Blog

Cristiano Ronaldo បានសរសើរកីឡាករ Man Utd ចំនួន ៣នាក់ថាជាកីឡាករមានអាជីពល្អបំផុត

Cristiano Ronaldo បានសរសើរកីឡាករ Man Utd ចំនួន ៣នាក់ថាជាកីឡាករមានអាជីពល្អបំផុត

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានចុចឈ្មោះ Diogo Dalot, Casemiro និង Lisandro Martinez ថាជាកីឡាករ ៣ នាក់របស់ Manchester United បច្ចុប្បន្ន ដែលលោកមើលឃើញថាជាកីឡាករ ដែលមានលក្ខណៈអាជីពល្អបំផុត។  នៅក្នុងកិច្ចសម្ភាសន៍ជាមួយជាមួយលោក Piers Morgan កាលពីចុងឆ្នាំ ២០២២ មុនពេល Ronaldo ផ្លាស់មកកាន់ក្លិប Al-Nassr គាត់បាននិយាយយ៉ាងដូច្នេះថា៖ នៅ Manchester United ខ្ញុំអាចចុចឈ្មោះយក Diogo Dalot។ គាត់នៅក្មេង ប៉ុន្តែគាត់ពិតជាមានលក្ខណៈអាជីពល្អខ្លាំងណាស់ ហើយខ្ញុំមិនស្ទាក់ស្ទើរទេ ដែលហ៊ាននិយាយថា គាត់នឹងមានអាជីពយូរអង្វែងក្នុងវិស័យកីឡាបាល់ទាត់ ពីព្រោះថាគាត់នៅក្មេង ឆ្លាត មានភាពរវៀសរវៃ និងមានលក្ខណៈអាជីពល្អបំផុត។ ក្រៅពីនោះនៅមាន Lisandro Martinez, Casemiro ដែលបច្ចុប្បន្នគាត់មានវ័យ ៣០ ឆ្នាំហើយ៕

តើ Liverpool អាចផ្តួល់ Norwich ដើម្បីឆ្លងទៅ FA Cup ជុំទី៥បានទេ?

តើ Liverpool អាចផ្តួល់ Norwich ដើម្បីឆ្លងទៅ FA Cup ជុំទី៥បានទេ?

ក្រោយកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup រដូវកាល ២០២៣-២០២៤ក្រុមហង្សក្រហម Liverpool បន្តដំណើររក្សាក្តីសង្ឃឹមពាន១ក្នុងចំណោមពាន​៤នៅរដូវកាលនេះរបស់ពួកគេឡើងវិញកំលុងពេលត្រៀមស្វាគមន៏ក្រុម Norwich City នៅទឹកដី Anfield សម្រាប់ការប្រកួត FA Cup ជុំទី ៤ របស់ពួកគេនៅថ្ងៃអាទិត្យ។ គួររំលឹកថាក្រុមហង្សក្រហមបានយកឈ្នះកាំភ្លើងធំ Arsenal ២ទល់និង០ ខណៈ Norwich បានផ្តួល Bristol Rovers ដោយលទ្ធផល ៣ទល់និង១។ ៦ប្រកួតចុងក្រោយរបស់ Liverpool នៅគ្រប់ក្របខណ្ឌប្រកួតមិនដែលចាញ់ និង ឈ្នះ៥ស្មើ១ ខណៈ Norwich City ដែលជាក្រុមមកពីក្របខណ្ឌ Championship ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២ចាញ់១។ Liverpool មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ជួប​គ្នា​១៨​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ជាមួយ Norwich ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ចាប់​តាំង​ពី​ចាញ់​ក្នុង​ផ្ទះ ១-០ ក្នុង​ខែ​មេសា ឆ្នាំ​១៩៩៤ ពោលគឺឈ្នះ១៦ និង ស្មើ២។

