Lionel Messi អាចនឹងបានលេងរួមក្រុមជាមួយអតីតមិត្តរួមក្រុមចាស់ Luis Suarez ជាថ្មីម្តងទៀត

wolf246 News Post 8

ក្នុងអំឡុងពេលសន្និសិតកាសែតរបស់ក្រុម Inter Miami នាយករបស់ក្លិប Inter Miami លោក Chris Henderson បាននិយាយពីលទ្ធភាពនៃការចូលរួមរបស់កីឡាករ Luis Suarez នាទីផ្សារដោះដូរកីឡាករខែមករានេះ។ លោក Chris Henderson ទទួលស្គាល់ថាក្លិបពិតជាមានទំនាក់ទំនងនឹងរឿងនេះមែន ប៉ុន្តែអំឡុងពេលនេះកីឡាករ Luis Suarez គឺជាកីឡាកររបស់ក្រុម Gremio នៅប្រទេសប្រេស៊ីលនៅឡើយទេ។

កីឡាករ Luis Suarez និងកីឡាករ Lionel Messi បានលេងរួមគ្នានៅក្រុម FC Barcelona បានរយៈពេល ៦ ឆ្នាំ ដោយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះរកគ្រាប់បាល់បាន ១៩៨ គ្រាប់សម្រាប់ក្រុម Barcelona។ កីឡាករដ៏សំខាន់ទាំងពីររូបនេះ អមជាមួយនឹងកីឡាករ Neymar ដែលគ្រប់គ្នាដាក់រហស្សនាមថា MSN នោះ បានធ្វើព្យុះធ្វើភ្លៀងអស់រយៈពេល ៣ ឆ្នាំក្នុងតំបន់អឺរ៉ុប ដែលក្រុមជាច្រើនមិនចង់លេងប៉ះជាមួយ Barcelona នោះឡើយ។

កីឡាករ Lionel Messi នឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងការចចារជាមួយកីឡាករ Luis Suarez ឱ្យចូលរួម ស្របពេលមិត្តរួមក្រុមចាស់នៅ Barcelona ដូចជាកីឡាករ Jordi Alba និងកីឡាករ Sergio Busquets បានចូលរួមជាមួយកីឡាករ Lionel Messi រួចហើយ។

លោក Chris Henderson បាននិយាយថា៖

រូបគេកំពុងលេងឱ្យក្រុម Gremio ដូច្នេះហើយពួកយើងមិនចង់និយាយពីកីឡាករដែលមិននៅក្នុងក្រុមរបស់យើងនោះឡើយ។ រូបគេក៏ជាកីឡាករម្នាក់ដែលតែងតែមានទំនាក់ទំនងថាអាចនឹងចូលរួមជាមួយពួកយើង ហើយវាជារឿងដ៏ល្អ ប្រសិនបើយើងមានកីឡាករកំពូលៗចង់មកកាន់ក្លិប Inter Miami។

គួរបញ្ជាក់ផងដែរថា កីឡាករ Luis Suarez កំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយថ្មីៗនេះពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងលទ្ធផល ២-០។ ពួកគេនឹងមានភារកិច្ចបន្តក្នុងការលេងវគ្គជម្រុះដើម្បីចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026 ដោយត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិបូលីវី មុនពេលដែលកីឡាករ Luis Suarez ត្រូវត្រឡប់ទៅជួយក្រុម Gremio វិញនាចុងសប្តាហ៍នេះ៕

Similar Posts