក់អោយលេងជាខ្សែកាពារស្លាបឆ្វេងកាលពីខែវិច្ឆិកាឆ្នាំមុនខណៈក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់បានរងបរាជ័យក្នុងផ្ទះ ៣ទល់និង២ ក្រោមថ្វីជើងទួរគី។រវាងក្រុមទាំងពីរ បានជួបគ្នាក្នុងលក្ខណៈមិត្តភាពម្តងរួចមកហើយកាលពីខែកញ្ញា ២០២៣ ខណៈអាឡឺម៉ង់បានផ្តួលបារាំងក្នុងទឹកដីខ្លួនឯង។ ផ្ទុយទៅវិញសម្រាប់ Havertz នៅរដូវកាលថ្មីនេះខុសប្លែកពីរដូវកាលចាស់សម្រាប់ Arsenal អតីតកីឡាករ RB L ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ និងAssist២លើកសម្រាប់ប្រាំមួយលើកចុងក្រោយរបស់គាត់ និងបានដើរតួនាទីសំខាន់នៅតំបន់បម្រើកណ្តាល និងលេងនៅតំបន់ប្រយុទ្ធម្តងម្កាល។ គ្រូបង្វឹកអាឡឺម៉ង់ លោក Nagelsmann ជឿជាក់ថា Havertz កីឡាករដែលត្រូវArsenal ទិញយកមកពី Chelsea ក្នុងតម្លៃ ៦៥លានផោនបានអភិវឌ្ឍខ្លួនយ៉ាងល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Mikel Arteta នៅរដូវកាលនេះ។ អតីតគ្រូបង្វឹក Bayern Munich លោក Nagelsmann បានបង្ហាញឱ្យដឹងថាខ្សែការពារស្លាបឆ្វេង Maximilian Mittelstadt របស់ Stuttgart នឹងត្រូវផ្តល់ទំនុកចិត្តឱ្យចូលលេងជម្រើសជាតិជាលើកដំបូង។មួយវិញទៀតក្រុមភ្ញៀវអាឡឺម៉ង់មិនមានវត្តមាន​Manuel Neuerនៅ​ថ្ងៃ​សៅរ៍​ទេព្រោះអ្នកចាំទីBayern…

Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

វីរបុរសរបស់ក្រុមបិសាចក្រហម លោក Wayne Rooney បានប្រៀបធៀបកីឡាករវ័យក្មេង Kobbie Maino​o ទៅនឹងអតីតខ្សែបម្រើមួយរូប ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ លោក Rooney បានប្រដូច Mainoo ទៅនឹងអតីតខ្សែបម្រើ Bayern Munich, Bastian Schweinsteiger ផ្អែកលើរបៀបលេង និងការសម្រេចចិត្តរបស់គេនៅលើទីលាន។ អតីតប្រធានក្រុមបិសាចក្រហម បាននិយាយថា៖ “ខ្ញុំគិតថា គេជាកីឡាករដ៏អស្ចារ្យមួយរូបដែលមានវ័យក្មេង ជាមួយនឹងភាពចាស់ទុំដែលគេបានបង្ហាញ។ នៅពេលដែលអ្នកបានឃើញកីឡាករវ័យក្មេងណាម្នាក់ចូលក្រុមធំ ពួកគេជាធម្មតាតែងតែមិនមានបទពិសោធ និងពិបាកសម្របនឹងមិត្តរួមក្រុម”។ “គេធ្វើឱ្យខ្ញុំនឹកឃើញដល់ Bastian Schweinsteiger ជាមួយនឹងអ្វីដែលគេលេង ហើយគេតែងតែមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។ គេមានអនាគតភ្លឺស្វាង”៕

