Blog

កីឡាករអឺរ៉ុបល្បីៗ រំអុកចង់ចាកចេញពីក្លឹបទៅលេងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ…

កីឡាករអឺរ៉ុបល្បីៗ រំអុកចង់ចាកចេញពីក្លឹបទៅលេងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ…

លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ អំឡុងពេលទីផ្សារដោះដូររដូវក្តៅដើមរដូវកាល ២០២៣-២៤ ដោយការនាំយកកីឡាករខ្លាំងៗល្បីឈ្មោះពីតំបន់អឺរ៉ុប។ ប៉ុន្តែអំឡុងទីផ្សារដោះដូររដូវកាលដើមឆ្នាំ២០២៤ កីឡាករផ្ទេរពីអឺរ៉ុបទៅក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតទាំងអស់នោះ កំពុងជួបបញ្ហាហើយទាមទារចង់ចាកចេញ។ រឿងរ៉ាវបានកើតឡើងនៅក្នុងខែមករានេះ ដោយ Karim Benzema ដែលផ្ទេរមកពី Real Madrid ចង់វិលត្រឡប់ទៅកាន់តំបន់អឺរ៉ុបវិញ ខណៈអតីតខ្សែការពារ Man City, Aymeric Laporte ក៏ចង់ចាកចេញ ដូចទៅនឹង Jordan Henderson ដែលផ្លាស់ចេញពី Al Ittifaq ទៅកាន់ Ajax។ មូលហេតុដែលនាំឱ្យកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបមួយចំនួនចង់ចាកចេញ ព្រោះតែកង្វះការគាំទ្រ កង្វះការប្រកួតប្រជែង បញ្ហាអាកាសធាតុ អសមត្ថភាពក្នុងទាក់ទាញកីឡាករកំពូលផ្សេងទៀតរបស់ប្រព័ន្ធលីគ និងការបរាជ័យក្នុងបង្ហាញសមត្ថភាពពិតប្រាកដ។ ទោះក្រុមនីមួយៗមានកីឡាករបាល់ទាត់ល្បីៗក្តី តែ Saudi Pro League នៅតែជួបបញ្ហាកង្វះការគាំទ្រច្រើន បើធៀបទៅនឹងលីគកំពូលអឺរ៉ុបទាំង ៥។ លីគកំពូលមួយនេះ ក៏កង្វះការប្រកួតប្រជែង ដោយក្រុមក្នុងស្រុក ដែលគ្មានកីឡាករបរទេស ហាក់មានកម្រិតខុសប្លែកគ្នាខ្លាំង ហើយមានតែក្រុមដែលស្ថិតក្នុងគម្រោងវិនិយោគ PIF របស់អារ៉ាប៊ីសាអ៊ូឌីតដូចជា Al Nassr, Al…

គ្រូជម្រើសជាតិទុយនេស៊ីលាលែងពីតំណែង ក្រោយបរាជ័យនៅពានរង្វាន់ Africa Cup Of Nations

គ្រូជម្រើសជាតិទុយនេស៊ីលាលែងពីតំណែង ក្រោយបរាជ័យនៅពានរង្វាន់ Africa Cup Of Nations

លោក Jalel Kadri បានចាកចេញពីតួនាទីជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បន្ទាប់ពីក្រុមបានចាកចេញពីការប្រកួត Africa Cup of Nations យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីបានបញ្ចប់ការប្រកួតនៅបាតតារាងពូល E ។ បុរសវ័យ៥២ឆ្នាំ ដែលបានដឹកនាំក្រុមទុយនេស៊ីនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា ជាការប្រកួតដែលពួកគេបានយកឈ្នះបារាំងនោះ បានប្រកាសក្នុងបទសម្ភាស ក្រោយការប្រកួតស្មើ 0-0 ជាមួយអាហ្វ្រិកខាងត្បូង បញ្ជាក់ពីការធ្លាក់ចេញរបស់ទុយនេស៊ីពីពានរង្វាន់ Africa Cup of Nations ។ លោក Kadri បាននិយាយថា៖ “កិច្ចសន្យារបស់លោកនឹងផុតកំណត់ដោយស្វ័យប្រវត្តិ ពេលទុយនីស៊ីមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ដែលជាតម្រូវការអប្បបរមា។” លោក Jalel Kadri ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ទុយនីស៊ី នៅមុនពេលដែលពួកគេជួបនីហ្សេរីយ៉ានៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២១ បន្ទាប់ពីគ្រូបង្វឹកលោក…

