Blog

Real Madrid សម្លឹងឃើញកូនក្រុមរបស់ Bayer Leverkusen ជាជម្រើសទីពីរ

Real Madrid សម្លឹងឃើញកូនក្រុមរបស់ Bayer Leverkusen ជាជម្រើសទីពីរ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍មកថា អាចនឹងពិចារណាក្នុងការនាំយកខ្សែការពារ Alejandro Grimaldo របស់ក្លិប Bayer Leverkusen មកជំនួសវិញ ប្រសិនបើពួកគេបរាជ័យក្នុងការទាក់ទាញ Alphonso Davies ពីក្រុម Bayern នោះ។ ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Davies នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ វាត្រូវបានគេនិយាយថា ខ្សែការពារឆ្នើមសញ្ជាតិកាណាដា កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel នៅតែមានបំណងចង់ទុក Davies ឲ្យនៅលេងក្នុងក្រុមបន្តទៀត បើទោះបីជាកីឡាករខ្លួនឯងផ្ទាល់ ហាក់មានចិត្តចង់ទៅលេងកន្លែងផ្សេងក៏ដោយ។ ជុំវិញស្ថានភាពបែបនេះ ប្រសិនបើក្លិប Madrid មិនអាចធ្វើការចុះហត្ថលេខាលើកីឡាករ Davies បានទេនោះ របាយការណ៍ពី Fichajes បានអះអាងថាកូនក្រុមរបស់លោក Xabi Alonso គឺកីឡាករ Grimaldo អាចនឹងក្លាយជាគោលដៅថ្មី សម្រាប់ក្លិបយក្សអេស្ប៉ាញមិនខាន៕

អេហ្ស៊ីបធ្វើបានល្អ ឡើងទៅកាន់វគ្គបន្ត ពានទ្វីបអាហ្វ្រិក ទោះបី Mohamed Salah បានត្រឹមអង្គុយមើលក៏ដោយ

អេហ្ស៊ីបធ្វើបានល្អ ឡើងទៅកាន់វគ្គបន្ត ពានទ្វីបអាហ្វ្រិក ទោះបី Mohamed Salah បានត្រឹមអង្គុយមើលក៏ដោយ

អេហ្ស៊ីប បានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៅពានរង្វាន់ទ្វីបអាហ្វ្រិក Africa Cup of Nations បន្ទាប់ពីបានប្រកួតស្មើ ២ ទល់ ២ ជាមួយ Cape Verde ក្នុងការប្រកួតចុងក្រោយក្នុងពូល B នៅទីក្រុង Abidjan ។ អេហ្ស៊ីប បានសម្លឹងរកការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយក្រុម Mozambique និង Ghana មុនពេលមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតទាំងពីរ។ ខ្សែប្រយុទ្ធ Mostafa Mohamed របស់អេហ្ស៊ីប បានរកគ្រាប់បាល់បញ្ចូលទីបានសម្រេចនៅនាទីទី ៩៣។ ទោះបីជាយ៉ាងណាក៏ដោយ Cape Verde បានតាមស្មើវិញ ៦ នាទីក្រោយមក ហើយអេហ្ស៊ីប ទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈពេលដែល Ghana ដែលបានបើកការនាំមុខ ២ ទល់ ០ នោះ បានរបូតគ្រាប់បាល់វិញ ក្នុងម៉ោងបន្ថែមជាមួយនឹង Mozambique ។…

