Blog

Alexander-Arnold បង្ហើបពីអនាគតរបស់ខ្លួនបែបនេះ ចំពេល Real Madrid ចាប់អារម្មណ៍

Alexander-Arnold បង្ហើបពីអនាគតរបស់ខ្លួនបែបនេះ ចំពេល Real Madrid ចាប់អារម្មណ៍

ខ្សែការពារឆ្នើមរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold ត្រូវបានគេរាយការណ៍មកថាបានសម្រេចចិត្តរួចរាល់ហើយលើអនាគតរបស់ខ្លួននៅទឹកដី Anfield ចំពេលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid។ ជាក់ស្តែង ស្ថានភាពបែបនេះ បានកើតឡើងនៅចំពេលដែលកុងត្រាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេស ជាមួយក្លិប Liverpool បានឈានដល់រយ:ពេល ១៨ខែចុងក្រោយ ។ ប៉ុន្តែមានរបាយការណ៍ជាច្រើនបានអះអាងថា Alexander-Arnold កំពុងពន្យារពេលលើការពិភាក្សាជុំវិញការបន្តថ្មីជាមួយក្រុម Liverpool ដោយនេះដូចជាកំពុងផ្តល់ឱកាសសម្រាប់ក្រុមយក្សអេស្ប៉ាញ ក្នុងការដាក់សំណើជូនដល់គេ នៅរដូវក្តៅខាងមុខ។ តែទោះជាយ៉ាងណាហើយឥឡូវនេះ បើយោងតាមការចុះផ្សាយពី Football Insider បានបង្ហាញថា Alexander-Arnold នៅតែមានបំណងក្នុងការបន្តស្នាក់នៅទឹកដី Anfield បន្តទៀត ដែលជាកន្លែងដែលគេចំណាយពេលអស់ ២០ ឆ្នាំ ចាប់តាំងពីបានចូលរួមក្នុងឈុតយុវជនរបស់ក្រុម នៅឆ្នាំ២០០៤ មក៕

Alonso គ្រោងនឹងចាកចេញពី Barca ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ

Alonso គ្រោងនឹងចាកចេញពី Barca ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ

ខ្សែការពារ Marcos Alonso ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងចាកចេញពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីចាយពេលអស់ពីរឆ្នាំជាមួយក្លិបយក្សកាតាឡាន់។ ជាក់ស្តែងកីឡាករវ័យ ៣៣ឆ្នាំរូបនេះ ហាក់បានជួបប្រទះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ដោយសារតែបញ្ហារបួសដែលបានកើតឡើងកាលពីខែធ្នូមក ហើយគេនៅតែមិនទាន់បានបង្ហាញខ្លួន នៅក្នុងក្របខ័ណ្ឌ La Liga នៅឡើយនោះទេ ។ គួរឲ្យដឹងផងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលរួមជាមួយ Barca ពីក្លិប Chelsea ក្នុងឆ្នាំ២០២២ ខណ:នៅរដូវកាលដំបូងនោះ គេបានបង្ហាញខ្លួនក្នុងជម្រើសដំបូងទៀងទាត់ និងថែមទាំងបានឈ្នះពានរង្វាន់លីគថែមទៀតផង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញផ្នែកទីផ្សារលោក Fabrizio Romano បានរាយការណ៍មកថា Alonso កំពុងពិចារណាចាកចេញពីក្លិប Barca នៅចុងបញ្ចប់ដូវកាលនេះ ដោយសារតែគេមិនរំពឹងថានឹងទទួលបានឱកាសលេងឡើងវិញ ក្នុងក្រុមរបស់លោក Xavi ទៀតនោះឡើយ៕

