Sport

PSG ត្រៀមលុយជាង 75លានផោន​ ដើម្បីយកកីឡាករ PL ម្នាក់នេះមកជំនួស Kylian Mbappe

PSG ត្រៀមលុយជាង 75លានផោន​ ដើម្បីយកកីឡាករ PL ម្នាក់នេះមកជំនួស Kylian Mbappe

Paris Saint-Germain បានត្រៀមទឹកប្រាក់ប្រមាណ៧៥លានផោន សម្រាប់ការផ្ទេរ Marcus Rashford ពី Manchester United ដើម្បីមកជំនួស Kylian Mbappe។ យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍មកថា PSG ចង់ទិញយក Rashford ដើម្បីត្រៀមអ្នកជំនួសពេលដែល Mbappe ចាកចេញ ទៅចូលរួមក្លឹបក្នុងក្ដីស្រមៃរបស់គេ Real Madrid។ ក្លឹបយក្សបារាំង ធ្លាប់ព្យាយាមក្នុងការផ្ទេរ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ម្ដងផងដែរ កាលពីឆ្នាំ២០២២ ប៉ុន្ដែការផ្ទេរមិនអាចសម្រេចទៅបាន បើទោះបីជាបានសន្យាផ្ដល់ប្រាក់ឈ្នួលពលកម្ម ក្នុងមួយសប្ដាហ៍ ៤០០,០០០ផោនក៏ដោយ។ PSG នឹងព្យាយាមជាថ្មី ក្នុងការនាំយក Rashford ទៅកាន់ទឹកដី Parc des Princes ប៉ុន្ដែ Man United បានកំណត់តម្លៃរបស់គេរហូតដល់១០០លានផោន។ ប៉ុន្ដែក្លឹបបិសាចក្រហម អាចនឹងទទួលយកការចរចា ដើម្បីបន្ថយការប្រឈមនឹងបញ្ហាច្បាប់ហិរញ្ញវត្ថុ។ យ៉ាងណាក្ដី គ្រប់យ៉ាងក៏អាស្រ័យទៅលើការសម្រេចចិត្តរបស់ Rashford ដែរ៕

Antony បានបញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពី Man UTD ឡើយ ទោះបីមិនសូវបានលេងក៏ដោយ

Antony បានបញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពី Man UTD ឡើយ ទោះបីមិនសូវបានលេងក៏ដោយ

យោងតាមរបាយការណ៍ពី The Athletic បានរាយការណ៍មកថា ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម កីឡាករ Antony បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនពិចារណាចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុននេះនោះឡើយ បើទោះបីជាពេលវេលាលេងមានកំណត់ក្តី។ ជាការពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនបានចូលលេងនៅក្នុងជម្រើសដំបូងរបស់ក្រុមអស់រយ:ពេលជាង ២ខែមកហើយ ដោយតំណែងលេងរបស់គេ ត្រូវបានអ្នកចាត់ការក្រុមលោក Erik ten Hag ហាក់ផ្តល់ទំនុកចិត្តដល់ Garnacho ច្រើនជាង។ ជាងនេះទៅទៀត កីឡាករវ័យ ២៤ឆ្នាំរូបនេះ ទើបតែអាចរកបានមួយគ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ២៩ប្រកួត នៅរដូវកាលនេះ ខណ:ពេលដែលកាលពីរដូវកាលមុន គេអាចរកបាន ៨គ្រាប់ សម្រាប់ក្លិប Man Utd ។ ជុំវិញស្ថានភាពនេះ មានប្រភពជាច្រើន បានអះអាងថា Antony ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមThe Athletic ថ្មីៗនេះ បានធ្វើការបញ្ជាក់ថា កីឡាកររូបនេះ បានប្តេជ្ញាចិត្ត ក្នុងការស្នាក់នៅ Old Trafford បន្តទៀត ដើម្បីប្រជែងរកពេលវេលាលេងបន្ថែម នៅក្នុងក្រុម៕

Jurgen Klopp អ្នកចាត់ការក្រុម Liverpool ពិចារណានាំយកខ្សែការពារឆ្នើមរូបនេះ មកកាន់ក្រុម

