Sport

Cristiano ​Ronaldo បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ

Cristiano ​Ronaldo បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ

Cristiano​Ronaldo​ត្រូវបានគេស្គាល់ថា​ជាកីឡាករម្នាក់ដែលតែងស៊ុតបញ្ចូលទី​រកគ្រាប់បាល់បានជារឿយៗ​ប៉ុន្តែកាលពីយប់ថ្ងៃច័ន្ទ​កន្លងទៅថ្មីៗនេះ​ខ្សែប្រយុទ្ធ​Al-Nassr​រូបនេះ​បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានដួលនៅក្នុងប្រអប់គ្រោះថ្នាក់ ក្នុងនាទីទី 2 ក្នុងការប្រកួត AFC Champions League របស់ក្រុមខ្លួន ដែលបញ្ចប់ទៅក្នុងលទ្ធផល ស្មើ 0-0 ជាមួយក្រុមអ៊ីរ៉ង់ Persepolis ។ ប៉ុន្តែនៅពេលដែលអាជ្ញាកណ្តាលជនជាតិចិនលោក Ma Ning បានផ្តល់បាល់ពិន័យ នោះ Ronaldo បានលើកហេតុផលថា ការសម្រេចចិត្តនេះមិនត្រឹមត្រូវទេ ហើយរូបគេបានប្រាប់អាជ្ញាកណ្តាល មិនឱ្យផ្តល់បាល់ប៉េណាល់ទី ដល់រូបគេ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ អាជ្ញាកណ្តាលបានពិនិត្យមើលម្តងទៀត តាម VAR ហើយការរួមបញ្ចូលគ្នានៃវីដេអូជំនួយការអាជ្ញាកណ្តាលនិងភាពស្មោះត្រង់របស់ Ronaldo ការសម្រេចផ្តល់បាល់ប៉េណាល់ទីនោះ ត្រូវរំសាយចោលវិញ។ គួរឱ្យដឹងថា Al-Nassr កំពុងឈរកំពូលតារាងពូល E ដោយមាន 13 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 5 និងនាំមុខក្រុម Persepolis ចំនួន 5 ពិន្ទុ៕

Erik Ten Hag ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ Hojlund ក្នុង​ប្រកួត​ UCL

Erik Ten Hag ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ Hojlund ក្នុង​ប្រកួត​ UCL

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​ខ្លាំង​នឹង​សមត្ថភាព​របស់​ ខ្សែប្រយុទ្ធ​ Rasmus Hojlund ក្នុង​ការ​ប្រកួត​ UEFA Champions League ។ លោក​ Ten Hag បាន​និយាយ​ថា​៖” ខ្ញុំ​ពេញ​ចិត្ត​និង​ជឿជាក់​ខ្លាំង​ទៅ​នឹង​ Hojlund។ និយាយ​ទៅ​ខ្ញុំ​គ្មាន​ការ​សង្ស័យ​លើ​សមត្ថភាព​របស់​គេ​នោះ​ទេ​ “។ លោក​បាន​បន្ត​ថា​៖” គេ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ UCL។ ជា​កីឡាករ​វ័យ​ក្មេង​ ហើយ​លេង​ក្នុង​ប្រកួត​ UCL ជា​លើក​ដំបូង​ ហើយ​គេ​អាច​ស៊ុត​ចូល​៥គ្រាប់​ អញ្ចឹង​គេ​អស្ចារ្យ​ណាស់​ គេ​ចង់​ស៊ុត​ចូល​បន្ត​បន្ទាប់​ “។ Hojlund បាន​ចូល​រួម​ការ​ប្រកួត​ UCL ជា​មួយ​ Man Utd បាន​៤ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៥គ្រាប់​៕

ខ្សែប្រយុទ្ធ Nkunku អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លេង​ឲ្យ Chelsea

ខ្សែប្រយុទ្ធ Nkunku អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លេង​ឲ្យ Chelsea

