Sport

Liverpool ដាក់សំណើរ ១៥០លានអឺរ៉ូ ដើម្បីចែចូវខ្សែបម្រើឆ្នើម Real Madrid រូបនេះ

Liverpool ដាក់សំណើរ ១៥០លានអឺរ៉ូ ដើម្បីចែចូវខ្សែបម្រើឆ្នើម Real Madrid រូបនេះ

ក្លឹបហង្សក្រហម Liverpool បានដាក់សំណើរទឹកប្រាក់ដ៏ធំសម្បើមប្រមាណ ១៥០លានអឺរ៉ូ នៅលើតុសម្រាប់ខ្សែបម្រើ Federico Valverde របស់ក្លឹបអធិរាជស Real Madrid ដោយក្រុមហង្សក្រហមបានប្តេជ្ញាចិត្តថានឹងនាំយករូបគេផ្លាស់មកកាន់កីឡដ្ឋាន Anfield នេះបើតាមសារព័ត៌មាន El Debate បានចេញផ្សាយ។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹក Liverpool បច្ចុប្បន្នលោក Jurgen Klopp មានការកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែបម្រើវ័យ ២៥ឆ្នាំ រូបនេះ ខណៈដែលរូបលោកបានប្រកាសអំពីការចាកចេញពីក្លឹបរបស់ខ្លួននៅេដូវក្តៅ។ គួរជម្រាបដែរថា Valverde បានចុះកុងត្រាជាមួយ Real Madrid ក្នុងឆ្នាំ ២០១៦ ដែលផ្លាស់មកពីក្លឹប Penarol ដោយដំបូងឡើយបានផ្លាស់ទៅលេងនៅឈុត B របស់ក្លឹប មុនពេលឈានទៅដល់កម្រិតលេងនៅឈុតធំក្នុងឆ្នាំ ២០១៧។ ស្របពេលជាមួយគ្នានេះ Real Madrid កំពុងពិចារណាឲ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្តថាលក់ Valverde ដោយខ្សែបម្រើរូបនេះមានកិច្ចសន្យាកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៩ ខណៈ Liverpool នឹងត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យ Real Madrid ក្នុងតម្លៃទិញផ្តាច់កុងត្រា៕

ទោះត្រូវលក់កីឡាករចេញខ្លះមែន តែ Chelsea នឹងបដិសេធ Real Madrid សម្រាប់តារាឆ្នើមមួយរូបនេះ

ទោះត្រូវលក់កីឡាករចេញខ្លះមែន តែ Chelsea នឹងបដិសេធ Real Madrid សម្រាប់តារាឆ្នើមមួយរូបនេះ

ក្លឹប Chelsea ត្រូវបានរាយការណ៍ថា នឹងឆ្លើយបដិសេធ ប្រសិនបើក្លឹប Real Madrid ដាក់សំណើផ្ទេរខ្សែការពារ Reece James នាទីផ្សាររដូវក្ដៅខាងមុខនេះ។ ក្លឹបអធិរាជសមានគម្រោងក្នុងការពង្រឹងក្រុមឱ្យប្រសើរឡើងមុនរដូវកាល ២០២៤-២៥ ឈានចូលមកដល់ ខណៈ Mbappe ត្រូវបានរំពឹងថា នឹងចូលរួមនៅទឹកដី Santiago Bernabeu ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាជាមួយ PSG។ តំបន់ការពារស្លាបខាងស្ដាំ ជាតំបន់ដែល Real Madrid ចង់បំពេញបន្ថែម ដោយសារមួយរយៈចុងក្រោយនេះ Dani Carvajal មានបញ្ហារបួសញឹកញាប់ ហើយពុំមានកីឡាករណាម្នាក់អាចបំពេញតួនាទីបានល្អ ពេលកីឡាករអេស្ប៉ាញ អវត្តមាន។ ក្លឹបអធិរាជស ដែលមានការភ្ជាប់ជាមួយ Reece James តាំងពីឆ្នាំ២០២២ មក នៅតែរក្សាការតាមដានស្ថានភាពកីឡាកររូបនេះ ទោះបីជាគេមានកិច្ចសន្យាជាមួយក្លឹបតោខៀវដល់ឆ្នាំ២០២៨ ក៏ដោយ។ ទន្ទឹមនឹងដំណឹងលេចឮថា Chelsea ត្រូវការលក់កីឡាករដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ James ត្រូវបានភ្ជាប់ជាមួយក្លឹបយក្សអេស្ប៉ាញជាថ្មី ប៉ុន្ដែបើយោងតាមដំណឹងចុងក្រោយដែលទទួលបានពី Football Insider បានឱ្យដឹងថា Chelsea មិនមានគម្រោងលក់…