Man Utd ដាក់ចេញតម្លៃខ្លួនសម្រាប់ទាំង Sancho និង Antony នៅទីផ្សារខាងមុខ

Man Utd ដាក់ចេញតម្លៃខ្លួនសម្រាប់ទាំង Sancho និង Antony នៅទីផ្សារខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការលក់ចេញទាំង Jadon Sancho និង Antony នៅក្នុងតម្លៃខ្លួន ៥០លានផោន ដូចគ្នា នៅទីផ្សារដោះដូរខាងមុខ។ ជាក់ស្តែងក្លិបបិសាចក្រហម បានចំណាយលុយច្រើនជាង ១៥៥លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធពីរ ពីក្រុម Borussia Dortmund និង Ajax ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកីឡាករទាំងពីររូបនេះ ហាក់មិនបានបង្ហាញពីសមត្ថភាពដូចទៅនឹងអ្វីដែលក្លិបរំពឹងទុកនោះឡើយ។ ជាលទ្ធផល Sancho ត្រូវបានក្លិបសម្រេចចិត្តអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់ក្លិប Dortmund វិញ នៅក្នុងលក្ខខណ្ឌខ្ចីជើង ស្របពេល Antony វិញ បើទោះបីជាគេតែងត្រូវបានផ្តល់ឱកាសបង្ហាញខ្លួនសម្រាប់ក្រុមក្តី ប៉ុន្តែលោក Ten Hag ហាក់មិនបានចាត់ទុកគេស្ថិតនៅក្នុងគ្រោងរបស់គាត់ទៀតនោះឡើយ។ ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន Evening Standard បានរាយការណ៍មកថាក្លិប Man United នឹងយល់ព្រមទទួលយកសំណើរចំនួន ៥០ លានផោន សម្រាប់កីឡាករទាំងពីរ នោក្នុងឆ្នាំ ២០២៤ នេះ។ ជម្រាបជូនផងដែរថា ចំពោះការលក់ Sancho នឹងមិនអាចកើតឡើងនៅក្នុងខែមករានេះនោះឡើយ ពោលអាចនឹងរង់ចាំរហូតដល់រដូវក្តៅខាងមុខនេ ស្របពេលក្លិប United មើលឃើញថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់ដូចជាកំពុងរីករាយក្នុងការចាប់ផ្តើមអាជីពរបស់គេសារជាថ្មីនៅ Bundesliga រួចទៅហើយ៕

Ronaldo កំពុងជំរុញឲ្យ Al-Nassr ទាញយកតារាឆ្នើមរបស់ Man Utd មួយរូបមកកាន់ក្លិប

Ronaldo កំពុងជំរុញឲ្យ Al-Nassr ទាញយកតារាឆ្នើមរបស់ Man Utd មួយរូបមកកាន់ក្លិប

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Al-Nassr ត្រូវបានគេរាយការណ៍មកថា កំពុងជំរុញឲ្យក្លិបរបស់ខ្លួន ធ្វើការចុះហត្ថលេខាលើខ្សែបម្រើ​ Casemiro របស់ក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ។ ជាក់ស្តែង Casemiro បច្ចុប្បន្នមានកុងត្រាជាមួយក្លិបម្ចាស់ដី Old Trafford រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីល ហាក់កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង។ ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន Foot Mercato បានអះអាងថា Ronaldo បាននិយាយជាមួយឥស្សរជនជាន់ខ្ពស់នៅក្នុងក្លិប Al-Nassr ដើម្បីពិភាក្សាជុំវិញលទ្ធភាពក្នុងការផ្ទេរយកអតីតមិត្តរួមក្រុមរបស់គេ មកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត នៅរដូវក្តៅខាងមុខនេះ។ ជម្រាបជូនផងដែរថា Ronaldo ទទួលបានភាពជោគជ័យយ៉ាងធំធេងពេលក្នុងការចំណាយពេលរួមគ្នាជាមួយ Casemiro នៅ Real Madrid ខណៈពេលដែលអ្នកទាំងពីក៏បានលេងជាមួយគ្នាក្នុងរយ:ពេលខ្លីមួយ នៅក្នុងក្រុម Man United ផងដែរ​ មុនខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់សម្រេចចិត្តចាកចេញ ទៅកាន់លីគកំពូលរបស់អារ៉ាប់៕

