Bayern ប្រឈមអវត្តមានសមាជិក៥នាក់ពេលប្រកួតទល់នឹង Arsenal នៅ UCL

wolf246 News Post 59

អ្នកចាត់ការ Bayern Munich លោក Thomas Tuchel បាននិយាយកាលពីថ្ងៃសុក្រថា Manuel Neuer, Leroy Sane, Kingsley Coman, Aleksan dar Pavlovic និង Noussair Mazraoui ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ សម្រាប់ការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយទល់ Arsenal។

កីឡាករទាំង៥រូប នឹងអវត្តមានក្នុងការប្រកួតទល់នឹង Heidenheim ខណៈអ្នកចាត់ការ Thomas Tuchel បានប្រាប់អ្នកសារព័ត៌មានថា៖ “អវត្តមានរបស់ Manuel Neuer, Leroy Sane, Kingsley Coman, Aleksan dar Pavlovic និង Noussair Mazraoui មិនមែនយើងឱ្យពួកគេសម្រាកនោះទេ។ ពួកគេមិនមានឈ្មោះក្នុងក្រុម(សម្រាប់ប្រកួតថ្ងៃសៅរ៍ព្រោះ ពួកគេមិនអាចលេងបាន ដែលជាសំណួរដ៏ធំសម្រាប់ការប្រកួតថ្ងៃអង្គារ”។

Bayern Munich ហាក់អស់ឱកាសក្នុងការប្រជែងជើងឯក Bundesliga តទៅទៀតហើយ បន្ទាប់ពីពួកគេត្រូវបាន Bayer Leverkusen នាំមុខដាច់១៣ពិន្ទុ ខណៈនៅសល់តែ៧ប្រកួតទៀតប៉ុណ្ណោះ។

ក្រុមរបស់លោក Tuchel ក៏បានធ្លាក់ចេញពី German Cup ផងដែរ ក្រោមថ្វីជើងក្រុមមកពីលីគទី៣ Saabruecken ដូច្នេះ Champions League ជាក្ដីសង្ឃឹមចុងក្រោយរបស់ពួកគេ៕

Similar Posts