Blog

សំណើ២០០លានអឺរ៉ូ ដែលក្លឹបធំៗបីកំពុងរង់ចាំឪកាសផ្ទេរតារាឆ្នើមម្នាក់នេះចេញពី Real Madrid

សំណើ២០០លានអឺរ៉ូ ដែលក្លឹបធំៗបីកំពុងរង់ចាំឪកាសផ្ទេរតារាឆ្នើមម្នាក់នេះចេញពី Real Madrid

ខ្សែប្រយុទ្ធ Vinicius Junior របស់ក្លឹប Real Madrid កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងការរើសអើង ហើយកាលពីសប្ដាហ៍មុនកីឡាករប្រេស៊ីលរូបនេះ បានសម្រក់ទឹកភ្នែកនៅក្នុងសន្នីសីទសារព័ត៌មាន។ មានការរាយការណ៍ថា Vinicius អាចនឹងចាកចេញពីអេស្ប៉ាញ។ ទោះបាននិយាយថា គេមិនមានបំណងចាកចេញពី Real Madrid ដើម្បីជម្នះការរើសអើងក៏ដោយ ប៉ុន្ដែការមកដល់របស់ខ្សែប្រយុទ្ធគោលដៅ Kylian Mbappe ដែលលេងក្នុងតំណែងដូចគ្នាជាមួយខ្សែប្រយុទ្ធរូបនេះ អាចនឹងធ្វើឱ្យអនាគតរបស់គេមិនមានភាពជ្រះស្រលះ។ យោងតាមប្រភពពី El Debate បានអះអាងថាមានក្លឹបបីដែលកំពុងចាប់អារម្មណ៍ Vinicius រួមមាន Chelsea, Liverpool និង Paris Saint-Germain ហើយមានឆន្ទៈក្នុងការចំណាយ២០០លានអឺរ៉ូសម្រាប់ការផ្ទេររូបគេ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Vinicius ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid មានសុពលភាពរហូតដលឆ្នាំ២០២៧ ហើយក្លឹបមានគម្រោងក្នុងការបន្ថែមរហូតដល់ឆ្នាំ២០២៩ និងមានការបង្កើនប្រាក់ឈ្នួលផងដែរ។ ទោះយ៉ាងណាក៏ដោយ ការមកដល់របស់ Mbappe ដែលមានទំនោរក្នុងការលេងក្នុងតំបន់ប្រយុទ្ធស្លាបខាងឆ្វេង អាចជាការប្រជែងតំណែងលើទីលានជាមួយ Vinicius ហើយនេះជាក្ដីបារម្ភមួយសម្រាប់ Real Madrid ក្នុងការសម្របការលេងរបស់កីឡាករក្នុងក្រុម៕

មេធំ Sir Jim កំពុងពិភាក្សាដើម្បីបញ្ជូនកីឡាករ Man Utd 3រូប ឲ្យផ្លាស់ទៅកាន់ក្លឹបបារាំងមួយនេះ

មេធំ Sir Jim កំពុងពិភាក្សាដើម្បីបញ្ជូនកីឡាករ Man Utd 3រូប ឲ្យផ្លាស់ទៅកាន់ក្លឹបបារាំងមួយនេះ

ម្ចាស់ភាគហ៊ុន ២៥% លោក Sir Jim Ratcliffe ‘កំពុងពិភាក្សា’ លើការបញ្ជូនកីឡាករបិសាចក្រហម Manchester United បីនាក់ ឲ្យផ្លាស់ទៅកាន់ក្លឹប Nice ចំពេលមានការព្រួយបារម្ភលើផ្នែកហិរញ្ញវត្ថុផងដែរ។ យោងតាមប្រភព HITC បានឲ្យដឹងថា កីឡាករ Christian Eriksen និង Donny van de Beek ត្រូវបានក្លឹបលើកឡើងនៅក្នុងការសន្ទនា ខណៈដែលខ្សែប្រយុទ្ធកំពុងធ្លាក់ទម្រង់លេង Anthony Martial ក៏ជាប្រធានបទដែលអាចនឹងផ្លាស់ទៅរួមរស់ជាមួយក្រុម Nice ខណៈក្លឹប [Nice] ក៏កំពុងពិចារណាលើសំណើនេះផងដែរ។ គួរបញ្ជាក់ដែរថា កីឡាករទាំងបីបានបរាជ័យក្នុងការទទួលជម្រើស១១នាក់ដំបូងនៅ Old Trafford ក្រោមការដឹកនាំរបស់លោក Ten Hag ដោយខ្សែបម្រើ Eriksen ចាប់ផ្តើមការប្រកួតនៅ Premier League ត្រឹមតែ ៩ដង ប៉ុណ្ណោះក្នុងរដូវកាលនេះ ខណៈដែល Van de Beek ត្រូវបានក្លឹប Eintracht…

