Blog

លោក Klopp ព្រមានដល់គូប្រជែង MAN UTD «ឲ្យពង្រឹងបន្ថែម» ប្រសិនចង់ផ្តួល Arsenal

លោក Klopp ព្រមានដល់គូប្រជែង MAN UTD «ឲ្យពង្រឹងបន្ថែម» ប្រសិនចង់ផ្តួល Arsenal

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានព្រមានដល់គូប្រជែងក្រុមបិសាចក្រហម Manchester United ថាពួកគេនឹងចាញ់ក្រុមកាំភ្លើងធំ Arsenal នៅខែក្រោយ ប្រសិនបើពួកគេនៅលេងទម្រង់ដូចអ្វីដែលពួកគេប្រកួតជាមួយ Liverpool របស់គាត់នោះ។ គួរជម្រាបដែរថា ការទាត់បាល់ពិន័យ ១១ម៉ែត្រ ចូលទីនៅនាទីទី៨៤ របស់ខ្សែប្រយុទ្ធឆ្នើម Mo Salah ជាគ្រាប់តាមស្មើក្រុម Man Utd ២ទល់នឹង២ នៅក្រមខណ្ឌ Premier League ខណៈជិតនឹងបញ្ចប់ការប្រកួតទៅហើយនោះ នៅនាទី ៩០+ កីឡាករ Man Utd ៣រូបមានដូចជា Antony, Mason Mount និង Casemiro ពួកគេសុទ្ធតែទទួលពិន័យកាតលឿងម្នាក់១ផងដែរ។ យ៉ាងណាមិញលោក Klopp បាននិយាយប្រាប់សារព័ត៌មានថា៖ «Arsenal គឺជាក្លឹបបាល់ទាត់ដ៏ល្អ ប្រសិនបើពួកគេ [Man United] លេងដូចថ្ងៃនេះ នោះ Arsenal នឹងឈ្នះការប្រកួត ខ្ញុំប្រាកដក្នុងចិត្ត ១០០%…

Martin Odegaard និយាយថា Arsenal មិនខ្លាច Harry Kane នៅពេលប៉ះ Bayern Munich ទេ

Martin Odegaard និយាយថា Arsenal មិនខ្លាច Harry Kane នៅពេលប៉ះ Bayern Munich ទេ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រក​បាន​ 38​គ្រាប់​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់​ចាប់​តាំង​ពី​ផ្លាស់ចេញពី Spurs ទៅ​ក្រប​ខ័ណ្ឌ Bundesliga។ Martin Odegaard ទទូចថា Arsenal មិនខ្លាចទម្រង់លេង Harry Kane នៅមុនការត្រលប់មកទីក្រុងឡុងដ៍ភាគខាងជើងដែលរំពឹងទុកយ៉ាងក្តៅគគុកជាមួយ Bayern Munich ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane ស្ទើរតែនឹងទទួលស្វាគមន៍យ៉ាងអរិភាពនៅឯកីឡដ្ឋាន Emirates អំឡុងការប្រកួតជើងទីមួយវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅល្ងាចថ្ងៃអង្គារ ដែលបានផ្តល់ឱ្យគាត់នូវទំនាក់ទំនងដ៏យូរអង្វែងរបស់គាត់ជាមួយនឹងគូប្រជែងដ៏កាចសាហាវ Tottenham ។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 38 គ្រាប់នៅក្នុងការប្រកួតទាំងអស់ចាប់តាំងពីការផ្លាស់ប្តូរ Spurs ទៅ Bavaria កាលពីរដូវក្តៅមុន ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេចក្តីប្រាថ្នារបស់ក្រុមកាំភ្លើងធំក្នុងការឈានទៅមុខនៅអឺរ៉ុប។ Odegaard បាននិយាយថា “គាត់ជាកីឡាករដ៏ល្អម្នាក់ ហើយខ្ញុំបានលេងជាមួយគាត់ពីរបីដង ហើយយើងដឹងពីគុណភាពដែលគាត់មាននៅក្នុងប្រអប់ ហើយគាត់ក៏ល្អក្នុងទំនាក់ទំនងផងដែរ” ។ “ខ្ញុំគិតថាយើងគួរតែគោរពគាត់ ប៉ុន្តែខ្ញុំគិតថាយើងមិនគួរខ្លាចនរណាម្នាក់ឡើយ ហើយយើងគួរតែផ្តោតលើខ្លួនឯង និងគុណភាពដែលយើងមាននៅក្នុងក្រុមរបស់យើង”។

