Football

កីឡាករ Karim Benzema ដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងពីបទបរិហារកេរ្តិ៍ខ្លួន

កីឡាករ Karim Benzema ដាក់ពាក្យបណ្តឹងប្រឆាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងពីបទបរិហារកេរ្តិ៍ខ្លួន

ខ្សែប្រយុទ្ធ Karim Benzema បានដាក់ពាក្យបណ្តឹងប្រឆាំងលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ពីបទបរិហារកេរ្តិ៍ ដែលកាលពីឆ្នាំមុន លោកបានថ្លែងថា អតីតសមាជិកក្រុមជម្រើសជាតិបារាំង មានទំនាក់ទំនងជិតស្និតជាមួយក្រុមមូស្លីម Muslim Brotherhood ។ លោក Gerald Darmanin បានរិះគន់ Karim Benzema បន្ទាប់ពីកីឡាករវ័យ៣៦ឆ្នាំ បានបង្ហោះសារលើបណ្តាញសង្គម កាលពីពាក់កណ្តាលខែតុលាឆ្នាំមុន ដើម្បីគាំទ្រប្រជាជនតំបន់ហ្គាហ្សាដោយបានអះអាងថា គឺជាជនរងគ្រោះនៃការទម្លាក់គ្រាប់បែកអយុត្តិធម៌ ដែលធ្វើឡើងដោយអ៊ីស្រាអែលក្នុងការសងសឹកចំពោះការវាយប្រហារ របស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ លោក Darmanin បានប្រតិកម្មនឹងការបង្ហោះរបស់ Benzema ដោយចោទប្រកាន់ថា រូបគេមានទំនាក់ទំនងជាមួយក្រុម Muslim Brotherhood ដែលជាក្រុមឥស្លាមនិកាយស៊ុននីមានដើមកំណើតនៅក្នុងប្រទេសអេហ្ស៊ីប។ នៅក្នុងពាក្យបណ្តឹងរបស់ Benzema ដែលជាអ្នកកាន់សាសនាឥស្លាមម្នាក់ បានចោទប្រកាន់ថា ការកត់សម្គាល់ទាំងនេះធ្វើឱ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គេ ហើយបានអះអាងថា រូបគេមិនដែលមានទំនាក់ទំនងជាមួយក្រុម Muslim Brotherhood នោះទេ។ ពាក្យបណ្តឹងត្រូវបានដាក់នៅតុលាការយុត្តិធម៌បារាំង ដែលជាតុលាការបារាំងតែមួយគត់ផ្តល់សិទ្ធិអំណាចក្នុងការកាត់ទោសសមាជិករដ្ឋាភិបាល ចំពោះបទល្មើសដែលបានប្រព្រឹត្តក្នុងពេលកំពុងអនុវត្តភារកិច្ចរបស់ពួកគេ៕

ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក…

ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោក…

ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោកនៅក្នុងរដូវកាល ២០២២-២៣ ប្រជែងឈ្នះលើ Manchester City និងជាក្រុមរកបានចំណូលខ្ពស់កាលពីរដូវកាល ២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ ។ ភាគច្រើននៃប្រាក់ចំណូលរបស់ក្លិបកីឡាបាល់ទាត់នៅអឺរ៉ុប ពឹងផ្អែកទៅលើប្រាក់ចំណូលពាណិជ្ជកម្មដែលកាន់កាប់ជាលំហូរប្រាក់ចំណូលធំបំផុត។ រយៈពេល ៦ឆ្នាំហើយចាប់តាំងពីរដូវកាល ២០១៧-១៨ ដែល Real Madrid បានវិលត្រឡប់ទៅកាន់កាប់តំណែងជាក្លិបរកប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ សរុប ៨៣១លានអឺរ៉ូនៅរដូវកាល ២០២២-២៣។ Man City ធ្លាក់ទៅឈរលេខ ២ វិញ ក្រោយរកបានចំណូល ៨២៦លានអឺរ៉ូ និង Paris Saint Germain រក្សាចំណាត់ថ្នាក់លេខ ៣ ៨០២លានអឺរ៉ូ។ Barcelona ឡើងចំណាត់ថ្នាក់ពីលេខ៧ ដល់លេខ ៤ ជាមួយចំណូល ៨០០លានអឺរ៉ូ ខណៈ Man United រក្សាចំណាត់ថ្នាក់លេខ៥ រយៈពេល…

