បើ Ten Hag អស់តំណែងនៅ Man Utd ក៏នៅមានក្លឹបទាំង3នេះ ចាំត្រងយកឥតញញើតដៃឡើយ
ក្លឹបចំនួន ៣ កំពុងគិតគូរចង់ចាត់តាំងលោក Erik ten Hag ជាអ្នកចាត់ការរបស់ពួកគេខាងមុខ ឲ្យតែថា Manchester United មានផែនការណ៍ដកចេញគ្រូសញ្ជាតិហូឡង់ខាងលើ។ ជាការពិត លោកបានចូលមកដល់រដូវកាលទីពីរ ជាមួយម្ចាស់ដី Old Trafford បន្ទាប់ការចាកចេញពី Ajax នៅរដូវក្តៅ ឆ្នាំ ២០២២ ជំនួសតំណែងលោក Ralf Rangnick។ នៅរដូវកាលមុនដឹកនាំក្លឹបបញ្ចប់រដូវកាលឈរលេខរៀងទី ៤ ជាមួយការឈ្នះពាន Carabao Cup តែរដូវកាលនេះ មើលទៅទម្រង់ហាក់ល្អប្រសើរជាងមុន សម្រាប់រយៈពេលចុងក្រោយ ជាពិសេសសមិទ្ធផលធំ ទើបបានសង គឺការយកឈ្នះគីឡូធ្ងន់ Liverpool ៤-៣ ទម្លាក់ពួកគេឡើងទៅវគ្គ ៤ ក្រុមចុងក្រោយពាន FA Cup។ បើតាមសារព័ត៌មាន Daily Star ចុះផ្សាយ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានចាប់ចិត្តមកលើ Ten Hag ចង់បានគេជាអ្នកចាត់ការ ដូចគ្នានឹង Bayer…