Erik Ten Hag ជឿជាក់ថាលោកនឹងបន្តដឹកនាំ Man Utd នារដូវកាលក្រោយព្រោះមូលហេតុនេះ

Erik Ten Hag ជឿជាក់ថាលោកនឹងបន្តដឹកនាំ Man Utd នារដូវកាលក្រោយព្រោះមូលហេតុនេះ

ចាប់តាំងពីចូលរួមជាមួយក្រុម Man Utd កាលពីឆ្នាំ២០២២ មក លោក Erik ten Hag មិនទាន់បង្ហាញពីភាពខ្លាំងរបស់ក្រុមដូចអ្វីដែលអ្នកគាំទ្ររំពឹងនៅឡើយទេ បើទោះបីជារដូវកាលមុនលោកបានដឹកនាំក្រុមឱ្យបានជាប់ Top 3 ឬឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្តី។ ចូលមកដល់រដូវកាលនេះ លោកក៏មានពាក្យចចាមអារ៉ាមមួយចំនួនទាក់ទងនឹងការបណ្ដេញចេញពីតំណែងដូចគ្នា។ លោក Erik ten Hag បានប្រាប់សារព័ត៌មាន Sky Sports ថា៖ ខ្ញុំមិនខ្វល់នោះឡើយ។ ខ្ញុំកំពុងតែផ្តោតលើការងាររបស់ខ្ញុំ ដំណើរការនៃការដឹកនាំក្រុមរបស់ខ្ញុំ ក្នុងគម្រោងមួយនេះប៉ុណ្ណោះ។ ខ្ញុំពិតជាស្រឡាញ់ និងរីករាយជាមួយការងារនេះណាស់។ សម្រាប់ខ្ញុំ វាគឺជាឧបសគ្គមួយដែលខ្ញុំត្រូវព្យាយាមដោះស្រាយ។ វាមិនអាចដូចអ្វីដែលយើងចង់បានគ្រប់ពេលនោះទេ ហើយលទ្ធផលក៏ដូចគ្នា ប៉ុន្តែខ្ញុំប្រាកដថាពួកយើងកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ហើយពួកយើងនឹងទទួលបានអ្វីដែលពួកយើងចង់បាន។ យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាក្រុម Man Utd អាចនឹងនាំយកលោក Gareth Southgate មកដឹកនាំបន្តបន្ទាប់ពីលោកផុតកុងត្រាជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីព្រឹត្តិការណ៍ EURO 2024។គួរបញ្ជាក់ផងដែរថា លោក Erik ten Hag កំពុងតែផ្តោតលើការដឹកនាំក្រុម…

Pep សរសើរថា Phil Foden មានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករល្អជាងគេប្រចាំឆ្នាំរបស់ PL

Pep សរសើរថា Phil Foden មានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករល្អជាងគេប្រចាំឆ្នាំរបស់ PL

អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola ជឿជាក់ថា Phil Foden មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំរដូវកាលនៃក្របខណ្ឌ Premier League។ ជាការពិតណាស់ នៅក្នុងរដូវកាលនេះ Foden កំពុងតែធ្វើព្យុះធ្វើភ្លៀងខ្លាំងមែនទែនទាំងក្នុងក្របខណ្ឌ Premier League និង Champions League ពោល គេបង្ហាញខ្លួនបានសរុបគិតគ្រប់ព្រឹត្តិការណ៍ចំនួន ៤០ប្រកួត រកបាន ២០គ្រាប់ និង Assists បាន ៩លើក ជា ស្ថិតិដ៏ល្អមួយ ខណៈ រូបគេជារឿយៗតែងតែលេងជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola។ ទាក់ទងនឹងរឿងខាងលើ លោក Pep បាននិយាយថា៖ មានកីឡាករជាច្រើនដែលលេងបានល្អមែនទែននៅក្នុងរដូវកាលនេះ ប៉ុន្តែ ខ្ញុំគិតថា Foden ជា បេក្ខភាពឈានមុខគេក្នុងការជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងរដូវកាលនេះ បើយើងមើលពីការលេង និង តួលេងរបស់គាត់៕