ទីបំផុតប្រុសក្មេងអាហ្សង់ទីន Claudio Echeverri បានចូលរួមជាមួយ Man City ហើយ…

ទីបំផុតប្រុសក្មេងអាហ្សង់ទីន Claudio Echeverri បានចូលរួមជាមួយ Man City ហើយ…

ក្លឹបមេឃខៀវ Manchester City បានចុះហត្ថលេខាទិញយកខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ១៧ ឆ្នាំ គឺកីឡាករ Claudio Echeverri ពី ក្លឹប River Plate ។ Man City នឹងចំណាយប្រាក់ប្រហែល ១២,៥ លានផោន សម្រាប់តម្លៃខ្លួនរបស់កីឡាករ Echeverri ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះ ពោលកុងត្រានេះបន្តរហូតដល់ឆ្នាំ២០២៨ ។ កីឡាករវ័យ ១៨ ឆ្នាំដែលបានបង្ហាញខ្លួន ក្នុងក្រុមឈុតធំចំនួន ៦ ប្រកួតសម្រាប់ River Plate នឹងនៅលេងជាមួយក្លឹបអាហ្សង់ទីនពេញរដូវកាល ២០២៤នេះ។ ក្លឹប Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ River Plate សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលបានចុះកុងត្រា ក្នុងខែមករា ឆ្នាំ ២០២២ ៕ កីឡាករវ័យក្មេង Echeverri គឺជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននៅ U-17 World…

Yamal ធ្វើឱ្យគ្រូ Xavi ខកចិត្តមិនស្ទើរ ក្រោយរូបគេមានឱកាសមាសនៅមុខទី Bilbao ២លើក តែ…

Yamal ធ្វើឱ្យគ្រូ Xavi ខកចិត្តមិនស្ទើរ ក្រោយរូបគេមានឱកាសមាសនៅមុខទី Bilbao ២លើក តែ…

ខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal យប់មិញនេះបានធ្វើឱ្យអ្នកចាត់ការលោក Xavi Hernandez ខកចិត្តជាខ្លាំង ក្រោយរូបគេខកខានឱកាសមាសក្នុងការស៊ុតបញ្ចូលទីនៅពីមុខទីរបស់ក្រុម Athletic Bilbao ដល់ទៅ ២ លើក។ ជាការពិតណាស់ ក្រុមអ្នកមានបុណ្យ FC Barcelona បានជ្រុះចេញពីពានរង្វាន់ Copa del Rey ត្រឹមវគ្គ ១៦ ក្រុមនេះទៅហើយ ក្រោយនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែ មករា នេះពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Athletic Bilbao ក្នុងលទ្ធផល ៤ ទល់នឹង ២។ សម្រាប់ការប្រកួតខាងលើ Barcelona ក៏ប៊ិះនឹងរកបានគ្រាប់បាល់ ២ គ្រាប់ទៀតនៅក្នុងការប្រកួតនោះផងដែរ ប៉ុន្តែជាចុងក្រោយពួកគេបានត្រឹមសោកស្តាយប៉ុណ្ណោះ ក្រោយ Yamal ស៊ុតបាល់នោះមិនចូលទាំង ២ តែទោះបីជាយ៉ាងណាក៏ដោយក្នុងចំណោមគ្រាប់បាល់ទាំង ២ គ្រាប់របស់ Barcelona ក៏មានការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ អេស្ប៉ាញ មួយគ្រាប់ផងដែរ ពោលគឺនៅនាទីទី ៣២។