ក្លឹបយក្សមួយនៅអ៊ីតាលី ត្រៀមប្រជែងជាមួយ Atletico ក្នុងការផ្ទេរ Greenwood

ក្លឹបយក្សមួយនៅអ៊ីតាលី ត្រៀមប្រជែងជាមួយ Atletico ក្នុងការផ្ទេរ Greenwood

ខ្សែប្រយុទ្ធ Mason Greenwood បានស្ដារអាជីពបាល់ទាត់របស់ខ្លួនបានប្រសើរឡើងវិញ ក្រោយចូលរួមក្លឹប Getafe ក្រោមលក្ខខណ្ឌខ្ចីជើងនារដូវកាលនេះ ស្របពេលក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍។ យោងតាមប្រភពពី La Gazzetta dello Sport បានឱ្យដឹងថា ក្លឹប Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាផ្ទេរកីឡារក្រៅជម្រើសរបស់ Manchester United រូបនេះ។ ក្លឹបសេះបង្កង់បានតាមដានស្ថានភាពរបស់កីឡាករវ័យ២២ឆ្នាំ ជាច្រើនខែ ហើយពួកគេមានគម្រោងក្នុងការនាំយក កីឡាករអង់គ្លេសរូបនេះ ទៅពង្រឹងតំបន់ប្រយុទ្ធនាទីផ្សាររដូវក្ដៅខាងមុខ។ អនាគតរបស់ Greenwood នៅទឹកដី Old Trafford ហាក់មិនមានភាពច្បាស់លាស់នោះទេ ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបបិសាចក្រហម នឹងផុតសុពលភាពនារដូវក្ដៅឆ្នាំ២០២៥ខាងមុខ ស្របពេល Atletico Madrid ក៏ចង់បានរូបគេទៅចូលក្រុមផងដែរ៕

មេធំ Laporta តបបែបនេះ ក្រោយត្រូវបានសួរពាក់ព័ន្ធនឹង Haaland

មេធំ Laporta តបបែបនេះ ក្រោយត្រូវបានសួរពាក់ព័ន្ធនឹង Haaland

ប្រធានក្លឹប Barcelona លោក Joan Laporta បានឆ្លើយតបនឹងចចាមអារ៉ាម ដែលថាក្លឹបរបស់លោកព្យាយាមក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City។ លោក Laporta ត្រូវបានសួរអំពីលទ្ធភាពរបស់ Barca ក្នុងការនាំយកកីឡាករឆ្នើមលំដាប់ Haaland នារដូវក្ដៅខាងមុខ ស្របពេលដែលមានការរាយការណ៍ថា Kylian Mbappe កាន់តែកៀកក្នុងការចូលរួមក្លឹប Real Madrid។ ថ្លែងប្រាប់ Mundo Deportivo ប្រធានក្លឹបអ្នកមានបុណ្យបាននិយាយថា៖ “វាគ្រាន់តែថា យើងមិនឃើញអ្វីដែលចាំបាច់នោះទេ។​ វាអាចនឹងមានផលប៉ះពាល់ខ្លះ”។ លោក Laporta បានបន្ថែមថា Barca អាចនឹងបន្ថែមសមាជិកថ្មី ម្នាក់ឬពីរនាក់ ប៉ុន្ដែលោកលើកឡើងថា ការនាំយកតារាឆ្នើមមកចូលក្រុម អាច​នឹងរារាំងក្រុមបច្ចុប្បន្នដែលមានស្រាប់៕

Sergio Ramos ចិន ដកខ្លួនពីជម្រើសជាតិ ក្រោយខកចិត្តក្នុងប្រកួតទល់សិង្ហបុរី

Sergio Ramos ចិន ដកខ្លួនពីជម្រើសជាតិ ក្រោយខកចិត្តក្នុងប្រកួតទល់សិង្ហបុរី

ប្រធានក្រុមជម្រើសជាតិចិន Zhang Linpeng បានចាកចេញពីក្រុមជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីគេបានចាត់ទុកការប្រកួតស្មើគ្នា ២-២ ជាមួយសិង្ហបុរី ក្នុងវគ្គជម្រុះ World Cup 2026 ថាជាភាពអាម៉ាស់។ នេះជាការចាប់ផ្ដើមដ៏គួរឱ្យខកចិត្តសម្រាប់គ្រូបង្គោលថ្មី Branko Ivankovic ដែលមកកាន់តួនាទីក្នុងក្រុមជម្រើសជាតិចិន ជំនួសលោក Aleksandar Jankovic ក្រោយពួកគេធ្លាក់ចេញពី AFC Asian Cup។ Zhang ត្រូវបានហៅថាជា Sergio Ramos របស់ក្រុមជម្រើសជាតិចិន យោងតាមស្នាមសាក់ ហើយគេលេងក្នុងតំណែងជាខ្សែការពារកណ្ដាលផងនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ក្នុងនាមជាប្រធានក្រុម ខ្ញុំមិនអាចបំពេញតួនាទីរបស់ខ្លួនក្នុងការជួយក្រុមបាននោះទេ ហើយធ្វើឱ្យអ្នកគាំទ្រខកចិត្ត”។ “បន្ទាប់ពីឆ្លងកាត់ការត្រិះរិះយ៉ាងម៉ត់ចត់ ខ្ញុំជឿថា វាជាពេលដែលត្រូវបិទបញ្ចប់អាជីពរបស់ខ្ញុំក្នុងក្រុមជម្រើសជាតិហើយ។ យើងមិនអាចសូម្បីតែយកឈ្នះសិង្ហបុរីនៅក្នុងដំណាក់កាលនេះ។ វាពិតជាពិបាកទ្រាំ។ វាពិតជាអាម៉ាស់ខ្លាំងណាស់”៕

