Blog

Barca មិន​បាន​ទាក់ទង​ Man City ចង់​បាន​ Kalvin Phillips នោះ​ទេ​

Barca មិន​បាន​ទាក់ទង​ Man City ចង់​បាន​ Kalvin Phillips នោះ​ទេ​

ក្លឹប​ Barcelona មិន​បាន​ទាក់ទង​ក្លឹប​ Manchester City ដើម្បី​ចរចា​ចង់​បាន​ ខ្សែបម្រើ​ Kalvin Phillips នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​តាម​ប្រភព​ខាង​លើ​ ក្លឹប​ Barca យល់​តម្លៃ​ក្នុង​ការ​ខ្ចី​ជើង​ពី​ Man City មាន​តម្លៃ​ខ្ពស់​ពេល​ក្នុង​ស្ថានភាព​គេ​សព្វ​ថ្ងៃ​នេះ​។ នៅ​ខណៈ​នេះ​មាន​តែ​ West Ham ដែល​បាន​ខិត​ខំ​ចរចា​ចង់​បាន​ Kalvin ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ដោយ​រង់​ចាំ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​នេះ​៕

Salah អាចវិលត្រឡប់ទៅជួយជម្រើសជាតិ អេហ្ស៊ីប វិញ ប្រសិនបើរឿងមួយនេះកើតឡើងទាន់ពេល

Salah អាចវិលត្រឡប់ទៅជួយជម្រើសជាតិ អេហ្ស៊ីប វិញ ប្រសិនបើរឿងមួយនេះកើតឡើងទាន់ពេល

Mohamed Salah នឹងត្រលប់ទៅ Liverpool ដើម្បីព្យាបាលរបួសជើងដែលរូបគេបានរងរបួសនៅ Africa Cup of Nations ប៉ុន្តែអេហ្ស៊ីបសង្ឃឹមថា កីឡាករឆ្នើមរបស់ខ្លួន អាចត្រលប់មកទីលានវិញសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Salah បានរងរបួសក្នុងការប្រកួតស្មើ ២ ទល់ ២ របស់អេហ្ស៊ីបជាមួយហ្គាណា ក្នុងពូល B ។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយ មុនពេលអេហ្ស៊ីបបញ្ជាក់ពីការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធរូបនេះថា “ Salah កំពុងធ្វើការព្យាបាលរបួស ដើម្បីឱ្យជាសះស្បើយឡើងវិញជាមួយយើង” ។ សមាគមបាល់ទាត់អេហ្ស៊ីបបាននិយាយ ថាខ្សែប្រយុទ្ធ Liverpool Salah នឹងមានវត្តមាននៅក្នុងការប្រកួតម្តងទៀតប្រសិនបើអេហ្ស៊ីប អាចឈានទៅវគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រនៅថ្ងៃទី ២ ឬ ៣ ខែកុម្ភៈ។ នៅពេលសួរថាតើកីឡាករវ័យ ៣១ឆ្នាំនឹងត្រលប់ទៅចូលរួមលេងពាន ទ្វីបអាហ្វ្រិកវិញប្រសិនបើប្រទេសរបស់រូបគេ អាចឡើងទៅកាន់វគ្គបន្ត លោក Klopp បានបន្ថែមថា “ខ្ញុំនឹងនិយាយថាប្រសិនបើអេហ្ស៊ីបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយប្រសិនបើ Salah…

