Blog

លោក​ Carlo Ancelotti ជា​គ្រូ​ដែល​ដឹកនាំ​ឈ្នះការ​ប្រកួត​ច្រើន​ជាង​គេ​នៅ​ UCL

លោក​ Carlo Ancelotti ជា​គ្រូ​ដែល​ដឹកនាំ​ឈ្នះការ​ប្រកួត​ច្រើន​ជាង​គេ​នៅ​ UCL

លោក​ Carlo Ancelotti ជា​គ្រូបង្គោល​ដែល​ដឹកនាំ​ឈ្នះ​ការ​ប្រកួត​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt។ លោក​ធ្លាប់​ដឹកនាំ​ប្រកួត​ក្នុង​ UCL ចំនួន​ ១៩៨ប្រកួត​ ដោយ​ក្នុង​នោះ​ឈ្នះ​ ១១៥ប្រកួត​។ លោក​ Ancelotti ជា​គ្រូបង្គោល​មិន​ធម្មតា​ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ ក្លឹប​ Juventus, Inter Milan, Chelsea, PSG, Bayern Munich ជា​ដើម​និង​ចុង​ក្រោយ​នេះ​គឺ​ Real Madrid។ ក្នុង​រយៈពេល​ដឹកនាំ​ក្លឹប​៣០ឆ្នាំ​ជាង​នេះ​ លោក​ធ្លាប់​ឈ្នះ​ពាន​នេះ​ចំនួន​៤ដង​ ដោយ​ធ្លាប់​ឈ្នះ​នៅ​ AC Milan ២ដង​ និង​ Real Madrid ២ដង​៕

Arsenal អាចផ្តួល Brentford ដើម្បីឡើងមកឈរនៅទីកំពូលតារាងបណ្តោះអាសន្នបានទេ?

Arsenal អាចផ្តួល Brentford ដើម្បីឡើងមកឈរនៅទីកំពូលតារាងបណ្តោះអាសន្នបានទេ?

Arsenal អាចនិងឡើងមកឈរនៅទីកំពូលតារាង Premier League ជាបណ្ដោះអាសន្ននៅក្នុងការប្រកួតវេលាម៉ោង ១២និង៣០នាទីនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះបើកទ្វារទឹកដី Emirate Stadium ដើម្បីទទួលស្វាគមន៏ក្រុមគូប្រជែងទីក្រុងឡុងដ៍គឺ Brentford ។មុនចូលដល់ការប្រកួតនៅសប្តាហ៏នេះក្រុមលោក Mikel Arteta បានបំបាក់ក្រុម Sheffield United 6-0 កាលពីយប់ថ្ងៃច័ន្ទ មុនពេលក្រុមរហស្សនាមសត្វឃ្មុំBrentford បានត្រឹមចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុម Chelsea ក្នុងលទ្ធផល២-២ ។ ៦ប្រកួតចុងក្រោយរបស់Arsenal គឺចាញ់៦ ខណៈ Brentford នៅក្របខណ្ឌ EPL នេះចាញ់៤ឈ្នះ១ស្មើ១។ ១.ប្រវត្តិជួបគ្នា២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)អ្នកចាំទី David Raya របស់ Arsenal នឹងត្រូវសម្រាកព្រោះគាត់មិនមានសិទ្លេងធិប្រឈមមុខនឹងក្លឹបជាអាណាព្យាបាលរបស់គាត់មួយនេះទេ។Gabriel Martinelli បានរងរបួសជើងរបស់គាត់នៅ Sheffield United កាលពីល្ងាចថ្ងៃចន្ទ ហើយនឹងត្រូវវាយតម្លៃមុនពេលលេងនៅទីនេះ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; White, Saliba, Gabriel, Kiwior; Odegaard, Jorginho, Rice; Saka, Havertz, Trossard-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣ ៣.ពត៌មានក្រុមBrentford(ភ្ញៀវ)Brentford ប្រឈមកីឡាករយ៉ាងហោចណាស់…