Bruno Fernades និងកីឡាករព័រទុយហ្កាល់៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាកក្នុងប្រកួតបន្ទាប់

Bruno Fernades និងកីឡាករព័រទុយហ្កាល់៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាកក្នុងប្រកួតបន្ទាប់

ខ្សែបម្រើ Bruno Fernandes ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ មុនការប្រកួតមិត្តភាពចុងក្រោយនៃខែមីនានេះទល់នឹងស្លូវ៉ានី។ តារាឆ្នើមព័រទុយហ្កាល់រូបនេះ ជាសមាជិកដ៏សំខាន់ក្នុងក្រុមដឹកនាំដោយគ្រូបង្គោល Roberto Martinez ក្នុងប្រកួតមិត្តភាពកន្លងមក ដែលពួកគេបានយកឈ្នះស៊ុយអែត ៥-២ ដោយប្រធានក្រុម Manchester United រកគ្រាប់បាល់ទី៣របស់ក្រុមព័រទុយហ្កាល់ នានាទី៤៥។ ទោះយ៉ាងណាក្ដី Fernandes បានចាកចេញពីក្រុម ប៉ុន្ដែគេមិនត្រូវបានរំពឹងថាត្រលប់ទៅ Manchester United វិញភ្លាមនោះទេ ពោលក្លឹបអង់គ្លេស​ទុកឱកាសសម្រាប់គេដើម្បីសម្រាក មុនការប្រកួតថ្ងៃទី៣០ខែមីនា ឈានចូលមកដល់។ ក្រៅពីខ្សែបម្រើរបស់ក្រុមបិសាចក្រហម លោក Martinez ក៏បានផ្ដល់ឱកាសដល់សមាជិកផ្សេងទៀតដើម្បីសម្រាកផងដែរ ដែលមានដូចជា Bernardo Silva, Ruben Dias, Joao Palhinha, Nelson Semedo, Toti Gomes, Rafael Leao និង Goncalo Ramos៕

Kane ខកខានពីរប្រកួតបន្ទាប់សម្រាប់អង់គ្លេស ខណៈកីឡាករពីររូបមានឱកាសបញ្ចេញសមត្ថភាព

Kane ខកខានពីរប្រកួតបន្ទាប់សម្រាប់អង់គ្លេស ខណៈកីឡាករពីររូបមានឱកាសបញ្ចេញសមត្ថភាព

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានអះអាងថា ខ្សែប្រយុទ្ធ Harry Kane អាចនឹងខកខានចូលការប្រកួតមិត្តភាពទាំងពីរខាងមុខនេះ ហើយលោកចង់ផ្ដល់ឱកាសដល់កីឡាករពីររូបដើម្បីសាងភាពលេចធ្លោ។ ប្រធានក្រុមតោកំណាចអង់គ្លេស នឹងខកខានលេងក្នុងប្រកួតមិត្តភាពទល់ប្រេស៊ីល នាថ្ងៃសៅរ៍ ដោយសារតែបញ្ហារបួសកជើង ហើយលោក Southgate បានអះអាងថា Cole Palmer និង Jordan Henderson ក៏មិនបានចូលរួមផងដែរ។ លោកបានបន្ថែមថា ខ្សែប្រយុទ្ធរបស់ Bayern Munich ក៏មិនច្បាស់ថានឹងអាចលេងប្រកួតបន្ទាប់ទល់នឹងបែលហ្ស៊ិកឬយ៉ាងណានៅឡើយ ប៉ុន្ដែអវត្តមានរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ អាចជាឱកាសសម្រាប់កីឡាករតំបន់ប្រយុទ្ធផ្សេងទៀត បង្ហាញសមត្ថភាព ដែលអាចជា Watkins ឬ Toney៕