មូលហេតុមួយនេះ ទើបក្លឹបនៅបារាំងបដិសេធការចង់បាន Anthony Martial

មូលហេតុមួយនេះ ទើបក្លឹបនៅបារាំងបដិសេធការចង់បាន Anthony Martial

ក្លឹប Olympique Lyonnais បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United បើទោះជារូបគេមិនមានតម្លៃខ្លួនផ្ទេរក៏ដោយ នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៨ឆ្នាំ កំពុងដោះស្រាយបញ្ហាយ៉ាងលំបាកក្នុងការធានាបាននូវកិច្ចសន្យាថ្មីជាមួយ Man Utd ។ ជាមួយគ្នានេះដែរ Martial បានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកជាមួយនឹងបញ្ហារបួស ខណៈរូបគេកំពុងខ្វះទំនុកចិត្តពីលោក Erik ten Hag ដែលហាក់ដូចជាលើសតម្រូវការរបស់ Man Utd។ ទោះជាយ៉ាងណា ការសម្រេចចិត្តដកខ្លួនចេញពីការចង់បាន Martial ប្រហែលជាទាក់ទងនឹងប្រាក់ឈ្នួលដ៏ខ្ពស់ជាជាងសមត្ថភាពដែលគេមាននៅលើទីលាន ដោយអតីតកីឡាករ Monaco (Martial) អាចរកបាន ២៥០,០០០ផោន ក្នុង១សប្តាហ៍ពីកិច្ចសន្យាចុងក្រោយនៅ Old Trafford។ បញ្ហាបែបនេះបានក្លាយជារឿងធម្មតានៅ Man United អស់ជាច្រើនឆ្នាំមកហើយ ដោយក្លឹបពិបាកផ្លាស់ប្តូរនៃរចនាសម្ព័ន្ធប្រាក់ឈ្នួលក្រោមការដឹកនាំរបស់លោក Ed Woodward ។ ទោះជាយ៉ាងណា Martial នៅសល់កុងត្រាតែប៉ុន្មានខែប៉ុណ្ណោះនៅ Man Utd ប្រសិនមិនមានកុងត្រាណាមួយកើតឡើងរូបគេនឹងសម្រាកដោយមិនមានក្លឹបលេង៕

Tottenham សម្រេចចិត្តឲ្យកីឡាករខ្លួនរូបនេះ ខ្ចីជើងនៅក្លឹបអេស៉្បាញ ១រដូវកាលបន្ទាប់

Tottenham សម្រេចចិត្តឲ្យកីឡាករខ្លួនរូបនេះ ខ្ចីជើងនៅក្លឹបអេស៉្បាញ ១រដូវកាលបន្ទាប់

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចចិត្តរួចហើយថាខ្សែប្រយុទ្ធ Alejo Veliz នឹងចំណាយពេលមួយរដូវកាលទៀតជាមួយក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងឆ្នាំ ២០២៤-២៥ ។ រំលឹកដែរថា កញ្ចប់ទឹកប្រាក់ដែលបានលក់ Harry Kane គឺជាចំណែកមួយក្នុងការចុះហត្ថលេខាលើ Veliz ពី Rosario Central ក្នុងតម្លៃផ្ទេរ ១៣លានផោន។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដែលមានវ័យត្រឹម ២០ឆ្នាំ រូបនេះមិនរំពឹងថានឹងបង្ហាញទម្រង់លេងលេចធ្លោក្នុងផែនការរបស់គ្រូបង្វឹក Spurs លោក Ange Postecoglou នោះទេ។ ដូច្នេះជម្រើសដ៏ល្អរបស់ Veliz គឺស្នាក់នៅក្លឹប Sevilla បន្ត១រដូវកាលបន្ថែមទៀត ដើម្បីបានពង្រឹងសមត្ថភាព ហើយក៏ដូចជាការបានចូលលេងទៀងទាត់ផងដែរ៕

