ខ្សែបម្រើ Jude Bellingham របស់ក្លឹប Real Madrid ត្រូវបានពិន័យ២ប្រកួតនៅ La Liga បន្ទាប់ពីគេទទួលបានកាតក្រហម ក្នុងប្រកួតស្មើគ្នា 2-2 ជាមួយ Valencia។
កីឡាករវ័យ២០ឆ្នាំ គិតថាគេរកគ្រាប់បាល់ជ័យជម្នះ ក្នុងនាទីទី៦នៃម៉ោងបន្ថែម ក្នុងកីឡដ្ឋាន Mestalla កាលពីថ្ងៃសៅរ៍ ប៉ុន្ដែអាជ្ញាកណ្ដាល Gil Monzano បានផ្លុំកញ្ចែបញ្ចប់ការប្រកួត ពេលបាល់កំពុងសម្រុក។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបាននិយាយថា Bellingham បានបង្ហាញអាកប្បកិរិយា មិនគោរពចំពោះអាជ្ញាកណ្ដាល Manzano ពេលដែលកីឡាករ និងបុគ្គលិករបស់ Real ព័ទ្ធជុំវិញអាជ្ញាកណ្ដាលរូបនេះ។
Bellingham នឹងខកខានចូលរួមការប្រកួតទល់ Celta Vigo នាថ្ងៃអាទិត្យ និងប្រកួតទល់ Osasuna នាថ្ងៃទី១៦ ខែមីនា ហើយគេអាចត្រលប់មកវិញបាន ក្នុងប្រកួតទល់ Athletic Bilbao៕