Xavi ដៀមដាមចំៗបែបនេះ ក្រោយ R.Madrid យកឈ្នះលើ Almeria ទាំងចម្រូងចម្រាស់

Xavi ដៀមដាមចំៗបែបនេះ ក្រោយ R.Madrid យកឈ្នះលើ Almeria ទាំងចម្រូងចម្រាស់

គ្រូបង្វឹករបស់ក្លិប Barcelona លោក Xavi ថ្មីៗនេះ បានចេញមុខអះអាងថា Real Madrid ហាក់ពីការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល បន្ទាប់ពួកគេបានវាយបកយកឈ្នះទៅលើក្រុម Almeria កាលពីយប់មិញ។ ជាការពិតណាស់ ក្លិបបាតតារាង Almeria បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានរកគ្រាប់បាល់នាំមុខដល់ទៅ ២ គ្រាប់ នៅក្នុងតង់ទីមួយ តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Carlo Ancelotti អាចរកគ្រាប់បាល់តាមបានស្មើវិញ ដោយមានជំនួយពី VAR និងឈានដល់ការបញ្ចប់ការប្រកួតដោយជ័យជម្នះ ៣–២ ដោយគ្រាប់បាល់របស់ Dani Carvajal នៅម៉ោងបន្ថែម។ ជុំវិញជ័យជម្នះនេះផងដែរ បាន​រក្សា​ឲ្យក្លិប Madrid ដាច់​៧​ពិន្ទុ​ពីលើ​ក្រុម Barcelona ដែល​បាន​យក​ឈ្នះលើ​ក្រុម Real Betis ដោយលទ្ធផល ៤–២ ។ ហើយយ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីភាពចម្រូងចម្រាសដែលកើតមានក្នុងជ័យជម្នះរបស់ Madrid លើក្រុម Almeria គ្រូបង្វឹកក្រុម Barcelona លោក Xavi បាននិយាយថា៖ “ខ្ញុំបានឃើញវាហើយ។ ខ្ញុំយល់ស្របចំពោះសម្តីរបបស់គ្រូបង្វឹកក្រុម Almeria ក៏ដូចជាកីឡាកររបស់ពួកគេ ដែលនិយាយពីភាពមិនប្រត្រតីចំពោះការប្រកួតនេះ។ ប៉ុន្តែបើសិនជាខ្ញុំនិយាយអ្វីលើសពីនេះ នោះខ្ញុំអាចនឹងត្រូវដាក់បម្រាមជាមិនខាន ប៉ុន្តែ​អ្នក​រាល់​គ្នា​សុទ្ធសឹងតែបានឃើញពីការប្រកួតនេះ​ហើយ ” ៕

Greenwood អាចនឹងត្រឡប់មកកាន់ Man Utd វិញ ដោយសារហេតុផលមួយនេះ

Greenwood អាចនឹងត្រឡប់មកកាន់ Man Utd វិញ ដោយសារហេតុផលមួយនេះ

ឆ្នាំ២០២៣។ កុងត្រាក្នុងការខ្ចីជើងកីឡាករ Mason Greenwood នឹងមានសុពលភាពរហូតដល់ដំណាច់រដូវកាលនេះ ស្របពេលទម្រង់លេងរបស់កីឡាករ Mason Greenwood ពិតជាល្អមែនទែន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Barcelona និងក្រុម Atletico Madrid។ កីឡាករ Mason Greenwood ត្រូវបានគេចាត់ទុកថារូបគេទំនងជាគ្មានឱកាសបង្ហាញខ្លួនសម្រាប់ក្រុម Manchester United បន្តទៀតឡើយ បន្ទាប់ពីការប្រកួតចុងក្រោយរបស់រូបគេនៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ មុនពេលដែលរឿងក្តីចោទប្រកាន់ជាច្រើនកើតឡើងលើរូបគេ។ រឿងក្តីនោះត្រូវបានបញ្ចប់ទៅវិញនាខែកុម្ភៈ ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យកីឡាករ Mason Greenwood បន្តអាជីពរបស់ខ្លួនបាន ស្របពេលអនាគតរបស់រូបគេនៅក្រុម Manchester United នឹងត្រូវសម្រេចដោយនាយកផ្នែកកីឡាថ្មីរបស់ក្រុម Manchester United។ លោក Fabrizio Romano បាននិយាយទៅកាន់ GIVEMESPORT ថា៖ នៅចុងរដូវកាលនេះ ពួកគេនឹងយក Sancho និង Greenwood ត្រឡប់មកវិញ។ Man Utd និង INEOS ចង់បាននាយកផ្នែកកីឡាថ្មី ដើម្បីមកសម្រេចរឿងរ៉ាវរបស់ពួកគេទាំងពីរ និងទទួលខុសត្រូវរាល់ការសម្រេចចិត្តផងដែរ។…