Ceballos កំពុងពិចារណាដើរចេញពី Real Madrid ក្រោយមិនសូវទទួលបានឱកាសលេង

Ceballos កំពុងពិចារណាដើរចេញពី Real Madrid ក្រោយមិនសូវទទួលបានឱកាសលេង

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Dani Ceballos កំពុងពិចារណាចំពោះការចាកចេញពីក្លិប Real Madrid នៅរដូវក្តៅខាងមុខនេះ ដោយសារតែខ្វះនាទីចូលលេង។ ជាការពិតណាស់ អតីតកីឡាកររបស់ក្លិប Arsenal រូបនេះ ហាក់កំពុងជួបប្រទះជាមួយនឹងភាពលំបាកខ្លាំង នៅក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួនត្រឹម ២២០ នាទីប៉ុណ្ណោះ ក្នុងក្របខ័ណ្ឌ La Liga ដោយក្នុងនោះគេបានចូលលេងជម្រើសដំបូងត្រឹមមួយលើកគត់ ក្នុងចំណោម ១៤ប្រកួតរបស់គេ។ ហើយឥឡូវនេះ បើយោងតាមការចុះផ្សាយពីកាសែត Marca បានបង្ហាញថា Ceballos កំពុងសម្លឹងរកមើលឱកាសផ្ទេរទៅកាន់ក្លិបផ្សេងទៀត បើទោះបីជាបច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយក្លិប Madrid រហូតដល់ឆ្នាំ២០២៧ ក៏ដោយ។ Ceballos ក៏ត្រូវបានគេរាយការណ៍ទៀតផងដែរថា រូបគេកំពុងមានជម្រើសច្រើនគួរសម ប្រសិនបើត្រូវសម្រេចចិត្តចាកចេញពីទឹកដី Benabeu នៅរដូវក្តៅខាងមុខនេះនោះ ដោយទាំង Inter Milan និង Atletico Madrid សុទ្ធសឹងតែកំពុងតាមដានទៅលើស្ថានភាពរបស់ខ្សែបម្រើរូបនេះ ៕

Pedri បង្ហើបឈ្មោះក្រុមដែលចង់ឲ្យ Barca ជួប ប្រសិនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL​

Pedri បង្ហើបឈ្មោះក្រុមដែលចង់ឲ្យ Barca ជួប ប្រសិនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL​

តារាឆ្នើមរបស់ក្លិប Barcelona កីឡាករ Pedri ថ្មីៗនេះ បានបង្ហើបប្រាប់ថារូបគេចង់ឲ្យក្រុមរបស់ខ្លួនជួបជាមួយនឹង Manchester City ប្រសិនបើមានឱកាសក្នុងការឡើងទៅដល់វគ្គផ្តាច់ពានរង្វាន់ Champions League នៅរដូវកាលនេះ។ ជាក់ស្តែង Barca កំពុងស្ថិតនៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងក្លិបយក្សបារាំង Paris Saint-Germain ខណ:ជើងទីមួយ នឹងត្រូវធ្វើឡើងនៅទឹកដី Parc des Princes (ថ្ងៃទី១០ ខែមេសា) និងជើងទីពីរទឹកដី Estadi Olimpic Lluis Companys (ថ្ងៃទី១៦ ខែមេសា) ។ ដោយឡែកសម្រាប់ក្រុម Manchester City ត្រូវបានចាប់ឆ្នោតប៉ះក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងវគ្គ ៨ក្រុមចុងក្រោយ ស្របពេលមួយក្នុងចំណោមក្លិបទាំងពីរអាចនឹងបន្តទៅប៉ះក្រុម Arsenal ឬ Bayern Munich ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ យ៉ាងណាមិញដោយបាននិយាយទៅកាន់ Residncy កាលពីពេលថ្មីៗនេះ Pedri ត្រូវបានគេស្នើសុំឲ្យធ្វើការទស្សន៍ទាយថាក្រុមណាអាចនឹងត្រូវប៉ះគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL…