ក្លឹប Bayern Munich បានត្រៀមចុះហត្ថលេខាខ្សែការពារម្នាក់ពី Galatasary រួចជាស្រេច

ក្លឹប Bayern Munich បានត្រៀមចុះហត្ថលេខាខ្សែការពារម្នាក់ពី Galatasary រួចជាស្រេច

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern Munich ខិតជិតនឹងបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារស្លាបស្តាំ Sacha Boey ពីក្រុម Galatasaray ជាផ្លូវការណ៍ហើយ ក្រោយពីដេញថ្លៃ Kieran Trippier បរាជ័យ។ ទន្ទឹងនេះផងដែរ កីឡាករវ័យ ២៣ឆ្នាំ នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ រហូតដល់ឆ្នាំ ២០២៩ ដោយការផ្ទេរមានតម្លៃប្រហែល ២៨លានអឺរ៉ូ ។ គួរជម្រាបដែថា ខ្សែការពារសញ្ជាតិបារាំងរូបនេះ ទំនងជានឹងមកពិនិត្យសុខភាពរបស់ខ្លួននៅថ្ងៃសៅរ៍នេះ៕

គ្រូបង្វឹក Pep Guardiola ថាអវត្តមាន Klopp នឹងធ្វើអោយលោកគេងលក់ស្រួលខ្លាំងណាស់

គ្រូបង្វឹក Pep Guardiola ថាអវត្តមាន Klopp នឹងធ្វើអោយលោកគេងលក់ស្រួលខ្លាំងណាស់

ជុំវិញពត៌មានការលាលែងពីតំណែងរបស់លោក Jurgen Klopp ដ៏គួរអោយភ្ញាក់ផ្អើលនៅថ្ងៃសុក្រនេះ។ លោក Pep Guardiola បានលើកឡើងក្រោយផ្តួលក្រុម Tottenham និងបានជួយអោយ Man.City ឆ្លងផុតទៅជុំទី៥ពានរង្វាន់ FA Cup រួចមក គ្រូបង្វឹក សញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈគាត់(Klopp)គឺជា​អ្នកចាត់ការដ៏អស្ចារ្យម្នាក់ ទោះបីខ្ញុំមិនស្គាល់គាត់ជិតស្និទ ប៉ុន្តែគាត់ក៏ជាអ្នកចាត់ការដែលមានសមត្ថភាពមិនគួរឱ្យជឿផងដែរ។ ខ្ញុំមានអារម្មណ៍ថា Liverpool គឺជាគូ​ប្រជែងដ៏ធំបំផុត របស់យើងក្នុងប៉ុន្មានឆ្នាំចុងក្រោយពេលដែលគាត់និងខ្ញុំជួបគ្នា ។យើងនិងត្រូវលេងប្រឈមជាមួយគូបដិបក្សដែលគ្មានគាត់ដឹកនាំ ខ្ញុំពិតជានឹក តែក៍រីករាយណាស់ ព្រោះបើគ្មានKlopp ខ្ញុំនឹងគេងលក់ស្រួលបន្តិចនិងរៀងរាល់ពេលដែលយើងប្រកួតជាមួយ Liverpool ។ ទោះយ៉ាងណាខ្ញុំសូមជូនពរ​គាត់ជួប​ប្រទះ​និងសំណាងល្អក្នុងអាជីព និង អាចមានឪកាសត្រឡប់មកវិញនៅពេលណាមួយ។អតីតគ្រូបង្វឹក Barcelona និង Bayern Munich រូបនេះបន្ថែមថាៈ ខ្ញុំដឹងថាគ្រូបង្វឹក ទាំងអស់នឹង​មានអារម្មណ៍នឿយហត់ នៅពេលអ្នកធ្វើច្រើនឆ្នាំ ប្រៀបបីដូចជាខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ថាវាប្រៀបបីដូចជានៅ Barcelona ដូច្នេះដែរ។

លោក Pep Guardiola កំណត់បានអ្នកជំនួស Kalvin Phillips ប៉ុន្តែ Liverpool អាចជាឱបសគ្គដ៏ធំមួយ

លោក Pep Guardiola កំណត់បានអ្នកជំនួស Kalvin Phillips ប៉ុន្តែ Liverpool អាចជាឱបសគ្គដ៏ធំមួយ