Jurgen Klopp អ្នកចាត់ការក្រុម Liverpool ពិចារណានាំយកខ្សែការពារឆ្នើមរូបនេះ មកកាន់ក្រុម

អ្នកចាត់ការក្រុម លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា​ កំពុងជំរុញឲ្យក្លិបហង្សក្រហម Liverpool ធ្វើការផ្ទេរយកខ្សែការពារ Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ កាលពីដើមឆ្នាំនេះ លោក Klopp បានប្រកាសថាលោកនឹងបញ្ចប់ការស្នាក់នៅទឹកដី Anfield នៅចុងបញ្ចប់រដូវកាលនេះហើយ បន្ទាប់ពីបានដឹកនាំក្រុមទទួលបានភាពជោគជ័យជាច្រើនកន្លងមក ។ យ៉ាងណាមិញ បើទោះបីជាត្រូវចាកចេញពីក្លិបក៏ដោយ ប៉ុន្តែ Klopp ត្រូវបានគេរាយការណ៍មកថា នៅតែចង់ឲ្យក្រុមរបស់ខ្លួន ស្វែងរកជម្រើសខ្សែការពារថ្មីបន្ថែមទៀត ដើម្បីមកពង្រឹងក្រុម នៅរដូវកាលក្រោយនេះ។ ទន្ទឹមនឹងនេះ បើយោងតាមការចុះផ្សាយពី TeamTalk បានអះអាងមកថា លោក Klopp មានអារម្មណ៍ក្រុម Liverpool គួរតែផ្តោតបន្ថែមទៀត ដើម្បីព្យាយាមចុះហត្ថលេខាលើខ្សែការពារ Ait-Nouri ពីក្រុម Wolves នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្លិប Liverpool អាចនឹងប្រឈមមុខជាមួយនឹងការប្រជែងពិសំណាក់ក្លិប Manchester United ដែលត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់ Ait-Nouri ផងដែរ៕

គ្រូ Paris Saint Germain បង្ហើបតម្រុយថា Kylian Mbappe នឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ

គ្រូ Paris Saint Germain បង្ហើបតម្រុយថា Kylian Mbappe នឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ

គ្រូបង្វឹក Paris Saint-Germain លោក Luis Enrique ថ្មីៗនេះ ហាក់ដូចជាបានធ្វើការបង្ហាញតម្រុយយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងត្រូវចាកចេញពីក្លិបចាយលុយធំបារាំង នៅរដូវក្តៅខាងមុខ។ ជាការពិតណាស់ អនាគតរបស់កីឡាករវ័យ២៥ឆ្នាំ កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង នៅពេលដែលគេត្រូវបានដាក់ឱ្យលេងជាកីឡាករបម្រុងសម្រាប់ក្រុមជាថ្មីម្តងទៀត អំឡុងការប្រកួតរបស់ Paris Saint-Germain ទល់នឹងក្រុម Reims នៅក្របខណ្ឌ Ligue 1 កាលពីពេលកន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។ Mbappe មិនបានលេងឱ្យក្រុមពេញលេញនោះឡើយ ចាប់តាំងពីដើមខែកុម្ភៈមក ហើយឥឡូវនេះ គ្រូបង្វឹកលោក Enrique ហាក់ដូចជាបានបញ្ជាក់ថា កីឡាកររូបនេះ នឹងចាកចេញពីទឹកដី Parc des Princes នៅរដូវក្តៅខាងមុខ។ ទាក់ទិននឹងរឿងនេះ លោក Enrique បានប្រាប់ថា៖ “ខ្ញុំសូមជូនពរ Kylian Mbappe សម្រេចបាននូវអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់គេ។ គេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយថែមទាំងជាមនុស្សដ៏ល្អបំផុតម្នាក់ផងដែរ។” សូមបញ្ជាក់ថា Kylian Mbappe ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ថា…

Man Utd កំពុងទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ូសម្រាប់ Greenwood នៅរដូវក្តៅខាងមុខនេះ

