Man City បញ្ជាក់ថាកីឡាករសំខាន់របស់ខ្លួនពីររូបនេះ នឹងអវត្តមានពេលប៉ះ Real Madrid
ក្លិប Manchester City បានធ្វើការបញ្ជាក់ជាផ្លូវការហើយនូវបញ្ជាក់ក្រុមរបស់ខ្លួន ដើម្បីត្រៀមប្រកួតទល់នឹងក្រុម Real Madrid នៅក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ ដោយក្នុងនោះឃើញថា Kyle Walker និង Nathan Akeគ្មានវត្តមាននោះឡើយ។ ជាក់ស្តែង Walker បានខកខានការប្រកួតបីលើកចុងក្រោយរួចមកហើយ របស់ Man City បន្ទាប់ពីរងរបួសសរសៃពួរក្នុងអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិ ស្របពេល Ake បានរងរបួសអំឡុងពេលប៉ះ Arsenal និងថែមបានអវត្តមានទាំងការប្រកួតទល់ Aston Villa និង Crystal Palace ផងដែរ។ ដូច្នេះហើយ នៅក្នុងបញ្ជីឈ្មោះក្រុមជាផ្លូវការចុងក្រោយ ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ បានបញ្ជាក់ថាខ្សែការពារពីររូបខាងលើគឺគ្មានវត្តមាន ក្នុងជំនួបទល់ក្លិបយក្សអេស្ប៉ាញនោះឡើយ ស្របពេល Erling Haaland, Kevin de Bruyne និង Rodrigo Hernandez បានជាប់ក្នុងបញ្ជី។ យ៉ាងណាមិញ នេះជាបញ្ជីឈ្មោះពេញរបស់ក្រុម Man City ដែលត្រូវប៉ះក្រុម Madrid…