កីឡាករ​បារាំង Christopher Nkunku អាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​លេង​ឲ្យ Chelsea ក្នុង​ប្រកួត​ជាមួយ Chelsea នា​ចុង​សប្ដាហ៍​នេះ។ Nkunku បាន​មក​ចូល​រួម​ជាមួយ​តោ​ខៀវ កាល​ពី​ខែ​មិថុនា ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា កំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី​​កាល​ពី​ខែ​សីហា ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ។ យ៉ាង​នេះ​ក្ដី ថ្ងៃ​នេះ​អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ លោក Mauricio Pochettino បាន​បង្ហើប​ថា ក្លឹប​កំពុង​តាម​ដាន​ស្ថាន​ភាព​របស់ Nkunku ហើយ​នឹង​សម្រេច​នឹង​ថ្ងៃ​ស្អែក។ បើ​ស្ថាន​ភាព​កីឡាករ​បាន​ប្រសើរ​ឡើង ហើយ​អាច​លេង​បាន​វិញ កីឡាករ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​តោ​ខៀវ​នា​ប្រកួត​ចុង​សប្ដាហ៍​នេះ។ Chelsea នឹង​ត្រូវ​ប៉ះ Brighton នា​ថ្ងៃ​អាទិត្យ​។ Chelsea បាន​នាំ​ចូល​កីឡាករ Nkunku ពី​ក្លឹប​អាល្លឺម៉ង់ RB Leipzig ក្នុង​តម្លៃ​ប្រមាណ ៥០ លាន​ផោន៕

ក្លឹប​ទាំង​១០​ ដែលរក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UCL រដូវកាល​នេះ​

ក្លឹប​ទាំង​១០​ ដែលរក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UCL រដូវកាល​នេះ​

ខាង​ក្រោម​នេះ​ជា​ក្លឹប​ទាំង​១០​ ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ UEFA Champions League ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​ពេល​នេះ​៖ ១. ក្លឹប​ Arsenal៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ២. ក្លឹប​ Manchester City៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ៣. ក្លឹប​ Atletico Madrid៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៥​គ្រាប់​។ ៤. ក្លឹប​ Real Madrid៖ រក​បាន​គ្រាប់​បាល់​សរុប​ ១៣​គ្រាប់​។ ៥. ក្លឹប​ Manchester United៖ រក​បាន​គ្រាប់​បាល់​សរុប​ ១២​គ្រាប់​។ ៦. ក្លឹប​ Bayern Munnich៖ រក​បាន​គ្រាប់​បាល់​សរុប​ ១១​គ្រាប់​។ ៧. ក្លឹប​ Leipzig៖ រក​បាន​គ្រាប់​បាល់​សរុប​ ១១​គ្រាប់​។ ៨. ក្លឹប​ Barcelona៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​។ ៩. ក្លឹប​ Porto៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​។ ១០. ក្លឹប​ Galatasaray៖ រក​បាន​គ្រាប់​បាល់​សរុប​ ១០​គ្រាប់​៕

PSG រក្សាជោគវាសនា ដោយតាមស្មើជាមួយ Newcastle ដោយបាល់បេណាល់ទីរបស់ Mbappe

PSG រក្សាជោគវាសនា ដោយតាមស្មើជាមួយ Newcastle ដោយបាល់បេណាល់ទីរបស់ Mbappe

Newcastle បានទទួលជ័យជម្នះ 1-0 ដ៏កក្រើកនៅទីក្រុងប៉ារីស បន្ទាប់ពីគ្រាប់បាល់របស់ Aleksander Isak នៅតង់ទីមួយ។ PSG កំពុងប្រឈមមុខនឹងការបរាជ័យជាលើកទីពីរក្នុងរយៈពេលជាច្រើនខែក្រោមស្នាដៃក្រុម Newcastle រហូតដល់នាទីទី 8 នៃម៉ោងបន្ថែម ការបញ្ជូនបាល់របស់ Ousmane Dembele បានប៉ះរាងកាយរបស់ខ្សែការពារ Tino Livramento ហើយបន្ទាប់មកបាល់បានលោតទៅដៃរបស់គាត់។ អាជ្ញាកណ្តាល Szymon Marciniak គាត់មិនបានពិន័យទេ ប៉ុន្តែត្រូវបានប្រាប់ឱ្យពិនិត្យឡើងវិញនូវការសម្រេចចិត្តដោយ VAR និងបានផ្តល់បាល់ពិន័យ11ម៉ែត្រទៅលើក្រុម New Castle។ Kylian Mbappe បានស៊ុតបាល់ប៉េណាល់ទី និងទទួលបានលទ្ធផលស្មើ 1-1 ដែលរក្សាជោគវាសនារបស់ PSG នៅក្នុងក្របខណ្ឌ UEFA Champion League។

