Blog

លោក Jose Mourinho បានចែកផ្លូវជាមួយ Roma ក្រោយមានលទ្ធផលមិនបានល្អប្រសើរ

លោក Jose Mourinho បានចែកផ្លូវជាមួយ Roma ក្រោយមានលទ្ធផលមិនបានល្អប្រសើរ

នាពេលថ្មីៗនេះ បន្ទាប់ពីមានលទ្ធផលដឹកនាំមិនសូវល្អក្លិប AS Roma នៅក្របខណ្ឌ Serie A បានធ្វើការប្រកាសថា គ្រូបង្វឹក លោក Jose Mourinho ត្រូវបានបណ្តេញចេញពីតំណែងហើយ ក្រោយបានចំណាយពេលដឹកនាំក្រុមអស់រយៈពេល ២ឆ្នាំកន្លះ ។ ជាក់ស្តែង អតីតគ្រូបង្វឹក Manchester United, Chelsea និង Tottenham Hotspur ត្រូវបានប្រកាសចាកចេញ បន្ទាប់ពីដឹកនាំក្រុមមិនឈ្នះ ៣ ប្រកួតជាប់ៗគ្នា ដោយលើកចុងក្រោយបានបរាជ័យ ៣–១ ក្រោមថ្វីជើងរបស់ក្រុម AC Milan កាលពីចុងសប្តាហ៍កន្លងទៅ។ ទន្ទឹមនឹងនេះ Roma ក៏ត្រូវបានទម្លាក់ចេញពីពានរង្វាន់ Coppa Italia ក្រោមថ្វីជើងរបស់ក្រុម Lazio ផងដែរ។ តាមរយ:សេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ក្លិប បានសរសេរថា៖ “AS Roma អាចបញ្ជាក់បានថា Jose Mourinho និងបុគ្គលិកគ្រូបង្វឹករបស់គាត់ នឹងចាកចេញពីក្លិប។ ដូច្នេះហើយជំនួយការគ្រូបង្វឹកនឹងត្រូវឡើងមកជំនួសតំណែងជាបណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។” ជាងនេះទៅទៀត ម្ចាស់ក្លិប…

Ter Stegen បានសម្រេចចិត្ត វះ.កាត់តើអ្នកណាអាចជួយ​សង្រ្គោះBaca បាន ?

Ter Stegen បានសម្រេចចិត្ត វះ.កាត់តើអ្នកណាអាចជួយ​សង្រ្គោះBaca បាន ?

Barcelona គ្រោងនឹងបាត់បង់កីឡាករសំខាន់ម្នាក់របស់ពួកគេសម្រាប់រយៈពេលពីរខែខាងមុខនេះ ខណៈដែលការសម្រេចចិត្តត្រូវបានធ្វើឡើងសម្រាប់ Marc-Andre ter Stegen ដើម្បីធ្វើការវះកាត់លើខ្នងរបស់គាត់។ កីឡាករជម្រេីសជាតិអាល្លឺម៉ង់បានជួបប្រទះការឈឺចាប់នៅក្នុងតំបន់នោះអស់រយៈពេលពីរបីសប្តាហ៍កន្លងមក ហើយបានខកខានការប្រកួតចំនួន ៥ ដងចុងក្រោយរបស់ Barcelona និងអាល្លឺម៉ង់។ វាត្រូវបានគេព្យាករណ៍ថាអវត្តមានរបស់គាត់ប្រហែល ២ ខែដែលនឹងធ្វើឱ្យគាត់ស្ថិតក្នុងមន្ទិលសម្រាប់ការប្រកួតជើងទី១ នៃវគ្គជម្រុះចាញ់ធ្លាក់នៃក្របខ័ណ្ឌ Champions League។ ជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី១៣, ១៤, ២០ ឬ ២១ ខែកុម្ភៈ ដែលជាកាលបរិច្ឆេទនៅសល់ពី ១០ និង ១១ សប្តាហ៍។ ដោយ​សារ​អវត្តមាន​របស់​គាត់​មិនដល់បី​ខែ​ទេ ដូច្នេះវា​គួរ​តែ​អាច​ធ្វើ​ទៅ​បាន​សម្រាប់​គាត់​ដើម្បី​ត្រឡប់​ទៅ​កាន់​សកម្មភាព​បាល់ទាត់អឺរ៉ុប​វិញ។ ជំនួស​មក​វិញ Barcelona ត្រូវ​តែ​ពឹង​ផ្អែក​លើ Inaki Pena វ័យ​២៤​ឆ្នាំ។ គាត់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលបានតែ ១៦ ដងប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ក្នុងអំឡុងពេលការប្រកួតសំខាន់ៗជាមួយ Porto និង Atletico Madrid។ វាហាក់ដូចជា Barcelona នឹងរក្សានូវជំនឿពេញទំហឹងលើ Pena ដែលបានលះបង់ឱកាសរបស់គាត់ដោយអត់ធ្មត់៕ ប្រភព៖ បរទេស

