Al-Khelaifi បង្ហាញពីផែនការណ៍សាងសង់ប្រព័ន្ធលេងវ័យក្មេងថ្មី តែគាត់ថាមិនងាយស្រួលនោះទេ
ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបង្ហាញអំពីផែនការណ៍ក្លឹបកំពុងដើរ ក៏ដូចជាឱកាសក្នុងការឈ្នះពានរង្វាន់ Champions League ជាមួយឈុតក្មេងៗកំពុងមានក្នុងដៃ។ ជាការពិត វាជាការរៀបចំថ្មីសន្លាង ដ្បិតកន្លងមកតារាឆ្នើមចាស់វស្សាជាច្រើន បានចាកចេញជាបន្តបន្ទាប់ រួចអ្នកចុងក្រោយសំខាន់បំផុត គឺជា Kylian Mbappe។ ទន្ទឹមនឹង PSG ធ្វើបានល្អ យកឈ្នះទៅលើ Real Sociedad ឆ្លងមកដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយវាក៏ជារដូវកាលចុងក្រោយដូចគ្នាសម្រាប់កីឡាករបារាំងខាងលើ ស្រាប់តែប្រធានក្លឹប បានប្រាប់ទៅRMC Sport យ៉ាងដូច្នោះ៖ “រឿងរ៉ាវ Champions League វាវែងឆ្ងាយណាស់ យើងបានចាប់ផ្តើមនៅដើមរដូវកាល យើងចង់បង្កើតក្រុមសម្រាប់អនាគត ក្រុមដែលអាចលេងជាមួយគ្នា ៦ ទៅ ៨ ឆ្នាំបន្ទាប់”។ លោកបន្តថា៖ “យើងមានក្រុមវ័យក្មេងបំផុតហើយនៅវគ្គ ៨ ក្រុម Champions League ក៏ជាក្រុមវ័យក្មេងបំផុតដែរ បើនិយាយអំពីក្លឹបកំពូលទាំង ១០ ប្រចាំតំបន់អឺរ៉ុប យើងពិតជាមានមោទកភាពណាស់…