Erik Ten Hag ទទួលស្គាល់ការពិតថា Manchester United ពិបាកប្រជែងកៅអី UCL

Erik Ten Hag ទទួលស្គាល់ការពិតថា Manchester United ពិបាកប្រជែងកៅអី UCL

លោក ​Erik ten Hag អ្នកចាត់ការក្រុម Manchester United សារភាពថាការប្រជែងតំណែងកំពូលទាំង៤ Top4 នៅ Premier League ដើម្បីទទួលបានកៅអីក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ ពិតជាពិបាកខ្លាំងដោយសារក្រុមមានគម្លាត ១១ពិន្ទុ ពីក្រុមលេខ៤ ខណៈសល់៩ប្រកួតនឹងបញ្ចប់រដូវកាល ២០២៣-២៤។ ក្រុមរហស្សនាមបិសាចក្រហម កំពុងនៅចំណាត់ថ្នាក់លេខ ៦ នៃលីគកំពូលអង់គ្លេស ដោយមានការប្រកួតនៅសល់សរុប ៩លើកទៀត ស្របពេលក្រុមលេខ ៤ Aston Villa នៅសល់ ៧ប្រកួត ជាមួយគម្លាតពិន្ទុ១១ពិន្ទុ។ ក្រុម Tottenham Hotspur ស្ថិតនៅលេខ ៥ ក៏កំពុងតែប្រជែងគ្នាដណ្តើមកៅអី Champions League រដូវកាលក្រោយ។ ពិតណាស់តំណែងក្រុមកំពូលទាំង​ ៤ ដើម្បីកៅអី Champions League ពិតជាពិបាក ប៉ុន្តែការប្រកួតប្រជែងសម្រាប់កៅអីក្របខណ្ឌទី២ អឺរ៉ុប ​UEFA Europa League…

កំពូលកីឡាករឆ្នើមទាំង​១០រូប​​ ដែល​អាច​នឹង​ក្លាយ​ជា​ Free Agent នៅ​រដូវកាល​ខាង​មុខ​នេះ

កំពូលកីឡាករឆ្នើមទាំង​១០រូប​​ ដែល​អាច​នឹង​ក្លាយ​ជា​ Free Agent នៅ​រដូវកាល​ខាង​មុខ​នេះ

ជា​ធម្មតា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ៗ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​គួរ​ឲ្យ​គត់​សម្គាល់​ ប៉ុន្តែ​យ៉ាង​ណា​កីឡាករ​ទាំង​នោះ​នៅ​តែ​អាច​ក្លាយ​ជា​ Free Agent អាច​មាន​ច្រើន​ករណី​ជា​ពិសេស​គឺ​អាច​មក​ករណី​ផ្ទាល់​របស់​ខ្លួន​កីឡាករ​ និង​មួយ​វិញ​ទៀត​អាច​មក​ពី​ខាង​ក្លឹប​ដែល​មិន​ចង់​បន្ត​កងុត្រា​។ កីឡាករ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​បញ្ជី​មួយ​នេះ​គឺ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ដែល​មាន​តម្លៃ​ខ្លួន​១៨០លាន​អ៊ឺរ៉ូ​ដោយ​គេ​ត្រូវ​បាន​ដឹង​ថា​កីឡាករ​នេះ​នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Paris Saint Germain នោះ​ទេ​ ហើយ​ខាង​ក្លឹប​បារាំង​ក៏​មិន​ធ្វើ​ការ​ទទូច​ទៀត​ដែរ​ព្រោះ​ ខ្សែប្រយុទ្ធ​នេះ​សម្រេច​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Real Madrid ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​គេ​។ កីឡាករ​នេះ​ជា​ខ្សែប្រយុទ្ធ​ស្នូល​របស់​ PSG ដោយ​មក​លេង​តាំង​ពី​ឆ្នាំ​២០១៨​មក​ ចូល​លេង​បាន​ ២៩៩ប្រកួត​ និង​ស៊ុត​ចូល​ ២៥១គ្រាប់​។ បន្ទាប់​មក​គឺ​ខ្សែបម្រើ​ក្លឹប​ Juventus គឺ​កីឡាករ​ Adrien Rabiot ដែល​កំពុង​មាន​តម្លៃ​៤០លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​ត្រូវ​បាន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​ចូល​លេង​បាន​ ២០៣ប្រកួត​ និង​ស៊ុត​ចូល​ ២១គ្រាប់​។ កីឡាករ​នេះ​ធ្លាប់​បាន​ក្លឹប​នៅ​អង់គ្លេស​ដូច​ជា​ Manchester City និង​ Manchester United ធ្លាប់​ទាក់ទង​ចង់​បាន​ ក៏​ដូច​ជា​ក្លឹប​អ៊ីតាលី​ Inter Milan ក៏​ចាប់​អារម្មណ៍​ចង់​យក​គេ​ផង​ដែរ​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​គេ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​។មួយ​វិញ​ទៀត​គឺ​ ខ្សែការពារ​ Mario Hermoso មាន​តម្លៃ​ខ្លួន​ ២៥លាន​អ៊ឺរ៉ូ​…