ស្រាច់…! ក្រុមណាឈ្នះក៏ឈ្នះចុះ តែ Kyle Walker ថាដាច់ខាតគេមិនចង់ឱ្យក្រុមមួយនេះឈ្នះពាន EPL ទេ

ស្រាច់…! ក្រុមណាឈ្នះក៏ឈ្នះចុះ តែ Kyle Walker ថាដាច់ខាតគេមិនចង់ឱ្យក្រុមមួយនេះឈ្នះពាន EPL ទេ

ខ្សែការពារស្លាបស្តាំរបស់ Manchester City កីឡាករ Kyle Walker បានអះអាងថា រូបគេគឺមិនចង់ឱ្យក្រុមគាំភ្លើងធំ Arsenal ឈ្នះពាន Premier League នោះទេ ដោយតែរូបគេគឺជាអតីតកីឡាកររបស់ Tottenham Hotspur។ ជាការពិតណាស់ មុនផ្លាស់មកលេងនៅ Manchester City ក្នុងឆ្នាំ ២០១៧ Walker គឺធ្លាប់ជាកីឡាករដ៏សំខាន់ម្នាក់របស់ Spurs ខណៈក្រុមមាន់ខ្នាយមាសនេះហើយ គឺជាគូប្រជែងដ៏ស្វិតស្វាញជាមួយនឹង Arsenal នៅតំបន់ទីក្រុង ឡុងស៍ ភាគខាងជើង។ ដូច្នេះហើយទើប Walker មិនចង់ឱ្យ Arsenal ឈ្នះពានរង្វាន់ Premier League ទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ខ្សែការពារ អង់គ្លេស វ័យ ៣៣ ឆ្នាំបានលើកឡើងថា រូបគេសុខចិត្តឃើញ Liverpool ឈ្នះពាន Premier League ប្រសើជាង Arsenal ជាអ្នកឈ្នះ។ ដកស្រង់ពាក្យសម្តីដើម, Walker…

លោក Jurgen Klopp ចាត់ទុកថា Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់ខ្លួន

លោក Jurgen Klopp ចាត់ទុកថា Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់ខ្លួន

អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយលើកសរសើរលោក Pep Guardiola ជាអ្នកចាត់ការល្អបំផុតក្នុងជីវិតរបស់លោក មុនក្រុមអ្នកទាំងពីរជួបគ្នាក្នុងប្រកួត Premier League ចុងសប្ដាហ៍នេះ។ ក្រុម Manchester City ទទួលបានជ័យជម្នះ ៥លើកក្នុងចំណោម៦ប្រកួតចុងក្រោយ ប៉ុន្ដែ Liverpool ត្រូវបានចាត់ទុកថា ជាក្រុមដែលមានប្រៀបមួយក្នុងការប្រជែងជើងឯកជាមួយពួកគេនារដូវកាលនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ លោក Klopp បាននិយាយថា៖ “ខ្ញុំដឹងថា ខ្ញុំធ្វើការដោយខ្លួនឯង ដូច្នេះខ្ញុំឃើញភាពល្អប្រសើរ ពេលដែលប្រឈមមុខនឹងការប្រកួតនេះ ហើយលោក Pep បានផ្លាស់ប្ដូររឿងជាច្រើន ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ សម្រាប់ក្រុមរបស់គាត់”។ “តើខ្ញុំគួរវាយតម្លៃអ្នកចាត់ការកាលពីមុនបែបណា? ប៉ុន្ដែក្នុងមួយជីវិតរបស់ខ្ញុំ គាត់គឺពិតជាអ្នកចាត់ការដ៏ឆ្នើមម្នាក់”៕

Thomas Tuchel និយាយថា Bayern នឹងមិនបោះបង់ការព្យាយាមទេ ទោះ Leverkusen នាំមុខដាច់ច្រើនពិន្ទុក្តី

Thomas Tuchel និយាយថា Bayern នឹងមិនបោះបង់ការព្យាយាមទេ ទោះ Leverkusen នាំមុខដាច់ច្រើនពិន្ទុក្តី