គ្រូបង្វឹក Liverpool ស្លុត​ចិត្ត​នឹងរបួស​របស់ Mohamed Salah…

គ្រូបង្វឹក Liverpool ស្លុត​ចិត្ត​នឹងរបួស​របស់ Mohamed Salah…

របួស​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កីឡាករ Mohamed Salah ធ្វើ​ឱ្យ​អ្នកចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp មាន​ក្ដី​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ ស្រប​ពេល​ដែល​កីឡាករ​រូប​នេះ​ជា​កីឡាករ​បង្គោល​របស់​ហង្សក្រហម។ កីឡាករ​រូប​នេះ​រង​របួស​ពេល​លេង​នៅ​ក្នុង​ការ​ប្រកួត​ពាន​អាហ្វ្រិក AFCON រវាង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប និង​ក្រុមជម្រើស​ជាតិហ្គាណា កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។ ខាង Liverpool ដាក់​ការ​សង្ស័យ​ថា របួស​របស់ Salah ទំនង​ជា​របួស​សរសៃ​ពួរ។ លោក​ Klopp បាន​និយាយ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា៖ «យើង​មិន​ដឹង​អ្វី​ទាំង​អស់។ ខ្ញុំ​បាន​និយាយ​ជាមួយ​គេ​យប់​មិញ​នេះ ហើយ​អ្វី​ៗត្រូវ​ការ​ ការ​តាម​ដាន​បន្ត​»។ «ប្រាកដ​ហើយ នៅ​ពេល​ភ្លាមៗ​យើង​នាំ​គ្នា​ស្លុត​ចិត្ត​ថា៖ អុញ​នោះ​ របួស​អី​ហ្នឹង?!»។ នេះ​ជា​ការ​បន្ត​របស់​លោក។ Liverpool នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លេខ ១ ជាមួយ​នឹង​ ៤៥ពិន្ទុ​ក្នុង​ដៃ ស្រប​ពេល​ដែល Manchester City ជាប់​លេខ ២ ជាមួយ​នឹង​ ៤៣ពិន្ទុ។ Salah នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លេខ១ ជាមួយ​នឹង ប្រយុទ្ធ​របស់​ Man City កីឡាករ Erling Haaland ដោយ​គិត​មក​ទល់​ពេល​នេះ…

Gerrard ត​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

Gerrard ត​កុងត្រា​រយៈ​ពេល​វែង​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

អ្នក​ចាត់​ការ​ក្លឹប Al Ettifaq លោក Steven Gerrard បាន​សម្រេច​ត​កុងត្រា​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ettifaq រហូត​ដល់​ឆ្នាំ ២០២៧។ លោក​និយាយ​ថា សប្បាយ​ចិត្ត​នឹង​ការ​ត​កុងត្រា​នេះ ហើយ​នឹង​ខិត​ខំ​បង្កើន​ទម្រង់​លេង​របស់​ក្រុម។ Gerrard បាន​មក​ចូល​រួម​ជាមួយ​ក្លឹប Al Ettifaq កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៣។ មុន​ត​កុងត្រា​ អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​វ័យ​ ៤៣ ឆ្នាំ​នេះ មាន​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៥។ គិត​មក​ទល់​ពេល​នេះ អ្នក​ចាត់​ការ​ដឹក​ក្លឹប​នេះ​បាន​សរុប ២១ ប្រកួត ឈ្នះ ៧ ដង ស្មើ ៧ លើក និង​ចាញ់ ៧ ប្រកួត៕

West Ham ចរចា​ Arsenal ចង់​បាន​ខ្សែបម្រើ​វ័យ​២៣ឆ្នាំ​រូប​នេះ​

West Ham ចរចា​ Arsenal ចង់​បាន​ខ្សែបម្រើ​វ័យ​២៣ឆ្នាំ​រូប​នេះ​

ក្លឹប​ West Ham United កំពុង​បើក​ការ​ចរចា​ជា​ក្លឹប​ Arsenal ដើម្បី​ទាក់ទង​ចង់​បាន​ ខ្សែបម្រើ​ Emile Smith Rowe ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវកាល​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។ Smith Rowe ទើប​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Arsenal នៅ​ឆ្នាំ​២០២០​ ដោយ​ចូល​លេង​បាន​ ៩៥ប្រកួត​ និង​ស៊ុត​ចូល​ ១៥គ្រាប់​។ កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ Arsenal រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦។ នៅ​ខណៈ​នេះ​ក្លឹប​ទាំងពីរ​នេះ​កំពុង​ចរចា​គ្នា​ហើយ​ ដោយ​កំពុង​សិក្សា​ថា​គួរ​ធ្វើ​បែប​ណា​ក្នុង​សំណើ​នេះ​៕