Zinchenko ថា Arsenal ពេលនេះ អាចប្រកួតជាមួយក្រុមល្អបំផុតលើលោកបាន

Zinchenko ថា Arsenal ពេលនេះ អាចប្រកួតជាមួយក្រុមល្អបំផុតលើលោកបាន

អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta នៅតែរក្សាល្បឿនជាមួយនឹងគូប្រជែងដណ្តើមជើងឯក Premier League គឺ Liverpool និង Manchester City ដោយសារការទទួលជ័យជម្នះយ៉ាងងាយស្រួលកាលពីល្ងាចថ្ងៃពុធ ២-០ លើ Luton Town។ ក្រុមកាំភ្លើងធំក៏កំពុងស្ថិតនៅក្នុងក្របខ័ណ្ឌ Champions League ហើយនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមការប្រកួតវគ្គ ៨ក្រុមចុងក្រោយជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ Bayern Munich។ ស្តិនៅក្នុងដំណាក់កាលដ៏សំខាន់នេះ ខ្សែការពារឆ្វេង Zinchenko មានអារម្មណ៍ថាការប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយក្រុមហង្សក្រហមរបស់ Jurgen Klopp និងម្ចាស់ជើងឯកលោក Pep Guardiola បានផ្តល់ទំនុកចិត្តដល់ក្រុមរបស់គាត់កាន់តែខ្លាំង។ គាត់បាននិយាយថា៖ “ពិតណាស់ ខ្ញុំនឹងមិនកុហកអ្នកទេ គឺពិត ១០០% វាបង្ហាញថាយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងជាមួយក្រុមល្អបំផុតនៅក្នុងពិភពលោក។ វាមិនងាយស្រួលទេក្នុងការលេងទល់នឹង City នៅក្រៅដី និង Liverpool ក្រៅដី និងក្រុមផ្សេងទៀតផងដែរ។ ខ្ញុំមិនចង់មើលងាយក្រុមដទៃទេ ប៉ុន្តែវាពិតជាបង្ហាញថា Arsenal បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ។ យើងដឹងថាយើងកំពុងប្រយុទ្ធដើម្បីពានធំៗនៅរដូវកាលនេះ”៕

Liverpool ដាក់សំណើរ ១៥០លានអឺរ៉ូ ដើម្បីចែចូវខ្សែបម្រើឆ្នើម Real Madrid រូបនេះ

Liverpool ដាក់សំណើរ ១៥០លានអឺរ៉ូ ដើម្បីចែចូវខ្សែបម្រើឆ្នើម Real Madrid រូបនេះ

ក្លឹបហង្សក្រហម Liverpool បានដាក់សំណើរទឹកប្រាក់ដ៏ធំសម្បើមប្រមាណ ១៥០លានអឺរ៉ូ នៅលើតុសម្រាប់ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ដោយក្រុមហង្សក្រហមបានប្តេជ្ញាចិត្តថានឹងនាំយករូបគេផ្លាស់មកកាន់កីឡដ្ឋាន Anfield នេះបើតាមសារព័ត៌មាន El Debate បានចេញផ្សាយ។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹក Liverpool បច្ចុប្បន្នលោក Jurgen Klopp មានការកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែបម្រើវ័យ ២៥ឆ្នាំ រូបនេះ ខណៈដែលរូបលោកបានប្រកាសអំពីការចាកចេញពីក្លឹបរបស់ខ្លួននៅេដូវក្តៅ។ គួរជម្រាបដែរថា Valverde បានចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ ២០១៦ ដែលផ្លាស់មកពីក្លឹប Penarol ដោយដំបូងឡើយបានផ្លាស់ទៅលេងនៅឈុត B របស់ក្លឹប មុនពេលឈានទៅដល់កម្រិតលេងនៅឈុតធំក្នុងឆ្នាំ ២០១៧។ ស្របពេលជាមួយគ្នានេះ Real Madrid កំពុងពិចារណាឲ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្តថាលក់ Valverde ដោយខ្សែបម្រើរូបនេះមានកិច្ចសន្យាកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៩ ខណៈ Liverpool នឹងត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យ Real Madrid ក្នុងតម្លៃទិញផ្តាច់កុងត្រា៕

