Brighton ប្រកាសពីប្រាក់ចំណេញខ្ពស់បំផុត សម្រាប់រដូវកាលដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្ររបស់ក្លិប
ក្លិប Brighton បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតចំនួន ១២២,៨ លានផោនក្នុងរដូវកាល ២០២២-២៣ ដែលជារដូវកាលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Premier League នេះ។ Albion បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន បានឈានដល់លេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup និងទទួលបានទឹកប្រាក់ដ៏ច្រើនពីការលក់កីឡាករសំខាន់ៗមួយចំនួន។ ប្រាក់ចំណេញមួយផ្នែក ត្រូវបានក្លិបប្រើប្រាស់សម្រាប់សងទៅលោក Tony Bloom ដែលជាម្ចាស់ក្លិប សម្រាប់ប្រាក់កម្ចីដែលលោកផ្ដល់ជូន ៤០៦,៥ លានផោន។ ប្រាក់កម្ចីដែលទទួលបានកាលពីឆ្នាំ២០០៧ នឹងកាត់បន្ថយមកសល់ត្រឹម ៣៧៣,៣ លានផោន។ ការប្រកាសរបស់ Brighton បានធ្វើឡើងស្របពេលដែលក្លិបមួយចំនួនបានប្រកាសពីការខាតបង់យ៉ាងច្រើន រួមមាន Aston Villa (១២០លានផោន), Chelsea (៩០លានផោន), Everton (៨៩លានផោន), Leicester (៩០លានផោន), Newcastle United (៧៣លានផោន), Nottingham Forest (៥២លានផោន) និង Wolves (៦៧លានផោន)។ គួររំឭកថា…