ក្លិប Al Nassr បានពន្យាពេលការប្រកួតមិត្តភាពនៅចិនព្រោះតែ Ronaldo បានរងរបួស
ក្លិប Al Nassr បានប្រកាសពីការពន្យារពេលការប្រកួតទេសចរណ៍មិត្តភាពចំនួន២ របស់ពួកគេដែលបានគ្រោងទុកថានឹងត្រូវដំណើរការនៅក្នុងប្រទេសចិន ដោយសារតែខ្សែប្រយុទ្ធ Cristiano Ronaldo បានរងរបួស។ តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានជួបប្រទះបញ្ហារបួសសាច់ដុំ ហើយត្រូវបានដកឈ្មោះចេញពីការប្រកួតមិត្តភាពទល់នឹង ក្លិបម្ចាស់ផ្ទះចិន Shanghai Shenhua ក៏ដូចជាជំនួបថ្ងៃអាទិត្យជាមួយក្លិប Zheijang ផងដែរ។ ទាក់ទិននឹងរឿងនេះ ក្លិប Al Nassr បាននិយាយថា ការប្រកួតនឹងត្រូវកំណត់ឡើងវិញដើម្បីប្រព្រឹត្តទៅឆាប់បំផុត។ ដោយឡែក អ្នកគាំទ្របានមានភាពមិនសប្បាយចិត្តចំពោះការពន្យារពេលនៃដំណើរការប្រកួតទេសចរណ៍នៅប្រទេសចិន បន្ទាប់ពីពួកគេបានមកប្រមូលផ្តុំគ្នានៅសណ្ឋាគារដែលកីឡាករ Al Nassr ស្នាក់នៅនាទីក្រុង Shenzhen ដើម្បីបានជួបជាមួយ Ronaldo ប៉ុន្តែកីឡាករបែរជាអវត្តមានទៅវិញ។ យ៉ាងណា បញ្ហានេះ Ronaldo បានចេញមុខសុំទោសចំពោះអ្នកគាំទ្រទាំងអស់ផងដែរ។ បញ្ហារបួសរបស់ Cristiano Ronaldo នេះដែរ បានបង្កជាភាពសង្ស័យពីលទ្ធភាពរបស់គេ ក្នុងជំនួបជាមួយក្លិបអាមេរិក Inter Miami ដែលមានគូប្រជែង Ronaldo គឺខ្សែប្រយុទ្ធ Lionel Messi ដែលនឹងត្រូវប៉ះគ្នានៅដើមខែកុម្ភៈខាងមុខ។ សូមបញ្ជាក់ថា ក្លិប Al…