របាយការណ៍ថ្មីមួយបានបង្ហាញថា ក្លឹបមេឃខៀវ Manchester City បានកំណត់អត្តសញ្ញាណអ្នកជំនួសខ្សែបម្រើ Kalvin Phillips ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែងពីសំណាក់ក្លឹបហង្សក្រហម Liverpool ដែលម្នាក់នោះគឺជាខ្សែ​បម្រើ​ការពារ​ Alan Varela សញ្ជាតិអាហ្សង់ទីន នេះបើតាមការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​អាមេរិក​ខាង​ត្បូង Bolavip។ គួរកត់សម្គាល់ថា Varela បានលេចមុខជាកីឡាករដ៏សំខាន់សម្រាប់ក្លឹប Porto នៅលីគប្រទេសព័រទុយហ្គាល់ និងមានក្លឹបដទៃជាច្រើនទៀតកំពុងបង្ហាញចំណាប់អារម្មណ៍ខ្ពស់ផងដែរ។ ខ្សែបម្រើវ័យ ២២ឆ្នាំ មានតម្លៃផ្ទេរប្រមាណ ៦០លានផោន បើទោះជារាងថ្លៃបន្តិចមែន ប៉ុន្តែក្លឹបយក្សទាំង២ ក៏មិនបោះបង់ និងកំពុងតាមប្រមាញ់ប្រជែងដេញថ្លៃគ្នាយ៉ាងស្វិតស្វាញ។ បន្ថែមពីនេះ Liverpool មានលុយទុកសាគួរស្រាប់ ដើម្បីចែចូវ ហើយមួយវិញទៀតកាលពីរដូវកាលមុន Liverpool បានដេញថ្លៃបរាជ័យលើ Moises Caicedo និង Romeo Lavia ខណៈរដូវកាលនេះទំនងជាក្លឹបមិនឲ្យរបូតម្តងទៀតនោះទេ៕

ក្លឹប Man Utd ជាក្លឹបដែលលក់សំបុត្រ និងម្ហូបធូរថ្លៃជាងគេ ខណៈ Tottenham ស្ថិតនៅកំពូលតារាង

ក្លឹប Man Utd ជាក្លឹបដែលលក់សំបុត្រ និងម្ហូបធូរថ្លៃជាងគេ ខណៈ Tottenham ស្ថិតនៅកំពូលតារាង

ក្លឹបទាំង១០ដែលមានការលក់សំបុត្រ និងអាហារនៅក្នុងកីឡដ្ឋានថ្លៃជាងគេនៅ Premier League ត្រូវបានបង្ហាញ ប៉ុន្តែអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដែលមិនមានក្លឹប Manchester United ។ យោងទៅតាមរបាយការណ៍ និងការប្រមូលស្ថិតិដោយ BestGamblingsites.com បានបង្ហាញថា ក្លឹប Tottenham គឺជាក្រុមដែលស្ថិតនៅលើកំពូលតារាងដោយតាមពីក្រោយដោយ Arsenal ជាមួយនឹងលេខ៣គឺក្រុមដែលមានមូលដ្ឋានទីក្រុងឡុងដូចគ្នា West Ham United ខណៈ Fulham និង Chelsea ស្ថិតនៅលេខ៤ និងលេខ៥ ជាមួយនឹងក្រុម Aston Villa និង Manchester City ជាក្រុមនៅលេខ៦ និងលេខ៧ ខណៈ Crystal Palce, Everton និង Brentford គឺស្ថិតនៅលេខបន្តបន្ទាប់ទៀត។ យ៉ាងណាមិញក្រុមដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ Manchester United ដែលអ្នកគាំទ្ររបស់ពួកគេតែងតែគិតថា ម្ចាស់ក្លឹប Glazer តែងតែប្រមូលបានផលចំណេញខ្ពស់ពីការលក់សំបុត្រ និងអាហារ ឬក៏ជាវត្ថុអនុស្សវរីក្នុងក្លឹបនោះគឺស្ថិតនៅលេខ១៥វិញ ដែលជាក្រុមដែលស្ថិតនៅតំបន់ធូរថ្លៃ ដែលតម្លៃសំបុត្រពួកគេលក់ត្រឹមតែ៣៦ទៅ៥៨ផោន និងអាហារជាទូទៅគឺ…

