Blog

Man Utd បញ្ជាក់ពីការចាកចេញរបស់នាយកបាល់ទាត់ក្លឹបលោក John Murtough

Man Utd បញ្ជាក់ពីការចាកចេញរបស់នាយកបាល់ទាត់ក្លឹបលោក John Murtough

ក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា លោក John Murtough បានលាលែងពីតួនាទីជានាយកបាល់ទាត់ក្លឹបហើយ។ រំលឹកដែរថា លោក Murtough បានរួមរស់ជាមួយ Man United ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីធ្លាប់ធ្វើការឱ្យក្លឹបនៅ Premier League ដូចជា Everton និង Fulham ។ បុរសវ័យ ៥០ឆ្នាំ រូបនេះត្រូវបានតែងតាំងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ក្លឹបក្នុងឆ្នាំ២០១៦ មុនពេលគាត់ត្រូវបានតែងតាំងជានាយកបាល់ទាត់ក្លឹប Man United ក្នុងឆ្នាំ ២០២១។ ស្របពេលជាមួយគ្នានេះ កេរ្តិ៍ឈ្មោះនៅ Man Utd របស់លោក Murtough បានប្រឈមមុខនឹងការរិះគន់ចំពោះតួនាទី ដែលគាត់បានសាងនៅក្នុងអាជីវកម្មផ្ទេរកីឡាកររបស់ Man United ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយនឹងការចាកចេញពី Old Trafford លោក Murtough នឹងមានភារកិច្ចតួនាទីអ្វីឡើយ ខណៈក្លឹបកំពុងស្វែងរកអ្នកដែលត្រូវជំនួសតំណែងគាត់យ៉ាងហោចណាស់ ២រូប ដើម្បីឲ្យរចនាសម្ព័ន្ធនៅក្លឹបបានប្រសើរឡើងជាងមុនផងដែរ៕

ខ្សែបម្រើឆ្នើម Man Utd ម្នាក់នឹងអវត្តមានជាង 3សប្តាហ៍ដោយសារបញ្ហារបួសជង្គង់

ខ្សែបម្រើឆ្នើម Man Utd ម្នាក់នឹងអវត្តមានជាង 3សប្តាហ៍ដោយសារបញ្ហារបួសជង្គង់

ខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានប្រហែល ៣សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ ក្នុងការប្រកួតបរាជ័យជាមួយ Chelsea ៤:៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ របាយការណ៍បានបន្ថែមថា ការរងរបួសជង្គង់របស់ McTominay នៅ Stamford Bridge គឺធ្ងន់ធ្ងរ ខណៈនឹងត្រូវខកខានចូលទីលានវិញរហូតដល់ជាង១ខែ។ គួរជម្រាបដែរថា កីឡាករវ័យ ២៧ឆ្នាំ នឹងមិនមានវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ Man United ទល់នឹងក្រុមជើងឯក Coventry City នៅថ្ងៃទី២១ ខែមេសា ខាងមុខនេះផងដែរ។ តែជាសំណាងល្អវិញសម្រាប់ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្ននេះ គាត់មានជម្រើសខ្សែបម្រើកណ្តាលជាច្រើនរួមមាន Casemiro, Sofyan Amrabat និង Kobbie Mainoo ៕

គ្រូបង្វឹក Ruben Amorim បានយល់ព្រមទៅជំនួសតំណែងរបស់ Klopp ហើយ​

គ្រូបង្វឹក Ruben Amorim បានយល់ព្រមទៅជំនួសតំណែងរបស់ Klopp ហើយ​

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្លិប Sporting Lisbon ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបហង្សក្រហម Liverpool ហើយ ដើម្បីទៅស្នើតំណែងរបស់លោក Jurgen Klopp នៅរដូវកាលក្រោយ។ ជាក់ស្តែងបុរសវ័យ ៣៩ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងបង្ហាញភាពលេចធ្លោខ្លាំង និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើននៅតំបន់អឺរ៉ុប ដោយបានដឹកនាំ Sporting ឲ្យឈ្នះពានរង្វាន់ធំៗជាច្រើនរួចមកហើយ ក្នុងអំឡុងពេលរបស់លោកនៅរដ្ឋធានីរបស់ប្រទេសព័រទុយហ្គាល់។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Sky Germany បានបង្ហាញថា លោក Amorim បានធ្វើការពិភាក្សាវិជ្ជមានជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាភិបាលរបស់ Liverpool ហើយឥឡូវនេះបានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាគោលមួយ ក្នុងការដឹកនាំក្រុមអង់គ្លេស នៅរដូវក្តៅខាងមុខនេះ។ ប្រភពដដែលនេះ បានអះអាងទៀតផងដែរថាកិច្ចព្រមព្រៀងខាងលើនេះ គឺមានរយៈពេល ៣ ឆ្នាំ ដែលអាចនឹងឃើញលោក Amroim បន្តស្នាក់នៅទឹកដី Anfield រហូតដល់រដូវកាលឆ្នាំ២០២៧ ឯណោះ៕

