Football

ការប្រកួត Chelsea ទល់នឹង Man Utd យប់នេះ លទ្ធផលនឹងទៅជាយ៉ាងណា?

ការប្រកួត Chelsea ទល់នឹង Man Utd យប់នេះ លទ្ធផលនឹងទៅជាយ៉ាងណា?

នេះជាការប្រកួតរវាងក្រុមដែលមានវិបត្តិដូចគ្នា ខណៈ Chelsea ស្វាគមន៍ Manchester United សម្រាប់ការប្រកួតសប្ដាហ៍ទី31 នៃក្របខណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge យប់នេះចាប់ពីម៉ោង 02:15 នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី5 ខែមេសា។ ក្រុមតោខៀវ ទើបតែត្រឡប់ពីស្មើ 2-2 ជាមួយនឹងក្រុម Burnley ដោយការស៊ុតបញ្ចូលទីរបស់ Cole Palmer ។ ដូចគ្នាដែរ Man Utd រកបានមួយពិន្ទុទល់នឹង Brentford ក្នុងការចេញប្រកួតចុងក្រោយបំផុតរបស់ពួកគេ ជាមួយនឹងគ្រាប់បាល់ដំបូងរបស់ Mason Mount បានកើតឡើងនៅនាទីទី97។ Chelsea នឹងគ្មានខ្សែការពារស្លាបឆ្វេង Ben Chilwell ដែលកំពុងសម្រាកជាសះស្បើយពីជំងឺ។ Reece James, Wesley Fofana និង Levi Colwill សុទ្ធតែអវត្តមានក្នុងតំបន់ការពារ ខណៈ Lesley Ugochukwu ក៏បាត់មុខបន្ថែមទៀត។ Romeo…

Newcastle United និង Southampton ខឹងសម្បារ Man UTD ករណីអូសទាញបុគ្គលិករបស់ពួកគេ

Newcastle United និង Southampton ខឹងសម្បារ Man UTD ករណីអូសទាញបុគ្គលិករបស់ពួកគេ

បើតាមការវិភាគពីអ្នកជំនាញកីឡានៅពេលថ្មីៗនេះបានឱ្យដឹងថា Manchester United នឹងធ្វើឱ្យមានការខឹងសម្បារពីគូប្រជែង កាន់តែច្រើនថែមទៀត ដោយសារទង្វើរបស់លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយចំណែកថ្មី តែមានសិទ្ធិក្នុងការធ្វើការងារជាច្រើនក្នុងក្លិបរហស្សនាមបិសាចក្រហម។ មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe និងក្រុម Ineos Sport របស់លោក បានធ្វើឱ្យក្លិប Newcastle United និង Southampton មានការខឹងសម្បារចំពោះការខិតជិតរបស់ពួកគេក្នុងការទាក់ទងយកនាយកីឡាបាល់ទាត់លោក Dan Ashworth និង Jason Wilcox បន្ទាប់ពីការតាមយកនាយកប្រតិបត្តិលោក Omar Berrada ពី Man City ។ អ្នកវិភាគបានបង្ហាញនូវការយល់ឃើញថា ក្លិបផ្សេងទៀតក៏មិនសប្បាយចិត្តចំពោះរបៀបដែលលោក Jim Ratcliffe កំពុងតែប្រើប្រាស់ តាមរយៈការចំណាយប្រាក់ និង ការផ្តល់មុខងារសំខាន់ៗ ឱ្យបុគ្គលិកថ្មីដែលលោកត្រូវការ។ ការប៉ុនប៉ងរបស់ Man UTD បានធ្វើឱ្យក្លិប Newcastle United មានការខឹងសម្បារ និងធ្វើការសាកសួរលោក Dan Ashworth…