រកឃើញក្រុមដែលឡើងទៅកាន់វគ្គ ១៦ ក្រុមនៃពាន Asian Cup តែអាស៊ានគឺមានតែ២ក្រុមប៉ុណ្ណោះ

រកឃើញក្រុមដែលឡើងទៅកាន់វគ្គ ១៦ ក្រុមនៃពាន Asian Cup តែអាស៊ានគឺមានតែ២ក្រុមប៉ុណ្ណោះ

ទីបំផុតរកឃើញក្រុមដែលឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ជាផ្លូវការហើយ ខណៈក្រុមមកពីតំបន់អាស៊ានគឺមាន ២ ក្រុមដែរ ក្នុងនោះមាន ថៃ និងឥណ្ឌូនេស៊ី។ ក្រោយឆ្លងកាត់ការប្រកួត ៣ ជុំប្រចាំពូលនីមួយៗ ក្នុងនោះក្រុមដែលឡើងទៅកាន់វគ្គបន្តរួមមាន កាតា, តាជីគីស្ថាន, អូស្ត្រាលី, អ៊ុយបេគីស្ថាន, អ៊ីរ៉ង់, អារ៉ាប់រួម, អ៊ីរ៉ាក់, ជប៉ុន, បារ៉ែន, កូរ៉េខាងត្បូង, អារ៉ាប៊ីសាអ៊ូឌីត, ថៃ, ហ្ស៊កដានី, ប៉ាលេស្ទីន, ស៊ីរី, ​ឥណ្ឌូនេស៊ី។ ដោយឡែកគូប្រកួតនីមួយៗដែលត្រូវជួបគ្នានៅវគ្គ ១៦ ក្រុមនេះ ក្នុងនោះ៖ – អូស្ត្រាលី ត្រូវជួបជាមួយ ឥណ្ឌូនេស៊ី – តាជីគីស្ថាន ត្រូវជួបជាមួយ អារ៉ាប់រួម – អ៊ីរ៉ាក់ ត្រូវជួបជាមួយ ហ្ស៊កដានី – កាតា ត្រូវជួបជាមួយ ប៉ាឡេស្ទីន – អ៊ុយបេគីស្ថាន ត្រូវជួបជាមួយ ថៃ – អារ៉ាប៊ីសាអ៊ូឌីត ត្រូវជួបជាមួយ…

នេះជាកីឡាករដែល​ឈ្នះ​ពាន​ Ballon d’Or ក្នុង​វ័យ​ក្មេង​ជាង​គេ​បំផុត

នេះជាកីឡាករដែល​ឈ្នះ​ពាន​ Ballon d’Or ក្នុង​វ័យ​ក្មេង​ជាង​គេ​បំផុត

Ronaldo ប្រេស៊ីល​ជា​កីឡាករ​ដែល​ឈ្នះ​ពាន​ Ballon d’Or ក្នុង​វ័យ​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពាន​មួយ​នេះ​។ កីឡាករ​នេះ​បាន​ឈ្នះ​ពាន​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ក្នុង​វ័យ​២១ឆ្នាំ​ នូវ​កំឡុង​ពេល​ដែល​គេ​ផ្លាស់​មក​លេង​ឲ្យ​ Inter Milan ជា​លើក​ដំបូង​។ នៅ​ក្នុង​រដូវកាល​ឆ្នាំ​១៩៩៦/៩៧នោះ​ ពេល​ដែល​គេ​បាន​លេង​ឲ្យ​ Barca ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ស៊ុត​ចូល​៤៧គ្រាប់​ ក្នុង​៤៩ប្រកួត​។ Ronaldo ប្រេស៊ីល​នេះធ្លាប់ឈ្នះពាន​ Ballon d’or នេះ​២ដង​ នៅ​ឆ្នាំ​១៩៩៧ និង​ឆ្នាំ​២០០២។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ Lionel Messi បាន​ឈ្នះ​ពាន​ Ballon d’or លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៩ នៅវ័យ​២២ឆ្នាំ​ ខណៈ​ Cristiano Ronaldo វិញ​ឈ្នះ​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨ នៅ​វ័យ​២៣ឆ្នាំ​៕

