Blog

ក្លឹប Ajax ចាប់អារម្មណ៍ក្នុងការនាំយកលោក Erik ten Hag ត្រលប់ទៅដឹកនាំក្រុមសារជាថ្មីម្តងទៀត

ក្លឹប Ajax ចាប់អារម្មណ៍ក្នុងការនាំយកលោក Erik ten Hag ត្រលប់ទៅដឹកនាំក្រុមសារជាថ្មីម្តងទៀត

ក្លិប Ajax ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការរបស់ក្រុមបិសាចក្រហម Mancchester United លោក Erik ten Hag ត្រលប់ទៅកាន់កីឡដ្ឋាន Amsterdam Arena វិញ។ ជាការពិតណាស់ក្រុមយក្សរបស់ហូឡង់មួយនេះ ហាក់កំពុងស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតមួយ ក្រោមការដឹកនាំរបស់លោក Maurice Steijn រហូតដល់គាត់ត្រូវបានក្លិបសម្រេចបញ្ចប់តំណែង និងនាំយកលោក John van’t Schip មកដឹកនាំក្រុមបណ្តោះអាសន្នរហូតដល់ចប់រដូវកាល។ យ៉ាងណាមិញ ខណ:ពេលដែលលោក Van’t Schip កំពុងផ្តោតលើការដោះស្រាយបញ្ហានៅលើទីលាន នាយកប្រតិបត្តិថ្មីរបស់ក្លិប Ajax លោក Alex Kroes កំពុងរៀបចំផែនការរួចជាស្រេចហើយ ដើម្បីស្វែងរកគ្រូបង្វឹកថ្មី នៅមុនរដូវកាលក្រោយចូលមកដល់។ ហើយឥឡូវនេះ យោងតាមសារព័ត៌មាន The Mirror បានអះអាងមកថា ក្លិប Ajax បានរៀបចំបញ្ជីសម្រាំងមួយចំនួនរួចមកហើយ ដោយក្នុងនោះក៏រួមមានឈ្មោះរបស់អតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Ten Hag និងជំនួយការគ្រូបង្វឹក Liverpool លោក Pep Lijnders ផងដែរ។ ប្រភពដដែលនេះ បានរាយការណ៍ទៀតថា លោក Kroes ហាក់ដូចជាបានបើកចំហរឱកាសធំ សម្រាប់ការនាំយកលោក Ten Hag ត្រឡប់មកកាន់ក្លិបវិញ នៅពេលដែលបុរសសញ្ជាតិហូឡង់រូបនេះ ធ្លាប់បានចំណាយពេលដល់ទៅ ៤ ឆ្នាំកន្លះ ក្នុងនាមជាអ្នកចាត់ការក្រុម Ajax និងបានយកមកនូវភាពជោគជ័យធំៗជាច្រើន មុនពេលលោកសម្រេចផ្ទេរទៅ Old Trafford ក្នុងឆ្នាំ២០២២៕

Jose Mourinho បង្ហើបច្បាស់ៗថា កំពុងត្រៀមខ្លួនរួចស្រេចហើយ ដើម្បីវិលមកដឹកនាំក្រុមវិញ

Jose Mourinho បង្ហើបច្បាស់ៗថា កំពុងត្រៀមខ្លួនរួចស្រេចហើយ ដើម្បីវិលមកដឹកនាំក្រុមវិញ