ខ្សែបម្រើ Pedri នឹងត្រលប់មកជួយ Barcelona វិញក្រោយធូរស្រាលរបួស

ខ្សែបម្រើ Pedri នឹងត្រលប់មកជួយ Barcelona វិញក្រោយធូរស្រាលរបួស

ខ្សែបម្រើ Pedri នឹងត្រលប់មកជួយក្លិប Barcelona វិញក្នុងពេលឆាប់ៗ ក្រោយជាសះស្បើយពីរបួសបញ្ហាសរសៃសាច់ដុំភ្លៅស្ដាំ។ កីឡាករវ័យ២១ឆ្នាំ បានមានបញ្ហារបួសនដោយខ្លួនឯង កាលពីដើមខែមីនា ឆ្នាំ២០២៤កន្លងទៅ ក្នុងប្រកួតដែល Barcelona ស្មើគ្នា ០-០ ទល់នឹង Athletic Bilbao នៅក្របខណ្ឌ La Liga ដោយគេនឹងអាចត្រលប់មកវិញនៅក្បែរពាក់កណ្ដាលខែមេសា ឆ្នាំ២០២៤នេះ។ ទាក់ទងនឹងរឿងនេះ Pedri បាននិយាយទៅកាន់សារព័ត៌មានថា៖ ” សម្រាប់ថ្ងៃដែលខ្ញុំនឹងត្រលប់មកវិញអោយច្បាស់លាស់នោះគឺមិនទាន់ដឹងទេ គ្រាន់តែថាឥឡូវនេះអ្វីៗគឺល្អប្រសើរឡើងវិញហើយ។ ខ្ញុំសង្ឃឹមថានឹងត្រលប់មកវិញឆាប់ៗ។ ផ្លូវចិត្តរបស់ខ្ញុំនៅក្នុងពេលនេះគឺល្អមែនទែន។ ខ្ញុំជាសះស្បើយហើយ អ៊ីចឹងហើយខ្ញុំគិតចង់ត្រលប់មកវិញ។” Barcelona នឹងមានការប្រកួតសំខាន់គឺការប្រកួតទល់នឹង Paris Saint-Germain ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នាទឹកដី Parc des Princes ថ្ងៃទី១០ ខែមេសាខាងមុខ មុនបន្តជួបក្រុម Cádiz ក្នុងសប្តាហ៍ទី៣១ នៃក្របខណ្ឌ La Liga នៅ ៣ថ្ងៃបន្ទាប់ពីនោះ៕

Phil Foden ស្មើកំណត់ត្រារបស់ Ronaldo មួយនេះ ក្រោយស៊ុត Hattrick យប់មិញ

Phil Foden ស្មើកំណត់ត្រារបស់ Ronaldo មួយនេះ ក្រោយស៊ុត Hattrick យប់មិញ

កាលពីយប់ថ្ងៃពុធ ក្រុម Man City បានឡើងទៅស្មើពិន្ទុជាមួយក្រុម Liverpool បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមរបស់លោក Unai Emery នៅកីឡដ្ឋាន Etihad។ Man City បាននាំមុខមុនដោយកីឡាករ Rodri នៅនាទីទី១១ មុនពេល Jhon Duran តាមស្មើវិញ ៩នាទីក្រោយមក។ Foden ធ្វើបាន ២-១ ក្នុងតង់ទី១ មុនពេលបន្ថែមពីរគ្រាប់ទៀតក្នុងតង់ទីពីរ ដើម្បីបញ្ចប់ការស៊ុតបាល់បញ្ចូលទីរបស់គាត់ និងបញ្ចប់ការទទួលជ័យជម្នះ ៤-១ សម្រាប់ក្រុម។ នៅពីក្រោយការស៊ុតបាល់បញ្ចូលទីចុងក្រោយរបស់គាត់ Foden ឥឡូវនេះបានតាមស្មើរកំណត់ត្រាដែលគ្រប់គ្រងដោយ Ronaldo, Frank Lampard និង Didier Drogba។ នៅត្រឹមអាយុ ២៣ឆ្នាំ Phil Foden ឥឡូវនេះបានចំនួន Hattrick ក្នុងក្របខ័ណ្ឌ Premier League ស្មើទៅនឹង Cristiano Ronaldo, Frank Lampard និង Didier…

