ដំណឹងល្អសម្រាប់ Man City ពេលនេះ Haaland ត្រលប់មកហ្វឹកហាត់វិញហើយ
ជឿថា Erling Haaland ទំនងកៀកត្រលប់មកចូលទីលានម្តងទៀតហើយ បន្ទាប់តែពីខ្សែប្រយុទ្ធក្លឹប Manchester City ខាងលើ ប្រទះឃើញជួបជុំហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃចន្ទកន្លងទៅ ដោយរំពឹងនឹងចូលរួមប្រកួតឲ្យក្លឹបដឹកនាំដោយលោក Pep Guardiola នាដើមខែកុម្ភៈខាងមុខ។ បុរសសញ្ជាតិន័រវេស គេបានជួបបញ្ហារបួសផ្នែកប្រអប់ជើង និងទាមទារការសម្រាកអស់រយៈពេលជាងមួយខែ។ យ៉ាងណាថ្មីៗនេះក្លឹបស្ថិតក្នុងទីក្រុង Manchester បានបង្ហោះរូបភាពនៃការត្រលប់មកហ្វឹកហាត់វិញ របស់មនុស្សយន្តជាម៉ាស៊ីនបញ្ចប់ឥតខ្វះបាន។ កន្លងមកនៅអវត្តមាន Haaland ចាប់តាំងការប៉ះ Aston Villa លើកចុងក្រោយ City ក៏ហែលកាត់ទាំងអវត្តមានបុរសខាងលើជាមួយលទ្ធផលល្អគួរសមដែរ ជាក់ស្តែងសរុប ៩ ប្រកួត មិនទាន់ស្គាល់ចាញ់ ពោលឈ្នះដល់ទៅ ៨ និងស្មើ ១។ នេះគេឈ្នះគ្រប់ការប្រកួតនៅ Premier League, Champions League, FA Cup និង FIFA Club World Cup ចំថ្ងៃលើកពានរង្វាន់។ ការប្រកួតទល់ Burnley នាចុងខែមករា និងអាចយូរបំផុតដល់ថ្ងៃទល់ Brentford នាទី…