តើ At.Madrid អាចវាយបកសងសឹក Inter Milan សម្រាប់ការប្រកួតជើងទី2បានទេ?
សម្លឹងរកការយកឈ្នះក្រោយរបូតគ្រាប់បាល់មួយគ្រាប់របស់ខ្លួនក្រុម Atletico Madridក្នុង ស្វាគមន៍ក្រុម Inter Milan ទៅកាន់កីឡដ្ឋាន Wanda Metropolitano សម្រាប់ជើងទីពីរនៃការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី ១៤ មីនា ២០២៤នេះ។ក្រុមNerazzurri បានទទួលជ័យជម្នះក្នុងលទ្ធផល ១-0 ក្នុងជើងទីមួយនៅទឹកដី San Siro កាលពីបីសប្តាហ៍មុន ខណៈ Marko Arnautovic ជាអ្នករកបានគ្រាប់បាល់នៅចុងតង់ទីពីរ។ សម្រាប់At.Madrid ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL គឺ ឈ្នះ៤ស្មើ១និងចាញ់១ ខណៈInter Milan ឈ្នះទាំង៦ដង។ ១.ប្រវត្តិជួបគ្នាAt.Madrid បានឈ្នះ ៧ លើកក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមអ៊ីតាលីនៅលើទឹកដីខ្លួនឯង និងស្មើតែពីរលើកប៉ុណ្ណោះគឺ ២-២ ជាមួយ Juventus ក្នុងឆ្នាំ ២០១៩ និងចាញ់ ១-០ ក្រោមថ្វីជើងAC. Milan ក្នុងឆ្នាំ ២០២១។មានន័យថា Inter…