រកបានហើយ! ទីតាំងសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាកីឡដ្ឋាន AT&T Stadium បានយកឈ្នះកីឡដ្ឋាន MetLife Stadium សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2026។ ការសម្រេចចិត្តនេះគឺធ្វើឡើងបន្ទាប់ពីចំណាយពេលជាច្រើនខែក្នុងការតាមដាន និងពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ។ ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងធ្វើឡើងក្នុងទម្រង់ថ្មី ដែលមានរហូតដល់ទៅ ១០៤ ប្រកួត និងលេងក្នុងរយៈពេល ៣៩ ថ្ងៃក្នុង ៣ ប្រទេស។ វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នឹងក្លាយជាកម្មវិធីកីឡាធំជាងគេបំផុត ដែលធ្វើឡើងក្នុងសហរដ្ឋអាមេរិក។ កីឡដ្ឋាន AT&T Stadium អាចផ្ទុកអ្នកទស្សនាច្រើនជាង ១០ ម៉ឺននាក់ និងធ្លាប់មានព្រឹត្តិការណ៍កីឡាជាច្រើនធ្វើឡើងនៅទីនោះ។ កីឡដ្ឋាននេះអាចបិទដំបូលបាន ប្រសិនបើអាកាសធាតុមិនសូវអំណោយផលនោះ ក៏មិនមែនជាបញ្ហាចោទទៅកាន់ប្រកួតនោះឡើយ។ អ្វីដែលគួរឱ្យទាក់ទាញនោះ កីឡដ្ឋាននេះមាននៅអេក្រង់ព្យួរខ្នាត HDTV ដែលមានតម្លៃដល់ទៅ ៤០ លានដុល្លារអាមេរិក ជាមួយនឹងទំហំ ១៦០…