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

Borussia Dortmund បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះលើក្រុម AC Milan នៅកីឡដ្ឋាន San Siro ។ Marco Reus របស់ Dortmund បានស៊ុតបញ្ចូលទីដើម្បីបើកការនាំមុខ ត្រឹមតែបួននាទីបន្ទាប់ពី Olivier Giroud របស់ AC Milan បានសង្គ្រោះបាល់ប៉េណាល់ទីដំបូង។ បន្ទាប់មក កីឡាករ Samuel Chukwueze រកបានគ្រាប់បាល់តាមស្មើអោយ AC Milan មុនពេលពាក់កណ្តាលតង់។ ប៉ុន្តែកីឡាករអង់គ្លេសវ័យ 19 ឆ្នាំ Jamie Bynoe-Gittens បានស្តារភាពខ្លាំងរបស់ក្រុមអាល្លឺម៉ង់ឡើងវិញនៅតង់ទីពីរ មុនពេល Karim Adeyemi ស៊ុតបញ្ចូលទីដើម្បីរក្សា ជ័យជម្នះ។ Dortmund ឈរនៅលើកំពូលតារាងនៃពូល F មានចំនួនបីពិន្ទុលើក្រុម Paris St-Germain បន្ទាប់ពីក្រុមPSG បានត្រឹមស្មើជាមួយ ក្រុម Newcastle…

Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ​ក្នុង​អាជីព​របស់​ខ្លួន

Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ​ក្នុង​អាជីព​របស់​ខ្លួន

ខ្សែ​ការពារ​អេស្ប៉ាញ​ Sergio Ramos ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ លើក​ទី២៩នេះ​បាន​កើត​ឡើង​អំឡុង​ប្រកួត​រវាង​ក្លឹប Real Sociedad ប៉ះ​នឹង​ក្លឹប Sevilla ដោយ​ខាង Sevilla ចាញ់​ក្នុង​លទ្ធផល ២ទល់​នឹង​ ១។ អតីត​កីឡាករ Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បានអាជ្ញាកណ្ដាល​ឱ្យ​កាត​ក្រហម​នៅ​នាទី​ទី៨៨។ Ramos ជា​កីឡាករ​ដែល​ទទួល​បាន​កាតក្រហម​ច្រើន​ជាង​គេ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​លីគ​អេស្ប៉ាញ​ La Liga។ ចំណែក​ថ្នាក់​ពិភពលោក​វិញ Ramos នៅ​ពី​ក្រោយ​កីឡាករកូឡុំប៊ី Gerardo Bedoya ដែល​ទទួល​បាន ៤៦កាត។ ក្នុង​ចំណោម​កាតក្រហម​ទាំង ២៩ របស់ Ramos កីឡាករ​រូប​នេះ​បាន​កាតក្រហម​ពេល​លេង​នៅ Real Madrid ច្រើន​ជាង​គេ​ ដោយ​បាន ២៦ដង។ សូម​ជម្រាប​ផង​ដែរ​ថា Ramos ត្រលប់​មកលេង Sevilla នៅ​ក្នុង​ឆ្នាំ២០២៣នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain៕

Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ

Bruno ថា Garnacho អត់​សម​ឈ្នះ MOTM ​តែ​គួរ​ជា​មិត្ត​រួម​ក្លឹប​ម្នាក់​នេះ

នៅ​ប្រកួត​ក្នុង​ទឹកដី Goodison Park កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​អាទិត្យ ក្លឹប​ម្ចាស់ផ្ទះ​បាន​បរាជ័យ​ស្ពឹក​មុខ ០-៣ ក្រោម​ថ្វី​ជើង Man United នេះ​បើ​ទោះ​បី​ខាង​ស្ករ​គ្រាប់​ខៀវ ​មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន ឱកាស​ស៊ុត​ច្រើន​ជាង ក៏​មិន​អាច​បញ្ចប់​ទី​សូម្បី​មួយ។ យើង​សារ​ថយ​ក្រោយ​ទៅ​មើល​ស្ថិតិ​ជា​រួម​ប្រកួត​នោះ Everton ​ដឹក​បាល់​លេង ៥១ ភាគរយ បញ្ជូន ៤៤៣ ប៉ះ ស៊ុត​សរុប ២៤ លើក ចំ​គោលដៅ ៦ រក​បាន ០ គ្រាប់ ស្រប​ពេល​ដែល​ខាង​ភ្ញៀវ ស៊ុត​ចំ​គោលដៅ ៤ លើក ក្នុង​ចំណោម​ការ​ស៊ុត​សរុប ៩ លើក ចូល​ទី ៣ គ្រាប់។ ចាប់​អារម្មណ៍​បំផុត​គ្រាប់​បើក​ឆាក​តាំង​នាទី​ទី ៣ របស់​យុវជន​ឆ្នើម​អាហ្សង់ទីន Alejandro Garnacho ​ដែល​ជា​គ្រាប់​បាល់​លោត​ផ្កាប់​ចាន ឬ​យើង​ហៅ​ថា Bicycle Kick ​មុន​កើត​គ្រាប់​ប៉េណាល់ទី​ស៊ុត​ដោយ Marcus Rashford និង​ការ​ឆ្កឹះ​ផុត​ដៃ​អ្នកចាំទី ពី​ជើង Anthony Martial…