លោក Thomas Tuchel បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមរបស់លោកមិនបោះបង់ការប្រជែងជើងឯក Bundesliga នោះទេ បើទោះបីជាត្រូវបាន Bayer Leverkusen នាំមុខ១០ពិន្ទុនៅក្នុងតារាង Bundesliga ក៏ដោយ។ Bayern ហាក់ពិបាកក្នុងការឈ្នះជើងឯកលីគកំពូល១២ឆ្នាំជាប់គ្នា បន្ទាប់ពីពួកគេពុំសូវធ្វើបានល្អក្នុងរដូវកាលនេះ ខណៈ ក្រុម Leverkusen ដឹកនាំដោយលោក Xabi Alonso នៅរក្សាកំណត់ត្រាមិនបរាជ័យគ្រប់ការប្រកួត និងមានគម្លាតនាំមុខពួកគេជាច្រើនពិន្ទុ ខណៈនៅសល់តែ១០ប្រកួតទៀតប៉ុណ្ណោះ រដូវកាលនឹងត្រូវបានបញ្ចប់។ Bayern នឹងទទួលក្រុមបាតតារាង Mainz នាថ្ងៃសៅរ៍ ហើយលោក Tuchel បានប្រាប់អ្នកសារព័ត៌មានថា៖ “ជាការពិត គម្លាតពិន្ទុគឺពិតជាធំណាស់។ យើងត្រូវតែឈ្នះ យើងលែងមាននៅក្នុងដៃរបស់យើងទៀតហើយ។ Leverkusen លែងមានសម្ពាធពីយើង ដែលនេះគឺជាកំហុសរបស់យើង។ ប៉ុន្ដែវាមិនបានបញ្ឈប់យើងពីការបំពេញកាតព្វកិច្ច ដើម្បីប្រឹងឱ្យអស់លទ្ធភាពនាថ្ងៃស្អែកទេ”៕

តោខៀវ Chelsea បានត្រៀមលុយជាង៥០លានអឺរ៉ូ ដើម្បីនាំយក តារាឆ្នើម La Liga មួយរូបនេះ

តោខៀវ Chelsea បានត្រៀមលុយជាង៥០លានអឺរ៉ូ ដើម្បីនាំយក តារាឆ្នើម La Liga មួយរូបនេះ

សារព័ត៌មានអង់គ្លេស The Telegraph បានរាយការណ៍ថា ក្លឹប Chelsea មានការចាប់អារម្មណ៍ក្នុងការនាំយក តារាឆ្នើម Nico Williams ពីក្លឹប Athletic Bilbao នារដូវកាលក្រោយ។ Williams ជាកីឡាករកំពុងលេចធ្លោបំផុតមួយរូប ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ ខណៈមានក្លឹបធំៗជាច្រើននៅអឺរ៉ុប កំពុងចាប់អារម្មណ៍ចង់បានរូបគេ។ ប្រភពខាងលើបានអះអាងថា គ្រូបង្គោលរបស់ Chelsea លោក Mauricio Pochettino ពេញចិត្តចំពោះសមត្ថភាពរបស់ William ជាមួយល្បឿន និងការបញ្ចប់ទីដ៏ល្អរបស់គេ។ Nico Williams ទើបតែបន្ដកិច្ចសន្យាថ្មីជាមួយ Athletic Club រហូតដល់ឆ្នាំ២០២៧ ហើយមានតម្លៃផ្ដាច់កុងត្រា ៥០លានអឺរ៉ូ។ ទោះយ៉ាងណាក្ដី ក្លឹបតោខៀវមានឆន្ទៈក្នុងការចំណាយទឹកប្រាក់ដ៏ច្រើននេះ ដើម្បីអាចនាំយក ខ្សែប្រយុទ្ធវ័យ២១ឆ្នាំនៅរដូវកាលក្រោយ៕

ទាយមើល! Real Madrid ត្រូវចំណាយប៉ុន្មានលាននៅឆ្នាំក្រោយ បើចង់បាន Haaland ពី Man City?