Mbappe ប្រាប់ពីពេលវេលា ដែលត្រូវប្រកាសពីអនាគតរបស់ខ្លួន

Mbappe ប្រាប់ពីពេលវេលា ដែលត្រូវប្រកាសពីអនាគតរបស់ខ្លួន

នេះជាលើកដំបូងតាំងពីដើមឆ្នាំ២០២៤មក ដែល Kylian Mbappe និយាយជាមួយអ្នកសារព័ត៌មាន ពេលដែលក្រុមជម្រើសជាតិបារាំង ត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពទល់អាល្លឺម៉ង់។ ខ្សែប្រយុទ្ធរូបនេះត្រូវបានសួរអំពីអនាគតរបស់គេ ហើយជាការឆ្លើយតប តារាឆ្នើមរបស់ Paris Saint-Germain រូបនេះ បានលើកឡើងថា គេមិនមានអ្វីត្រូវប្រកាសនោះទេ លុះត្រាតែដល់មុនព្រឹត្តិការណ៍ Euro 2024 ចាប់ផ្ដើម។ Mbappe បាននិយាយថា៖ “ខ្ញុំមិនប្រកាសអ្វីទេ ព្រោះខ្ញុំគ្មានអ្វីដែលត្រូវប្រកាស។ ថ្ងៃដែលខ្ញុំមានរឿងត្រូវប្រកាស ខ្ញុំនឹងបើកចំហរ និងបង្ហាញពីសេចក្ដីលម្អិត។ សូមទោសដែលធ្វើឱ្យអ្នកខកចិត្ត ប៉ុន្ដែខ្ញុំគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដើម្បីប្រកាសទេ”។ “ខ្ញុំនឹងផ្ដោតទៅលើក្រុមជម្រើសជាតិបារាំង នៅពេលដែល Euro 2024 ខិតចូលមកដល់ ហើយខ្ញុំគិតថាគ្រប់យ៉ាងត្រូវបានដោះស្រាយនៅពេលនោះ”៕

គ្រូអាល្លឺម៉ង់បញ្ជាក់ច្បាស់ៗ ចំពោះជម្រើសអ្នកចាំទីដៃទី១នៅ EURO 2024

គ្រូអាល្លឺម៉ង់បញ្ជាក់ច្បាស់ៗ ចំពោះជម្រើសអ្នកចាំទីដៃទី១នៅ EURO 2024

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Julian Nagelsmann បានអះអាងកាលពីថ្ងៃសុក្រថា Manuel Neuer នៅតែជាជម្រើសទី១ក្នុងក្រុម សម្រាប់ព្រឹត្តិការណ៍ EURO 2024 ទោះបីជាគេមិនបានលេងតាំងពីធ្លាក់ចេញពី World Cup 2022 ក៏ដោយ។ អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Euro 2024 ដែលចាប់ផ្ដើមនាពាក់កណ្ដាលខែមិថុនាខាងមុខ ខណៈលោក Nagelsmann បានជម្រះមន្ទិលចំពោះតំណែងអ្នកចាំទីដៃទី១រវាង Neuer ដែលកំពុងមានបញ្ហារបួស និង Marc-Andre ter Stegen។ លោកបាននិយាយថា៖ “Neuer រងរបួស ប៉ុន្ដែវាជារបួសតូចតាចប៉ុណ្ណោះ។ គាត់នឹងមិនឃ្លាតឆ្ងាយពីការប្រកួតរហូតដល់៨ខែនោះទេ។ វាត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ បន្ទាប់មកគាត់នឹងត្រលប់មកវិញ”។ “យើងពិតជាសំណាងណាស់ ដែលមានអ្នកចាំទីដៃទី២ដ៏មានគុណភាព ហើយនឹងអាចលេងពីរប្រកួតខាងមុខនេះ”។ ក្រុមអាល្លឺម៉ង់ នឹងប្រកួតមិត្តភាពទល់បារាំង នារាត្រីថ្ងៃសៅរ៍នេះ ហើយពួកគេនឹងលេងតទល់ជាមួយហូឡង់ នាថ្ងៃអង្គារនាសប្ដាហ៍ក្រោយ៕