មេឃខៀវ Man City កំពុងត្រៀមកុងត្រាមួយជីវិត សម្រាប់កីឡាករឆ្នើមម្នាក់នេះ

មេឃខៀវ Man City កំពុងត្រៀមកុងត្រាមួយជីវិត សម្រាប់កីឡាករឆ្នើមម្នាក់នេះ

ក្លឹប Manchester City ចង់ឱ្យខ្សែបម្រើ Rodri បន្ដរួមរស់ជាមួយពួកគេរហូតដល់ថ្ងៃចុងក្រោយនៃអាជីពរបស់ខ្លួន។ ខ្សែបម្រើអេស្ប៉ាញរូបនេះ​ បានអភិវឌ្ឍសមត្ថភាពក្លាយជាចំណែកដ៏សំខាន់បំផុតមួយសម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Rodri ជាមួយក្លឹបមេឃខៀវ​ មានសុពលភាពរហូតដល់ឆ្នាំ២០២៧ ប៉ុន្ដែក្លឹបចង់បន្ដកិច្ចសន្យាសម្រាប់កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាច្រើនឆ្នាំបន្ថែមទៀត។ យោងតាមប្រភពពី Daily Mirror បានរាយការណ៍ថា Man City អាចនឹងបង្កើនប្រាក់ឈ្នួលសម្រាប់ Rodri ក្នុងផ្នែកនៃការចរចាកុងត្រាថ្មីជាមួយគេ។ ចំណូលរបស់គេអាចនឹងកើនឡើងពី​ ១៨០,០០០ ទៅ៣០០,០០០អឺរ៉ូក្នុងមួយសប្ដាហ៍។ សេចក្ដីលម្អិតយ៉ាងណាសម្រាប់កិច្ចសន្យាថ្មីនេះ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់អាចនឹងរហូតដល់ឆ្នាំ២០៣០៕

Lampard ស្ថិតនៅក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹក របស់ក្រុមជម្រើសជាតិមួយដែលជាម្ចាស់ផ្ទះ World Cup

Lampard ស្ថិតនៅក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹក របស់ក្រុមជម្រើសជាតិមួយដែលជាម្ចាស់ផ្ទះ World Cup

លោក Frank Lampard មានការភ្ជាប់ទៅនឹងតំណែងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកាណាដា​ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។ កាណាដាគឺជាក្រុមម្ចាស់ផ្ទះមួយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នាឆ្នាំ២០២៦ ហើយពួកគេសម្លឹងឃើញលោក Lampard ជាបេក្ខភាពមួយ សម្រាប់ការដឹកនាំពួកគេប្រកួត នេះបើយោងតាមប្រភពពីសារព័ត៌មាន The Telegraph។ កន្លងមកលោក Lampard ធ្លាប់ដឹកនាំនៅក្លឹប Chelsea និង Everton ប៉ុន្ដែពុំទទួលបានលទ្ធផលល្អគាប់ចិត្តនោះទេ។​ នៅពេលឱកាសនៃការដឹកនាំក្រុមជម្រើសជាតិ អាចឱ្យវីរបុរសក្រុមតោខៀវរូបនេះ ត្រលប់មកកាន់ការងារជាគ្រូបង្វឹកជាថ្មី។ លោក Lampard ស្ថិតនៅក្នុងបញ្ជីបេក្ខភាពគ្រូបង្វឹករបស់ជម្រើសជាតិកាណាដា ប៉ុន្ដែវាអាចពិបាកសម្រាប់ពួកគេក្នុងការបញ្ចុះបញ្ចូលអតីតខ្សែបម្រើអង់គ្លេស មកដឹកនាំការប្រកួតនៅ World Cup ប្រសិនបើលោក Lampard នៅតែរក្សាការដឹកនាំប្រកួតសម្រាប់ក្លឹប៕

Arsenal ចង់ផ្តួលម្ចាស់ផ្ទះ Brighton ជាលើកទី២នៅរដូវកាលនេះ ដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន EPL