Barcelona ធ្លាក់​ចេញ​ពី​ពាន​ស្ដេច​អេស្ប៉ាញ Copa del Rey បាត់ហើយ…

Barcelona ធ្លាក់​ចេញ​ពី​ពាន​ស្ដេច​អេស្ប៉ាញ Copa del Rey បាត់ហើយ…

ក្លឹប​ Barcelona បាន​ធ្លាក់​ចេញ​ពី​ពានព្រះមហាក្សត្រ​អេស្ប៉ាញ Copa del Rey ក្រោយ​ចាញ់​ក្លឹប​ Athletic Bilbao ក្នុង​លទ្ធផល ៤ ទល់​នឹង​ ២ នៅ​ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ពុធ​។ បើ​តាម​ស្ថិតិ​នៃ​ការ​ប្រកួត​ ខាង Barcelona បាន​វាត​ទី​តារាង​បាល់ ដោយ​គ្រប់គ្រង​បាល់​រហូត​ដល់​ទៅ ៦១% យ៉ាងណាមិញ ស៊ុត​បាន​តែ ៧ជើង ហើយ​ស៊ុត​ចំ​គោលដៅ​តែ ៤ជើង​ប៉ុណ្ណោះ។ ចំណែក​ឯខាង Bilbao វិញ​គ្រប់គ្រង​បាល់​បាន ៣៩% ស៊ុត​បាន ២៩ជើង ហើយ​ចំ​គោល​ដៅ ៧ជើង។ សូម​ជម្រាប​ផង​ដែរ​ថា គិត​មក​ទល់​ពេល​នេះ នៅ​ក្នុង​ពាន Copa del Rey ក្លឹប​ធំអេស្ប៉ាញ នៅ​សល់​តែ​ក្លឹប Athletico Madrid មួយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្លឹប Real Madrid បាន​ធ្លាក់​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ៕

Liverpool កំពុងសម្លឹងឃើញខ្សែការពារ R.Madrid ម្នាក់ ជាគោលដៅអាទិភាពមួយ

Liverpool កំពុងសម្លឹងឃើញខ្សែការពារ R.Madrid ម្នាក់ ជាគោលដៅអាទិភាពមួយ

គ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខខាលើខ្សែការពារ Antonio Rudiger របស់ក្លិប Real Madrid ។ ជាក់ស្តែង ក្លិប Liverpool ត្រូវបានគេយល់ឃើញថា នឹងផ្តោតទៅលើការពង្រឹងខ្សែការពាររបស់បន្ថែមទៀត ជាពិសេសក្រុមរបស់លោក Klopp ត្រូវការជម្រើសថ្មី នៅពេលដែល Joel Matip បានអវត្តមានស្ទើតែពេញមួយរដូវកាល ដោយសារតែរបួសជង្គង់ និងកាន់តែជិតផុតកុងត្រាផងដែរ។ ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី Nacional បានអះអាងថា Rudiger កំពុងស្ថិតលើរ៉ាដារបស់លោក Klopp ដោយលោកគិតថារូបគេអាចជាជម្រើសដ៏ល្អបំផុតមួយ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ។ មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានរាយការណ៍ទៀតថា Rudiger ក៏ហាក់មានឆន្ទៈក្នុងការស្តាប់រាល់ការផ្តល់ជូនណាមួយពីសំណាក់ក្លិប Liverpool ចំពេលគេក៏កំពុងពិចារណាក្នុងការទទួលយកកុងត្រាថ្មីបន្ថែមទៀត ពីក្លិប Los Blancos ផងដែរ៕