លោក Jose Mourinho ថ្មីៗនេះ បានទទូចថាលោកបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការវិលត្រលប់មកាន់តំណែងជាអ្នកចាត់ការក្រុមវិញ ចំពេលកំពុងមានសំណោមពរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ក្លិបតោខៀវ​ Chelsea ដើម្បីឲ្យគាត់វិលមកទឹកដី Stamford Bridge សារជាថ្មី។ ជាការពិតណាស់ លោក Mourinho បច្ចុប្បន្នកំពុងទំនេរពីការងារ ចាប់តាំងពីក្លិប AS Roma បានប្រកាសពីការចែកផ្លូវគ្នាជាមួយលោក កាលពីដើមរដូវកាលនេះកន្លងទៅ ស្របពេលកំពុងមានពាក្យចចាមរ៉ាមជាច្រើន បានរាយការណ៍ពីការភ្ជាប់ទំនងទំនងរវាងលោក ជាមួយនឹងការងារនៅក្លិបផ្សេង ផងដែរ។ ហើយយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅពេលត្រូវបានគេសួរនាំថាតើគាត់បានត្រៀមខ្លួនរួចហើយឬនៅ ដើម្បីវិលត្រលប់មកដឹកនាំក្រុមសារជាថ្មីម្តងទៀត លោក Mourinho បាននិយាយប្រាប់ beIN Sport ថា ៖ ” ខ្ញុំមិនបានសម្រាកទេ ខ្ញុំចង់បន្តធ្វើការងារ។ លោកបន្ថែមទៀតថា ៖ ” ខ្ញុំចង់ធ្វើការណាស់ ប៉ុន្តែខ្ញុំក៏មិនចង់សម្រេចចិត្តខុសផងដែរ។ ខ្ញុំកំពុងរង់ចាំអ្វីដែលល្អបំផុតសម្រាប់ខ្ញុំ។ ហើយប្រសិនបើខ្ញុំអាចទទួលបានការងារនៅថ្ងៃស្អែក នោះខ្ញុំនឹងវិលទៅធ្វើការវិញភ្លាម” ៕​

តោខៀវ Chelsea បន្ទាបតម្លៃផ្ទេរសម្រាប់ Lukaku ដើម្បីឲ្យ Roma ទិញផ្តាច់នៅរដូវក្តៅខាងមុខនេះ

តោខៀវ Chelsea បន្ទាបតម្លៃផ្ទេរសម្រាប់ Lukaku ដើម្បីឲ្យ Roma ទិញផ្តាច់នៅរដូវក្តៅខាងមុខនេះ

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា មានឆន្ទ:ក្នុងការកាត់បន្ថយតម្លៃផ្ទេរសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku នៅរដូវក្តៅខាងមុខនេះ ដើម្បីអនុញ្ញតឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិក អាចផ្លាស់ទៅកាន់ក្លិប Roma ជាអចិន្ត្រៃយ៍។ ជាការពិតណាស់កីឡាករវ័យ ៣០ឆ្នាំរូបនេះ ត្រូវបានក្លិបអង់គ្លេសអនុញ្ញាតឲ្យផ្ទេរទៅកាន់ក្លិប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីអំឡុងតដូវកាលឆ្នាំ ២០២២–២០២៣ មុនពេលបន្តទៅចូលរួមជាមួយក្រុម Roma ក្នុងកិច្ចសន្យារយ:ពេល ១២ខែ ។ យោងតាមរបាយការណ៍ពីគេហទំព័រអ៊ីតាលី Calcio Mercato បានឱ្យដឹងថា Roma បច្ចុប្បន្នមានជម្រើសទិញផ្តាច់ ក្នុងកិច្ចព្រមព្រៀងខ្ចីជើងជាមួយ Chelsea ដែលបានកំណត់តម្លៃ ៣៧លានផោន ប៉ុន្តែវាត្រូវបានគេយល់ថាក្រុមតោខៀវ អាចនឹងបើកចំហក្នុងការទទួលយកចំនួនទឹកប្រាក់ទាបជាងនេះ សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍របស់ Lukaku ។ ប្រភពដដែលបានបន្ថែមទៀតថាក្លិប Roma មានឱកាសក្នុងការចូលចរចាជាមួយ Chelsea ហើយអាចមានលទ្ធភាពក្នុងការចុះហត្ថលេខាសម្រាប់ Lukaku ក្នុងតម្លៃទាបមួយ ត្រឹម ៣០លានផោន នៅរដូវក្តៅខាងមុខនេះ៕