Arsenal ចង់ផ្តួលម្ចាស់ផ្ទះ Brighton ជាលើកទី២នៅរដូវកាលនេះ ដើម្បីបន្តក្តីសង្ឃឹមប្រជែងពាន EPL

ការប្រកួតនៅក្របខណ្ធ Premier League នៅល្ងាចថ្ងៃសៅរ៍នៅកីឡដ្ឋាន Amex នាតំបន់ឆ្នេរសមុទ្រភាគខាងត្បូងខណៈក្រុមម្ចាស់ផ្ទះ Brighton & Hove Albion ត្រូវបើកទ្វារកីឡដ្ឋាន ស្វាគមន៏ក្រុមភ្ញៀវ គឺកាំភ្លើងធម Arsenal វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសៅរ៏នេះ។ទោះយ៉ាងណាសត្វរំពេរបានត្រឹមរកបានគ្រាប់បាល់សូន្យស្មើ ទល់និង Brentford កាលពីថ្ងៃពុធ ខណៈដែលក្រុមកាំភ្លើងធំបានលត់ Luton Town ២ គ្រាប់ ដើម្បីរក្សាឱកាសប្រជែងពាន EPL បន្តទៀត។ ៦ប្រកួតចុងក្រោយរបស់ Arsenal មិនដែលចាញ់ឈ្នះ៥ស្មើ១ ឈរនៅលខរៀងទី២មានគម្លាត២ ពិន្ទូពីក្រុមនាំមុខតារាងLiverpool ២ពិន្ទូ  ខណៈ Brighton ៦ប្រកួតចុងក្រោយឈ្នះ២ស្មើ២ចាញ់២ឈរនៅលេខរៀងទី៩។ ១.ប្រវត្តិជួបគ្នា Arsenal បានឈ្នះពីរលើកក្នុងចំណោមបីប្រកួតចុងក្រោយរបស់ពួកគេទល់ Brightonនៅ AMEX ។Arsenal កំពុងសម្លឹងចង់ឈ្នះលើកទីពីរក្នុងរដូវកាលនេះលើ Brighton និងធ្លាប់ធ្វើបានក្នុងរដូវកាល ២០២០-២០២១កន្លងមក។ Brighton មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ក្នុង​ផ្ទះ​នៅ Premier League ១២លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ការចាញ់ចុងក្រោយរបស់Brightonនៅ AMEX បានមកទល់ នឹងក្រុម West…

Bayern ប្រឈមអវត្តមានសមាជិក៥នាក់ពេលប្រកួតទល់នឹង Arsenal នៅ UCL

Bayern ប្រឈមអវត្តមានសមាជិក៥នាក់ពេលប្រកួតទល់នឹង Arsenal នៅ UCL

អ្នកចាត់ការ Bayern Munich លោក Thomas Tuchel បាននិយាយកាលពីថ្ងៃសុក្រថា Manuel Neuer, Leroy Sane, Kingsley Coman, Aleksan dar Pavlovic និង Noussair Mazraoui ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ សម្រាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយទល់ Arsenal។ កីឡាករទាំង៥រូប នឹងអវត្តមានក្នុងការប្រកួតទល់នឹង Heidenheim ខណៈអ្នកចាត់ការ Thomas Tuchel បានប្រាប់អ្នកសារព័ត៌មានថា៖ “អវត្តមានរបស់ Manuel Neuer, Leroy Sane, Kingsley Coman, Aleksan dar Pavlovic និង Noussair Mazraoui មិនមែនយើងឱ្យពួកគេសម្រាកនោះទេ។ ពួកគេមិនមានឈ្មោះក្នុងក្រុម(សម្រាប់ប្រកួតថ្ងៃសៅរ៍ព្រោះ ពួកគេមិនអាចលេងបាន ដែលជាសំណួរដ៏ធំសម្រាប់ការប្រកួតថ្ងៃអង្គារ”។ Bayern Munich ហាក់អស់ឱកាសក្នុងការប្រជែងជើងឯក Bundesliga តទៅទៀតហើយ…