ទោះត្រូវលក់កីឡាករចេញខ្លះមែន តែ Chelsea នឹងបដិសេធ Real Madrid សម្រាប់តារាឆ្នើមមួយរូបនេះ

ទោះត្រូវលក់កីឡាករចេញខ្លះមែន តែ Chelsea នឹងបដិសេធ Real Madrid សម្រាប់តារាឆ្នើមមួយរូបនេះ

ក្លឹប Chelsea ត្រូវបានរាយការណ៍ថា នឹងឆ្លើយបដិសេធ ប្រសិនបើក្លឹប Real Madrid ដាក់សំណើផ្ទេរខ្សែការពារ Reece James នាទីផ្សាររដូវក្ដៅខាងមុខនេះ។ ក្លឹបអធិរាជសមានគម្រោងក្នុងការពង្រឹងក្រុមឱ្យប្រសើរឡើងមុនរដូវកាល ២០២៤-២៥ ឈានចូលមកដល់ ខណៈ Mbappe ត្រូវបានរំពឹងថា នឹងចូលរួមនៅទឹកដី Santiago Bernabeu ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាជាមួយ PSG។ តំបន់ការពារស្លាបខាងស្ដាំ ជាតំបន់ដែល Real Madrid ចង់បំពេញបន្ថែម ដោយសារមួយរយៈចុងក្រោយនេះ Dani Carvajal មានបញ្ហារបួសញឹកញាប់ ហើយពុំមានកីឡាករណាម្នាក់អាចបំពេញតួនាទីបានល្អ ពេលកីឡាករអេស្ប៉ាញ អវត្តមាន។ ក្លឹបអធិរាជស ដែលមានការភ្ជាប់ជាមួយ Reece James តាំងពីឆ្នាំ២០២២ មក នៅតែរក្សាការតាមដានស្ថានភាពកីឡាកររូបនេះ ទោះបីជាគេមានកិច្ចសន្យាជាមួយក្លឹបតោខៀវដល់ឆ្នាំ២០២៨ ក៏ដោយ។ ទន្ទឹមនឹងដំណឹងលេចឮថា Chelsea ត្រូវការលក់កីឡាករដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ James ត្រូវបានភ្ជាប់ជាមួយក្លឹបយក្សអេស្ប៉ាញជាថ្មី ប៉ុន្ដែបើយោងតាមដំណឹងចុងក្រោយដែលទទួលបានពី Football Insider បានឱ្យដឹងថា Chelsea មិនមានគម្រោងលក់…

មេឃខៀវ Man City កំពុងត្រៀមកុងត្រាមួយជីវិត សម្រាប់កីឡាករឆ្នើមម្នាក់នេះ

មេឃខៀវ Man City កំពុងត្រៀមកុងត្រាមួយជីវិត សម្រាប់កីឡាករឆ្នើមម្នាក់នេះ

ក្លឹប Manchester City ចង់ឱ្យខ្សែបម្រើ Rodri បន្ដរួមរស់ជាមួយពួកគេរហូតដល់ថ្ងៃចុងក្រោយនៃអាជីពរបស់ខ្លួន។ ខ្សែបម្រើអេស្ប៉ាញរូបនេះ​ បានអភិវឌ្ឍសមត្ថភាពក្លាយជាចំណែកដ៏សំខាន់បំផុតមួយសម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Rodri ជាមួយក្លឹបមេឃខៀវ​ មានសុពលភាពរហូតដល់ឆ្នាំ២០២៧ ប៉ុន្ដែក្លឹបចង់បន្ដកិច្ចសន្យាសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាច្រើនឆ្នាំបន្ថែមទៀត។ យោងតាមប្រភពពី Daily Mirror បានរាយការណ៍ថា Man City អាចនឹងបង្កើនប្រាក់ឈ្នួលសម្រាប់ Rodri ក្នុងផ្នែកនៃការចរចាកុងត្រាថ្មីជាមួយគេ។ ចំណូលរបស់គេអាចនឹងកើនឡើងពី​ ១៨០,០០០ ទៅ៣០០,០០០អឺរ៉ូក្នុងមួយសប្ដាហ៍។ សេចក្ដីលម្អិតយ៉ាងណាសម្រាប់កិច្ចសន្យាថ្មីនេះ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់អាចនឹងរហូតដល់ឆ្នាំ២០៣០៕