អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានទទួលដំណែងថ្មីក្នុងក្រុមគ្រូបង្វឹករបស់ក្រុម Los Angeles FC
បង្វឹករបស់ក្រុម Los Angeles FC នៅក្របខណ្ឌ Major League Soccer (MLS) ដោយលោកនឹងធ្វើជាគ្រូបង្វឹកផ្នែកអភិវឌ្ឍកីឡាករ កាលពីថ្ងៃអង្គារនេះ។ លោក Giorgio Chiellini បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១១៧ ប្រកួត និងធ្វើជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិមួយនេះយកឈ្នះពានរង្វាន់ Euro 2020 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។ សហប្រធានក្លិបបាល់ទាត់ Los Angeles FC លោក John Thorrington បាននិយាយថា៖ ពួកយើងពិតជាថ្លែងអំណរគុណទៅកាន់ Giorgio ដែលបានលេងឱ្យក្រុម Los Angeles FC បាន ១៨ ខែ។ ក្នុងអំឡុងពេលដែលរូបគេលេងឱ្យ Los Angeles FC រូបគេបានធ្វើឱ្យយើងឃើញថារូបគេជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងក្រុម ហើយពេលនេះពួកយើងពិតជាសប្បាយរីករាយជាខ្លាំង ដែលបានរូបគេមកចូលរួមជាផ្នែកមួយនៃជំនួយការគ្រូបង្វឹក ជាមួយនឹងភាពអស្ចារ្យរបស់រូបគេជាមួយបាល់ទាត់ ជាអ្នកដឹកនាំដ៏ល្អ និងមនុស្សដ៏ល្អម្នាក់ក្នុងសម្រាប់ក្រុមការងារទាំងមូលក្នុងរដូវកាលខាងមុខនេះ។ លោក Giorgio Chiellini ចំណាយពេលសឹងតែមួយអាជីពបាល់ទាត់របស់រូបគេលេងឱ្យក្រុមសេះបង្កង់ Juventus ដោយជួយឱ្យក្រុម…