មុនជួបម៉ាឡេស៊ីគ្រូបង្វឹកកូរ៉េខាងត្បូងជម្រុញអោយ Son ផ្តោតធ្វើរឿងមួយនេះ

មុនជួបម៉ាឡេស៊ីគ្រូបង្វឹកកូរ៉េខាងត្បូងជម្រុញអោយ Son ផ្តោតធ្វើរឿងមួយនេះ

លោក Jurgen Klinsmann ចង់អោយខ្សែប្រយុទ្ធឆ្នើម Son Heung-min បញ្ចេញអោយអស់ពីសមត្ថភាពសម្រាប់ការប្រកួត ព្រឹត្តការណ៏ បាល់ទាត់ ដ៏ធំប្រចាំទ្វីបអាស៊ីគឺ Asian Cup នៅពេលដែលកូរ៉េខាងត្បូងនិងត្រូវជួបប្រកួតជាមួយម៉ាឡេស៊ីនៅថ្ងៃ ព្រហស្បតិ៍នេះវេលាម៉ោង ៦ និង ៣០នាទី យប់នេះមុនឈានទៅការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ។ Son ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមមាន់ខ្នាយមាស Tottenham ព្រមទាំងបានដើរតួនាទីនិងប្រធានក្រុមកូរ៉េខាងត្បូងបាន ស៊ុតបាល់ ប៉េណាល់ទីក្នុងលទ្ធផលស្មើ ២ទល់និង២ ជាមួយ Jordan កាលពីលើកមុន ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ដោយបច្ចេកទេស នៅកាតានេះនៅឡើយទេ។បើទោះបីជាប្រកួតបើកឆាកពួកគេបានយកឈ្នះបារ៉ែន ៣ទល់និង១ប៉ុន្តែ Son មិនអាចរកបានគ្រាប់បាល់នៅឡើយទេ។ ទោះយ៉ាងណាក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងត្រូវបានគេរំពឹងយ៉ាងពេញទំហឹងអាចយកឈ្នះទល់នឹងក្រុមបាតតារាងនៃពូល E និងដោយគ្មានពិន្ទុឬគ្រាប់បាល់បញ្ចូលទីនោះ។ វីរបុរសអាល្លឺម៉ង់ Klinsmann ដែលធ្លាប់ឈ្នះ World Cup ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹករបស់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំមុន បាននិយាយថា :វាជាដំណើរការធម្មតសម្រាប់ការប្រកួត ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺគាត់ (Son) និងទទួលបានការយកចិត្តទុកដាក់ជាពិសេស ។មានន័យថាពេលដែលរូបគេទទួលបានបាល់ នឹងមានកីឡាករ២ ទៅ…

កីឡដ្ឋានល្អបំផុតទាំង១០ នៅចក្រភពអង់គ្លេស ខណៈ Anfield នៅចំណាត់ថា្នក់ទី៣

កីឡដ្ឋានល្អបំផុតទាំង១០ នៅចក្រភពអង់គ្លេស ខណៈ Anfield នៅចំណាត់ថា្នក់ទី៣

ចក្រភពអង់គ្លេស មានកីឡដ្ឋានដ៏ល្អបំផុតមួយចំនួនធំនៅក្នុងពិភពបាល់ទាត់ ដែលមានដូចជាកីឡដ្ឋាន Anfield, Wembley, Old Trafford, Emirates, Stamford Bridge, ….។ កីឡដ្ឋានកំពូលៗទាំង ១០ នេះបើយោងតាម ​​FourFourTwo បានបង្ហាញដូចខាងក្រោម៖ ១០. កីឡដ្ឋាន Wembley Stadium ស្ថិតនៅទីក្រុងឡុងដ៍ ៩. កីឡដ្ឋាន Tynecastle Park របស់ក្រុម Heart of Midlothian ៨. កីឡដ្ឋាន St James’ Park របស់ក្រុមសារិកាព្រៃ Newcastle United ៧. កីឡដ្ឋាន Tottenham Hotspur Stadium របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ៦. កីឡដ្ឋាន Villa Park របស់ក្រុម Aston Villa ៥. កីឡដ្ឋាន Old Trafford ក្រុមបិសាចក្រហម Manchester United ៤. កីឡដ្ឋាន Craven Cottage របស់ក្រុម Fulham ៣. កីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម Liverpool ២. កីឡដ្ឋាន Celtic Park របស់ក្រុម Celtic ១. កីឡដ្ឋាន Ibrox Stadium របស់ក្រុម Rangers