ខ្សែការពារ Kyle Walker អាចនឹងអវត្តមានក្នុងការប្រកួតជើងទី១ UCL

ខ្សែការពារ Kyle Walker អាចនឹងអវត្តមានក្នុងការប្រកួតជើងទី១ UCL

ក្រុមគ្រូពេទ្យរបស់ក្លឹប Manchester City ហាក់បង្ហាញទុទិដ្ឋិនិយមចំពោះបញ្ហារបួសខ្សែការពារ Kyle Walker ដែលអាចនឹងអវត្តមានក្នុងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១ ទល់ Real Madrid។ ខ្សែការពារស្លាបស្ដាំរបស់ក្រុមមេឃខៀវរូបនេះ បានអវត្តមានពីបញ្ជីក្រុមសម្រាប់ការប្រកួតទល់ Arsenal និង Aston Villa ហើយក៏នឹងមិនមានឈ្មោះចូលរួមការប្រកួតទល់ Aston Villa នាថ្ងៃសៅរ៍សប្ដាហ៍នេះផងដែរ ខណៈគេក៏អាចនឹងគ្មានឈ្មោះប្រកួតទល់ Real Madrid នាថ្ងៃទី៩ ខែមេសាផងដែរ។ អ្នកចាត់ការ Man City លោក Pep Guardiola បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “ក្រុមគ្រូពេទ្យបាននិយាយថាគេមិនអាចជាទាន់ការប្រកួតនោះទេ។ គ្រូពេទ្យបានប្រាប់ខ្ញុំថា របួសនេះគឺធ្ងន់ធ្ងរប៉ុន្ដែ Kyle នៅតែជា Kyle”។ Walker ស្ថិតនៅក្នុងបញ្ជីរបស់ក្នុងក្រុមរបស់លោក Guardiola ជាមួយនឹងមិត្តរួមក្រុម Nathan Ake និង Ederson ក៏ដូចជា John Stones ផងដែរ។ រំឭកកាលពីរដូវកាលមុន…

អីយ៉ាស់! កាលនៅពីក្មេង Cole Palmer ក៏ធ្លាប់ជាអ្នកគាំទ្រ​ Man Utd ដែរតើ

អីយ៉ាស់! កាលនៅពីក្មេង Cole Palmer ក៏ធ្លាប់ជាអ្នកគាំទ្រ​ Man Utd ដែរតើ

តារាឆ្នើមកំពុងលេចធ្លោនៅ Chelsea, Cole Palmer ត្រូវបានសួរថាតើ នៅពីក្មេងគេជាអ្នកគាំទ្រ Manchester United ឬទេ ក្រោយឃើញរូបភាពកាលពីកុមាររបស់ខ្សែបម្រើរូបនេះ ជាមួយអាវក្រុមបិសាចក្រហម។ Palmer រកគ្រាប់បាល់ហេតទ្រីគក្នុងការប្រកួតជ័យជម្នះសម្រាប់ Chelsea ៤-៣ លើ Man United បន្ទាប់ពីធ្វើបានពីរគ្រាប់នៅនាទីបន្ថែមយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ទន្ទឹមនឹងការប្រកួតរវាង ក្រុមតោខៀវ និងក្រុមបិសាចក្រហម មានការចែកចាយរូបភាពរបស់ខ្សែបម្រើអង់គ្លេសរូបនេះ កាលនៅពីក្មេងជាមួយអាវ Man United ហើយគេត្រូវបានសួរបញ្ជាក់ថាតើជាអ្នកគាំទ្រក្រុមនេះដែរឬយ៉ាងណា កាលនៅពីក្មេង។ អតីតយុវជនរបស់ Manchester City រូបនេះបានតបថា៖ “មែនហើយ នៅពេលខ្ញុំនៅពីក្មេង ខ្ញុំជាអ្នកគាំទ្រ United”។ គេបានបន្ថែមថា៖ “ខ្ញុំគិតពីការព្យាយាម និងធ្វើរឿងដដែលៗ។ ប៉ុន្ដែខ្ញុំបានរកគ្រាប់បាល់នៅក្រៅដី និងប៉ុន្មានគ្រាប់ផ្សេងទៀតនៅទីនេះ(Stamford Bridge) ដូច្នេះខ្ញុំពិតជារំភើបខ្លាំងណាស់។ ខ្ញុំព្យាយាមលេងក្នុងមួយប្រកួតៗឱ្យបានល្អ ហើយបង្ហាញអ្នកគាំទ្ររបស់ Chelsea និងគ្រប់គ្នា នូវអ្វីដែលខ្ញុំធ្វើពេលមកទីនេះ ហើយនោះគឺជាការលេងបាល់ទាត់”៕