Pep Guardiola កោតសរសើរ Bellingham ថាជាកីឡាករអស្ចារ្យប្លែកខុសពីកីឡាករដទៃទៀត

Pep Guardiola កោតសរសើរ Bellingham ថាជាកីឡាករអស្ចារ្យប្លែកខុសពីកីឡាករដទៃទៀត

គ្រូបង្វឹករបស់ក្លិប Manchestser City លោក​ Pep Guardiola ថ្មីៗនេះ បានបង្ហាញអារម្មណ៍ថា តារាឆ្នើមរបស់ក្លិប Real Madrid គឺ Jude Bellingham ថាជាកីឡាករម្នាក់ដែលប្លែកខុសពីកីឡាករដទៃទៀត​ ដោយសារតែគេមាន IQ ក្នុងការលេងបាល់នៅកម្រិតខ្ពស់។ ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានគេយល់ឃើញថាអាចនឹងនឹងជាផ្នែកដ៏សំខាន់មួយ ក្នុងការជួកក្រុមយក្សអេស្ប៉ាញ ក្នុងការសងសឹកទៅលើ Man City បន្ទាប់ពីពួកគេធ្លាប់បានប៉ះគ្នារួចម្តងហើយកាលពីរដូវកាលមុន នៅពេលដែលក្រុមរបស់លោក Pep បានទម្លាក់ពួកគេចេញពីពាន UCL ក្នុងវគ្គ ៤ក្រុមចុងក្រោយ។ យ៉ាងណាមិញ នៅមុនពេលត្រូវប៉ះគ្នា នៅទឹកដី Bernabeu លោក Pep ត្រូវបានគេសួរនាំមួយចំនួនអំពី Bellingham ដោយលោកបានធ្វើការកោតសរសើរថា ៖” អ្វីដែលគាត់នឹងធ្វើឲ្យការប្រកួតមានភាពខុសគ្នា គឺស្ថិតនៅក្នុងការគិតរបស់គាត់” ។ លោកបន្ថែមទៀតថា ៖ ” គាត់កំពុងមានរដូវកាលដ៏អស្ចារ្យបំផុត។ គាត់នៅមានវ័យក្មេង តែគាត់ហាក់មានអាជីពដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរួចទៅហើយ” ៕

Arsenal ត្រៀមលុយ ១១០លានអឺរ៉ូ ដើម្បីទិញខ្សែបម្រើ Camavinga ចេញពីស្តេចស Real Madrid

Arsenal ត្រៀមលុយ ១១០លានអឺរ៉ូ ដើម្បីទិញខ្សែបម្រើ Camavinga ចេញពីស្តេចស Real Madrid

ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ធំសម្បើម ១១០លានអឺរ៉ូ ឬស្មើនឹង ៩៤លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើការពារកំពុងឡើងជើង Eduardo Camavinga របស់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅខាងមុខ។ រំលឹកដែរថា កីឡាករសញ្ជាតិបារាំង បានធំធាត់នៅក្រុម Rennes នៃ Ligue 1 មុនពេលរូបគេផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ ៣១លានអឺរ៉ូ ក្នុងឆ្នាំ ២០២១។ ស្ថិតក្នុងវ័យត្រឹមតែ ២១ឆ្នាំ Camavinga បានបង្ហាញខ្លួនសរុបចំនួន ១៣២លើក រួចមកហើយសម្រាប់ក្រុម Real Madrid ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និង Assists ៦ដង។ យ៉ាងណាមិញ Camavinga ត្រូវតែប្រយុទ្ធជាប្រចាំ ដើម្បីកៅអីជម្រើសដំបូង ប្រឆាំងនឹងកីឡាករដូចជា Aurelien Tchouameni, Federico Valverde, Toni Kroos និង Luka Modric។ ជាក់ស្តែង…

MAN Utd សម្រេចចិត្តឲ្យខ្សែការពារឆ្នើមរូបនេះ ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

MAN Utd សម្រេចចិត្តឲ្យខ្សែការពារឆ្នើមរូបនេះ ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