Erik ten Hag មានក្តីរំពឹងខ្ពស់ថា Man Utd នឹងមានកៅអីលេង Champions League រដូវកាលក្រោយ

Erik ten Hag មានក្តីរំពឹងខ្ពស់ថា Man Utd នឹងមានកៅអីលេង Champions League រដូវកាលក្រោយ

Erik ten Hag បន្ទាប់ពីបានឈ្នះពានរង្វាន់ Carabao Cup ក្នុងអំឡុងពេលយុទ្ធនាការដំបូងដ៏ជោគជ័យមួយក្នុងការកាន់តំណែង អ្វីៗបានធ្លាក់ចុះក្នុងរដូវកាលនេះ ហើយក្តីសង្ឃឹមរបស់បិសាចក្រហមក្នុងការវិលត្រឡប់ទៅកាន់ការប្រកួតពានរង្វាន់ក្លឹបកំពូលអឺរ៉ុប Champions League កំពុងធ្លាក់ចុះ។ ការធ្វើដំណើរទៅ Chelsea នៅថ្ងៃព្រហស្បតិ៍ គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតចំនួន ៩ ដែលនៅសេសសល់សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៦ United ដែលមាន ១១ពិន្ទុតាមពីក្រោយក្រុម Aston Villa លេខ៤ និង ៩ពិន្ទុតាមពីក្រោយក្រុម Tottenham។ លទ្ធផលស្មើ ១-១ ដ៏គួរឱ្យព្រួយបារម្ភកាលពីថ្ងៃសៅរ៍នៅ Brentford បានវាយប្រហារដល់ក្តីសង្ឃឹមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅក្នុងរដូវកាលដ៏ក្រៀមក្រំមួយដែលលោក Ten Hag បានជួបនឹងបញ្ហាដោយសារកីឡាកររងរបួសច្រើនពេក។ អ្នកចាត់ការទូទៅរបស់ United រូបនេះបាននិយាយថា៖ “ខ្ញុំមានស្តង់ដារខ្ពស់ ហើយខ្ញុំនឹងខកចិត្ត ប្រសិនបើយើងមិនទៅដល់ស្តង់ដារនោះ។ ខ្ញុំដឹងថាវានឹងពិបាកខ្លាំងណាស់ ពីព្រោះយើងមិននៅលេងរៀងល្អនោះទេ។ យើងនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់។ ខ្ញុំដឹងថាយើងមិនស្ថិតក្នុងស្ថានភាពល្អទេ។ យើងត្រូវតែចាប់យកវាឲ្យបាន”៕

MAN UTD ឈប់គ្រងឈុតអាវក្រៅដីពណ៌បៃតងបន្តទៀត ដោយសារតែហេតុផល​សាមញ្ញ​មួយនេះ

MAN UTD ឈប់គ្រងឈុតអាវក្រៅដីពណ៌បៃតងបន្តទៀត ដោយសារតែហេតុផល​សាមញ្ញ​មួយនេះ

យោង​តាម​សារព័ត៌មាន Daily Mail បានអះអាងថា ក្លឹបបិសាចក្រហម Manchester United នឹង​ឈប់​គ្រង​ឈុតអាវ​ក្រៅ​ដី​ពណ៌បៃតងបន្តទៀត ដោយសារតែហេតុផលមានប្រផ្នូលមិនល្អ និងមិនមានសំណាង សូម្បីតែអ្នកគាំទ្រ Man Utd ក៏បានបញ្ចេញមតិលើឈុតអាវមួយនេះថា «វាមិនឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ក្លឹប Old Trafford នោះទេ»។ គួរជម្រាបដែរថា ឈុតដែលនាំសំណាងមកកាន់ក្រុមបិសាចក្រហម គឺឈុតអាវលេងក្នុងដីពណ៌ក្រហម ដោយវាបានបង្ហាញពីអត្តសញ្ញាណ និងអំណាចរបស់ក្រុមផងដែរ។ សរុបមកវិញ ឈុតអាវពណ៌បៃតងមិនលេចចេញនៅលើទីលានប្រកួតបន្តទៀតនោះទេ ដោយក្លឹបនឹងជ្រើសរើសយកឈុតពណ៌ស មកជំនួសវិញ៕