ពេលនេះកីឡាករ Eric Dier រកបានទ្រនំថ្មីហើយ បន្ទាប់ពីចំណាយពេល 10 ឆ្នាំនៅ Spurs

ពេលនេះកីឡាករ Eric Dier រកបានទ្រនំថ្មីហើយ បន្ទាប់ពីចំណាយពេល 10 ឆ្នាំនៅ Spurs

ខ្សែការពារក្រុម Tottenham Hotspur កីឡាករ Eric Dier បានចូលរួមជាមួយក្រុម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ ព័ត៌មានលម្អិតអំពីចំណុចហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញដោយក្លិបបាល់ទាត់ទាំងពីរឡើយ ស្របសារព័ត៌មានរបស់អង់គ្លេសបានបញ្ជាក់ថាក្រុម Bayern Munich បានចំណាយ ៣.៥ លានអឺរ៉ូ (៣.៨៤ លានដុល្លារសហរដ្ឋអាមេរិក) ទៅឱ្យ Spurs សម្រាប់កីឡាករវ័យ ២៩ ឆ្នាំរូបនេះ។ កីឡាករ Eric Dier សល់កុងត្រាត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះជាមួយក្លិបបាល់ទាត់ Tottenham Hotspur ដោយបានបង្ហាញខ្លួនច្រើនជាង ៣០០ ប្រកួតសម្រាប់ក្រុមចាប់តាំងពីឆ្នាំ២០១៤ មក។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់លោក Ange Postecoglou ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក កីឡាករ Eric Dier បង្ហាញខ្លួនបានត្រឹម ៤ ប្រកួតប៉ុណ្ណោះ។ ក្រុម Bayern Munich បាននិយាយពីកីឡាករ Eric…

Ronaldo បង្ហោះសារបែបនេះ ក្រោយពី Messi ឈ្នះពានរង្វាន់ FIFA The Best Men’s Player Of The Year

Ronaldo បង្ហោះសារបែបនេះ ក្រោយពី Messi ឈ្នះពានរង្វាន់ FIFA The Best Men’s Player Of The Year

បន្ទាប់ពីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៨ ក្នុងអាជីពបាល់ទាត់របស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ នេះ កីឡាករ Lionel Messi បានបន្តឈ្នះពានរង្វាន់ FIFA The Best Men’s Player of the Year កាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ។ យ៉ាងណាមិញ កីឡាករ Cristiano Ronaldo ពុំបានជាប់ឈ្មោះក្នុងការបោះឆ្នោតចុងក្រោយឡើយ។ ទោះបីជាមិនបានជាប់ឈ្មោះក្នុងការបោះឆ្នោតចុងក្រោយក្តី កីឡាករ Cristiano Ronaldo បានបង្ហោះលើបណ្ដាញសង្គម Instagram របស់ខ្លួនថា «ត្រឡប់មកវិញជាមួយអ្វីថ្មីបន្ថែមទៀត (Back for more!)»។ កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងឆ្នាំ២០២៣ ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះរកគ្រាប់បាល់បាន ៥៤ គ្រាប់ក្នុងអំឡុងពេលលេងឱ្យក្រុម Al Nassr។ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បានច្រើនជាងកីឡាករកំពូលៗដូចជាកីឡាករ Harry Kane កីឡាករ Kylian Mbappe និងកីឡាករ…

Man Utd ទំនងជាជះលុយសន្ធឹកសន្ធាប់យកកីឡាករ Real Madrid មួយរូបនេះ

Man Utd ទំនងជាជះលុយសន្ធឹកសន្ធាប់យកកីឡាករ Real Madrid មួយរូបនេះ

កីឡាករ Vinicius Junior បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ដោយស៊ុតបាន Hat-trick ក្នុងជំនួបជាមួយនឹងក្រុម Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Supercopa។ តំបន់បម្រើខាងឆ្វេងនេះ ត្រូវបានកីឡាករ Vinicius Junior ម៉ៅផ្តាច់តែម្តង សម្រាប់កីឡាករប្រេស៊ីលមួយរូបនេះ ប៉ុន្តែរូបគេអាចនឹងមានការប្រជែងដ៏ធំពីវត្តមានកីឡាករ Kylian Mbappe ដោយកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងមានទំនាក់ទំនងផ្ទេរមកកាន់ក្រុម Real Madrid ដោយគ្មានតម្លៃខ្លួនពីក្រុម Paris Saint-German នារដូវក្តៅខាងមុខនេះ ជាមួយនឹងប្រាក់នឿយហត់ ៦ សែនផោនក្នុងមួយសប្តាហ៍។ បើទោះបីជាគ្មានតម្លៃខ្លួនក្តី ក៏ថ្លៃនឿយហត់របស់កីឡាករ Kylian Mbappe នឹងធ្វើឱ្យក្រុម Real Madrid ចំណាយលើរូបគេ ៣០ លានផោនក្នុងមួយឆ្នាំស្មើនឹង ១៥០ លានផោនក្នុងមួយកុងត្រាផងដែរ។ យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា ក្រុម Real Madrid អាចនឹងគិតគូរលក់កីឡាករ Vinicius Junior ចេញ ប្រសិនបើមានក្រុមណាអាចឱ្យតម្លៃសមរម្យណាមួយ។ ចំពោះការចង់លក់ចេញកីឡាករ Vinicius…

អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានទទួលដំណែងថ្មីក្នុងក្រុមគ្រូបង្វឹករបស់ក្រុម Los Angeles FC

អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បានទទួលដំណែងថ្មីក្នុងក្រុមគ្រូបង្វឹករបស់ក្រុម Los Angeles FC

បង្វឹករបស់ក្រុម Los Angeles FC នៅក្របខណ្ឌ Major League Soccer (MLS) ដោយលោកនឹងធ្វើជាគ្រូបង្វឹកផ្នែកអភិវឌ្ឍកីឡាករ កាលពីថ្ងៃអង្គារនេះ។ លោក Giorgio Chiellini បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ីតាលីបាន ១១៧ ប្រកួត និងធ្វើជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិមួយនេះយកឈ្នះពានរង្វាន់ Euro 2020 បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។ សហប្រធានក្លិបបាល់ទាត់ Los Angeles FC លោក John Thorrington បាននិយាយថា៖ ពួកយើងពិតជាថ្លែងអំណរគុណទៅកាន់ Giorgio ដែលបានលេងឱ្យក្រុម Los Angeles FC បាន ១៨ ខែ។ ក្នុងអំឡុងពេលដែលរូបគេលេងឱ្យ Los Angeles FC រូបគេបានធ្វើឱ្យយើងឃើញថារូបគេជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងក្រុម ហើយពេលនេះពួកយើងពិតជាសប្បាយរីករាយជាខ្លាំង ដែលបានរូបគេមកចូលរួមជាផ្នែកមួយនៃជំនួយការគ្រូបង្វឹក ជាមួយនឹងភាពអស្ចារ្យរបស់រូបគេជាមួយបាល់ទាត់ ជាអ្នកដឹកនាំដ៏ល្អ និងមនុស្សដ៏ល្អម្នាក់ក្នុងសម្រាប់ក្រុមការងារទាំងមូលក្នុងរដូវកាលខាងមុខនេះ។ លោក Giorgio Chiellini ចំណាយពេលសឹងតែមួយអាជីពបាល់ទាត់របស់រូបគេលេងឱ្យក្រុមសេះបង្កង់ Juventus ដោយជួយឱ្យក្រុម…

Amad Diallo សម្រេចចិត្តចំពោះអនាគតរបស់រូបគេនៅ Man Utd ហើយថា…

Amad Diallo សម្រេចចិត្តចំពោះអនាគតរបស់រូបគេនៅ Man Utd ហើយថា…

យោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានឱ្យដឹងថាកីឡាករ Amad Diallo គ្មានបំណងចាកចេញពីក្រុមបិសាចក្រហម Manchester United ឡើយ ក្នុងខែមករា ឆ្នាំ២០២៤ នេះ បើទោះបីជាមានព័ត៌មានទាក់ទងនឹងការខ្ចីជើងក្តី។ ព័ត៌មានជាច្រើនបានចុះផ្សាយជុំវិញអនាគតរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ហើយសាមីខ្លួនក៏បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនចង់បន្តលេងឱ្យក្រុម Manchester United។ ក្រុម Middlesbrough ដែលមានលោក Michael Carrick ជាគ្រូបង្វឹកនោះ បានចាប់អារម្មណ៍មកលើកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ យ៉ាងណាមិញ កីឡាករ Amad Diallo ពុំចង់ចូលរួមឡើយ ដោយសារតែកីឡាកររូបនេះចង់បង្ហាញការគោរពទៅកាន់ក្រុម Sunderland ដែលរូបគេបានលេងក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ ម្យ៉ាងវិញទៀត កីឡាករ Amad Diallo ថា ព័ត៌មានដែលចុះផ្សាយអំពីទំនាក់ទំនងរូបគេជាមួយក្រុម Birmingham នោះ មិនមែនជាការពិតឡើយ។ កីឡាករ Amad Diallo បានអវត្តមានសម្រាប់ក្រុម Manchester United ជាយូរណាស់មកហើយក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែរូបគេបានត្រឡប់មកជួយក្រុមវិញហើយ ចាប់តាំងពីមុនដំណាច់ឆ្នាំ២០២៣…