Liverpool បានបង្កើត​កំណត់ត្រា​ថ្មី​មួយនៅ Premier League ក្រោយយកឈ្នះ Sheffield

Liverpool បានបង្កើត​កំណត់ត្រា​ថ្មី​មួយនៅ Premier League ក្រោយយកឈ្នះ Sheffield

ក្រុមហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាថ្មីមួយក្នុង Premier League ក្នុងជ័យជម្នះរបស់ពួកគេទល់នឹងក្រុម Sheffield United កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផល ៣:១។ ទន្ទឹមនឹងនេះដែរ Liverpool បានបង្កើតកំណត់ត្រាថ្មីដោយគ្រប់គ្រងបាល់នៅលើទីលានប្រកួតរហូតដល់ទៅ ៨៣.១% គួរឱ្យកត់សម្គាល់នៅ Premier League។ គួរជម្រាបដែរថា ជ័យជម្នះនេះ បន្តឲ្យ Liverpool យកបាន ៣ពិន្ទុ បន្ថែមឈរនៅកំពូលតារាងមាន ៧០ពិន្ទុ ខណៈ Arsenal និង Manchester City នឹងត្រូវធ្វើការធ្ងន់ ដើម្បីដណ្តើមយកលេខ១ និងអាចលើកពាន PL រដូវកាលនេះបាន។ ជាមួយគ្នានេះ លោក Jurgen Klopp បង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ជាមួយនឹងលទ្ធផលស្មើគ្នារវាងក្លឹប Arsenal និង Manchester City ក្នុងជំនួបប្រកួតថ្មីៗនេះផងដែរ។ រំលឹកដែរថា កំណត់ត្រាកាលពីជិត ២ ឆ្នាំមុន Liverpool នៅពេលដែលពួកគេមានគ្រាប់បាល់ ៨៣ភាគរយ ក្នុងអំឡុងពេលឈ្នះ…

លោក Ten Hag កាន់តែមានសម្ពាធ! បន្ទាប់ពី Chelsea ផ្តួល Man Utd នៅចុងម៉ោង

លោក Ten Hag កាន់តែមានសម្ពាធ! បន្ទាប់ពី Chelsea ផ្តួល Man Utd នៅចុងម៉ោង

នៅក្នុងជំនួបកាលពីយប់មិញ បញ្ចប់ទៅក្នុងលទ្ធផល Chelsea ៤:៣ Manchester United ក្នុងក្រមខណ្ឌ Premier League ជាលទ្ធផលជ័យជម្នះនេះ ធ្វើឲ្យ Chelsea ឡើងមកកាន់ចំណាត់ថ្នាក់លេខ ១០ ក្នុងតារាង ខណៈ Man Utd នៅចំណាត់ថ្នាក់ទី៦។ គួរជម្រាបដែរថា មិនថាអ្នកគាំទ្រ Man Utd និងក្លឹប មានការស្រឡាំងកាំង ដោយ Cole Palmer របស់ Chelsea ស៊ុតបញ្ចូលទី ២គ្រាប់ ដោយប្រើរយៈពេលត្រឹម ២នាទី ប៉ុណ្ណោះ នៅនាទីទី ៩០+១០ និង ៩០+១១ និងរូបគេរកបាន៣គ្រាប់សម្រាប់ Chelsea ផងដែរ៕

