Vinicius Jr បានរងរបួសសាច់ដុំជើងកំឡុងពេលនៃការប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ី

Vinicius Jr បានរងរបួសសាច់ដុំជើង

ខ្សែស្លាប Vinicius Jr រងរបួសសាច់ដុំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS។

ក្នុងប្រកួតរវាងប្រេស៊ីល និងកូឡុំប៊ីក្នុងថ្ងៃនេះ Vinicius Jr បានរងរបួសសាច់ដុំជើងកំឡុងពេលនៃការប្រកួត។ កីឡាករបានចូលលេងក្នុងតង់ទីមួយ។ ទោះជាយ៉ាងណា លេងបាន ២៧ នាទី ក៏រងរបួស ហើយត្រូវបានផ្លាស់ប្តូរចេញតែម្ដង។

ក្រោយការប្រកួត កីឡាករប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះ បានប្រាប់ថា ខ្លួនមានការចុកចាប់ ហើយនឹងធ្វើតេស្ដជាក់ស្ដែងនៅរយៈពេល ២៤ ម៉ោងខាងមុខ។

គិតមកទល់ពេលនេះ មិនទាន់មានប្រភពណាហ៊ានអះអាងថា ខ្សែស្លាប Real Madrid រូបនេះនឹងអវត្តមានប៉ុន្មានប្រកួតនោះទេ។

ប្រេស៊ីលត្រូវប៉ះជាមួយអាហ្សង់ទីននៅថ្ងៃទី ២២ វិច្ឆិកាខាងមុខ។

Similar Posts