Man Utd កំពុងទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ូសម្រាប់ Greenwood នៅរដូវក្តៅខាងមុខនេះ

ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងទាមទារតម្លៃខ្លួនប្រមាណ ៥០លានអឺរ៉ូ (៤២,៧លានផោន) សម្រាប់កីឡាករគោលដៅរបស់ក្លិប Barcelona កីឡាករ Mason Greenwood នៅរដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ Greenwood កំពុងចំណាយពេលមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប La Liga ជាមួយ Getafe បន្ទាប់ពីក្លិប Man United បានសម្រេចចិត្តបើកផ្លូវឲ្យកីឡាករសញ្ជាតិអង់គ្លេស ដើរចេញពីទឹកដី Old Trafford ក្រោយជួបរឿងអាស្រូវ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែបានមើលឃើញពីការបង្ហាញសមត្ថភាពដ៏ល្អរបស់ Greenwood វាត្រូវបានគេយល់ថាក្លិប Barca កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបានចាត់ទុកគេថាជាគោលផ្ទេរដ៏សំខាន់មួយ នៅទីផ្សារខាងមុខនេះផងដែរ។ ហើយយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Marca ឥឡូវនេះ បានអះអាងថា ក្លិប Man Utd កំពុងបើកចំហរឱកាសក្នុងការលក់ Greenwood ចេញ ប៉ុន្តែបានទាមទារតម្លៃខ្លួនមិនតិចជាង ៥០លានអឺរ៉ូនោះឡើយ ៕

Garnacho ត្រូវបានជើងចាស់ Yorke ចាត់ទុកថាជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Man Utd

Garnacho ត្រូវបានជើងចាស់ Yorke ចាត់ទុកថាជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ Man Utd

វីរបុរសក្លិបបិសាចក្រហម Manchester United លោក Dwight Yorke ថ្មីៗនេះ បានធ្វើការជ្រើសរើសយក Alejandro Garnacho ជាកីឡាករឆ្នើមបំផុតរបស់ក្រុមប្រចាំរដូវកាល បើទោះបីជា United កំពុងជួបប្រទះជាមួយស្ថានភាពដ៏លំបាកមួយក៏ដោយ។ ជាក់ស្តែងខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានពង្រឹងតំណែងរបស់ខ្លួន នៅក្នុងការចូលលេងនៅជម្រើសដំបូងសម្រាប់ក្រុម នៅរដូវកាលនេះ ដោយបង្ហាញខ្លួនសរុប ២៦ប្រកួត នៅក្នុងលីគ។ Garnacho បានរួមចំណែករកបាន ៥គ្រាប់ នៅ Premier League និងពីរគ្រាប់ នៅក្នុងការប្រកួតពានរង្វាន់ផ្សេងទៀត នៅរដូវកាលនេះ ជាមួយនឹងការចាប់ដៃគូក្នុងតំបន់ប្រយុទ្ធខាងលើរួមជាមួយ Marcus Rashford និង Rasmus Hojlund ។ ជុំវិញការកើនឡើងសមត្ថភាពនេះហើយ ទើបបានធ្វើឲ្យជើងចាស់លោក Yorke បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបានជ្រើសរើសយក Garancho ថាជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ក្រុម Man Utd រួចទៅហើយ បើទោះបីជារដូវកាលនេះ មិនទាន់បញ្ចប់នៅឡើយក៏ដោយ។ លើសពីនេះ លោកបាននិយាយថា ៖ ” Alejandro Garnacho គឺជាកីឡាករឆ្នើមបំផុតរបស់ Man United សម្រាប់ខ្ញុំក្នុងរដូវកាលនេះ។ គាត់នៅមានវ័យក្មេងនៅឡើយ ប៉ុន្តែរាល់ការសម្រេចចិត្តរបស់គាត់មើលទៅហាក់មានភាពចាស់ទុំ ហើយគាត់នៅតែអាចបន្តធ្វើបានល្អប្រសើជាងនេះទៅទៀត។ ខ្ញុំគិតថាគាត់ជាកីឡាករដែលបានបង្ហាញគុណផលលេងល្អជាប់លាប់ បើធៀបទៅនឹងកីឡាករផ្សេងទៀត នៅក្នុងក្រុម” ៕