ការពិភាក្សាគ្នាថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែការពារឆ្នើម Raphael Varane ចាកចេញពីក្លឹប ដោយមិនមានតម្លៃខ្លួននៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៣-២៤ នេះបើយោងតាមគេហទំព័រ Football Insider។ ទន្ទឹមនឹងនេះ បិសាចក្រហមបានបដិសេធឱកាសក្នុងការបន្តកិច្ចសន្យារយៈពេល ១ឆ្នាំ បន្ថែមកាលពីដើមឆ្នាំ ២០២៤ កន្លងទៅ ដូច្នេះកិច្ចសន្យាដែលមានស្រាប់របស់ Varane នៅ Old Trafford នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខ។គួរកត់សម្គាល់ថា Varane បានបង្ហាញខ្លួន ៣០លើក ក្នុងក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ខណៈរូបគេបានខកខានការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Liverpool នៅ Old Trafford ដោយសារបញ្ហារបួស។ លើសពីនេះ កីឡាករវ័យ ៣០ឆ្នាំ គឺជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេរបស់ក្លឹបផងដែរ ដោយ Varane បានផ្លាស់មកកាន់ Old Trafford ក្នុងឆ្នាំ២០២១ ក្រោយរូបគេបានបង្ហាញខ្លួន ៣៦០លើក កាលពីអំឡុងនៅ Real Madrid…

មេឃខៀវ Man City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ West Ham មួយរូបនេះ

មេឃខៀវ Man City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ West Ham មួយរូបនេះ

តាមរបាយការណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Manchester City បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta របស់ក្លឹបញញួរធំ West Ham United នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។ ទន្ទឹមនឹងនេះ Paqueta ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់កីឡដ្ឋាន Etihad កាលឆ្នាំមុនផងដែរ ដោយកាលនោះកីឡាករឆ្នើម Kevin De Bruyne បានជួបបញ្ហារបួសអស់រយៈពេលជាច្រើនខែ។ បច្ចុប្បន្នភាព កីឡាករវ័យ ២៦ឆ្នាំ បានបង្ហាញខ្លួនបានយ៉ាងលេចធ្លោនៅលើទីលាន សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក David Moyes ខណៈរូបគេរកបាន ៨គ្រាប់ និង Assists ៧ដង ក្នុងការបង្ហាញខ្លួន ៣៦ដង នៅគ្រប់ការប្រកួតទាំងអស់។ ជាមួយគ្នានេះផងដែរ យោងតាមប្រភព Daily Mail បានអះអាងថា ក្លឹប Man City បានបន្តការតាមប្រមាញ់ Paqueta និងបានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើ Paqueta ហើយ។ បន្ថែមពីនេះ Man City ធ្លាប់បានយល់ព្រមលើតម្លៃផ្ទេរ…

Dinamo Zagreb កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទាក់ទាញ​ Modric ត្រលប់ទៅវិញ

Dinamo Zagreb កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការទាក់ទាញ​ Modric ត្រលប់ទៅវិញ

ក្លឹបយក្សក្រូអាត Dinamo Zagreb ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទាកទាញអតីតតារាឆ្នើមរបស់ខ្លួន កីឡាករ Luka Modric ត្រលប់ទៅកាន់ក្លិបវិញ។ ជាក់ស្តែង ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Modric ជាមួយក្លិប Real Madrid នឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះហើយ មានការរំពឹងទុកជាច្រើនកំពុងកើតឡើងទៅលើអនាគតរបស់ខ្សែចាស់វស្សារូបនេះ​ ថានឹងត្រូវផ្ទេរទៅលេងនៅកន្លែងណា នៅរដូវកាលក្រោយ។ ហើយយ៉ាងណាមិញ បើតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ក្លិប Zagreb ថ្មីៗនេះ ហាក់កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពួកគេបានរំលេចចេញឡើងនូវឈ្មោះរបស់ Modric ដែលនេះជាចេតនាមួយ ក្នុងការបង្ហាញពីការចាប់អារម្មណ៍របស់ពួកកេក្នុងការនាំយកខ្សែបម្រើរូបនេះ ត្រលប់ទៅកាន់ស្រុកកំណើតវិញ។ ជម្រាបជូនផងដែរថា Modric បានចាកចេញពីក្លិបយក្សក្រូអាត នៅរដូវក្តៅឆ្នាំ២០០៨ ដើម្បីចូលរួមជាមួយ Spurs នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៦,៥ លានផោន ៕