Barca បដិសេធសំណើរ ២០០លានអឺរ៉ូ ពី PSG លើការចែចូវតារាឆ្នើមវ័យក្មេងរូបនេះ

Barca បដិសេធសំណើរ ២០០លានអឺរ៉ូ ពី PSG លើការចែចូវតារាឆ្នើមវ័យក្មេងរូបនេះ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរ ២០០លានអឺរ៉ូ ពីសំណាក់ក្លឹបយក្សនៅបារាំង Paris Saint-Germain សម្រាប់ការចែចូវចង់បានខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal ។ ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន ​​Marca បានឲ្យដឹងថា ក្លឹប PSG បានកំណត់អត្តសញ្ញាណ Yamal ជាអ្នកជំនួស Mbappe ដោយក្លឹបយក្សនៅ Ligue 1 បានកំណត់ចុះហត្ថលេខាលើកីឡាករវ័យ ១៦ឆ្នាំរូបនេះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ជាក់ស្តែង Yamal បានចុះកិច្ចសន្យាថ្មីនៅ Camp Nou កាលពីខែតុលាឆ្នាំមុន ដោយកុងត្រាដំណើរការរហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ជាមួយនឹងលក្ខខណ្ឌដោះលែងជាង ៨៥០លានផោន នៅក្នុងកិច្ចព្រមព្រៀង។ នៅចុងឆ្នាំមុន Yamal ក៏បានក្លាយជាកីឡាករក្មេងជាងគេ និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុតរបស់ប្រទេសអេស្ប៉ាញផងដែរ៕

ក្លឹបកាំភ្លើងធំ Arsenal បានដេញថ្លៃខ្សែប្រយុទ្ធប្រេស៊ីលម្នាក់នេះ ក្នុងកញ្ចប់ទឹកប្រាក់ ៣០លានអឺរ៉ូ

ក្លឹបកាំភ្លើងធំ Arsenal បានដេញថ្លៃខ្សែប្រយុទ្ធប្រេស៊ីលម្នាក់នេះ ក្នុងកញ្ចប់ទឹកប្រាក់ ៣០លានអឺរ៉ូ

ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានខិតជិត និងបញ្ចុះបញ្ចូលក្លឹ Benfica ជាមួយនឹងការដេញថ្លៃ ៣០លានអឺរ៉ូ ឬស្មើនឹង ២៥.៥លានផោន សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Marcos Leonardo ។ គួរជម្រាបផងដែរថា កីឡាករវ័យ ២០ឆ្នាំ បានឆ្លងកាត់ប្រព័ន្ធយុវជនរបស់ក្លឹប Santos ក្នុងប្រទេសប្រេស៊ីល ហើយរកបាន ៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦៨ប្រកួត សម្រាប់ក្រុមកុមារភាពរបស់ខ្លួន ហើយត្រូវបានលក់កាន់ទៅក្លឹប Benfica ក្នុងតម្លៃ ១៥.៣លានផោន ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅ។ លើសពីនេះ Leonardo បានសម្របខ្លួនយ៉ាងរហ័សទៅនឹងជីវិតនៅក្នុងប្រទេសព័រទុយហ្គាល់ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ ពីការបង្ហាញខ្លួន ៧លើកដំបូង នៅក្នុងក្របខ័ណ្ឌ Primeira Liga ខណៈដែលកុងត្រាបច្ចុប្បន្នជាមួយ Benfica មានរយៈពេល ៥ឆ្នាំ ឯណោះ៕

ខ្សែបម្រើរូបនេះ នឹងត្រលប់មក Man Utd វិញ ក្រោយក្លឹបអាល្លឺម៉ង់មិនចង់ទិញផ្តាច់កុងត្រា

ខ្សែបម្រើរូបនេះ នឹងត្រលប់មក Man Utd វិញ ក្រោយក្លឹបអាល្លឺម៉ង់មិនចង់ទិញផ្តាច់កុងត្រា

ក្លឹប Eintracht Frankfurt បានចរចាលើតម្លៃផ្ទេរ ១២.៥លានផោន ដើម្បីទិញផ្តាច់ខ្សែបម្រើ Van de Beek របស់ក្រុមបិសាចក្រហម Manchester Unite  ខណៈតាមកាសែត The Mirror បានអះអាងថា បច្ចុប្បន្នក្រុមអាល្លឺម៉ង់ Frankfurt មិនមានគម្រោងទិញយកខ្សែបម្រើរូបនេះទៀតឡើយ។ គួរកត់សម្គាល់ថា Man Utd មានបំណងចង់ចែកផ្លូវជាមួយ Van de Beek នៅរដូវក្ដៅនេះ មុនពេលកុងត្រាផុតកំណត់នៅឆ្នាំ ២០២៥ ដោយក្លឹបមិនចង់បាត់បង់ដោយឥតគិតថ្លៃនោះទេ។ គួររំលឹកដែរថា បិសាចក្រហមបានចំណាយប្រាក់ ៣៣.២លានផោន ក្នុងការទិញ Van de Beek ពីក្រុម Ajax ក្នុងឆ្នាំ ២០២០ ខណៈរូបគេបានត្រឹមអង្គុយនៅកៅអីបម្រុងប៉ុណ្ណោះ៕