កីឡាករ Barcelona ម្នាក់នេះ បដិសេធការចាកចេញ បើទោះជាក្លឹបផ្តល់ភ្លើងខៀវក៏ដោយ

កីឡាករ Barcelona ម្នាក់នេះ បដិសេធការចាកចេញ បើទោះជាក្លឹបផ្តល់ភ្លើងខៀវក៏ដោយ

ខ្សែបម្រើប្រយុទ្ធស្លាប Raphinha បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការមិនសូវបានចូលលេង បន្ទាប់ពីកីឡាករវ័យ ១៦ឆ្នាំ Lamine Yamal បង្ហាញនូវទេពកោសល្យដ៏លេចធ្លោរបស់គេ នាប៉ុន្មានប្រកួតចុងក្រោយនេះសម្រាប់ក្រុមរបស់លោក Xavi។ ស្របពេលជាមួយគ្នានេះ ក្លឹបកាតាឡាន់កំពុង​ខិត​ខំ​ក្នុងការដាក់លក់កីឡាករសញ្ជាតិប្រេស៊ីល Raphinha ប៉ុន្តែត្រូវបានសាមីខ្លួនច្រានចោល និងចង់បន្តស្នាក់នៅទឹកដី Camp Nou បើទោះជាជួបការលំបាកក្នុងការទទួលបានកៅអីនៅក្នុងផែនការរបស់លោក Xavi ក៏ដោយ។ រំលឹកដែរថាកីឡាករវ័យ ២៧ឆ្នាំ រូបនេះក៏កំពុងត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតតាមប្រមាញ់ផងដែរ។ គួរបញ្ជាក់ថា Raphinha មានកិច្ចសន្យាកុងត្រាព្រមព្រៀងជាមួយ Barcelona រហូតដល់ឆ្នាំ ២០២៧៕

ខ្សែការពារវ័យ 18 ឆ្នាំរូបនេះត្រូវបានក្លឹប Man Utd និង Real Madrid ជម្រុញការផ្ទេរដ៏សំខាន់

ខ្សែការពារវ័យ 18 ឆ្នាំរូបនេះត្រូវបានក្លឹប Man Utd និង Real Madrid ជម្រុញការផ្ទេរដ៏សំខាន់

ខ្សែការពារកណ្តាល Leny Yoro របស់ក្លឹប Lille ដែលមានវ័យត្រឹម ១៨ឆ្នាំ ត្រូវបានគេរាយការណ៍មកថា រូបគេបានធ្វើការសម្រេចចិត្តមិនបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Lille ឡើយបើទោះជាកិច្ចសន្យានឹងត្រូវអស់សុពលភាពនៅចុងរដូវកាលនេះក៏ដោយ។ ស្របពេលជាមួយគ្នានេះ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid និងម្ចាស់ជើងឯក Premier League ២០សម័យ Manchester United កំពុងជម្រុញនិងធានាបាននូវហត្ថលេខាខ្សែការពារដ៏មានសក្តានុពលរូបនេះ មុនពេលរដូវកាលថ្មីមកដល់។ គួរជម្រាបដែរថា ខ្សែកាពារសញ្ជាតិបារាំងរូបនេះ មានតម្លៃផ្ទេរទាមទារប្រមាណជា ១០០លានអឺរ៉ូ ឯណោះដែលវាជាតួលេខតម្លៃដ៏ច្រើនលើសលប់សម្រាប់ខ្សែការពារក្នុងពេលបច្ចុប្បន្ន។ គួរកត់សម្គាល់ថា ទោះបីជាមានការកោតសរសើរពី Man United ក៏ដោយ កីឡាករ Yoro មានបេះដូងនឹងស្រលាញ់ក្លឹប Real Madrid ជាជាង Man Utd ដូច្នេះគឺច្បាស់ហើយថា Yoro នឹងត្រូវចូលរួមជាមួយក្លឹបមួយណា ខណៈដែលគ្រូបង្វឹកលោក Ancelotti ត្រូវការខ្សែការពារមកជំនួស Antonio Rudiger, Nacho Fernandez ឬក៏ Militao ផងដែរ៕