Real Madrid ត្រៀមបញ្ជូនកីឡាករម្នាក់ត្រលប់ទៅក្លឹបដើមវិញ​ក្រោយចប់រដូវកាលនេះ

Real Madrid ត្រៀមបញ្ជូនកីឡាករម្នាក់ត្រលប់ទៅក្លឹបដើមវិញ​ក្រោយចប់រដូវកាលនេះ

អ្នកចាំទី Kepa Arrizabalaga មានការត្រៀមខ្លួនចាកចេញពីក្លឹប Real Madrid ហើយត្រលប់ទៅកាន់ក្លឹប Chelsea វិញ នាខែមិថុនាខាងមុខ នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយក្លឹបអេស្ប៉ាញផុតសុពលភាព។ Kepa ត្រូវបានក្លឹបអធិរាជសនាំយកមកកាន់ទឹកដី Santiago Bernabeu ក្រោមលក្ខខណ្ឌខ្ចីពីក្លឹបតោខៀវ កាលពីរដូវក្ដៅកន្លងទៅ ដើម្បីជំនួស Thibaut Courtois ដែលមានបញ្ហារបួសរយៈពេលវែងមុនពេលរដូវកាលបានចាប់ផ្ដើម។ កាលចូលរួម Real Madrid ដំបូងៗ កីឡាករអេស្ប៉ាញរូបនេះ ទទួលបានឱកាសច្រើនក្នុងការបង្ហាញខ្លួន ប៉ុន្ដែដោយសារបញ្ហារបួស និងការបង្ហាញសមត្ថភាពយ៉ាងល្អរបស់ Andriy Lunin បានធ្វើឱ្យ Kepa លែងមានឱកាសលេងក្នុងការប្រកួតនាមួយរយៈចុងក្រោយនេះ។ យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានឱ្យដឹងថា Real Madrid នឹងបន្ដកិច្ចសន្យាថ្មីសម្រាប់ Lunin ហើយរង់ចាំការត្រលប់មកវិញរបស់ Courtois ហើយ Kepa នឹងត្រលប់ទៅក្លឹប Chelsea វិញ៕

Real Madrid ត្រៀមចាយ ១.៥លានអឺរ៉ូ ដើម្បីកីឡាករមួយរូបនៅបន្ដជាមួយក្លឹប

Real Madrid ត្រៀមចាយ ១.៥លានអឺរ៉ូ ដើម្បីកីឡាករមួយរូបនៅបន្ដជាមួយក្លឹប

Real Madrid នឹងមានការពង្រីកក្រុមរបស់ពួកគេឱ្យកាន់តែធំឡើង ដោយមានក្ដីរំពឹងពីការមកដល់របស់ Kylian Mbappe, Endrick ក៏ដូចជា Alphonso Davies។ Mbappe និង ខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល មិនត្រឹមតែជាជម្រើសខ្សែប្រយុទ្ធសម្រាប់ក្រុមអធិរាជសនារដូវកាលក្រោយនោះទេ ប៉ុន្ដែ Joselu Mato ក៏ត្រូវបានរំពឹងថា នឹងចូលរួមទឹកដី Santiago Bernabeu ជាអចិន្ត្រៃផងដែរ។ យោងតាមប្រភពពីសារព័ត៌មាន AS បានរាយការណ៍ថា ក្លឹបអធិរាជសចង់អនុវត្តលក្ខខណ្ឌទិញផ្ដាច់ខ្សែប្រយុទ្ធរបស់ក្រុម Espanyol ដែលមានតម្លៃប្រមាណ១.៥លានអឺរ៉ូ។ Joselu បានចូលរួម Real Madrid ក្នុងទីផ្សាររដូវក្ដៅនេះ ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេលមួយឆ្នាំ ហើយតាមគោលការណ៍របស់ក្លឹប សម្រាប់កីឡាករដែលមានអាយុពី៣០ឆ្នាំឡើង មានសិទ្ធិបន្ដកុងត្រាតែរយៈពេល១២ខែប៉ុណ្ណោះ៕

