ជំនួបស្មើគ្មា ២:២ រវាងក្រុម Manchester United ទល់នឹងក្រុម Liverpool ខ្សែបម្រើឆ្នើម Bruno Fernandes បានទទួលការចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្របិសាចក្រហមពេញចិត្តនូវគ្រាប់បាល់ដែលរូបគេ បានឆ្មក់ និងស៊ុតចូលទីពីចម្ងាយ តាមស្មើ Liverpool ១:១ នៅដើមតង់ទី២ នោះ៕
Similar Posts
Nacho Fernandez សម្រេចចែកផ្លូវជាមួយ Real Madrid ក្រោយរួមទ្រនំអស់ជាង ២៣ឆ្នាំ
Romano បានឲ្យដឹងថា ខ្សែការពារ សញ្ជាតិអេស៉្បាញ Nacho Fernandez បានជូនដំណឹងទៅដល់ក្រុមអធិរាជស Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ ដែលរូបគាត់នឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរ។ Nacho បានចូលរួមជាមួយក្រុមថ្នាលយុវជន Real Madrid ចាប់តាំងពីអាយុ ១១ឆ្នាំ ដោយមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ ៣៤ឆ្នាំ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំក្រុមដំបូងរបស់ Madrid អស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានចំណាយពេល ២៣ឆ្នាំ ជាមួយក្លឹប។ គួរជម្រាបផងដែរថា Nacho បង្ហាញខ្លួន ៣៥៥ប្រកួត ដោយរកបាន ១៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ancelotti បានដាក់ផ្គូផ្គងឱ្យខ្សែការពារកណ្តាល Antonio Rudiger និង Nacho ចូលលេង និងម្តងម្កាល Aurelien Tchouameni ជាអ្នកបំពេញក្រុមបន្ថែម៕
Man Utd គ្រោងបង្កើនប្រាក់ឈ្នួលទ្វេដងសម្រាប់ខ្សែបម្រើ McTominay
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងរៀបចំផ្តល់ជូនកិច្ចសន្យាថ្មីបន្ថែមទៀត សម្រាប់ Scott McTominay បន្ទាប់ពីបានមើលឃើញថាខ្សែបម្រើរូបនេះ កំពុងក្លាយជាផ្នែកដ៏សំខាន់សម្រាប់ក្រុម នៅរដូវកាលនេះ។ រំលឹកផងដែរថា កីឡាករសញ្ជាតិស្កុតឡេនរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងខ្លាំង ជាមួយនឹងការចាកចេញពីក្លិបបិសាចក្រហមកាលពីរដូវក្តៅមុន ដោយក្រុម West Ham United ត្រូវបានគេជឿជាក់ថាបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើរូបគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ McTominay បានសម្រេចចិត្តបន្តស្នាក់នៅក្លិប និងបានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Erik ten Hag នៅរដូវកាលនេះ ដោយបង្ហាញខ្លួន ៣៤ លើក រកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ លើកបន្ថែមទៀត។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន Daily Star បានឲ្យដឹងថា Man United ហាក់បានធ្វើការសម្រេចចិត្តរួចរាល់ហើយលើអនាគតរបស់ខ្សែបម្រើរូបនេះ ដោយកំពុងរៀបចំផ្តល់ជូនរូបគេនូវកិច្ចសន្យាថ្មីបន្ថែមទៀត នៅទឹកដី Old Trafford ។ ប្រភពដដែលនេះ បានអះអាងទៀតថា ម្ចាស់ក្លិបថ្មី លោក…
តុលាការប្រកាសសម្រេចឲ្យ Juventus ត្រូវប្រញាប់សងប្រាក់ឈ្នួលដែលនៅខ្វះ Ronaldo ជាបន្ទាន់
ក្លឹបសេះបង្កង់ Juventus ចាំបាច់ត្រូវទាត់ប្រាក់ទៅកាន់ Cristiano Ronaldo ប្រមាណ ៩,៧ លានអឺរ៉ូ ឬជាង ១០,៤ លានដុល្លារ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលដែលនៅជាប់ជំពាក់កីឡាករកាលពីរដូវកាល ២០២០/២១។ នេះបើតាមការប្រកាសរបស់តុលាការនៅថ្ងៃពុធកន្លងទៅ។ តាមការតវ៉ារបស់ Ronaldo គឺក្លឹបនៅទីក្រុងទូរីន បានជាប់ជំពាក់ប្រាក់ឈ្នួល Ronaldo មួយចំនួនធំដូចតួលេខខាងលើបង្ហាញ ដែលនេះគិតក្រោយកាត់ពន្ធរួចរាល់។ ជាការពិត CR7 បានចាយពេល ៣ រដូវកាលនៅក្លឹបក្នុងប្រទេសអ៊ីតាលី ចន្លោះឆ្នាំ ២០១៨ ដល់ ២០២១ មុនជ្រើសការផ្ទេរទៅក្លឹបបិសាចក្រហម Man United នៅរដូវកាលបន្ទាប់។ យ៉ាងណាយើងមិនច្បាស់ថាក្លឹបមានមូលដ្ឋានក្នុងទីក្រុង Turin នឹងសម្រេចបែបណាទៀតទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ត្រង់កន្លងមកលើទីផ្សារភាគហ៊ុន ក្លឹបមានការខាតបង់ប្រាក់ដល់ទៅ ១២៣,៧ លានអឺរ៉ូ នៅហិរញ្ញវត្ថុប្រចាំរដូវកាល ២០២២/២៣។ ខណៈស្ថានភាពនៅចំណាត់ថ្នាក់ Serie A សព្វថ្ងៃក៏មិនជាល្អអីពេកនោះដែរ ដ្បិតកំពុងឈរលេខ ៣ មាន ៦៣ ពិន្ទុ ចាញ់ដាច់ធៀបនឹង AC…