ទាយមើល! Real Madrid ត្រូវចំណាយប៉ុន្មានលាននៅឆ្នាំក្រោយ បើចង់បាន Haaland ពី Man City?

ក្លឹប Real Madrid នឹងនៅតែបន្ដការចង់បានខ្សែប្រយុទ្ធ Erling Haaland ដែលកំពុងបង្ហាញភាពលេចធ្លោក្នុងការប្រកួតសម្រាប់ Manchester City។ ក្លឹបអធិរាជស ធ្លាប់ព្យាយាមក្នុងការនាំយក ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសរូបនេះ តាំងពីគេលេងនៅក្លឹប Borussia Dortmund មកម្ល៉េះ។ Haaland នៅតែស្ថិតក្នុងគម្រោងរបស់ Man City នាពេលប៉ុន្មានឆ្នាំតទៅមុខទៀត ខណៈបច្ចុប្បន្នក្លឹបមេឃខៀវ ព្យាយាមក្នុងការឈ្នះ Treble ជាលើកទី២ នាដំណាច់រដូវកាលនេះ។ កិច្ចសន្យារបស់ Haaland នៅទឹកដី Etihad មានសុពលភាពដល់ឆ្នាំ២០២៧ ប៉ុន្ដែក៏មានលទ្ធភាពនៃការចាកចេញផងដែរ បើទោះបីជាកីឡាកររូបនេះ រីករាយនៅ Man City ក៏ដោយ។ យោងតាមដំណឹងលេចឮកន្លងមក Haaland មានតម្លៃផ្ដាច់កុងត្រា១៧០លានផោន ដែលត្រូវអនុវត្តចាប់ពីខែមិថុនាតទៅ ហើយនឹងបន្ថយសល់ត្រឹម១៥០លានផោន នាឆ្នាំ២០២៥។ ដំណឹងចុងក្រោយទទួលបានពីសារព័ត៌មាន AS បានអះអាងថា ក្លឹប Man City មានទំនុកចិត្តក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយនឹងអ្នកតំណាងរបស់ Haaland ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះ ចង់រក្សាទុកនូវជម្រើសចាកចេញ ហើយ Real…

កីឡាកជើងក្រោមដ៏សំខាន់មួយរូបរបស់ R.Madrid អាចនឹងលេងបានក្នុងជំនួប El Clasico

កីឡាកជើងក្រោមដ៏សំខាន់មួយរូបរបស់ R.Madrid អាចនឹងលេងបានក្នុងជំនួប El Clasico

អ្នកចាត់ការ Carlo Ancelotti មានក្ដីរំពឹងថា ខ្សែការពារ Eder Militao អាចសះស្បើយពីរបួស ទាន់ការប្រកួត El Clasico ទល់នឹង Barcelona នាថ្ងៃទី២១ ខែមេសា។ Militao បានអវត្តមានពីការប្រកួត តាំងពីសប្ដាហ៍ដំបូងនៃរដូវកាល ដោយសារបញ្ហារបួស ACL។ ទោះបីជាមានក្ដីបារម្ភថា គេអាចនឹងមិនអាចចូលលេងវិញបានរហូតដល់ពេលចាប់ផ្ដើមរដូវកាល ២០២៤-២៥ ប៉ុន្ដែក្លឹប Real Madrid នៅតែមានសុទិដ្ឋិនិយម ថាកីឡាករប្រេស៊ីល អាចត្រលប់មកវិញបានជាថ្មី ក្នុងប្រកួតរដូវកាលនេះ។ Militao បានត្រលប់មកហ្វឹកហាត់នាប៉ុន្មានសប្ដាហ៍កន្លងទៅ ហើយមានការរាយការណ៍ថា ស្ថានភាពរបស់គេកាន់តែល្អទៅពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមដំណឹងចុងក្រោយទទួលបានពីសារព័ត៌មាន Marca, ខ្សែការពាររូបនេះ បានបង្ហាញវត្តមាននៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ Valdebabebas សប្ដាហ៍នេះ ហើយរំពឹងថា នឹងត្រលប់មកកាន់ការប្រកួតឆាប់ៗនេះ៕