Rodrygo និយាយត្រង់ៗថា Man City គឺជាក្រុមដែល Real Madrid មិនចង់ជួបនោះឡើយ

Rodrygo និយាយត្រង់ៗថា Man City គឺជាក្រុមដែល Real Madrid មិនចង់ជួបនោះឡើយ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Rodrygo បានបង្ហើបប្រាប់ថា Manchester City បច្ចុប្បន្នគឺជាក្រុមល្អបំផុតមួយរបស់ពិភពលោក ខណ:គេថែមទាំងបានបញ្ជាក់ទៀតថា​ ក្លិបម្ចាស់ជើងឯក UCL រដូវកាលមុននេះ មិនមែនជាក្រុមដែល Madrid ចង់ជួបក្នុងវគ្គ ៨ក្រុមនេះនោះឡើយ។ ជាក់ស្តែង ការជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយរដូវកាលនេះ មានន័យថានេះជាជំនួបលើកទី ៣ជាប់ៗគ្នាហើយ ដែលក្លិបកំពូលរបស់អឺរ៉ុបទាំងពីរនេះ ត្រូវប្រឈមមុខគ្នានៅក្នុងវគ្គជម្រុះពានរង្វាន់ UCL ។ យ៉ាងណាមិញ ខណ:ពេលដែលនេះត្រូវបានចាត់ថាជាជំនួបសងសឹកមួយ ប៉ុន្តែ​ Rodrygo បានសារភាពថាទាំងរូបគេ និងមិត្តរួមក្ុរម ហាក់មិនចង់ជួបក្រុមរបស់លោក Pep នៅវគ្គនេះនោះឡើយ ពោលគឺចង់ជួបនៅវគ្គផ្តាច់ព្រ័ត្រតែម្តង។ លើសពីនេះ Rodrygo បាននិយាយទៀតថា ៖ “នេះ​ជា​គូ​ប្រជែង​ដែល​និយាយ​ឲ្យ​ត្រង់​ទៅ គឺថាយើង​មិន​ចង់​ប្រឈម​មុខ​នោះទេ។ ហើយ​ពួកគេ​ក៏​​ប្រហែលគិត​ដូចគ្នា​ដែរ ពួកគេ​មិន​ចង់​លេង​ជាមួយ​យើង​ទេ “។ គេបន្តទៀតថា ៖ “វាជាការប្រកួតដែលគ្រប់គ្នារំពឹងថានឹងកើតមាននៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែវាបានកើតឡើងនៅក្នុងពេលឥឡូវនេះ។ Man City ល្អណាស់ ប៉ុន្តែក្រុមយើងក៏ខ្លាំងដែរ។ វាពិតជាល្អខ្លាំងដែល ក្នុងការដែលបានជួបពួកគេម្តងទៀត…

ក្លឹប Barcelona មានគម្រោងចុះកុងត្រាថ្មីដល់តារាឆ្នើមវ័យក្មេងរបស់ខ្លួនមួយរូបនេះ

ក្លឹប Barcelona មានគម្រោងចុះកុងត្រាថ្មីដល់តារាឆ្នើមវ័យក្មេងរបស់ខ្លួនមួយរូបនេះ

Mundo Deportivo បានបង្ហាញឱ្យដឹងថាក្លិប Barcelona ចង់ផ្តល់ជូន Pedri នូវកិច្ចសន្យាថ្មីបន្ថែមទៀត ដោយចាត់ទុកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករដ៏សំខាន់បំផុតមួយរបស់ក្លិបនាពេលអនាគត។ ជាក់ស្តែង Pedri ដែលជាអ្នកឈ្នះពានរង្វាន់ Kopa Trophy ក្នុងឆ្នាំ២០២១ ត្រូវបានចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានឥទ្ធិពលបំផុតរបស់ក្លិបរួចទៅហើយ ដោយគេតែងបានបង្ហាញខ្លួនជាទៀងទាត់សម្រាប់ក្រុម។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ Pedri បានអវត្តមានភាគច្រើននៅរដូវកាលនេះ ដោយសារតែបញ្ហារបួសសរសៃពួរ ស្របពេលក្លិបក៏បានបញ្ជាក់ផងដែរថា ការប្រកួត UEFA Champions League ទល់នឹង Paris Saint-Germain ក្លិបនឹងមិនទាន់ហ៊ានប្រថុយដាក់ឲ្យតារាឆ្នើមរបស់ខ្លួនរូបនេះចូលលេងនោះឡើយ។ ទោះ​ជា​យ៉ាង​នេះក្តី ក្លិបនៅតែចង់ឲ្យ Pedri បន្តកុងត្រាថ្មីបន្ថែមទៀត បើបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០២៥–២០២៦ ក៏ដោយ ។ ជម្រាបជូនផងដែរថា ដោយចូលរួមជាមួយ Bacar ពីក្លិប UD Las Palmas ក្នុងឆ្នាំ២០១៩ គិតមកដល់នឹងពេលនេះ Pedri បានបង្ហាញខ្លួនសរុប ១៣៣ ប្រកួតរួចមកហើយ ដោយរកគ្រាប់បាល់បញ្ចូលទីបាន ១៨គ្រាប់ និងassist…