Thomas Tuchel បន្ទោសក្រុម Bayern Munich ដោយសាររឿងមួយនេះ

Thomas Tuchel បន្ទោសក្រុម Bayern Munich ដោយសាររឿងមួយនេះ

Werder Bremen ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យនេះ។ គ្រាប់បាល់បញ្ចូលទីកើតចេញពីកីឡាករ Mitchell Weiser របស់ក្រុម Werder Bremen នៅតង់ទី២ បើទោះបីជាក្រុម Bayern Munich គ្រប់គ្រងបាល់បានច្រើនយ៉ាងណាក្តី ក៏ពុំអាចទម្លុះសំណាញ់ទីរបស់ក្រុម Werder Bremen បានឡើយ។ កីឡាករ Harry Kane ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឯទៀត ដែលធ្វើពុំបានល្អឡើយ ក្នុងការប្រកួតមួយនេះ។ លោក Thomas Tuchel បាននិយាយថា៖ ៧០ នាទីដំបូងនៃការប្រកួត យើងលេងពុំបានល្អឡើយ មិនស័ក្តិសមជាក្រុមដែលចង់ឈ្នះពានទាល់តែសោះ។ ជ័យជំនះនេះពិតជាស័ក្តិសមណាស់សម្រាប់ក្រុម Werder។ ពួកយើងបាត់បងឱកាសសម្រុក និងការគ្រប់គ្រងបាល់ជាច្រើន។ កម្លាំងនៃការលេងរបស់ពួកយើងគឺតិចមែនទែន។ ការលេងរបស់យើងមានភាពច្របូកច្របល់ និងមិនគ្រប់គ្រាន់នោះឡើយ។ ខ្ញុំមិនអាចពន្យល់នោះឡើយ ថាហេតុអ្វីបានជាកីឡាករមួយចំនួនមិនអាចបង្ហាញទម្រង់លេងបានល្អដូចពេលកំពុងហ្វឹកហាត់។ លទ្ធផលដ៏គួរឱ្យខកចិត្តមួយនេះ បានដាក់បន្ទុកក្រុម Bayern Munich បន្ថែមទៀត ស្របពេលដែលពួកគេកំពុងតែព្យាយាមតាមពីក្រោយក្រុមលេខ១ ក្នុងតារាង Bayer Leverkusen។ ក្រុម Bayer Leverkusen…

Man City អាចនឹងធ្លាក់ទៅលេងលីគទី២ ដោយសារបញ្ហាមួយនេះ

Man City អាចនឹងធ្លាក់ទៅលេងលីគទី២ ដោយសារបញ្ហាមួយនេះ

ប្រកាសកាលពីឆ្នាំមុន គឺសំដៅទៅលើការស៊ើបអង្កេតរឿងរ៉ាវចាប់តាំងពីឆ្នាំ២០០៩ ហើយលោក Stefan Borson ដែលជាអតីតទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្លិប Manchester City បាននិយាយថាក្លិប Manchester City អាចនឹងទទួលទោសធ្ងន់ដូចគ្នា ប្រសិនបើភ្នាក់ងារស៊ើបអង្កេតរកឃើញកំហុសដូចការចោទប្រកាន់។ លោក Stefan Borson បានប្រាប់សារព័ត៌មាន talkSPORT ថា៖ ការចោទប្រកាន់កំពុងស្ថិតក្នុងកម្រិតខ្ពស់មួយទៀត។ ប្រសិនបើការចោទប្រកាន់នោះត្រឹមត្រូវ ពួកគេអាចនឹងប្រឈមមុខនឹងការកាត់ចោលពីក្របខណ្ឌ Premier League។ មានពាក្យចចាមអារ៉ាមអំពីរឿងមួយនេះ ដែលកើតឡើងអស់រយៈពេល ១០ ឆ្នាំរួចមកហើយ។ ពាក្យចចាមអារ៉ាមបានលើកឡើងថា ការឧបត្ថម្ភធំរបស់ក្លិប Manchester City មិនមែនចន្លោះពី ៥០ ទៅ ៦០ លានផោនឡើយ ប៉ុន្តែត្រឹម ៨ លានផោនប៉ុណ្ណោះ ហើយរឿងទាំងមូលគឺជាការបោកប្រាស់ និងមានអ្នកពាក់ព័ន្ធជាច្រើនបានកុហកពីរឿងនេះ។ មានអ្នកពាក់ព័ន្ធមកពីក្រុមហ៊ុនជាច្រើនចូលដៃក្នុងរឿងនេះ។ ក្លិបផ្ទាល់ក៏បានកុហកទៅលើភាគី អ្នកជំនាញ និងមនុស្សជាច្រើន។ ទាំងនេះសុទ្ធតែពាក្យចចាមអារ៉ាម ហើយប្រសិនបើការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះជាការពិតនោះ គ្មានអ្នកណាអាចប្រកែកបានឡើយលើការពិន័យមួយនេះ។ ក្លិបបាល់ទាត់ Everton ត្រូវបានក្របខណ្ឌ Premier League ដក…