ក្លឹប Newcastle បានចាប់​អារម្មណ៍​លើអ្នកចាំទី​ David de Gea ពីក្លឹប Man Utd

ក្លឹប Newcastle បានចាប់​អារម្មណ៍​លើអ្នកចាំទី​ David de Gea ពីក្លឹប Man Utd

ក្លឹប​ Newcastle United ចាប់​អារម្មណ៍​ចង់​បាន​អ្នកចាំទី​ David de Gea ក្នុង​ពេល​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​បើក​ខាង​មុខ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។ បើ​តាម​ប្រភព​ខាង​លើ​ De Gea ចង់​បាន​ ក្រោយ​អ្នកចាំទី​ Nick Pope របួស​ធ្ងន់​ត្រង់​ស្មា​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​របួស​ ៣-៤ខែ​។ De Gea មិន​ទាន់​ទៅ​លេង​នៅ​ក្លឹប​ណា​មួយ​នៅ​ឡើយ​ទេ​ ក្រោយ​ចប់​កុងត្រា​ជា​មួយ​ Manchester United កាល​ពី​ចុង​រដូវកាល​មុន​នេះ​។ នៅ​ខណៈ​នេះ​​គេ​មាន​វ័យ​៣៣ឆ្នាំ​ហើយ​ ដោយ​បាន​សាង​ស្នាដៃ​ជា​កំពូល​អ្នកចាំទី​រាប់​ឆ្នាំ​មក​ហើយ​នៅ​ Man Utd និង​ Atletico Madrid៕

Arsenal ចង់​អោយអ្នកចាំទី​ Aaron Ramsdale បន្ត​នៅ​ Arsenal បន្ត​ទៀត

Arsenal ចង់​អោយអ្នកចាំទី​ Aaron Ramsdale បន្ត​នៅ​ Arsenal បន្ត​ទៀត

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​ចង់​ឲ្យ​អ្នកចាំទី​ Aaron Ramsdale បន្ត​នៅ​ជា​មួយ​ក្លឹប​លោក​ទៀត​។ លោក​ Arteta បាន​និយាយ​ថា​៖” ខ្ញុំ​នៅ​តែ​ចង់​បាន​ Ramsdale បន្ត​នៅ​ជា​មួយ​យើង​។ ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​ បើ​យើង​មាន​អ្នកចាំទី​២នាក់​ ដែល​ក្នុង​នោះ​គឺ​ Ramsdale នៅ​បន្ត​ជា​មួយ​យើង​ “។ លោក​បន្ត​ថា​៖” និយាយ​ទៅ​គេ​នៅ​តែ​ស្ម័គ្រចិត្ត​ចង់​លេង​ជា​មួយ​យើង​។ ដូច​កីឡាករ​ដទៃ​ទៀត​អញ្ចឹង​ គេ​ចង់​លេង​ឲ្យ​ Arsenal ហើយ​នេះ​ជា​អ្វី​ដែល​គេ​ចង់​បាន​ “។ Ramsadale ជា​អ្នកចាំទី​របស់​ Arsenal ប៉ុន្តែ​ក្លឹប​នេះ​នឹង​ទិញ​អ្នកចាំទី​មួយ​ទៀត​គឺ​ David Raya ពី​ Brentford៕

ក្លឹប​ EPL ទាំង10 ដែលទទួល​បាន​កាត​លឿង​ច្រើន​ជាង​គេ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤

ក្លឹប​ EPL ទាំង10 ដែលទទួល​បាន​កាត​លឿង​ច្រើន​ជាង​គេ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤

ខាង​ក្រោម​នេះ​ជា​ក្លឹប​ Premier League ដែល​ទទួល​បាន​កាត​លឿង​ច្រើន​ជាង​គេ​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ គិត​មក​ត្រឹម​ពេល​នេះ​៖ ១. ក្លឹប​ Chelsea៖ ទទួល​បាន​កាត​លឿង​ ៤៣​ដង​។ ២. ក្លឹប​ Wolves៖ ទទួល​បាន​កាត​លឿង​ ៣៧​ដង​។ ៣. ក្លឹប​ Newcastle United៖ ទទួល​បាន​កាត​លឿង​ ៣៧​ដង​។ ៤. ក្លឹប​ Sheffield៖ ទទួល​បាន​កាត​លឿង​ ៣៦​ដង​។ ៥. ក្លឹប​ Brighton៖ ទទួល​បាន​កាត​លឿង​ ៣៥​ដង​។ ៦. ក្លឹប​ Nottingham Forest៖ ទទួល​បាន​កាត​លឿង​ ៣៣​ដង​។ ៧. ក្លឹប​ Tottenham Hotspure៖ ទទួល​បាន​កាត​លឿង​ ៣២​ដង​។ ៨. ក្លឹប​ Fulham៖ ទទួល​បាន​កាត​លឿង​ ៣២​ដង​។ ៩. ក្លឹប​ West Ham United៖ ទទួល​បាន​កាត​លឿង​ ៣២​ដង​។ ១០. ក្លឹប​ Aston Villa៖ ទទួល​បាន​កាត​លឿង​ ៣២​ដង​៕