Luka Modric ស្ទើរតែបានផ្ទេរទៅរួម Ronaldo នៅ Al-Nassr ទៅហើយ ប៉ុន្តែ…

Luka Modric ស្ទើរតែបានផ្ទេរទៅរួម Ronaldo នៅ Al-Nassr ទៅហើយ ប៉ុន្តែ…

អតីតប្រធានផ្នែកកីឡារបស់ក្លិប Al Nassr លោក Goran Vucevic បានបង្ហើបថាខ្សែបម្រើ Luka Modric ធ្លាប់ខិតជិតខ្លាំងមែនទែន ក្នុងការផ្ទេរមកចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅកន្លងទៅ មុនពេលសម្រេចចិត្តបន្តស្នាក់នៅ Real Madrid បន្ត។ ជាក់ស្តែង Modric ត្រូវបានគេរាយការណ៍ថា ធ្លាប់មានទំនាក់ទំនងយ៉ាងខ្លាំង ក្នុងការចាកចេញពីក្លិប Madrid កាលពីរដូវក្តៅកន្លងទៅ នៅពេលដែលគេហាក់លែងជាជម្រើសចម្បងសម្រាប់ក្លិបយក្សអេស្ប៉ាញទៀតនោះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្សែបម្រើរូបនេះបានសម្រេចចិត្តជ្រើសរើសយកការស្នាក់នៅកីឡដ្ឋាន Santiago Bernabeu បន្តទៀត។ ប៉ុន្តែប្រសិនបើគេមិនអាចនៅ La Liga បន្តទេនោះ វាត្រូវបានគេយល់ឃើញថាគោលដៅធំរបស់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ច្បាស់ជាក្លិប Al Nassr របស់ Cristiano Ronaldo ជាក់ជាមិនខាន។ លើសពីនេះ លោក Goran Vucevic ដែលធ្លាប់កាន់តំណែងជាអតីតនាយកផ្នែកកីឡានៃក្រុមអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា Modric ទទួលបានសំណើធំពីសំណាក់ក្លិប Al Nassr ប៉ុន្តែទីបំផុតគេបែជាបានជ្រើសរើសនៅជាមួយ Real Madrid ជំនួសវិញ៕

ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២៨

ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២៨

ក្លិប Real Madrid បានធ្វើការប្រកាសថា ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយពួកគេ ដែលនឹងធ្វើឱ្យកីឡាករប្រេស៊ីលលេងនាទឹកដី Santiago Bernabéu រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៨។ កុងត្រាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ នឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥ តែការបន្តកុងត្រាថ្មីនេះនឹងធ្វើឱ្យរូបគេ បង្កើនប្រាក់ឈ្នួលច្រើនជាងមុន រួមទាំងមានថ្លៃផ្តាច់កុងត្រា រហូតដល់ទៅ ១ពាន់លានអឺរ៉ូឯណោះ។ ចាប់តាំងពីផ្ទេរពីក្លិប Porto ក្នុងឆ្នាំ ២០១៩ មក Eder Militao បានក្លាយជាផ្នែកសំខាន់មួយរបស់ Real Madrid ដោយគេបង្ហាញខ្លួនចំនួន១៤៣ ប្រកួត ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និង ជួយក្លិបអធិរាជសឈ្នះពានរង្វាន់ជាច្រើន រួមមាន La Liga ២ដង Copa del Rey ១ដង Supercopa de España ២ដង UEFA Champions League ១ដង…

Greenwood ប្រាប់ភ្នាក់ងារឲ្យបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ក្លិប Barca

Greenwood ប្រាប់ភ្នាក់ងារឲ្យបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅកាន់ក្លិប Barca

ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិបសាចក្រហម Manchester United ថ្មីៗនេះ បានប្រាប់អ្នកតំណាងរបស់ខ្លួនឲ្យបំពេញក្តីស្រមៃរបស់គេ ក្នុងការផ្ទេរទៅកាន់ក្លិប Barcelona។ ជាក់ស្តែងកីឡាករវ័យ ២២ឆ្នាំរូបនេះ​បានចូលរួមជាមួយក្លិប Getafe របស់អេស្ប៉ាញ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ដោយនៅទីនោះគេអាចរួមចំណែករកបាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ៤ លើក ពីការបង្ហាញខ្លួន ១៩ដង។ យ៉ាងណាក៏ដោយ Greenwood នឹងត្រូវវិលត្រលប់ទៅកាន់ក្លិប Man Utd វិញ នៅដំណាច់រដូវកាលនេះ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ នៅទឹកដី Old Trafford មើលទៅហាក់ដូចជាបញ្ចប់ទាំងស្រុងរួចទៅហើយ។ ជុំវិញស្ថានភាពបែបនេះ យោងតាមការចុះផ្សាយពី The Sun បានរាយការណ៍គុណផលលេងរបស់ Greenwood បច្ចុប្បន្ន កំពុងទាក់ទាញចិត្តរបស់ Barca យ៉ាងខ្លាំង ដោយក្លិបកាតាឡាន់សង្ឃឹមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងផ្ទេរមួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ក្នុងពេលឆាប់ៗ។ ទ​ន្ទឹមនឹងនេះ ប្រភពដដែលនេះ ក៏បានអះអាងទៀតថា Greenwood ខ្លួនឯងផ្ទាល់ក៏បានជូនដំណឹងទោកាន់ទីភ្នាក់ងាររបស់ខ្លួនរួចរាល់ហើយផងដែរ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិប Barca នាពេលខាងមុខ៕

ក្លិបអារ៉ាប់ Al-Nassr កំពុងទាក់ទងចង់បាន Bissaka ដែលជាខ្សែការពារស្តាំរបស់ Man Utd

ក្លិបអារ៉ាប់ Al-Nassr កំពុងទាក់ទងចង់បាន Bissaka ដែលជាខ្សែការពារស្តាំរបស់ Man Utd

ខ្សែការពារ Aaron Wan-Bissaka របស់ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិប Al-Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ ជាក់ស្តែងក្លិបនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មួយនេះ បានធ្វើការចុះហត្ថលេខាលើតារាឆ្នើមមួយចំនួនរួចមកហើយ ពីក្លិបនៅក្នុងតំបន់អឺរ៉ុប ដូចជា Sadio Mane , Aymeric Laporte និង Alex Telles ជាដើម កាលពីរដូវក្តៅមុនកន្លងទៅ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមAl-Nassr នៅតែត្រូវបានគេយល់ថាចង់បន្ថែមជម្រើសថ្មីបន្ថែមទៀតមកកាន់ក្រុមរបស់ខ្លួន ដោយកំពុងមើលឃើញខ្សែការពារ  Bissaka ជាគោលដៅកំពូលមួយ របស់ពួកគេនៅទីផ្សារដោះដូរខាងមុខ។ ជម្រាបជូនផងដែរថា ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់ Bissaka នៅសេសសល់ត្រឹមតែ ៨ខែទៀតប៉ុណ្ណោះ ដូច្នេះហើយទើបក្លិប Man Utd ត្រូវបានគេរាយការណ៍ថាមានបំណងចង់ទទួលយកសំណើពីសំណាក់ក្លិបណាដែលបង្ហាញចំណាប់អារម្មណ៍លើខ្សែការពាររបស់ខ្លួនរូបនេះ៕

ដំណឹង​ល្អ​សម្រាប់ Man City ពេលនេះ Haaland ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ

ដំណឹង​ល្អ​សម្រាប់ Man City ពេលនេះ Haaland ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ

ជឿ​ថា Erling Haaland ទំនង​កៀក​ត្រលប់​មក​ចូល​ទីលាន​ម្តង​ទៀត​ហើយ បន្ទាប់​តែ​ពី​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester City ខាង​លើ ​ប្រទះ​ឃើញ​ជួបជុំ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដោយ​រំពឹង​នឹង​ចូលរួម​ប្រកួត​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ។ បុរស​សញ្ជាតិ​ន័រវេស គេ​បាន​ជួប​បញ្ហា​របួស​ផ្នែក​ប្រអប់​ជើង និង​ទាមទារ​ការ​សម្រាក​អស់​រយៈ​ពេល​ជាង​មួយ​ខែ។ យ៉ាង​ណា​ថ្មីៗ​នេះ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង Manchester បាន​បង្ហោះ​រូបភាព​នៃ​ការ​ត្រលប់​មក​ហ្វឹកហាត់​វិញ របស់​មនុស្ស​យន្ត​ជា​ម៉ាស៊ីន​បញ្ចប់​ឥត​ខ្វះ​បាន។ កន្លង​មក​នៅ​អវត្តមាន Haaland ចាប់​តាំង​ការ​ប៉ះ Aston Villa លើក​ចុងក្រោយ City ក៏​ហែល​កាត់​ទាំង​អវត្តមាន​បុរស​ខាង​លើ​ជាមួយ​លទ្ធផល​ល្អ​គួរ​សម​ដែរ ជាក់ស្តែង​សរុប ៩ ប្រកួត មិន​ទាន់​ស្គាល់​ចាញ់ ពោល​ឈ្នះ​ដល់​ទៅ ៨ និង​ស្មើ ១។ នេះ​គេ​ឈ្នះ​គ្រប់​ការ​ប្រកួត​នៅ Premier League, Champions League, FA Cup និង FIFA Club World Cup ចំ​ថ្ងៃ​លើក​ពាន​រង្វាន់។ ការ​ប្រកួត​ទល់ Burnley នា​ចុង​ខែ​មករា និង​អាច​យូរ​បំផុត​ដល់​ថ្ងៃ​ទល់ Brentford នា​ទី…