រកបានហើយ! ទីតាំងសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026

រកបានហើយ! ទីតាំងសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026

យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាកីឡដ្ឋាន AT&T Stadium បានយកឈ្នះកីឡដ្ឋាន MetLife Stadium សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2026។ ការសម្រេចចិត្តនេះគឺធ្វើឡើងបន្ទាប់ពីចំណាយពេលជាច្រើនខែក្នុងការតាមដាន និងពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធ។ ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងធ្វើឡើងក្នុងទម្រង់ថ្មី ដែលមានរហូតដល់ទៅ ១០៤ ប្រកួត និងលេងក្នុងរយៈពេល ៣៩ ថ្ងៃក្នុង ៣ ប្រទេស។ វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នឹងក្លាយជាកម្មវិធីកីឡាធំជាងគេបំផុត ដែលធ្វើឡើងក្នុងសហរដ្ឋអាមេរិក។ កីឡដ្ឋាន AT&T Stadium អាចផ្ទុកអ្នកទស្សនាច្រើនជាង ១០ ម៉ឺននាក់ និងធ្លាប់មានព្រឹត្តិការណ៍កីឡាជាច្រើនធ្វើឡើងនៅទីនោះ។ កីឡដ្ឋាននេះអាចបិទដំបូលបាន ប្រសិនបើអាកាសធាតុមិនសូវអំណោយផលនោះ ក៏មិនមែនជាបញ្ហាចោទទៅកាន់ប្រកួតនោះឡើយ។ អ្វីដែលគួរឱ្យទាក់ទាញនោះ កីឡដ្ឋាននេះមាននៅអេក្រង់ព្យួរខ្នាត HDTV ដែលមានតម្លៃដល់ទៅ ៤០ លានដុល្លារអាមេរិក ជាមួយនឹងទំហំ ១៦០…

Mourinho បដិសេធ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

Mourinho បដិសេធ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

លោក Jose Mourinho បាន​បដិសេធ​ក្លឹប Al Shabab ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។ ក្រោយ​ក្លឹប​អ៊ីតាលី Roma បាន​បញ្ចប់​ការងារ​ជា​អ្នក​ចាត់​ការ​កាល​ពី​សប្ដាហ៍​មុន​មក ក្លឹប Al Shabab ត្រូវ​បាន​រាយការណ៍​ថា បាន​ទាក់ទង​មក​លោក Mourinho ដើម្បី​ពិភាក្សា​លទ្ធភាព​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ទៅ​ដឹកនាំ​នៅ​អារ៉ាប៊ីសាអ៊ូឌីត។ របាយការណ៍​បឋម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា Mourinho ចាប់​អារម្មណ៍​ ហើយ​អាច​ព្រម​ទៅ​ដឹកនាំ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត។ ទោះ​ជា​យ៉ាង​ណា ដំណឹង​ចុង​ក្រោយ​ក្នុង​សប្ដាហ៍​នេះ បាន​ឲ្យ​ដឹង​ថា Mourinho បាន​សម្រេច​ចិត្ត​ក្នុង​ការ​បដិសេធ​ក្លឹប Al Shabab។ យោង​តាម Goal អ្នក​ចាត់​ការ​រូប​នេះ កំពុង​រង់​ចាំ​ឱកាស​ក្នុង​ការ​ដឹកនាំ​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប។ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា Mourinho អាច​នឹង​ទៅ​ដឹកនាំ​ក្លឹប​អ៊ីតាលី​ Napoli នា​ពេល​ខាង​មុខ៕