Alonso អាចនឹងបដិសេធ Liverpool និង Bayern München ព្រោះចង់ដឹកនាំក្លិបធំមួយនេះជាង
ក្លិប Real Madrid បានគេរាយការណ៍មកថា កំពុងមានសង្ឃឹមខ្លាំង ក្នុងការនាំយកលោក Xabi Alonso មកកាន់ក្លិបរបស់ខ្លួន បន្ទាប់ពីមានការជឿជាក់ថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះ នឹងបដិសេធឱកាស ទៅដឹកនាំក្លិប Liverpool និង Bayern Munich ។ ជាក់ស្តែងអ្នកចាត់ការក្រុមវ័យ ៤២ឆ្នាំរូបនេះ កំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យ នៅក្នុងប្រទេសអាឡឺម៉ង់ ជាមួយក្លិប Bayer Leverkusen និងថែមទាំងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់ Bundesliga ជាលើកដំបូងមិនធ្លាប់មានរបស់ក្លិបថែមទៀតផង។ ជុំវិញសមត្ថភាពដ៏អស្ចារ្យបែបនេះហើយ ទើបធ្វើឲ្យ Alonso កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសពីសំណាក់ក្លិបធំៗដូចជា Liverpool និង Bayern Munich ដើម្បីទៅជំនួសអ្នកចាត់ការរបស់ពួកគេ នៅមុនរដូវកាលក្រោយចាប់ផ្តើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Alonso បានបង្ហើបយ៉ាងច្បាស់រួចហើយថាលោកនឹងបន្តស្នាក់នៅក្លិបLeverkusen នៅរដូវកាលក្រោយទៀត ដោយនឹងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបដិសេធសំណើពីសំណាក់ក្លិបកំពូលៗទាំងខាងលើ។ ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Relevo បានបង្ហាញឲ្យដឹងទៀតថា Real Madrid ជឿជាក់ថាការសម្រេចចិត្តរបស់ Alonso ក្នុងការបន្តនៅដឹកនាំក្លិបរបស់ក្របខ័ណ្ឌ Bundesliga គឺដោយសារតែលោកចង់រង់ចាំឱកាស ក្នុងការវិលត្រលប់មកកាន់ទឹកដី…
យន្តហោះឯកជនរបស់ Cristiano Ronaldo ចាកចេញពី Saudi Arabia ទៅកាន់ Madrid បន្ទាប់ពីស្ថានទូតអាមេរិករងការវាយប្រហារដោយដ្រូនអ៊ីរ៉ង់
យន្តហោះឯកជនរបស់ Cristiano Ronaldo ចាកចេញពី Saudi Arabia ទៅកាន់ Madrid ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកំពុងកើនឡើង ដោយភ្ជាប់ព្រឹត្តិការណ៍នេះជាមួយការរាយការណ៍អំពីការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់លើស្ថានទូតសហរដ្ឋអាមេរិកនៅ Riyadh។ Cristiano Ronaldo តារាបាល់ទាត់ព័រទុយហ្គាល់វ័យ 41 ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងឱ្យ Al-Nassr នៅក្នុង Saudi Pro League បានបង្កការសង្ស័យថា គាត់ និងគ្រួសារអាចបានចាកចេញពីតំបន់នេះដោយហេតុផលសុវត្ថិភាព។ យន្តហោះឯកជនប្រភេទ Bombardier Global Express ដ៏ប្រណិតរបស់គាត់ ដែលបានទិញនៅឆ្នាំ 2024 ក្នុងតម្លៃ £61 លាន ($81 លាន) និងត្រូវបានកែច្នៃជាមួយស្លាកសញ្ញា CR7 បានហោះចេញពី Riyadh ប្រហែលម៉ោង 8:00 យប់ (ម៉ោងក្នុងតំបន់)។ យន្តហោះនេះមានកន្លែងអង្គុយបែបលំហែ សាឡុង គ្រែពីរជាន់ និងបន្ទប់ងូតទឹក ហើយអាចដឹកអ្នកដំណើរបានរហូតដល់ 15 នាក់។ វាបានបញ្ចប់ការហោះហើរប្រហែល 7 ម៉ោង…
Brighton ប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត សម្រាប់រដូវកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ក្លិប
ក្លិប Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២,៨ លានផោនក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Premier League នេះ។ Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន បានឈានដល់លេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup និងទទួលបានទឹកប្រាក់ដ៏ច្រើនពីការលក់កីឡាករសំខាន់ៗមួយចំនួន។ ប្រាក់ចំណេញមួយផ្នែក ត្រូវបានក្លិបប្រើប្រាស់សម្រាប់សងទៅលោក Tony Bloom ដែលជាម្ចាស់ក្លិប សម្រាប់ប្រាក់កម្ចីដែលលោកផ្ដល់ជូន ៤០៦,៥ លានផោន។ ប្រាក់កម្ចីដែលទទួលបានកាលពីឆ្នាំ២០០៧ នឹងកាត់បន្ថយមកសល់ត្រឹម ៣៧៣,៣ លានផោន។ ការប្រកាសរបស់ Brighton បានធ្វើឡើងស្របពេលដែលក្លិបមួយចំនួនបានប្រកាសពីការខាតបង់យ៉ាងច្រើន រួមមាន Aston Villa (១២០លានផោន), Chelsea (៩០លានផោន), Everton (៨៩លានផោន), Leicester (៩០លានផោន), Newcastle United (៧៣លានផោន), Nottingham Forest (៥២លានផោន) និង Wolves (៦៧លានផោន)។ គួររំឭកថា…