Harry Kane បង្កើត​ប្រវត្តិសាស្ត្រ Bundesliga ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ hat-trick លើកទីបួន

Harry Kane បង្កើត​ប្រវត្តិសាស្ត្រ Bundesliga ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ hat-trick លើកទីបួន

Harry Kane បានក្លាយជាកីឡាករដំបូងគេនៅលីកកំពូលអាឡឺម៉ង់ខណខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបានបីគ្រាប់(Hat-trick)ជាលើកទី៤ក្នុងរដូវកាលនេះ កំលុង​ការ​ប្រកួត​ផ្តួលMainz ដោយលទ្ធផលរហូតដល់ទៅ៨ទល់និង១កាលពីថ្ងៃសៅរ៏។ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ ៣០ឆ្នាំបានស៊ុតបញ្ចូលទីសរុបចំនួន ៣០ គ្រាប់ក្នុង ២៥ ប្រកួតនៅ Bundesliga ហើយសម្រាប់ការប្រកួតនេះផងដែរកាពីតែនក្រុមជម្រើសជាតិអង់គ្លេសKane ដែលក្លឹប Bavarians បានចុះហត្ថលេខាលើតម្លៃជិត ៩០ លានផោនពីក្រុម Tottenham កាលពីរដូវក្តៅមុន ក៏បានបង្កើតAssist ២ដង​សម្រាប់មិត្តរួមក្រុមផងដែរ ។ Bayern Munich មានបំណងចង់លើកពានលីកកំពូលក្នុងស្រុកជាលើកទី ១២ ជាប់ៗគ្នា ប៉ុន្តែ Leverkusen បានបង្ហាញទម្រង់លលេងយ៉ាងល្អដោយមិនទាន់ស្គាល់ចាញ់ទាល់តែសោះនៅរដូវកាលនេះ។ ទោះយ៉ាងណាលោក Thomas Tuchel នៅតែមានមហិច្ឆតាដឹកនាំក្រុមអោយលើកពានដែលមិនទាន់ឃ្លាតឆ្ងាយខណៈក្រុមបានឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយផ្តួល Lazio កាលពីសប្ងាហ៏មុន។ ទស្សនាវីដេអូខាងក្រោម៖

Sancho ស៊ុតចូលគ្រាប់បាល់ដំបូង តាំងពីត្រលប់មក Dortmund វិញ

Sancho ស៊ុតចូលគ្រាប់បាល់ដំបូង តាំងពីត្រលប់មក Dortmund វិញ

Jadon Sancho រកគ្រាប់បាល់ដំបូងរបស់ខ្លួន តាំងពីត្រលប់មកចូលរួម Borussia Dortmund ជាថ្មី ក្រោមលក្ខខណ្ឌខ្ចីជើងពី Manchester United នៅក្នុងការប្រកួតដែលពួកគេយកឈ្នះ Werder Bremen 2-1 ក្នុងក្របខណ្ឌ Bundesliga។ បន្ទាប់ពី Donyell Malen រកគ្រាប់បាល់នាំមុខមួយគ្រាប់សម្រាប់ Dortmund, Sancho បានញាក់បាល់គូប្រកួត រុលទៅក្នុងប្រអប់ទី ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អ ហើយនេះជាគ្រាប់បាល់ដំបូងរបស់គេ តាំងពីខែឧសភា ឆ្នាំមុនមក។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ត្រលប់មកក្លឹបចាស់របស់ខ្លួន Dortmund កាលពីខែមករា ដើម្បីទទួលបានឱកាសលេង ក្រោយមានបញ្ហាជាមួយអ្នកចាត់ការ Erik ten Hag នៅ Man United៕ ទស្សនាវីដេអូខាងក្រោម៖

