ក្លឹបពីរនៅអេស្ប៉ាញ​អាចជាទ្រនំបន្ទាប់ពេល​ Fati ចាកចេញពី Brighton

wolf246 News Post 55

Ansu Fati នឹងមិនបន្ដលេងនៅ Brighton តទៅទៀតទេ ក្រោយចប់រដូវកាលនេះ បន្ទាប់ពីគេមិនអាចបង្ហាញសមត្ថភាពតាមការចង់បានរបស់អ្នកចាត់ការ Roberto de Zerbi។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។

អំឡុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ ក្លឹប Barcelona បានសម្រេចចិត្តបញ្ជូន Fati ទៅកាន់ក្លឹបនៃក្របខណ្ឌ Premier League ក្រោមកិច្ចសន្យាខ្ចីជើងមួយរដូវកាល ប៉ុន្ដែគ្រប់យ៉ាងមិនស្ថិតនៅក្នុងការរំពឹងទុកនោះទេ។

ការពិបាកសម្របខ្លួន និងបញ្ហារបួសបានធ្វើឱ្យពេលវេលារបស់ Fati នៅ Brighton ជួបនឹងរឿងស្មុគស្មាញ។ ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញរូបនេះ ចូលរួមលេងបាន២៣ប្រកួត ប៉ុន្ដែមានតែ៩លើកប៉ុណ្ណោះ ដែលគេជាប់ជម្រើស១១នាក់ដំបូង ហើយគេរកគ្រាប់បាល់៤គ្រាប់ និង assist ម្ដង។

លោក De Zerbi មិនមានទំនុកចិត្តលើ Fati នោះទេ ហើយ Brighton នឹងបញ្ជូនកីឡាកររូបនេះទៅ Barcelona វិញ ពេលកុងត្រាខ្ចីជើងផុតកំណត់នាដំណាច់ខែមិថុនាខាងមុខ។

ភ្នាក់ងាររបស់កីឡាករវ័យ២១ ឆ្នាំ កំពុងព្យាយាមក្នុងការស្វែងរកក្លឹបដើម្បីអាចឱ្យគេបានលេងទៀងទាត់នារដូវកាលក្រោយ។ ក្លឹប Wolves ចាប់អារម្មណ៍ក្នុងការដាក់សំណើខ្ចីជើង Fati ប៉ុន្ដែកីឡាករផ្ទាល់ ក៏ដូចជា Barcelona មិនចង់ឱ្យគេបន្ដលេងនៅ Premier League នោះទេ។

នៅ La Liga ក្លឹប Valencia និង Sevilla ក៏ចាប់អារម្មណ៍ផងដែរ ប៉ុន្ដែពួកគេពុំមានលទ្ធភាពចំណាយទាំងស្រុងទៅលើថ្លៃឈ្នួលរបស់គេឡើយ ដូច្នេះ Barca ត្រូវតែរ៉ាប់រងលើការចំណាយខ្លះ ប្រសិនបើពួកគេចង់ឱ្យកីឡាកររបស់ខ្លួនចូលរួមក្លឹបអេស្ប៉ាញទាំងនេះ៕

Similar Posts