លោក Xavi គាត់ចង់អោយ Joao Felix ​បន្ត​នៅ​ Barca ទោះបីជាកុងត្រាត្រូវបញ្ចប់ក្នុង​ឆ្នាំ​២០២៤ក៏ដោយ

លោក Xavi គាត់ចង់អោយ Joao Felix ​បន្ត​នៅ​ Barca ទោះបីជាកុងត្រាត្រូវបញ្ចប់ក្នុង​ឆ្នាំ​២០២៤ក៏ដោយ

លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ពេល​ថ្មី​ៗ​នេះ​ទាក់ទង​នឹង​អនាគត​របស់​ខ្សែប្រយុទ្ធ​ Joao Felix ចាកចេញ​ឬ​ក៏​នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​នៅ​ក្នុង​ឆ្នាំ​២០២៤។ Xavi បាន​និយាយ​ថា​៖” Joao Felix ចាកចេញ​ឬ​បន្ត​នៅ​ឆ្នាំ​២០២៤ ជា​មួយ​ Barcelona? ខ្ញុំ​គិត​ថា​អ្នក​គួរ​តែ​សួរ​ក្រុមប្រឹក្សាភិបាល​ក្លឹប​យើង​។ ខ្ញុំ​ពេញ​ចិត្ត​ជា​មួយ​គេ​មែន​ទែន​។ គេ​ជា​កំពូល​កីឡាករ​ ត្រឹម​ត្រូវ​ និង​កំប្លែង​ច្រើន​។ និយាយ​ទៅ​ ខ្ញុំ​ពេញ​ចិត្ត​បើ​មាន​គេ​នៅ​ជា​មួយ​ក្រុម​យើង​ “។ លោក​បន្ត​ថា​៖” ខ្ញុំ​ឃើញ​គេ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ ហើយ​គេ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ “។ Joao Felix ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប​ Atletico Madrid ដោយ​បញ្ចប់​កុងត្រា​ខ្ចី​ជើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​៕

ខ្សែការពារ Dani Carvajal នឹង​អវត្តមាន​ពីក្លឹបរហូត​ដល់​ដាច់​ឆ្នាំ​២០២៤​

ខ្សែការពារ Dani Carvajal នឹង​អវត្តមាន​ពីក្លឹបរហូត​ដល់​ដាច់​ឆ្នាំ​២០២៤​

ខ្សែការពារ​ Dani Carvajal នឹង​អវត្តមាន​ជួយ​ក្លឹប​ Real Madrid ក្នុង​ការ​ប្រកួត​តូច​ធំ​រហូត​ដល់​ឆ្នាំ​២០២៤​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។ នៅ​ខណៈ​នេះ​ Carvajal កំពុង​រង​របួស​សាច់ដុំ​កំភួន​ជើង​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​រហូត​ទៅ​ដល់​៣-​៤សប្ដាហ៍​។ ខ្សែការពារ​វ័យ​៣១ឆ្នាំ​រូប​នេះ​ ចង់​ត្រលប់​មក​ប្រកួត​វិញ​ឲ្យ​ទាន់​នឹង​ប្រកួត​ Spanish Super Cup នៅ​ថ្ងៃ​ទី​១១ ខែ​មករា​ ឆ្នាំ​២០២៤ ដោយ​ Real Madrid នឹង​ប្រកួត​តទល់នឹង​ Atletico Madrid៕