Wayne Rooney ជឿថាតារាឆ្នើមរបស់ Man Utd មួយរូបនេះ នឹងបំបែកកំណត់ត្រារបស់ខ្លួនបាន

Wayne Rooney ជឿថាតារាឆ្នើមរបស់ Man Utd មួយរូបនេះ នឹងបំបែកកំណត់ត្រារបស់ខ្លួនបាន

វីរបុរសរបស់ Manchester United លោក Wayne Rooney បាននិយាយលើកទឹកចិត្តខ្សែប្រយុទ្ធ Marcus Rashford ឱ្យប្រឹងប្រែងបំបែកកំណត់ត្រាគ្រាប់បាល់របស់លោក នៅ Old Trafford។ អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះ យល់ឃើញថា Rashford មានសមត្ថភាពបំបែកកំណត់ត្រាគ្រាប់បាល់របស់ខ្លួន ប៉ុន្ដែលោកត្រូវការឱ្យគេមានភាពនឹងនរជាងនេះ។ បន្ទាប់ពីបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងរដូវកាល ២០២២-២៣ ពេលដែលគេរកគ្រាប់បាល់៣០គ្រាប់ គ្រប់ពានរង្វាន់ទាំងអស់ សមត្ថភាពលេងរបស់ Rashford ហាក់ធ្លាក់ចុះ ក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់ត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត។ និយាយក្នុងសម្ភាសន៍របស់ TNT Sports, លោក Rooney បាននិយាយថា៖ “ខ្ញុំគិតថា គេនៅក្នុងតំណែងអាទិភាព, គេលេង​ឱ្យ Manchester United។ ខ្ញុំធ្លាប់បាននិយាយពីមុនមកហើយថា គេជាកីឡាករតែម្នាក់ដែលខ្ញុំជឿជាក់ ថាអាចបំបែកកំណត់ត្រារបស់ខ្ញុំបាន”។ “ខ្ញុំសង្ឃឹមថា គេធ្វើបានព្រោះគេជាកីឡាកររបស់ Manchester។ ប៉ុន្ដែខ្ញុំគិតថា គេត្រូវការការលេងដ៏នឹងនរ។ ពិតណាស់ គេមិនអាចលេងបានល្អច្រើនរដូវកាលនោះទេ ប៉ុន្ដគេត្រូវការស្វែងរករបៀបលេងដ៏នឹងនរ ហើយក្លាយជាអ្នកដឹកនាំនៅក្នុងក្រុម”៕

ក្លឹបបីសាចក្រហម Man United ត្រៀមប្រជែងជាមួយ Real Madrid ក្នុងការនាំយកតារាឆ្នើមរូបនេះ

ក្លឹបបីសាចក្រហម Man United ត្រៀមប្រជែងជាមួយ Real Madrid ក្នុងការនាំយកតារាឆ្នើមរូបនេះ

Real Madrid នឹងប្រឈមការប្រកួតប្រជែងជាមួយ Manchester United ក្នុងការចុះហត្ថលេខាផ្ទេរខ្សែការពារកណ្ដាលវ័យក្មេង Leny Yoro ពីក្លឹប Lille។ កីឡាកររូបនេះ បន្ដបង្ហាញសមត្ថភាពល្អក្នុងលីគកំពូលបារាំងរដូវកាលនេះ ហើយគេត្រូវបានរំពឹងថា នឹងអាចក្លាយជាកីឡាករលំដាប់កំពូលមួយរូបនៅក្នុងបាល់ទាត់អឺរ៉ុប នាពេលអនាគត។ Yoro បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងជម្រើសដំបូងនៅតំបន់ការពារកណ្ដាល សម្រាប់ Lille ហើយជួយពួកគេទទួលបានកៅអី UEFA Champions League រដូវកាលក្រោយ។ យោងតាមប្រភពជាច្រើន Real Madrid ចង់បានកីឡាករវ័យក្មេងរូបនេះ ទៅពង្រឹងក្រុម ខណៈដែលកិច្ចសន្យារបស់គេនៅសល់សុពលភាពដល់ឆ្នាំ២០២៥។ ប៉ុន្ដែយោងតាមការរាយការណ៍ចុងក្រោយពី Teamtalk.com អះអាងថា Man United នឹងប្រជែងជាមួយ Real Madrid និងក្លឹបធំៗផ្សេងទៀតនៅអឺរ៉ុប ក្នុងការផ្ទេរ Yoro ជាមួយនឹងតម្លៃ៤១លានផោន៕