តោខៀវ Chelsea បានត្រៀមលុយជាង៥០លានអឺរ៉ូ ដើម្បីនាំយក តារាឆ្នើម La Liga មួយរូបនេះ

wolf246 News Post 34

សារព័ត៌មានអង់គ្លេស The Telegraph បានរាយការណ៍ថា ក្លឹប Chelsea មានការចាប់អារម្មណ៍ក្នុងការនាំយក តារាឆ្នើម Nico Williams ពីក្លឹប Athletic Bilbao នារដូវកាលក្រោយ។

Williams ជាកីឡាករកំពុងលេចធ្លោបំផុតមួយរូប ក្នុងក្របខណ្ឌ La Liga រដូវកាលនេះ ខណៈមានក្លឹបធំៗជាច្រើននៅអឺរ៉ុប កំពុងចាប់អារម្មណ៍ចង់បានរូបគេ។

ប្រភពខាងលើបានអះអាងថា គ្រូបង្គោលរបស់ Chelsea លោក Mauricio Pochettino ពេញចិត្តចំពោះសមត្ថភាពរបស់ William ជាមួយល្បឿន និងការបញ្ចប់ទីដ៏ល្អរបស់គេ។

Nico Williams ទើបតែបន្ដកិច្ចសន្យាថ្មីជាមួយ Athletic Club រហូតដល់ឆ្នាំ២០២៧ ហើយមានតម្លៃផ្ដាច់កុងត្រា ៥០លានអឺរ៉ូ។ ទោះយ៉ាងណាក្ដី ក្លឹបតោខៀវមានឆន្ទៈក្នុងការចំណាយទឹកប្រាក់ដ៏ច្រើននេះ ដើម្បីអាចនាំយក ខ្សែប្រយុទ្ធវ័យ២១ឆ្នាំនៅរដូវកាលក្រោយ៕

Similar Posts