Fati ត្រូវបានដកពីបញ្ជីក្រុមប្រកួតទល់ Brentford ក្រោយលេងមិនល្អមួយរយៈចុងក្រោយ

Fati ត្រូវបានដកពីបញ្ជីក្រុមប្រកួតទល់ Brentford ក្រោយលេងមិនល្អមួយរយៈចុងក្រោយ

២០២៤ ជាឆ្នាំមួយដ៏លំបាកសម្រាប់ Ansu Fati ដោយគេមិនអាចសម្របខ្លួនទៅនឹងការប្រកួត ក្រោយផ្លាស់ពី Barcelona ទៅចូលរួម Brighton ក្រោមកិច្ចសន្យាខ្ចីជើង។ គ្រូបង្គោល Brighton លោក Roberto De Zerbi បាននិយាយរិះគន់ Fati ជាសាធារណៈ សម្រាប់ការលេងរបស់គេ ដែលមិនអាចបង្កើតឱកាសឱ្យមានគ្រាប់បាល់ក្នុង៩ប្រកួតចុងក្រោយ។ លោក De Zerbi បានដាក់ពិន័យទៅលើ Fati ក្នុងការប្រកួតទល់ Brentford។ កីឡាករអេស្ប៉ាញរូបនេះ មិនមានឈ្មោះសូម្បីនៅក្នុងបញ្ជីបម្រុងក្នុងការប្រកួតទល់ Brentford។ អ្នកចាត់ការជនជាតិអ៊ីតាលី បានបង្ហើបឱ្យដឹងក្រោយចប់ការប្រកួតថា ការមិនបញ្ចូលឈ្មោះ Fati ដើម្បីឱ្យគេស្ដារកាយសម្បទារបស់ខ្លួនឱ្យបានប្រសើរឡើងវិញ៕

អតីតគ្រូយុវជនរបស់ Barca ថាគ្មាននរណាដឹកនាំ Barca ល្អជាង Xavi ទេ លើកលែងតែគ្រូបង្វឹក 2រូបនេះ

អតីតគ្រូយុវជនរបស់ Barca ថាគ្មាននរណាដឹកនាំ Barca ល្អជាង Xavi ទេ លើកលែងតែគ្រូបង្វឹក 2រូបនេះ

លោក Oscar Garcia ដែលជាអ្នកចាត់ការក្លឹប OH Leuven បាននិយាយលើកសរសើរអ្នកចាត់ការបច្ចុប្បន្នរបស់ Barcelona លោក Xavi Hernandez ចំពោះការដឹកនាំរបស់លោក។ លោក Xavi ទទួលបានការគាំទ្រ និងការរិះគន់ចំពោះការងាររបស់លោកនៅ Barcelona ហើយលោក Garcia ដែលជាអតីតគ្រូយុវជនក្រុមអ្នកមានបុណ្យ បង្ហាញការគាំទ្រសម្រាប់បុរសជនជាតិអេស្ប៉ាញរូបនេះ។ ថ្លែងប្រាប់ Mundo Deportivo លោក Garcia បាននិយាយថា៖ “ក្រៅពីលោក Guardiola និងលោក Luis Enrique ខ្ញុំមិនឃើញគ្រូបង្វឹក Barcelona រូបណាប្រសើរជាងគាត់នោះទេ។ គាត់បានធ្វើរឿងដ៏អស្ចារ្យសម្រាប់ក្លឹប”។ “គាត់ជាគ្រូបង្វឹកម្នាក់ដែលប្រជែងជើងឯក La Liga យ៉ាងស្វិតស្វាញ មិនគួរចាកចេញពីក្លឹបដោយភាពអវិជ្ជមាននោះទេ។ វាពិតជាផ្ទុយគ្នាស្រលះ។ គាត់នៅតែអាចមានឱកាសសម្រេចបានពានពីរដ៏សំខាន់”។ អតីតគ្រូបង្គោល Celta Vigo រូបនេះ យល់ឃើញថា ការសម្រេចចិត្តរបស់លោក Xavi ដែលប្រកាសចាកចេញពីក្លឹប គឺជារឿងផ្ទាល់ខ្លួន និងគួរតែត្រូវបានគោរព៕

Pires បានប្រាប់ឱ្យ Mbappe បដិសេធជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបមួយនេះនៅអង់គ្លេស

Pires បានប្រាប់ឱ្យ Mbappe បដិសេធជាមួយ Real Madrid ហើយផ្លាស់ទៅក្លឹបមួយនេះនៅអង់គ្លេស

អនាគតរបស់ Kylian Mbappe ស្ថិតនៅក្នុងការតាមដានពីមជ្ឈដ្ឋានជុំវិញបាល់ទាត់ ខណៈ Real Madrid ត្រូវបានរំពឹងថា ជាគោលដៅធំបំផុតមួយ ដែលខ្សែប្រយុទ្ធបារាំងអាចនឹងចូលរួម។ ទោះយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធក្លឹប Arsenal លោក Robert Pires បានទទូចឱ្យតារាឆ្នើមរបស់ PSG រូបនេះ ច្រានចោលសំណើរបស់ Real Madrid ហើយទៅចូលរួមក្លឹបនៅអង់គ្លេស។ អតីតម្ចាស់ពាន World Cup 1998 បាននិយាយថា៖ “ខ្ញុំសុំទោស Kylian, អ្នកមិនមែនជាមនុស្សដំបូង ដែលបានបដិសេធ Real Madrid នោះទេ។ ខ្ញុំមិនដឹងថា អ្នកសម្រេចចិត្តបែបណាឡើយ ប៉ុន្ដែខ្ញុំបានបដិសេធ Madrid ព្រោះខ្ញុំមានជម្រើសពីរផ្សេងទៀត។”។ “ប្រាកដណាស់ ប្រសិនបើខ្ញុំមិនមានសំណើពី Arsenal និង Juventus ទេនោះ ខ្ញុំអាចនឹងទៅ Real Madrid។ ខ្ញុំចង់ឃើញគេលេងនៅ Liverpool។ ខ្ញុំគិតថា គេមានលទ្ធភាពក្នុងការបដិសេធ Real Madrid”៕

Phil Foden ស៊ុតបញ្ចូលទី ៣ គ្រាប់យ៉ាងអស្ចារ្យ ខណៈ Man City បន្តដាក់សម្ពាធឲ្យ Arsenal (មានវីដេអូ)

Phil Foden ស៊ុតបញ្ចូលទី ៣ គ្រាប់យ៉ាងអស្ចារ្យ ខណៈ Man City បន្តដាក់សម្ពាធឲ្យ Arsenal (មានវីដេអូ)

ក្នុងជំនួបយប់មិញនេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស Phil Foden បានស៊ុតបញ្ចូលទីបានបីគ្រាប់យ៉ាងអស្ចារ្យ ជួយឲ្យក្លឹបមេឃខៀវ Manchester City ផ្តួលបំបាក់ក្រុមភ្ញៀវ Aston Villa នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល ៤ទល់នឹង១ ដណ្តើមបាន ៣ពិន្ទុ បន្ថែមនៅ Premier League។ ស្របពេលជាមួយគ្នានេះ Man City កំពុងបន្តដាក់សម្ពាធទៅក្រុមកាំភ្លើងធំ Arsenal និង ក្រុមហង្សក្រហម Liverpool ដោយ Man City មាន ៦ពិន្ទុ ស្មើគ្នាជាមួយ Liverpool និងតាមពីក្រោយ Arsenal តែ ១ពិន្ទុ ប៉ុណ្ណោះ៕ សូមទស្សនាវីដេអូខាងក្រោម៖