អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយប្រាប់គេហទំព័រ Eintracht Frankfurt យ៉ាងដូច្នេះថា គាត់តែងតែសង្ឃឹមថា ក្រុមរបស់លោក Xabi Alonso គឺ Bayer Leverkusen នឹងឈ្នះពានលីគ Bundesliga ក្នុងរដូវកាលនេះ។ ដោយលោក Sir Alex បាននិយាយបន្ថែមថា អ្នកគាំទ្រក្លឹបយក្ស Bayern Munich ប្រហែលជាមិនយល់ស្របនឹងរឿងនេះនោះទេ ប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ឃើញពីការលើកពានលីគរបស់ក្លឹបផ្សេង។
គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុម Bayer Leverkusen មាន ១០ពិន្ទុ វ៉ាដាច់ក្រុមលេខ២ Bayern Munich ខណៈក្រុមរបស់លោក Alonso មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយនោះទេ ហើយជាការរំពឹងទុកពីការលើកពានផងដែរ ប្រសិនប៉ុន្មានចុងក្រោយ Bayer Leverkusen នៅតែបន្តកំណត់ត្រាបែបនេះ៕