Chelsea បាននាំមុខ Arsenal លើការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់

Chelsea បាននាំមុខ Arsenal លើការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមម្នាក់

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Victor Osimhen ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនកាលពីរដូវកាលមុន ដោយអាចរកបាន២៦គ្រាប់ ក្នុងបង្ហាញខ្លួន៣២លើកក្នុងក្របខណ្ឌ Serie A និងជួយឲ្យក្រុមក្លាយជាម្ចាស់ជើងឯកលីកជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ។ យ៉ាងណាមិញ អ្វីៗនៅរដូវកាលនេះហាក់បីមិនសូវល្អដូចការរំពឹងទុកឡើយ ដោយបច្ចុប្បន្នក្រុម Napoli កំពុងឈរនៅលេខ៩នៃតារាង Serie A ក្រោយលេងបាន៣០ប្រកួត។ ទន្ទឹមពេលដែលក្រុមរបស់ Osimhen កំពុងធ្លាក់ទម្រង់បែបនេះ អនាគតរបស់ Osimhen ត្រូវបានគេយកមកវែកញែក ខណៈកាលពីពេលកន្លងខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា រូបគេបានធ្វើការសម្រេចចិត្តរួចហើយនៅទីផ្សាររដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ពីក្រុម Chelsea និង Arsenal ប៉ុន្តែទោះបីជាយ៉ាងណាមិញ បើយោងទៅតាម II Mattino បានចុះផ្សាយថា Chelsea បច្ចុប្បន្នកំពុងមានប្រៀបលើកិច្ចព្រមព្រៀងមួយនេះជាង Arsenal ៕

លោក​ Xavi គ្រូ​​ក្លឹប​ Barcelona និយាយ​ថា​ កីឡាករ​ក្មេង​នៅ​ក្លឹប​របស់​លោក​នឹង​មាន​អនាគត​ល្អៗ

លោក​ Xavi គ្រូ​​ក្លឹប​ Barcelona និយាយ​ថា​ កីឡាករ​ក្មេង​នៅ​ក្លឹប​របស់​លោក​នឹង​មាន​អនាគត​ល្អៗ

លោក​ Xavi បាន​និយាយ​ថា​៖” ជឿខ្ញុំ​។ នៅ​ Barcelona នឹង​មាន​អនាគត​ល្អ​ៗ​។ ខ្ញុំ​និយាយ​នេះ​មិន​មែន​សំដៅ​លើ​ខ្ញុំ​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​និយាយ​ពី​កីឡាករ​ក្មេងៗ​។ អញ្ចឹង​ហើយ​បាន​និយាយ​ខ្ញុំ​ឲ្យ​ពួក​គេ​លេង​ច្រើន​ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ត្រៀម​រួចរាល់​នឹង​អនាគត​របស់​ពួក​គេ​ “។ លោក​បន្ត​ថា​៖” នៅ​នេះ​មិន​សំខាន់​ថា​ខ្ញុំ​ជា​គ្រូ​បង្គោល​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​។ គ្រាន់​តែ​ថា​ពួក​គេ​ទាំង​នេះ​គឺ​អស្ចារ្យ​មែន​ទែន​ “។ Barca កំពុង​នៅ​លំដាប់​ថ្នាក់​ទី​៣ ក្នុង​តារាង​ប្រកួត​ La Liga នៅ​ខណៈ​ពេល​នេះ​៕

Lukakuទាញថា​ ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​​ចំណោម​លីគ​​កំពូល​ល្អ​ជាង​គេ​លើ​លោក​ ក្នុង​២ឆ្នាំ​ខាង​មុខ​

