ក្លឹប Barcelona បញ្ចូលឈ្មោះសមាជិក 3រូបនេះ ក្នុងបញ្ជីថ្មីដើម្បីត្រៀមប្រកួត UCL

wolf246 News Post 29

មានបម្រែបម្រួលមួយចំនួនក្នុងសមាជិកក្រុម Barcelona ក្នុងការត្រៀមខ្លួនសម្រាប់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ដោយក្នុងចំណោមនោះក៏មានវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Vitor Roque ផងដែរ។

កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍តាំងពីគេបានមកចូលរួមក្រុមកាតាឡូញ៉ា នាដើមឆ្នាំ២០២៤ ហើយគេរកគ្រាប់បាល់បញ្ចូលទីដំបូងសម្រាប់ Barca កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅទល់នឹង Osasuna។

គេត្រូវបានរំពឹងថា នឹងទទួលបានតំណែងក្នុងជម្រើស១១នាក់ដំបូង នៅប៉ុន្មានសប្ដាហ៍ខាងមុខ ជាពិសេសក្នុងការប្រកួត Champions League។

មានកីឡាករ៣រូប ដែលត្រូវបានបន្ថែមឈ្មោះក្នុងបញ្ជីក្រុម ដោយរួមមាន Roque ជាមួយ Unai Hernandez និង Pau Victor។

ក្រុមអ្នកមានបុណ្យនឹងលេងក្នុងវគ្គ១៦ក្រុមចុងក្រោយ Champions League ទល់នឹង Napoli ក្នុងជើងទី១នៅប្រទេសអ៊ីតាលី នាថ្ងៃទី១៦ ខែកុម្ភៈ ហើយពួកគេនឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមមកពី Serie A ក្នុងជើងទី២ នាថ្ងៃទី១២ ខែមីនា៕

Similar Posts