មេធំ Bayern ចេញមុខបដិសេធជុំវិញរឿងយកអតីតគ្រូបង្វឹក Man Utd រូបនេះមកដឹកនាំ

មេធំ Bayern ចេញមុខបដិសេធជុំវិញរឿងយកអតីតគ្រូបង្វឹក Man Utd រូបនេះមកដឹកនាំ

នាយកក្លិប Bayern Munich លោក Max Eberl ថ្មីៗនេះ បានចេញមុខធ្វើការបដិសេធថា ក្លិបរបស់លោកមិនបានទាក់ទងជាមួយអតីតគ្រូបង្វឹករបស់ក្រុម Manchester United លោក Ralf Rangnick ជុំវិញការមកទទួលតំណែងជាគ្រូបង្វឹកនៅរដូវកាលក្រោយនោះឡើយ។ ជាការពិតណាស់ក្លិបយក្សអាល្លឺម៉ង់កំពុងស្ថិតនៅក្នុងការស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Thomas Tuchel បានប្រកាសថាលោកនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការចាញ់ក្រុម Bochum កាលពីខែមុន។ រំលឹកផងដែរថា ជុំវិញស្ថានភាពនេះ កាលពីដើមសប្តាហ៍នេះ សារព័ត៌មានរបស់អាល្លឺម៉ង់ Kicker បាននិយាយថា Bayern កំពុងសម្លឹងរកមើលឱកាសក្នុងការនាំយកអតីតគ្រូបង្វឹក Manchester United លោក Rangnick មកធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរនាំអំពីទំនាក់ទំនងនេះ លោក Eberl បានបង្ហាញថា ៖ ” ខ្ញុំនឹងមិនបញ្ចេញមតិលើឈ្មោះអ្វីទេ។ យើងមានជម្រើស ហើយយើងមានគំនិតច្បាស់លាស់។ តាំងពីដើមមក ខ្ញុំមិនបានធ្វើអត្ថាធិប្បាយលើឈ្មោះគ្រូបង្វឹកណាមួយទេ ហើយខ្ញុំនឹងនៅតែមិននិយាយអ្វីផងដែរក្នុងពេលឥឡូវនេះ។ ជាពិសេសសំណួរពាក់ព័ន្ធជាមួយ Ralf Rangnick, Antonio Conte និងគ្រូបង្វឹកផ្សេងទៀតជាដើម”…

Pep ដាក់ឈ្មោះ Liverpool ជាក្រុមអាចលើកពាន PL ក្រោយពេល Man City បានត្រឹមស្មើ Arsenal

Pep ដាក់ឈ្មោះ Liverpool ជាក្រុមអាចលើកពាន PL ក្រោយពេល Man City បានត្រឹមស្មើ Arsenal

អ្នកចាត់ការក្រុមលោក Pep Guardiola បានបង្ហាញការជឿជាក់ថាក្រុមហង្សក្រហម Liverpool នៅតែជាក្រុមដែលមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Premier League រដូវកាលនេះ បន្ទាប់ពី Manchester City បានត្រឹមស្មើជាមួយ Arsenal កាលពីយប់មិញ។ លទ្ធផលក្នុងការប្រកួតកាលពីយប់មិញមានន័យថា Liverpool មានពីរពិន្ទុដាច់លើក្រុម Arsenal ដោយឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមម្ចាស់ជើងឯក City មានបីពិន្ទុតាមពីក្រោយ ។ ហើយយ៉ាងណាមិញ នៅក្រោយចប់ការប្រកួត លោក Pep មានអារម្មណ៍ថាឥឡូវនេះ ក្រុម Liverpool របស់លោក Jurgen Klopp កាន់តែមានភាគច្រើនច្រើន ក្នុងការប្រជែងដណ្តើមពានរង្វាន់លីគ នៅរដូវកាលនេះ។ លើសពីនេះ ពេល​សួរ​ថា​តើ Liverpool ជាក្រុមមដែលមានភាគរយច្រើនក្នុងការ​ឈ្នះ​ពាន​លីគ​ឬ​អត់​នោះ លោក Guardiola បាន​ឆ្លើយ​តប​ថា៖ “បាទ ក្រុមដែលឈរនៅលើកំពូលតារាង គឺជាអ្នកដែលមានភាគរយឈ្នះពានច្រើនឥឡូវនេះ។ ហើយសម្រាប់ក្រុមដែលមានភាគរយច្រើនទីពីរ គឺ Arsenal ហើយបន្ទាប់មកគឺយើងជាអ្នកទីបី“៕