គ្រូ Brighton ពន្យល់មូលហេតុមិនបញ្ចូលឈ្មោះ​ Fati ក្នុងប្រកួតទល់​​ Brentford

គ្រូ Brighton ពន្យល់មូលហេតុមិនបញ្ចូលឈ្មោះ​ Fati ក្នុងប្រកួតទល់​​ Brentford

អ្នកចាត់ការ Brighton and Hove Albion លោក Roberto De Zerbi បានពន្យល់មូលហេតុដែលលោក មិនបញ្ចូលឈ្មោះខ្សែប្រយុទ្ធ Ansu Fati ទៅក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួត Premier League ទល់នឹង Brentford។ កីឡាករអេស្ប៉ាញ ដែលបានផ្លាស់ទៅកាន់ Brighton ក្រោមកិច្ចសន្យាខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ បានអង្គុយបម្រុងក្នុងជំនួបទល់ Liverpool ប៉ុន្ដែមិនបានចូលលេងនោះទេ ហើយក្រោមមកក្នុងប្រកួតបន្ទាប់ទល់ Brentford គេមិនមានឈ្មោះក្នុងបញ្ជីក្រុមឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក De Zerbi បាននិយាយថា៖ “Fati និង Valentin Barco ខ្ញុំបានសម្រេចចិត្តមិនដាក់ពួកគេក្នុងបញ្ជីប្រកួតនេះទេ។ ខ្ញុំចង់ឱ្យពួកគេហ្វឹកហាត់ដោយខ្លួនឯង ដើម្បីបង្កើនកាយសម្បទារបស់ពួកគេ”។ ការចូលរួមរបស់ Fati នៅ Brighton ពុំសូវទទួលបានផ្លែផ្កាល្អនោះទេ ដោយគេរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់បាល់៤គ្រាប់ និង assist មួយគ្រាប់ ក្នុង២៦ប្រកួត ហើយភាគច្រើនត្រូវបានប្ដូរចូលពីកៅអីបម្រុង៕

Liverpool ត្រៀម២០លានអឺរ៉ូ សម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ម្នាក់នេះ មកជំនួស Klopp

Liverpool ត្រៀម២០លានអឺរ៉ូ សម្រាប់គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ម្នាក់នេះ មកជំនួស Klopp

ហ្សងក្រហម Liverpool ត្រូវបានរាយការណ៍ថា ត្រៀមចំណាយទឹកប្រាក់២០លានអឺរ៉ូ ដើម្បីនាំយកអ្នកចាត់ការ Ruben Amorim ពីក្លឹប Sporting Lisbon ក្នុងទីផ្សាររដូវក្ដៅនេះ។ ទន្ទឹមនឹងការចាកចេញរបស់លោក Jurgen Klopp នាដំណាច់រដូវកាលនេះ ក្លឹបហង្សក្រហម ត្រូវបានភ្ជាប់ជាមួយនឹងអ្នកចាត់ការរបស់ Sporting បន្ទាប់ពីបរាជ័យគ្រូបង្វឹកគោលដៅ លោក Xabi Alonso ដែលបានប្ដេជ្ញាបន្ដដឹកនាំ Bayer Leverkusen។ ពេលនេះ Footmercato បានអះអាងថា Liverpool បានចរចាជាមួយអ្នកចាត់ការវ័យ៣៩ឆ្នាំ ដែលមានតម្លៃផ្ទេរ១៧លានផោន(២០លានអឺរ៉ូ) ដើម្បីមកកាន់តួនាទីជំនួសលោក Klopp។ ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Merseyside បានទាក់ទងភ្នាក់ងាររបស់លោក Amorim ដែលជាតំណាងរបស់ខ្សែប្រយុទ្ធ Luis Diaz ផងដែរនោះ ហើយគ្រូបង្វឹកជនជាតិព័រទុយហ្កាល់ ក៏ចាប់អារម្មណ៍សំណើនេះផងដែរ ប៉ុន្ដែលោកចង់ផ្តោតទៅលើការដឹកនាំក្រុមបច្ចុប្បន្នឱ្យទទួលបានជោគជ័យក្នុងរដូវកាលនេះជាមុនសិន៕