ជើងចាស់ Ronaldo ប្រស៊ីល ចង់ឃើញតារាឆ្នើមរបស់ Man City រូបនេះ ផ្ទេរមកលេងនៅ Real Madrid

ជើងចាស់ Ronaldo ប្រស៊ីល ចង់ឃើញតារាឆ្នើមរបស់ Man City រូបនេះ ផ្ទេរមកលេងនៅ Real Madrid

វីរបុរសប្រេស៊ីល លោក Ronaldo Nazario ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថា លោកចង់ឃើញខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester City កីឡាករ Erling Haaland ផ្ទេរមកលេងនៅទឹកដី Bernabeu នាពេលអនាគត។ ជាការពិតណាស់ បច្ចុប្បន្ននេះ Haaland កំពុងតែបង្ហាញពីភាពលេចធ្លោខ្លាំង សម្រាប់ក្រុម Manchester City ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដី Etihad ពីក្រុម Dortmund កាលពីទីផ្សារដោះដូររដូវក្តៅកន្លងមក។ ដោយសារតែសមត្ថភាពដ៏ល្អនេះហើយ ទើប Ronaldo ដែលបាននិយាយទៅកាន់បទសម្ភាសមួយជាមួយ Daily Mail កាលពីពេលថ្មីៗនេះ ដោយស្រមៃចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិន័រវេស ទៅចាប់ដៃគូលេងជាមួយកីឡាករដូចជា Jude Bellingham និង Kylian Mbappe នៅក្លិប Real Madrid ថ្ងៃណាមួយ។ លើសពីនេះ ម្ចាស់ពានរង្វាន់ World Cup រូបនេះ បាននិយាយទៀតថា ៖ “​ខ្ញុំគិតថា Haaland កំពុងសប្បាយរីករាយនៅ Man City នៅពេលនេះ។ ប៉ុន្តែខ្ញុំសង្ឃឹមថាអាចបានឃើញ Mbappe , Haaland និង Bellingham លេងរួមគ្នានៅក្នុងក្លិបតែមួយ។ ព្រោះថាវាបានរំលឹកខ្ញុំអំពីកីឡាករជំនាន់មុន Galácticos ប្រសិនបើពួកគេអាចមកលេងនៅ Real Madrid រួមគ្នានោះ”៕

ផ្លូវការ! គ្រូធំ Maurizio Sarri បានប្រកាសលាលែងចេញពីតំណែងអ្នកចាត់ការក្រុម Lazio ហើយ

ផ្លូវការ! គ្រូធំ Maurizio Sarri បានប្រកាសលាលែងចេញពីតំណែងអ្នកចាត់ការក្រុម Lazio ហើយ

អ្នកចាត់ការក្លិប Lazio លោក Maurizio Sarri ត្រូវបានគេរាយការណ៍មកថា បានលាលែងពីតំណែងរបស់ខ្លួនហើយ បន្ទាប់ពីបានដឹកនាំចាញ់ក្រុម Udinese ក្នុងលទ្ធផល ២–១ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ ជាក់ស្តែងបុរសវ័យ ៦៥ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុម Lazio ចាប់តាំងពីរដូវក្តៅឆ្នាំ២០២១ មក ប៉ុន្តែសម្រាប់រដូវកាលនេះវិញ ស្ថានភាពក្រុមហាក់កំពុងមានភាពយ៉ាប់យ៉ឺនខ្លាំងមែនទែន ដោយបានចាញ់ ៣ប្រកួតជាប់ៗ និងធ្លាក់ចេញពីពាន UCL ក្រោមថ្វីជើងរបស់ Bayern Munich ត្រឹមវគ្គ ១៦ក្រុមថែមទៀតផង។ ជុំវិញស្ថានភាពបែបនេះ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានរាយការណ៍មកថា ឥឡូវនេះ លោក Sarri ដែលនៅសល់កិច្ចសន្យាជាមួយក្លិប រហូតដល់ឆ្នាំ២០២៥ នោះ បានប្រកាសលាលែងចេញពីតំណែងហើយ ។ ជម្រាបជូនផងដែរថា ខាងក្លិប Lazio ហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់លោក Sarri នេះ ប៉ុន្តែយ៉ាងណាក៏ដោយប្រធានក្លិប លោក Claudio Lotito នៅតែទទួលយកការសម្រេចចិត្តរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ មុនពេលអ្វីៗត្រូវប្រកាសជាផ្លូវការ៕

កាំភ្លើងធំ Arsenal បញ្ជាក់ច្បាស់ៗថាគ្មានបំណងចង់លក់កីឡាករខ្លួនរូបនេះចេញនោះឡើយ

កាំភ្លើងធំ Arsenal បញ្ជាក់ច្បាស់ៗថាគ្មានបំណងចង់លក់កីឡាករខ្លួនរូបនេះចេញនោះឡើយ

ក្រុមកាំភ្លើងធំ Aresenal ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា មិនមានគម្រោងចង់ចែកផ្លូវគ្នា ជាមួយកីឡាករ Oleksandr Zinchenko ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះឡើយ។ ជាក់ស្តែង ចាប់តាំងពីបានផ្ទេរពីក្រុម Manchester City មកកាន់ទៅកីឡដ្ឋាន Emirates ក្នុងឆ្នាំ២០២២ មក Zinchenko បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម Arsenal សម្រាប់ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Premier League ។ យ៉ាងណាមិញ Zinchenko ទើបតែបង្ហាញខ្លួននៅ Premier League ៥លើកប៉ុណ្ណោះ នៅរដូវកាលនេះ ពោលគឺជាចំនួនតិចជាងអ្វីដែលគេបានធ្វើ កាលពីរដូវកាលមុន ដូច្នេះហើយទើបបានធ្វើឲ្យអនាគតរបស់កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ហាក់មិនសូវមានភាពច្បាស់លាស់នោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Football Insider បច្ចុប្បន្នក្រុម Arsenal ហាក់មិនមានគម្រោងក្នុងការលក់ Zinchenko ចេញ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅខាងមុខនេះនោះឡើយ ។ លើសពីនេះ បើទោះបីជា Zinchenko កំពុងឈានដល់ពាក់កណ្តាលនៃកិច្ចសន្យារយ:ពេល ៤ឆ្នាំរបស់ខ្លួន នៅទឹកដី Emirates ក៏ដោយ ប៉ុន្តែប្រភពខាងលើ បានរាយការណ៍មកថា ភាគីទាំងពីទំនងជាអាចធ្វើការពិភាក្សាជុំវិញការបន្តកុងត្រាថ្មីបន្ថែមទៀត នៅចុងឆ្នាំនេះ៕

អុញនោះ! Ajax ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេងដែល Arsenal តាមប្រមាញ់អស់ជាច្រើនសប្តាហ៍

អុញនោះ! Ajax ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេងដែល Arsenal តាមប្រមាញ់អស់ជាច្រើនសប្តាហ៍

ក្លឹប Ajax បានប្រកាស និងបញ្ជាក់ពីការបន្តកុងត្រាថ្មីដល់ ខ្សែការពារវ័យជំទង់ សញ្ជាតិហូឡង់ Jorrel Hato លើកិច្ចសន្យារយៈពេលវែង ខណៈក្រុមកាំភ្លើងធំ Arsenal តាមចែចូវចង់បានអស់ជាច្រើនសប្តាហ៍មកហើយនោះ។ គួរជម្រាបផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ១៨ឆ្នាំ នឹងដំណើរការរហូតដល់រដូវក្តៅឆ្នាំ២០២៨។ ជាលទ្ធផល ក្លឹបយក្សហូឡង់នឹងបើកការចរចាជាមួយភាគីខាង Arsenal ជុំវិញកិច្ចសន្យាថ្មីរបស់ Hato ប្រសិន Arsenal អាចមានលទ្ធភាពផ្តល់សំណើរដែលសមរម្យណាមួយមកកាន់ Ajax នៅរដូវក្តៅខាងមុខ៕