អ្នក​ចាត់​ការ​ក្លឹប Bayern Munich ថា​ចង់​បន្ត​ទុក​ខ្សែ​ប្រយុទ្ធ Thomas Muller ឲ្យ​នៅ​ក្លឹប​បន្ត​ទៀត

អ្នក​ចាត់​ការ​ក្លឹប Bayern Munich ថា​ចង់​បន្ត​ទុក​ខ្សែ​ប្រយុទ្ធ Thomas Muller ឲ្យ​នៅ​ក្លឹប​បន្ត​ទៀត

លោក Tuchel បាន​និយាយ​ថា Bayern ចង់​បន្ត​ឲ្យ Muller នៅ​ក្លឹប​បន្ត ដោយ​លោក​ដឹង​ថា​កីឡាករ​រូប​នេះ​ចង់​បន្ត​លេង​នៅ​ក្លឹប។ អ្នក​ចាត់​ការ​បន្ត​ទៀត​ថា លោក​គោរព​ Muller ណាស់ ព្រោះ​កីឡាករ​គឺ​ជា​វីរបុរស​របស់​ក្លឹប។ កុងត្រា​របស់​ Thomas Muller ជាមួយ Bayernនឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ក្រោយ។ របាយការណ៍​មួយ​ចំនួន​បាន​អះអាង​ថា​ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា ដើម្បី​ត​កុងត្រា​ថ្មី។ កាល​ពី​ពេល​ថ្មីៗ​នេះ Muller បាន​ទម្លាយ​ថា រូប​គេ​មិន​មាន​ចេតនា​ចូល​និវត្តន៍​នៅ​ឆ្នាំ​ក្រោយ​ឡើយ៕

Barcelona គ្មាន​ផែនការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស Gavi ឡើយ

Barcelona គ្មាន​ផែនការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស Gavi ឡើយ

ក្លឹប​ Barcelona មិន​មាន​ផែន​ការ​ណា​មួយ​ដើម្បី​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​ខ្សែ​បម្រើ Gavi នោះ​ឡើយ។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Joan Laporta ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ។ លោក Laporta បាន​និយាយ​ថា ក្រុម​ Barca គឺ​ជា​ក្រុម​ដែល​សំបូរ​កីឡាករ​ឆ្នើម។ លោក​គិត​ថា ក្លឹប​មាន​កីឡាករ​ល្អៗ​សម្រាប់​ប្រជែង​ពាន​ក្នុង​រដូវ​កាល​នេះ​ហើយ។ ដូច្នេះ Barca មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​នា​ខែ​មករា​ខាង​មុខ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ Gavi បាន​រង​របួស​ដាច់​សរសៃ​ខ្សែ​ពួរ​នៅ​ជង្គង់​ស្ដាំ ក្នុង​អំឡុង​ពេល​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ របួស​ធ្ងន់ធ្ងរ​បែប​នេះ មាន​ន័យ​ថា Gavi នឹង​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។ ប្រភព​ខ្លះ​ថា កីឡាករ​អាច​នឹង​អវត្តមាន​រយៈ​ពេល ៦ ទៅ ៨ ខែ។ ខ្សែ​បម្រើ Gavi មាន​វ័យ​ទើប ១៩ ឆ្នាំ​ប៉ុណ្ណោះ។ កីឡាករ​បាន​ចាប់​ចូល​លេង​ឈុត​ធំ​ឲ្យ Barca តាំង​ពី​ឆ្នាំ ២០២១ មក ហើយ​គិត​មក​ទល់​ពេល​នេះ​ លេង​សរុប​បាន ១១១ ប្រកួត និង​ស៊ុត​ចូល ៧ គ្រាប់៕