កីឡាករ Barcelona ម្នាក់បញ្ជាក់​ថា «ខ្លួនគ្មានបញ្ហាបេះដូងទេ» ហើយកំពុងត្រៀមចូលទីលានវិញ

wolf246 News Post 104

យោងតាម ​​​​RAC1 បានអះអាងថា ខ្សែការពារស្តាំ Joao Cancelo របស់ក្លឹបកាតាឡាន់ Barcelona បានទទួលរងការធ្វើតេស្តលើស្ថានភាពបេះដូងដែលអាចនឹងកើតមាន ខណៈការធ្វើរោគវិនិច្ឆ័យបានបញ្ជាក់ហើយថារូបគេមិនមានបញ្ហាជំងឺបេះដូង ដូចអ្វីដែលជាការចោទប្រកាន់នោះទេ។

គួរកត់សម្គាល់ថា កីឡាករ​វ័យ ២៩ឆ្នាំ នឹងវិល​ត្រឡប់​ចូលទីលាន​វិញ​ ហើយរូបគេនឹង​ត្រូវ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែលត្រូវប្រកួតជាមួយក្រុមស្លូវេនីនៅសប្តាហ៍ក្រោយ។ ជាមួយគ្នានេះផងដែរ Cancelo នឹងវិលត្រលប់ចូលលេងឲ្យ Barcelona វិញក្នុងជំនួបប៉ះក្រុម Las Palmas នៅ La Liga ក្នុងថ្ងៃទី៣០ ខែមីនាខាងមុខ៕

Similar Posts