កីឡាករសំខាន់ Chelsea ២រូបនេះនឹងត្រលប់មកជួយក្រុមវិញ ខណៈត្រូវប៉ះ Aston Villa

កីឡាករសំខាន់ Chelsea ២រូបនេះនឹងត្រលប់មកជួយក្រុមវិញ ខណៈត្រូវប៉ះ Aston Villa

ក្លឹបតោខៀវ Chelsea បានបញ្ជាក់ថា Christopher Nkunku និង Malo Gusto បានត្រលប់មកហ្វឹកហាត់វិញ ប៉ុន្តែមិនទាន់បានបញ្ជាក់ថា ពួកគាត់ចូលលេងបានវិញឬនៅឡើយ ខណៈក្រុម Chelsea ត្រៀមប៉ះ Aston Villa នៅថ្ងៃសុក្រនេះ ក្នុងពានរង្វាន់ FA Cup ជុំទី៤។ Nkunku បានបង្ហាញវត្តមាន៤ប្រកួតប៉ុណ្ណោះតាំងពីផ្ទេរមកពីក្រុម RB Leipzig ដោយក្រោយបានវត្តមានរហូតដោយសារតែរបួសចង្កេះ និងជង្គង់ធ្ងន់ធ្ងរ។ ខណៈ Gusto តែងតែជាប់ជម្រើស១១នាក់សម្រាប់ក្រុម ប៉ុន្តែមានបញ្ហារបួសកាលពីថ្ងៃទី១៣ខែមករាទល់នឹងក្រុម Fulham៕

ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Newcastle United ត្រូវបានក្លឹបធំៗចំនួន3 ប្រជែងចង់បាន

ខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Newcastle United ត្រូវបានក្លឹបធំៗចំនួន3 ប្រជែងចង់បាន

ក្លឹបសារិកាព្រៃ Newcastle United គ្រោងនឹងបើកលក់ខ្សែប្រយុទ្ធ Callum Wilson ក្នុងតម្លៃត្រឹមតែ ១៨លានផោន នៅសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករនាខែមករានេះ ដោយមានក្លឹបយក្សធំៗ ៣ កំពុងប្រជែងចែចូវ ដែលមានដូចជាក្រុមតោខៀវ Chelsea, ក្រុមកាំភ្លើងធំ Arsenal និងក្រុមបិសាចក្រហម Manchester United ពួកគេក៏កំពុងស្វែងរកលទ្ធភាពនៃការផ្ទេរនេះ។ ដោយឡែក Newcastle ចាំបាច់ត្រូវរៃអង្គាសប្រាក់ ដើម្បីធានាថាពួកគេស្របតាមនិរន្តរភាពច្បាប់នៃក្របខ័ណ្ឌ Premier League បន្ទាប់ពីចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាង ៤០០លានផោន ចាប់តាំងពីក្លឹបត្រូវបានកាន់កាប់អ្នកវិនិយោគអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ២០២១។ គួរកត់សម្គាល់ថា Wilson បានស៊ុតបញ្ចូលទីបាន ៤៦គ្រាប់ ក្នុង ១០២ប្រកួត សម្រាប់ Newcastle ជាមួយគ្នានេះដែរ Wilson នឹងឆ្លើយតបឆាប់ៗនេះ ជុំវិញជម្រើសរបស់គាត់ក្នុងការជ្រើសរើសក្លឹប១ ក្នុងចំណោមក្លឹបទាំង៣ ហើយអាចនឹងមានការដេញថ្លៃបន្ថែមលើតម្លៃខ្លួនរបស់គាត់៕