គ្រូជម្រើសជាតិទុយនេស៊ីលាលែងពីតំណែង ក្រោយបរាជ័យនៅពានរង្វាន់ Africa Cup Of Nations
លោក Jalel Kadri បានចាកចេញពីតួនាទីជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បន្ទាប់ពីក្រុមបានចាកចេញពីការប្រកួត Africa Cup of Nations យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីបានបញ្ចប់ការប្រកួតនៅបាតតារាងពូល E ។ បុរសវ័យ៥២ឆ្នាំ ដែលបានដឹកនាំក្រុមទុយនេស៊ីនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា ជាការប្រកួតដែលពួកគេបានយកឈ្នះបារាំងនោះ បានប្រកាសក្នុងបទសម្ភាស ក្រោយការប្រកួតស្មើ 0-0 ជាមួយអាហ្វ្រិកខាងត្បូង បញ្ជាក់ពីការធ្លាក់ចេញរបស់ទុយនេស៊ីពីពានរង្វាន់ Africa Cup of Nations ។ លោក Kadri បាននិយាយថា៖ “កិច្ចសន្យារបស់លោកនឹងផុតកំណត់ដោយស្វ័យប្រវត្តិ ពេលទុយនីស៊ីមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ដែលជាតម្រូវការអប្បបរមា។” លោក Jalel Kadri ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ទុយនីស៊ី នៅមុនពេលដែលពួកគេជួបនីហ្សេរីយ៉ានៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២១ បន្ទាប់ពីគ្រូបង្វឹកលោក…