ក្លឹបកាំភ្លើងធំ Arsenal ដក​ចិត្ត​ពី Benzema មក​ផ្តោត​គោលដៅ​អាទិភាព​នៅ​តំបន់​ការពារ​វិញ

ក្លឹបកាំភ្លើងធំ Arsenal ដក​ចិត្ត​ពី Benzema មក​ផ្តោត​គោលដៅ​អាទិភាព​នៅ​តំបន់​ការពារ​វិញ

កន្លង​មក​ក្លឹប Arsenal ហាក់​ព្យាយាម​ចង់​ចាប់​យក​ឱកាស​ចុះ​ហត្ថលេខា​តារា​ឆ្នើម Karim Benzema ពី​ក្លឹប Al-Ittihad តែ​យ៉ាង​ណា​ខណៈ​នេះ ក្លឹប​បាន​ដក​ចិត្ត​ទៅ​វិញ​ហើយ ពោល​ចង់​ចាយ​លុយ​លើ​ប្រព័ន្ធ​ការពារ​ក្រោម​ច្រើន​ជាង ដ្បិត​អី​កីឡាករ​ខ្លួន​សព្វថ្ងៃ​ក៏​ជួប​របួស​ផង​ដែរ​នោះ។ អំពី​រឿងរ៉ាវ​ខ្សែ​ប្រយុទ្ធ​បារាំង មាន​ក្លឹប​ច្រើន​ចង់​បាន រួម​ទាំង Arsenal ដល់​តែ​ចុះ​ឡើង​មើល​ក្រឡា​ទៅ​ពិបាក​យក ណា​មួយ​ក៏​បង្ខំ​ចិត្ត​ត្រូវ​ចាយ​ច្រើន​លើសលប់ ទាំង​ដែល​បញ្ហា​នៅ​តំបន់​ក្រោម មិន​ទាន់​រក​ដំណោះស្រាយ​ឃើញ។ តាម​សារព័ត៌មាន MailOnline រាយការណ៍​មក​ថា ក្លឹប​បាន​ដូរ​គោលដៅ​អនាគត​ហើយ។ វា​បន្ទាប់​តែ​ពី Jurrien Timber របួស ហើយ​ត្រូវ​សម្រាក​ដល់​កៀក​បញ្ចប់​រដូវ​កាល អ៊ីចឹង​សម្លឹង​ចង់​បាន​ខ្សែ​ការពារ​ថ្មី​មក​ប៉ះប៉ូវ​ជំនួស ព្រោះ​ឱកាស​ប្រជែង​ពាន​រង្វាន់​ធំៗ​របស់​ខ្លួន​នៅ​តែ​មាន​ដង្ហើម ជាក់ស្តែង​គឺ Premier League និង Champions League។ ខណៈ​នេះ ក្លឹប​កាំភ្លើង​ធំ ឈរ​លេខ ៣ នៅ PL មាន ៤៣ ពិន្ទុ ត្រង់​ពួក​គេ​រក​បាន ៤២ គ្រាប់ តែ​របូត​ ២២ គ្រាប់ ជា​ពិសេស​មួយ​រយៈ​ចុងក្រោយ ដែល​តួ​លេខ​នេះ​នៅ​ស្ទើរ​ចាញ់ Liverpool ត្រឹម…