Bruno Fernades និងកីឡាករព័រទុយហ្កាល់៧នាក់ទៀត ត្រូវបានអនុញ្ញាតឱ្យសម្រាកក្នុងប្រកួតបន្ទាប់

wolf246 News Post 123

ខ្សែបម្រើ Bruno Fernandes ត្រូវបានអនុញ្ញាតឱ្យចាកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ មុនការប្រកួតមិត្តភាពចុងក្រោយនៃខែមីនានេះទល់នឹងស្លូវ៉ានី។

តារាឆ្នើមព័រទុយហ្កាល់រូបនេះ ជាសមាជិកដ៏សំខាន់ក្នុងក្រុមដឹកនាំដោយគ្រូបង្គោល Roberto Martinez ក្នុងប្រកួតមិត្តភាពកន្លងមក ដែលពួកគេបានយកឈ្នះស៊ុយអែត ៥-២ ដោយប្រធានក្រុម Manchester United រកគ្រាប់បាល់ទី៣របស់ក្រុមព័រទុយហ្កាល់ នានាទី៤៥។

ទោះយ៉ាងណាក្ដី Fernandes បានចាកចេញពីក្រុម ប៉ុន្ដែគេមិនត្រូវបានរំពឹងថាត្រលប់ទៅ Manchester United វិញភ្លាមនោះទេ ពោលក្លឹបអង់គ្លេស​ទុកឱកាសសម្រាប់គេដើម្បីសម្រាក មុនការប្រកួតថ្ងៃទី៣០ខែមីនា ឈានចូលមកដល់។

ក្រៅពីខ្សែបម្រើរបស់ក្រុមបិសាចក្រហម លោក Martinez ក៏បានផ្ដល់ឱកាសដល់សមាជិកផ្សេងទៀតដើម្បីសម្រាកផងដែរ ដែលមានដូចជា Bernardo Silva, Ruben Dias, Joao Palhinha, Nelson Semedo, Toti Gomes, Rafael Leao និង Goncalo Ramos៕

Similar Posts