Arsenal កំពុង​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Kai Havertz

Arsenal កំពុង​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Kai Havertz

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal កំពុង​តែ​ពេញ​ចិត្ត​ខ្លាំង​នឹង​ទម្រង់​លេង​របស់​ ខ្សែ​បម្រើ​ Kai Havertz នៅ​ក្នុង​ពេល​នេះ​។ លោក​ Arteta បាននិយាយ​ថា​៖” ទម្រង់​លេង​របស់​ Kai Havertz កាន់​តែ​ប្រសើរ​ឡើង​ៗ គេ​កាន់​តែ​ជឿជាក់​លើ​សមត្ថភាព​របស់​គេ​នៅ​ក្នុង​ពេល​នេះ​ “។ លោក​បន្ត​ថា​៖” ពីរ​គ្រាប់​ដែល​គេ​ស៊ុត​ចូល​ក្នុង​២ប្រកួត​ចុង​ក្រោយ​នេះ​គឺ​សំខាន់​ណាស់​ ១គ្រាប់​ក្នុង​ចំណោម​នោះ​ជួយ​ឲ្យ​យើង​ឈ្នះ​ប្រកួត​ រី​ឯ​១គ្រាប់​ទៀត​ក្នុង​ប្រកួត​មួយ​ទៀត​ម្សិលមិញ​នេះ​គឺ​ជា​ការ​ប្រកួត​បើក​ឆាក​។ ការ​ជួយ​ និង​ទម្រង់​លេង​របស់​គេ​គឺ​ល្អ​មែន​ទែន​ “។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Kai Havertz ទើប​មក​លេង​ឲ្យ​ Arsenal ក្នុង​រដូវកាល​នេះ​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៨​ខាង​មុខ​៕

Cristiano ​Ronaldo បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ

Cristiano ​Ronaldo បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ

Cristiano​Ronaldo​ត្រូវបានគេស្គាល់ថា​ជាកីឡាករម្នាក់ដែលតែងស៊ុតបញ្ចូលទី​រកគ្រាប់បាល់បានជារឿយៗ​ប៉ុន្តែកាលពីយប់ថ្ងៃច័ន្ទ​កន្លងទៅថ្មីៗនេះ​ខ្សែប្រយុទ្ធ​Al-Nassr​រូបនេះ​បានបញ្ចុះបញ្ចូលអាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ពិន័យ​11​ម៉ែត្រដល់រូបគេ។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានដួលនៅក្នុងប្រអប់គ្រោះថ្នាក់ ក្នុងនាទីទី 2 ក្នុងការប្រកួត AFC Champions League របស់ក្រុមខ្លួន ដែលបញ្ចប់ទៅក្នុងលទ្ធផល ស្មើ 0-0 ជាមួយក្រុមអ៊ីរ៉ង់ Persepolis ។ ប៉ុន្តែនៅពេលដែលអាជ្ញាកណ្តាលជនជាតិចិនលោក Ma Ning បានផ្តល់បាល់ពិន័យ នោះ Ronaldo បានលើកហេតុផលថា ការសម្រេចចិត្តនេះមិនត្រឹមត្រូវទេ ហើយរូបគេបានប្រាប់អាជ្ញាកណ្តាល មិនឱ្យផ្តល់បាល់ប៉េណាល់ទី ដល់រូបគេ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ អាជ្ញាកណ្តាលបានពិនិត្យមើលម្តងទៀត តាម VAR ហើយការរួមបញ្ចូលគ្នានៃវីដេអូជំនួយការអាជ្ញាកណ្តាលនិងភាពស្មោះត្រង់របស់ Ronaldo ការសម្រេចផ្តល់បាល់ប៉េណាល់ទីនោះ ត្រូវរំសាយចោលវិញ។ គួរឱ្យដឹងថា Al-Nassr កំពុងឈរកំពូលតារាងពូល E ដោយមាន 13 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 5 និងនាំមុខក្រុម Persepolis ចំនួន 5 ពិន្ទុ៕

Erik Ten Hag ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ Hojlund ក្នុង​ប្រកួត​ UCL

Erik Ten Hag ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ Hojlund ក្នុង​ប្រកួត​ UCL

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​ខ្លាំង​នឹង​សមត្ថភាព​របស់​ ខ្សែប្រយុទ្ធ​ Rasmus Hojlund ក្នុង​ការ​ប្រកួត​ UEFA Champions League ។ លោក​ Ten Hag បាន​និយាយ​ថា​៖” ខ្ញុំ​ពេញ​ចិត្ត​និង​ជឿជាក់​ខ្លាំង​ទៅ​នឹង​ Hojlund។ និយាយ​ទៅ​ខ្ញុំ​គ្មាន​ការ​សង្ស័យ​លើ​សមត្ថភាព​របស់​គេ​នោះ​ទេ​ “។ លោក​បាន​បន្ត​ថា​៖” គេ​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ UCL។ ជា​កីឡាករ​វ័យ​ក្មេង​ ហើយ​លេង​ក្នុង​ប្រកួត​ UCL ជា​លើក​ដំបូង​ ហើយ​គេ​អាច​ស៊ុត​ចូល​៥គ្រាប់​ អញ្ចឹង​គេ​អស្ចារ្យ​ណាស់​ គេ​ចង់​ស៊ុត​ចូល​បន្ត​បន្ទាប់​ “។ Hojlund បាន​ចូល​រួម​ការ​ប្រកួត​ UCL ជា​មួយ​ Man Utd បាន​៤ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៥គ្រាប់​៕