Joao Felix ទទូចឱ្យ Barcelona នាំយកមិត្តរួមជាតិព័រទុយហ្កាល់ម្នាក់មកចូលក្រុម

Joao Felix ទទូចឱ្យ Barcelona នាំយកមិត្តរួមជាតិព័រទុយហ្កាល់ម្នាក់មកចូលក្រុម

ខ្សែប្រយុទ្ធ Joao Felix បានផ្ដល់សម្ភាសន៍ជាមួយ Jijantes ដោយនិយាយពីប្រធានបទជាច្រើន ហើយក្នុងនោះ កីឡាករព័រទុយហ្កាល់មានបំណងចង់ឱ្យមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន ផ្លាស់ទៅ Barcelona។ កីឡាករដែល ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ទទូចឱ្យក្លឹបអ្នកមានបុណ្យនាំយកមកចូលរួមនៅទឹកដី Camp Nou គឺខ្សែបម្រើ Bernardo Silva ដែលគេធ្លាប់លេងជាមួយគ្នានៅក្រុមជម្រើសជាតិព័រទុយហ្កាល់។ Felix បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Barca នឹងចុះហត្ថលេខានាំយករូបគាត់។ គាត់ជាកំពូលកីឡាករ និងបុគ្គលដ៏ឆ្នើមម្នាក់។ គាត់បានសួរខ្ញុំអំពី Barcelona។ គាត់មានគ្រួសារនៅទីនេះ។ គាត់បានសួរខ្ញុំពីអ្វីៗនៅទីនេះ។ ខ្ញុំបានប្រាប់គាត់ថាគ្រប់យ៉ាងនៅទីនេះគឺល្អសម្រាប់គាត់ ដើម្បីមក។ ប្រសិនបើខ្ញុំជាលោក Deco(នាយកផ្នែកកីឡារបស់ Barca) ខ្ញុំអាចនឹងចុះហត្ថលេខាយក Bernardo Silva ដោយគ្មានក្ដីសង្ស័យនោះទេ”៕

Pep ពន្យល់មូលហេតុដែលមិនដាក់ Haaland ចូលលេងទល់ជាមួយ Aston Villa

Pep ពន្យល់មូលហេតុដែលមិនដាក់ Haaland ចូលលេងទល់ជាមួយ Aston Villa

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានបង្ហាញពីមូលហេតុដែល Erling Haaland អវត្តមានពីការប្រកួតទល់នឹង Aston Villa កាលពីថ្ងៃពុធ។ មានរឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលលោកលោក Guardiola ដាក់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ជាមួយនឹងខ្សែបម្រើ Kevin de Bruyne នៅកៅអីបម្រុង ក្នុងការប្រកួតដ៏ស្វិតស្វាញរវាង Man City ទល់នឹងក្រុមលេខ៤ Aston Villa។ នៅពេលត្រូវបានសួរពីមូលហេតុដែលគ្មាន Haaland ក្នុងបញ្ជីជម្រើសដំបូង អ្នកចាត់ការជនជាតិអេស្ប៉ាញបាននិយាយថា៖ “មែនហើយ ក្នុងរយៈពេលពីរថ្ងៃកន្លះ យើងមានការប្រកួតទៀតនៅម៉ោង១២៖៣០(ទល់ Crystal Palace)។ ខ្ញុំគិតថា រាល់ក្រុមដែលនៅកំពូលតារាង មានកីឡាករឆ្នើមៗច្រើន ហើយយើងក៏មានផងដែរ។ ថ្ងៃនេះយើងបានសម្រេចចិត្តសម្រាប់ជម្រើស១១នាក់បែបនេះ សម្រាប់គូប្រកួតដ៏តានតឹង ហើយយើងនឹងធ្វើវាឱ្យបាន”។ ទោះអវត្តមាន Haaland ប៉ុន្ដែក្រុមមេឃខៀវនៅតែមានឱកាសទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ Aston Villa ដោយលទ្ធផល ៤-១ ជាពិសេសការរកបានហេតទ្រីគពី Phil Foden៕