Lukakuទាញថា​ ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​​ចំណោម​លីគ​​កំពូល​ល្អ​ជាង​គេ​លើ​លោក​ ក្នុង​២ឆ្នាំ​ខាង​មុខ​

ខ្សែប្រយុទ្ធ​ Romelu Lukaku បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ខាង​មុខ​ គេ​​មើល​ឃើញ​ថា​ លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​ល្អ​ជាង​គេ​លើ​លោក​។ Lukaku បាន​និយាយ​ថា​៖” នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ខាង​មុខ​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ស្ថិត​ក្នុង​ចំណោម​លីគ​កំពូល​ល្អ​ជាង​គេ​លើ​លោក​​”។ កីឡាករ​នេះ​បន្ត​ថា​៖” ក្លឹប​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ដើម្បី​នាំ​ចូល​កីឡាករ​ធំៗ​មក​នេះ​។ ពួក​គេ​គឺ​ខិត​ខំ​ពង្រឹង​គុណភាព​ពួក​គេ​ណាស់​។ ហើយ​នេះ​ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ល្អ​បំផុត​លើ​លោក​ “។ អារ៉ាប៊ីសាអ៊ូឌីត​បាន​នាំ​ចូល​កីឡាករ​ធំៗ​ជា​ច្រើន​ដូច​ជា​ Ronaldo, Benzema ជា​ដើម​៕

កីឡាករអឺរ៉ុបល្បីៗ រំអុកចង់ចាកចេញពីក្លឹបទៅលេងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ…

កីឡាករអឺរ៉ុបល្បីៗ រំអុកចង់ចាកចេញពីក្លឹបទៅលេងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ…

លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ អំឡុងពេលទីផ្សារដោះដូររដូវក្តៅដើមរដូវកាល ២០២៣-២៤ ដោយការនាំយកកីឡាករខ្លាំងៗល្បីឈ្មោះពីតំបន់អឺរ៉ុប។ ប៉ុន្តែអំឡុងទីផ្សារដោះដូររដូវកាលដើមឆ្នាំ២០២៤ កីឡាករផ្ទេរពីអឺរ៉ុបទៅក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតទាំងអស់នោះ កំពុងជួបបញ្ហាហើយទាមទារចង់ចាកចេញ។ រឿងរ៉ាវបានកើតឡើងនៅក្នុងខែមករានេះ ដោយ Karim Benzema ដែលផ្ទេរមកពី Real Madrid ចង់វិលត្រឡប់ទៅកាន់តំបន់អឺរ៉ុបវិញ ខណៈអតីតខ្សែការពារ Man City, Aymeric Laporte ក៏ចង់ចាកចេញ ដូចទៅនឹង Jordan Henderson ដែលផ្លាស់ចេញពី Al Ittifaq ទៅកាន់ Ajax។ មូលហេតុដែលនាំឱ្យកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបមួយចំនួនចង់ចាកចេញ ព្រោះតែកង្វះការគាំទ្រ កង្វះការប្រកួតប្រជែង បញ្ហាអាកាសធាតុ អសមត្ថភាពក្នុងទាក់ទាញកីឡាករកំពូលផ្សេងទៀតរបស់ប្រព័ន្ធលីគ និងការបរាជ័យក្នុងបង្ហាញសមត្ថភាពពិតប្រាកដ។ ទោះក្រុមនីមួយៗមានកីឡាករបាល់ទាត់ល្បីៗក្តី តែ Saudi Pro League នៅតែជួបបញ្ហាកង្វះការគាំទ្រច្រើន បើធៀបទៅនឹងលីគកំពូលអឺរ៉ុបទាំង ៥។ លីគកំពូលមួយនេះ ក៏កង្វះការប្រកួតប្រជែង ដោយក្រុមក្នុងស្រុក ដែលគ្មានកីឡាករបរទេស ហាក់មានកម្រិតខុសប្លែកគ្នាខ្លាំង ហើយមានតែក្រុមដែលស្ថិតក្នុងគម្រោងវិនិយោគ PIF របស់អារ៉ាប៊ីសាអ៊ូឌីតដូចជា Al Nassr, Al…