លោក Xabi Alonso គួរតែដឹកនាំក្រុមមួយនេះ ក្នុងពេលមួយឆ្នាំឬពីរឆ្នាំខាងមុខទៀត

លោក Xabi Alonso គួរតែដឹកនាំក្រុមមួយនេះ ក្នុងពេលមួយឆ្នាំឬពីរឆ្នាំខាងមុខទៀត

លោក Xabi Alonso កំពុងធ្វើបានល្អក្នុងការងារជាអ្នកចាត់ការ Bayer Leverkusen ដោយពួកគេមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងរដូវកាលនេះ។ Leverkusen រំពឹងថាអាចនឹងឈ្នះជើងឯក Bundesliga ជាលើកដំបូងរបស់ខ្លួន នារដូវកាលនេះ បន្ទាប់ពីឈរនៅកំពូលតារាង មានគម្លាតនាំមុខក្រុមលេខ២ Bayern Munich ១០ពិន្ទុ។ មានការភ្ជាប់បុរសជនជាតិអេស្ប៉ាញជាមួយក្លឹបធំៗជាច្រើន នារដូវកាលក្រោយរួមមាន Liverpool, Bayern Munich និង Real Madrid។ អតីតថ្នាក់ដឹកនាំក្លឹប Leverkusen លោក Reiner Calmund ជឿជាក់ថា លោក Alonso មិនគួរប្រញាប់សម្រេចចិត្តក្នុងការត្រលប់ទៅកាន់ទឹកដី Anfield វិញទេ ហើយបន្ដផ្ដោតទៅលើការបន្ដការងារនៅ Leverkusen ហើយរង់ចាំលោក Carlo Ancelotti ចាកចេញពី Real Madrid។ នៅពេលដែលត្រូវបានសួរថាតើ Alonso គួរតែទៅដឹកនាំ Liverpool រដូវកាលក្រោយទេ, លោក Calmund និយាយថា៖ “ខ្ញុំគិតថា Alonso…

ចាំមើលតើ បីសាចក្រហម Man Utd អាចផ្តួល Everton ជាលើកទី2 ដើម្បីលួងចិត្តអ្នកគាំទ្របានទេ?

ចាំមើលតើ បីសាចក្រហម Man Utd អាចផ្តួល Everton ជាលើកទី2 ដើម្បីលួងចិត្តអ្នកគាំទ្របានទេ?

ប្រកួតក្របខណ្ឌ EPL ខណៈពួកគេទាំងពីរនិងត្រូវជួបគ្នាជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ខណៈ Man.Utd បានផ្តួល Everton ដល់ទឹកដី Goodison Park ខណៈកីឡាករខ្សែបម្រើស្លាបសញ្ចាតិអាហ្សង់ទីនវ័យក្មេងគឺ Alejandro Garnacho ស៊ុតបញ្ចូលទីបានត្រលប់ខ្លួនបកក្រោយបានយ៉ាងអស្ចារ្យ Overhead Kick។ សម្រាប់ Man.Utd ៦ប្រកួតចុងក្រោយគឺ ឈ្នះ៤ចាញ់២ ឈរនៅលេខរៀងទី៦ខណៈ Everton មិនដែលឈ្នះគឺស្មើ២និងចាញ់៤ឈរនៅលេខរៀងទី១៦។ ទោះយ៉ាងណាការប្រកួតនេះ Man.Utd សម្លឹងចង់ឈ្នះដើម្បីលួងចិត្តអ្នកគាំទ្រឡើងវិញក្រោយបរាជ័យនៅទឹកដី Man.City ដោយលទ្ធផល ៣ទល់និង១កាលពីសប្តាហ៏មុន។ ១.ប្រវត្តិជួបគ្នា​​ ជួបគ្នាដងចុងក្រោយ Man.Utd មិនដែលចាញ់និងស្មើ នៅគ្រប់ក្របខណ្ឌប្រកួត។ ២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ) -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១ ៣.ពត៌មានក្រុមEverton(ភ្ញៀវ) -ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១ ៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣   : ០  Everton