ការប្រកួត Chelsea ទល់នឹង Man Utd យប់នេះ លទ្ធផលនឹងទៅជាយ៉ាងណា?

wolf246 News Post 41

នេះជាការប្រកួតរវាងក្រុមដែលមានវិបត្តិដូចគ្នា ខណៈ Chelsea ស្វាគមន៍ Manchester United សម្រាប់ការប្រកួតសប្ដាហ៍ទី31 នៃក្របខណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge យប់នេះចាប់ពីម៉ោង 02:15 នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី5 ខែមេសា។

ក្រុមតោខៀវ ទើបតែត្រឡប់ពីស្មើ 2-2 ជាមួយនឹងក្រុម Burnley ដោយការស៊ុតបញ្ចូលទីរបស់ Cole Palmer ។ ដូចគ្នាដែរ Man Utd រកបានមួយពិន្ទុទល់នឹង Brentford ក្នុងការចេញប្រកួតចុងក្រោយបំផុតរបស់ពួកគេ ជាមួយនឹងគ្រាប់បាល់ដំបូងរបស់ Mason Mount បានកើតឡើងនៅនាទីទី97។

Chelsea នឹងគ្មានខ្សែការពារស្លាបឆ្វេង Ben Chilwell ដែលកំពុងសម្រាកជាសះស្បើយពីជំងឺ។ Reece James, Wesley Fofana និង Levi Colwill សុទ្ធតែអវត្តមានក្នុងតំបន់ការពារ ខណៈ Lesley Ugochukwu ក៏បាត់មុខបន្ថែមទៀត។ Romeo Lavia នឹងត្រូវអវត្តមានដល់ចប់រដូវកាល ស្របពេលដែល Christopher Nkunku នៅតែមិនមានវត្តមាន បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Carabao Cup កាលពីខែកុម្ភៈ។

បញ្ហារបួសរបស់ Man Utd មើលទៅហាក់ដូចជាធូរស្រាលមុនការប្រកួត។ Lisandro Martinez ទើបតែត្រលប់ពីរបួសពេលប្រកួតជាមួយ Brentford ហើយឥឡូវនេះត្រូវអវត្តមានរយៈពេលមួយខែទៀត បន្ទាប់ពីរងរបួសក្នុងការហ្វឹកហាត់ ខណៈខ្សែការពារកណ្តាល Victor Lindelof ក៏ត្រូវអវត្តមានផងដែរ។ Raphael Varane និង Jonny Evans ក៏មានមន្ទិលផងដែរ ប៉ុន្តែលោក Erik ten Hag បានបញ្ជាក់ថាពួកគេត្រលប់មកហ្វឹកហាត់វិញហើយ។ Luke Shaw និង Tyrell Malacia មិនអាចចូលលេងបានឡើយសម្រាប់រយៈពេលដែលនៅសល់ក្នុងរដូវកាលនេះ ខណៈ Anthony Martial និង Altay Bayindir ក៏ត្រូវអវត្តមានផងដែរ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Chelsea មិនទាន់ស្គាល់ពាក្យថាឈ្នះ Man Utd ឡើយ នៅ Premier League ហើយរដូវកាលមុន ក្រុមបិសាចក្រហមឈ្នះទាំង២ជើង ក្នុងលទ្ធផល ៤-១ នៅ Old Trafford និង ២-១ នៅ Stamford Bridge ។

Similar Posts