Barcelona ធ្លាប់បោះបង់ឱកាសនាំយក​ Mbappe ដោយសារមិត្តរួមជាតិបារាំងម្នាក់នេះ

Barcelona ធ្លាប់បោះបង់ឱកាសនាំយក​ Mbappe ដោយសារមិត្តរួមជាតិបារាំងម្នាក់នេះ

អតីតនាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Javier Bordas បានពន្យល់មូលហេតុដែលក្លឹប បោះបង់ចោលនូវឱកាសក្នុងការចុះហត្ថលេខា Kylian Mbappe ក្នុងឆ្នាំ២០១៧។ លោក Bordas បានបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញ El Chiringuito លោក Bordas ដែលធ្វើជានាយកផ្នែកកីឡា ក្រោមការដឹកនាំរបស់អតីតប្រធានក្លឹប Barcelona លោក Sandro Rosell និង Josep Bartomeu បានអះអាងថា Mbappe កៀកនឹងចូលរួម Barca ក្នុងឆ្នាំ២០១៧។ នាពេលនោះ ក្លឹបអ្នកមានបុណ្យមានទឹកប្រាក់២២២លានអឺរ៉ូនៅក្នុងដៃដើម្បីចំណាយ បន្ទាប់ពីលក់ Neymar ទៅឱ្យក្លឹប Paris Saint-Germain។ ប៉ុន្ដែចុងក្រោយ ពួកគេបានជ្រើសរើស Ousmane Dembele ដែលពុំបានបង្ហាញសមត្ថភាពពេញលេញនោះទេ ពេលលេងនៅក្លឹបយក្សកាតាឡូញ៉ា។ លោក Bordas បាននិយាយថា៖ “ប្រសិនបើខ្ញុំចាត់ចែងការងារនោះ Mbappe ប្រហែលជាលេងនៅ Barca ហើយ។ ខ្ញុំចង់បាន Mbappe។ គេអាចមក…

ក្លឹបពីរនៅអេស្ប៉ាញ​អាចជាទ្រនំបន្ទាប់ពេល​ Fati ចាកចេញពី Brighton

ក្លឹបពីរនៅអេស្ប៉ាញ​អាចជាទ្រនំបន្ទាប់ពេល​ Fati ចាកចេញពី Brighton

Ansu Fati នឹងមិនបន្ដលេងនៅ Brighton តទៅទៀតទេ ក្រោយចប់រដូវកាលនេះ បន្ទាប់ពីគេមិនអាចបង្ហាញសមត្ថភាពតាមការចង់បានរបស់អ្នកចាត់ការ Roberto de Zerbi។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។ អំឡុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ ក្លឹប Barcelona បានសម្រេចចិត្តបញ្ជូន Fati ទៅកាន់ក្លឹបនៃក្របខណ្ឌ Premier League ក្រោមកិច្ចសន្យាខ្ចីជើងមួយរដូវកាល ប៉ុន្ដែគ្រប់យ៉ាងមិនស្ថិតនៅក្នុងការរំពឹងទុកនោះទេ។ ការពិបាកសម្របខ្លួន និងបញ្ហារបួសបានធ្វើឱ្យពេលវេលារបស់ Fati នៅ Brighton ជួបនឹងរឿងស្មុគស្មាញ។ ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញរូបនេះ ចូលរួមលេងបាន២៣ប្រកួត ប៉ុន្ដែមានតែ៩លើកប៉ុណ្ណោះ ដែលគេជាប់ជម្រើស១១នាក់ដំបូង ហើយគេរកគ្រាប់បាល់៤គ្រាប់ និង assist ម្ដង។ លោក De Zerbi មិនមានទំនុកចិត្តលើ Fati នោះទេ ហើយ Brighton នឹងបញ្ជូនកីឡាកររូបនេះទៅ Barcelona វិញ ពេលកុងត្រាខ្ចីជើងផុតកំណត់នាដំណាច់ខែមិថុនាខាងមុខ។ ភ្នាក់ងាររបស់កីឡាករវ័យ២១ ឆ្នាំ កំពុងព្យាយាមក្នុងការស្វែងរកក្លឹបដើម្បីអាចឱ្យគេបានលេងទៀងទាត់នារដូវកាលក្រោយ។ ក្លឹប Wolves ចាប់អារម្មណ៍ក្នុងការដាក់សំណើខ្ចីជើង Fati…